សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បានសម្រេចចេញនូវសមិទ្ធផលជាច្រើនទាក់ទងនឹងការជំរុញភាពច្នៃប្រឌិតនៃបច្ចេកវិទ្យានានាក្នុងវិស័យសំណង់ ពិសេសទាក់ទងនឹងការធ្វើឱ្យកម្មវិធីឌីជីថលនានាងាយស្រួលប្រើជាងមុន ខណៈកាន់តែមានប្រសិទ្ធភាព និងការអប់រំវិស្វករជំនាន់ក្រោយឱ្យយល់ដឹងពីការអនុវត្តការងារជាក់ស្ដែង។ បច្ចេកវិទ្យាថ្មីៗ ដែលដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំនេះរួមមាន ការបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twins) ទៅជាមួយនឹងទិន្នន័យភូមិសាស្ត្រ 3D (3D Geospatial) ដើម្បីឱ្យអ្នកប្រើប្រាស់អាចមើលប្លង់គម្រោងដូចពិតបាននៅលើទីតាំងជាក់ស្ដែងបែបរស់រវើក។ លើសពីនេះក៏បានមានប្រើប្រាស់ AI ដើម្បីធ្វើជាជំនួយការវិភាគទិន្នន័យ និងការប្រើប្រាស់ Cloud ដើម្បីឱ្យការគ្រប់យ៉ាងពីគ្រប់ផ្នែកពាក់ព័ន្ធធ្វើទៅដោយរលូន។ Bentley ក៏បានរៀបចំកិច្ចប្រជុំធំៗសំខាន់ចំនួនបី ដែលបានជំរុញឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើន មានដូចជា។ កម្មវិធី Cesium Developer Conference នៅទីក្រុង Philadelphia។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកជំនាញមកពី NASA, Google និង NVIDIA ដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាភូមិសាស្ត្រ 3D ចាប់ពីការរៀបចំផែនការទីក្រុង រហូតដល់ការរុករកទីអវកាសដ៏ជ្រៅ។ ក្នុងខែធ្នូ ក្រុមហ៊ុន Bentley បានរៀបចំកិច្ចប្រជុំកំពូលបច្ចេកវិទ្យា (Tech Summit) ដ៏ធំបំផុតមិនធ្លាប់មាននៅទីក្រុង Berlin។ អ្នកជំនាញជាង ៥០០ […]
អានបន្ថែមទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA
បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែបញ្ហាផ្លូវខូចនៅក្នុងទីក្រុង សុទ្ធសឹងតែជាកត្តាគំរាមកំហែងដល់ទីក្រុង ដែលត្រូវចំណាយកម្លាំង និងថវិកាច្រើនដើម្បីដោះស្រាយ។ ចុះបើមានកម្មវិធីឆ្លាតវៃដើម្បីគ្រប់គ្រងបញ្ហាទាំងនេះវិញ ទីក្រុងនឹងទៅជាយ៉ាងណា? ក្រុមហ៊ុនល្បីលំដាប់ពិភពលោក ២ រួមមាន ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន NVIDIA កំពុងឈរនៅជួរមុខនៃចលនាសកលក្នុងការធ្វើឱ្យទីក្រុងកាន់តែ ឆ្លាតវៃ មានសុវត្ថិភាព និងគួរឱ្យចង់រស់នៅ។ នៅក្នុងពិព័រណ៍ពិភពលោក Smart City Expo World Congress ក្នុងទីក្រុងបាសេឡូណា កាលពីថ្ងៃទី 4 ដល់ 6 ខែវិច្ឆិកា នេះ ឧទាហរណ៍គម្រោងទីក្រុងឆ្លាតវៃមួយនៅទីក្រុងឌូប្លាំង ត្រូវបានលើកយកមកបង្ហាញ។ ទីក្រុងឌូប្លាំង (Dublin) ដែលជារដ្ឋធានីរបស់ប្រទេសអៀរឡង់ កំពុងសាកល្បងប្រើកម្មវិធី digital twin ដ៏ទំនើបថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ ប្រព័ន្ធទិន្នន័យភូមិសាស្ត្រ Cesium របស់ Bentley Systems និង ទិន្នន័យរបស់ NVIDIA Omniverse។ ការច្របាច់បញ្ចូលនៅនៃទិន្នន័យ […]
អានបន្ថែម

English
