តើកម្មវិធី OpenBridge Designer ឆ្នាំ 2025 មានអ្វីថ្មីខ្លះ?
ក្រុមហ៊ុន Bentley ថ្មីៗនេះបានធ្វើទំនើបកម្មដំឡើងសេរីកម្មវិធី OpenBridge Designer 2025 ដើម្បីធ្វើឱ្យកម្មវិធីកាន់តែងាយស្រួលប្រើ ប៉ុន្តែកាន់តែមានប្រសិទ្ធភាពជាងមុន ក្នុងគោលបំណងធ្វើឱ្យការងារស្មុគស្មាញក្លាយជាងាយ។ កម្មវិធីមានចំណុចផ្លាស់ប្ដូរសំខាន់ 4 ចំណុចធំៗ ដែលនឹងជួយង្កើនភាពត្រឹមត្រូវនៃគំរូប្លង់ ខណៈក៏ជួយឱ្យលំហូរការងារសម្រាប់គ្រប់ផ្នែកកាន់តែរលូន។ OpenBridge Designer 2025 ផ្តោតលើការផ្តល់ដំណោះស្រាយដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុនសម្រាប់វិស្វករ អ្នករៀបចំសេចក្តីព្រាង និងក្រុមការងារពហុជំនាញ។ ការកែលម្អសំខាន់ៗរួមមាន៖ សមត្ថភាពរចនាគំរូប្លង់ស្ពានដែលប្រើគ្រោងជាបំពង់ដែក ៖ កម្មវិធីបច្ចុប្បន្នអាចបង្កើតគំរូប្លង់ស្ពានដែលធ្វើសមាសធាតុដែកដែលស្មុគស្មាញ ដូចជាស្ពានដែលមានស៊ុមជាដែកជាដើម។ កម្មវិធីនេះក៏ជួយលុបបំបាត់ការដោះស្រាយដោយដៃ ដែលជួយកាត់បន្ថយកំហុស និងសន្សំសំចៃពេលវេលានៃការរចនាហេដ្ឋារចនាសម្ព័ន្ធដែកដែលស្មុគស្មាញ។ ការជួយឱ្យលំហូរការងារកាន់តែមានភាពបត់បែនខ្ពស់៖ ដើម្បីសម្របទៅនឹងក្រុមរចនាចម្រុះ ការធ្វើបច្ចុប្បន្នភាពឆ្នាំ 2025 នៃកម្មវិធី OpenBridge Modeler នេះជួយឱ្យអ្នកប្រើប្រាស់ការធ្វើការងារក្នុងប្រព័ន្ធតែមួយដែលរួមបញ្ចូលគ្រប់យ៉ាង ។ លើសពីនេះ លំហូរការងារ 2D/3D គឺដូចពិតជាងមុន ដែលធ្វើឱ្យដំណើរការរចនារលូន និងអាចបត់បែនបានកាន់តែច្រើន។ ការវិភាគដែលកាន់ប្រសើរឡើង៖ ការតភ្ជាប់រវាងគំរូប្លង់នៅការដ្ឋានពិត និងគំរូក្នុងប្រព័ន្ធកុំព្យូទ័រ គឺការតែស្អិតរមួត ដែលធ្វើឱ្យការងារនៅការដ្ឋាន និងគំរូភ្លោះគឺស្ទើរដូចគ្នា 100%។ លើសពីនេះ ទិន្នន័យនានាត្រូវបានវិភាគបានប្រសើរជាងមុន ដោយការផ្ទេរទិន្នន័យគឺកាន់តែដ៏រឹងមាំពិសេសទាក់ទងនឹងទិន្នន័យសមាសធាតុដែលស្មុគស្មាញ។ លើសពីនេះកម្មវិធី […]
អានបន្ថែមមកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា
ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបានបើកសម្ពោធគម្រោងសាងសង់ស្ពានអាកាស (Skywalk) ប្រវែង ២៤២ ម៉ែត្រ នៅស្ថានីយ៍រថភ្លើង New Delhi ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងទីក្រុង។ ក្នុងកម្មវិធីបើកសម្ពោធគម្រោង ក្រុមហ៊ុនបានបង្ហើបថាគម្រោងត្រូវបានធ្វើឡើងប្រកបដោយគុណភាព ខណៈសន្សំសំចៃថវិកាគឺដោយសារតែការប្រើបច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems ។ បញ្ហាប្រឈមរបស់គម្រោងនេះ គឺត្រង់ថាគម្រោងតម្រូវឱ្យសាងសង់នៅក្នុងទីក្រុងដែលមានការកកស្ទះខ្លាំង ដូច្នេះក្រុមហ៊ុនត្រូវធ្វើយ៉ាងណាដើម្បីបង្ការបញ្ហា។ ដូច្នេះក្រុមហ៊ុន DMRC បានប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley