ស្វែងយល់ពីកម្មវិធីឌីជីថលដែលម៉ាឡេស៊ីប្រើដើម្បីសង់ហាយវេប្រវត្តិសាស្ដ្រ Sarawak-Sabah
ក្រុមហ៊ុន Jabatan Kerja Raya Sarawak – JKRS របស់ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាអ្នកដឹកនាំសកលផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការងារលើគម្រោងផ្លូវតភ្ជាប់សារ៉ាវ៉ាក់-សាបា ដំណាក់កាលទី ២ (Sarawak Sabah Link Road Phase 2 – SSLR2)។ គម្រោងដែលមានតម្លៃ ៧,១៥ ពាន់លានរីងហ្គីត (MYR) នេះ នឹងជួយឱ្យមានការតភ្ជាប់ដីគោករវាងរដ្ឋសារ៉ាវ៉ាក់ និងរដ្ឋសាបាជាលើកដំបូង សម្រាប់ប្រជាជនជាង ៧០,០០០ នាក់ ដែលកាលពីមុនត្រូវបានកាត់ដាច់ពីគ្នាដោយសារភូមិសាស្ត្រភ្នំដ៏លំបាក។ គម្រោងនេះផងដែរ ក៏ជាម្ចាស់ជ័យលាភីមួយក្នុងកម្មវិធី Bentley Year in Infrastructure (YII) 2025។ មកស្វែងយល់ទាំងអស់គ្នាថាគម្រោងនេះមានលក្ខណៈពិសេសអ្វីខ្លះ។ ផ្លូវហាយវេប្រវែង ៣៣៥ គីឡូម៉ែត្រនេះ កាត់តាមតំបន់ដែលមានបរិស្ថានប្រឈមបំផុតមួយចំនួនរបស់ម៉ាឡេស៊ី រួមមានភ្នំខ្ពស់ៗ និងតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត។ ដើម្បីសម្រេចឱ្យទាន់កាលកំណត់ដែលមានត្រឹមតែ ៦០ ខែ និងគ្រប់គ្រងបញ្ហាបរិស្ថាន JKRS ងាកមកប្រើប្រាស់យុទ្ធសាស្ត្រឌីជីថលរបស់ Bentley Systems ដែលមានដូចជា៖ ការពន្លឿនវិស្វកម្ម […]
អានបន្ថែម

English
