Open Standards
ក្រុមហ៊ុន Bentley បង្ហើបពីចក្ខុវិស័យសំខាន់ ៣ ចំណុចអំពីបច្ចេកវិទ្យាវិស្វកម្មសំណង់អនាគត
លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley Systems នៅក្នុងកម្មវិធី Bentley Tech Summit 2025 នៅទីក្រុង Berli បានចែករំលែកចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន ដោយសង្កត់ធ្ងន់លើយុទ្ធសាស្ត្រ ៣ ចំណុចធំគឺ ការគ្រប់គ្រងគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ(Single Platform) ទិន្នន័យភូមិសាស្ត្រ (Geospatial) និងទិន្នន័យបើកចំហ (Open Data)។ នៅក្នុងបទសម្ភាសន៍ពិសេស លោក Moutte បានរៀបរាប់លម្អិតអំពីរបៀបដែលសសរស្តម្ភទាំង ៣ នេះ នឹងក្លាយជានិន្នការថ្មីដែលធ្វើឱ្យវិធីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកឱ្យបានតែប្រសើរឡើង។ ចំណុចទី ១ គឺការធ្វើឱ្យគ្រប់ការងារពាក់ព័ន្ធទាំងអស់របស់គម្រោងសំណង់ស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ គឺចក្ខុវិស័យមូលដ្ឋាន និងសំខាន់បំផុតរបស់ក្រុមហ៊ុន Bentley។ ប្រព័ន្ធគ្រប់គ្រងតែមួយនឹងជួយឱ្យការងារប្រាស្រ័យទាក់ទងធ្វើទៅដោយរលូន និងពិសេសជួយបង្កើនតម្លាភាពនៃគម្រោង។ ដោយប្រើប្រព័ន្ធនេះ ក្រុមការងារនៅការដ្ឋានជាក់ស្ដែងអាចដឹងថាឯកសារផ្លូវច្បាប់មានអ្វីខ្លះ ធ្វើអ្វីបានខ្លះឬធ្វើអ្វីមិនបាន ខណៈក្រុមការងារផ្នែកហិរញ្ញវត្ថុអាចដឹងថាតម្លៃសម្ភារសំណង់គឺប៉ុណ្ណា រីឯម្ចាស់គម្រោងឬអ្នកវិនិយោគវិញក៏អាចមើលពីវឌ្ឍនភាពនៃគម្រោងបាន ដោយគ្រប់យ៉ាងធ្វើបានក្នុងប្រព័ន្ធតែមួយនេះ។ ចំណុចសំខាន់ទី ២ ទិន្នន័យភូមិសាស្ដ្រ 3D របស់ Cesium ដែលមូលដ្ឋានគ្រឹះបច្ចេកវិទ្យាដ៏មានឥទ្ធិពល។ បច្ចេកវិទ្យានេះ ជួយឱ្យម្ចាស់គម្រោងអាចមើលគំរូប្លង់នៅលើទីតាំងជាក់ស្ដែង ដោយមិនចាំបាច់ស្រមើស្រមៃទៀតទេ។ […]
អានបន្ថែម

English