នៅក្នុងគ្រប់ដំណាក់កាលដើម្បីវិភាគ និងរកដំណោះស្រាយ។ ឧបករណ៍ឌីជីថលទាំងនេះ ជួយឱ្យគ្រប់ដំណាក់កាលការងារធ្វើឡើងមានប្រសិទ្ធភាព និងលឿនជាងមុន ពោលគឺគ្រប់យ៉ាងគឺអាចវិភាគបានដូចមានការដ្ឋានពិតៗនៅក្នុងកុំព្យូទ័រ។ កម្មវិធីទាំងនោះរួមមាន៖ STAAD.Pro: កម្មវិធីនេះមានសារៈសំខាន់សម្រាប់ការវិភាគ និងរចនារចនាសម្ព័ន្ធបែបទូលំទូលាយ។ វិស្វករបានប្រើប្រាស់សមត្ថភាពគំរូកម្រិតខ្ពស់របស់វា ដើម្បីបង្កើតគំរូ 3D មួយ ដើម្បីតេស្ដេសេណារីយ៉ូនានា ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ។ ការប្រើកម្មវិធីជួយសន្សំការប្រើដែកថែប ២៥០ តោន និងបេតុង ១,០០០ ម៉ែត្រគូប។ RAM Connection: ឧបករណ៍នេះបានប្រើរួមបញ្ចូលជាមួយ STAAD.Pro ហើយមានសារៈសំខាន់សម្រាប់ការរចនា […]
អានបន្ថែមBentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក កំពុងព្យាយាមពង្រឹងជំនាញបច្ចេកទេសដល់វិស្វករវ័យក្មេងជុំវិញពិភពលោក ដោយបង្កើតវគ្គសិក្សាថ្មីមួយហៅកម្មវិធី Premier Scholar។ កម្មវិធី Premier Scholar គឺផ្ដោតលើការបង្វឹកជំនាញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ ២ គឺ OpenRoads Designer និង OpenBridge Designer។ កម្មវិធីទាំងនេះ សុទ្ធតែមានសមត្ថភាពបង្កើតគំរូភ្លោះ ឬ iTwin ដែលនិយាយឱ្យងាយយល់គឺការបង្កើតគំរូប្លង់ដូចពិតបែបរស់រវើកនៃគម្រោងនៅលើទីតាំងជាក់ស្ដែង ប៉ុន្តែអាចគ្រប់គ្រងបាននៅលើប្រព័ន្ធកុំព្យូទ័រ។ គំរូភ្លោះ ឬ iTwin នេះជួយឱ្យយើងដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចនៅលើទីតាំងពិត ហើយយើងអាចបង្កើតជាស្ថានការណ៍ឧទាហរណ៍បានគ្រប់យ៉ាង មុននឹងសង់ដើម្បីដឹងថាគម្រោងដែលសង់នៅទៅជាយ៉ាងណា។ កម្មវិធីនេះទទួលយកអ្នកចូលរួមត្រឹម ២០ នាក់ប៉ុណ្ណោះ ក្នុងមួយវគ្គ ដោយនឹងបង្វឹកអ្នកចូលទាំងនោះ យ៉ាងដិតដល់ទាំងជំនាញប្រើប្រាស់កម្មវិធី និងការអនុវត្តក្នុងគម្រោងពិតៗ ដោយប្រើភាពច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីឱ្យអ្នកបញ្ចប់វគ្គសិក្សាអាចក្លាយជាវិស្វករដែលមានសមត្ថភាពពិតៗ។ គួរបញ្ជាក់ថា កម្មវិធីនេះគឺការបំផុសគំនិតរបស់លោកស្រី Volaree Rendon នាយកផ្នែកវិស្វកម្មដំណោះស្រាយរបស់ Bentley Systems ដោយផ្អែកលើរឿងរាវជីវិត និងបទពិសោធន៍ការងាររបស់គាត់ផ្ទាល់ ដែលហែលឆ្លងការរៀន ប៉ុន្តែខ្វះការអនុវត្តលើគម្រោងជាក់ស្ដែង។
អានបន្ថែមតើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentley Systems Premier Scholar Program ក្នុងគោលបំណងដើម្បីពង្រឹង លើកកម្ពស់ និងទទួលស្គាល់ជំនាញលើការប្រើប្រាស់កម្មវិធីគ្រប់គ្រងគម្រោងសំណង់បែបឌីជីថលរបស់វិស្វករវ័យក្មេងជុំវិញពិភពលោក។ វគ្គសិក្សានេះផ្ដោតលើការជំរុញការប្រើប្រាស់ និងការយល់ដឹងកាន់តែស៊ីជម្រៅនៃកម្មវិធីសំខាន់ៗរបស់ Bentley ដោយជួយជំរុញឱ្យវិស្វករវ័យក្មេងដែលចូលរួមទាំងនោះ មានជំនាញពិតប្រាកដ ពិសេសអាចប្រើវាបានក្នុងជីវិតការងារជាក់ស្ដែង ប្រកបដោយភាពច្នៃប្រឌិត។ លោកស្រី Volaree Rendon នាយិកាដំណោះស្រាយវិស្វកម្មរបស់ Bentley Systems បានចាប់ផ្ដើមវគ្គសិក្សា Bentley Systems Premier Scholar នេះកាលពី ៦ ឆ្នាំមុន។ ចក្ខុវិស័យរបស់លោកស្រីគឺបង្កើតជា “ជំរំបណ្ដុះបណ្ដាល” ដ៏តឹងរ៉ឹងមួយដែលនឹងផ្តល់វិញ្ញាបនបត្រ និងបំផុសគំនិតដល់វិស្វករដែលពូកែ ដើម្បីជួយពួកគាត់ឱ្យអាចដឹកនាំអនាគតហេដ្ឋារចនាសម្ព័ន្ធពិភពលោកបាន។ វគ្គសិក្សាផ្ដោតលើកម្មវិធីសំខាន់ៗ ២ គឺ OpenRoads និង OpenBridge។ OpenRoads គឺជាកម្មវិធីសម្រាប់រៀបចំផែនការ រចនា គ្រប់គ្រងការសាងសង់ និងធ្វើប្រតិបត្តិការគម្រោងសំណង់ផ្លូវថ្នល់ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផ្សេងទៀត។ ដោយឡែក OpenBridge គឺជាកម្មវិធីសម្រាប់គូរប្លង់ វិភាគផែនការ រចនា […]
អានបន្ថែមតើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?
ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលលំដាប់ពិភព ដើម្បីដោះស្រាយឧបសគ្គភូមិសាស្ត្រ និងផលលំបាកនៃគម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ការមានជំនួយពីប្រព័ន្ធAI និងបច្ចេកវិទ្យាវិស្វកម្មឌីជីថលទាំងនេះ នឹងជួយឱ្យគម្រោងផ្លូវល្បឿនលឿនថ្មីនេះ ក្លាយជាគម្រោងដ៏ទំនើប ធន់ និងមានប្រសិទ្ធភាពខ្ពស់បំផុតមួយនៅកម្ពុជានាពេលអនាគត។ មកសិក្សាទាំងអស់គ្នាថា ក្រុមហ៊ុនចិនមួយនេះកំពុងប្រើកម្មវិធីអ្វីខ្លះ ដើម្បីរចនា និងត្រៀមផែនការសម្រាប់គម្រោងនេះ។ ក្នុងអំឡុងពេលនៃការរៀបចំផែនការ និងការរចនា CRBC បានប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន។ បញ្ហាសំខាន់ទី១ គឺ កំណាត់ ៣៣ គីឡូម៉ែត្រដំបូងនៃគម្រោងនេះ គឺស្ថិតនៅក្នុងតំបន់ទំនាបលិចទឹក។ នៅរដូវភ្លៀងធ្លាក់ខ្លាំងទន្លេមេគង្គនឹងជន់លិច ដែលបង្កឱ្យមានផលប៉ះពាល់ដល់គម្រោងយ៉ាងខ្លាំង។ បញ្ហាទី ២ ផ្លូវល្បឿនលឿននេះអាចនឹងប៉ះពាលដល់វត្តអារាម ប្រាសាទ និងទីតាំងវប្បធម៌ជាច្រើនរបស់កម្ពុជា ដែលតំបន់ទាំងនេះគឺមិនអាចរុះរើបាន។ បញ្ហាចុងក្រោយ កំណាត់ដំបូងនៃផ្លូវត្រូវឆ្លងកាត់តំបន់ចរាចរណ៍មមាញឹកក្នុងក្រុងភ្នំពេញដែលមានផ្ទះសម្បែងច្រើន ហើយការសុំឱ្យប្រជាជនប្ដូរទីលំនៅដើម្បីសង់ផ្លូវគឺស្មុគស្មាញខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ CRBC បានងាកមកទៅប្រើប្រាស់ កម្មវិធីឌីជីថលរបស់ Bentley។ ជាដំបូង CRBC បានប្រើប្រាស់កម្មវិធី Bentley ProjectWise និង iTwin ដើម្បីបង្កើតបណ្ដុំទិន្នន័យគ្រប់ជ្រុងជ្រោយមួយ។ កម្មវិធីនឹងរួមបញ្ចូលព័ត៌មានគ្រប់យ៉ាងនៃគម្រោងមកក្នុងប្រព័ន្ធតែមួយ ហើយក្រុមការងារគ្រប់ផ្នែកអាចប្រើ និងធ្វើបច្ចុប្បន្នការងារបានដោយរលូនលើកម្មវិធីតែមួយ។ បន្ទាប់មក […]
អានបន្ថែម

English
