Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏សំខាន់មួយ ក្នុងគោលបំណងលុបបំបាត់រាល់ឧបសគ្គសម្រាប់វិស្វករផ្លូវដែកដែលមានជាយូរមកហើយ។ តាមរយៈការផ្តោតលើស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ សុក្រឹតភាពនៃទិន្នន័យ និងការរួមបញ្ចូលទិន្នន័យភូមិសាស្ត្រដែលមានភាពជាក់លាក់ខ្ពស់ កម្មវិធីជំនាន់ថ្មីនេះជួយធ្វើឱ្យការងារវិស្វករងាយស្រួល ប៉ុន្តែមានប្រសិទ្ធភាពជាងមុន ពិសេសទាក់ទងនឹងគ្រប់គ្រងបណ្តាញផ្លូវដែកស្មុគស្មាញ និងគម្រោងផ្លូវដែកល្បឿនលឿនខ្នាតធំជាដើម។ ចំណុចលេចធ្លោដ៏សំខាន់មួយ គឺការកែលម្អឧបករណ៍ “Complex Redefine and Replace” ដែលបច្ចុប្បន្ននេះគឺអាចប្រើធរណីមាត្រទាំងខ្សែដេក និងខ្សែបញ្ឈរបាន។ ចំណុចនេះជួយឱ្យវិស្វករធ្វើបច្ចុប្បន្នភាពលើការតម្រង់ជួរ (alignments) ដ៏ទូលំទូលាយក្នុងពេលដំណាលគ្នា ដែលជួយកាត់បន្ថយយ៉ាងខ្លាំងនូវការងារដែលត្រូវធ្វើឡើងវិញ នៅពេលដែលតម្រូវការគម្រោងមានការវិវត្ត។ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជាក់លាក់តាំងពីដំបូង កម្មវិធីនេះបានដាក់បញ្ចូលនូវឧបករណ៍ “Validate Regression Data” ដែលត្រួតពិនិត្យទិន្នន័យអង្កេតធៀបនឹងកម្រិតអនុគ្រោះដែលបានកំណត់ មុនពេលឈានដល់ដំណាក់កាលរចនា។ ឧបករណ៍នេះដំណើរការទន្ទឹមគ្នាជាមួយ “Cant Editor” ដែលត្រូវបានកែលម្អ និងរបាយការណ៍ស្តីពីចន្លោះសុវត្ថិភាព (clearance reporting) ថ្មី ដើម្បីធានាថាគ្រប់ការរចនាទាំងអស់ត្រូវតាមស្តង់ដារអនុលោមភាពយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់ការសាកល្បងតិចជាងមុន។ ការរចនាដែលមានប្រសិទ្ធភាពក៏ទាមទារនូវបរិបទបរិស្ថានផងដែរ ដែលនេះជាមូលហេតុដែល Bentley បានរួមបញ្ចូល Google Maps 3D Tiles […]

អាន​បន្ថែម

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុវត្ថិភាពផ្លូវដែក តាមរយៈការអនុវត្តបច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) ដើរដោយថាមពល AI សម្រាប់គម្រោងសង់ផ្លូវរូងក្រោមដី Serravalle ដែលជាផ្នែកមួយនៃខ្សែផ្លូវដែកយុទ្ធសាស្ត្រ Terzo Valico dei Giovi តភ្ជាប់ទីក្រុង Genoa និង Milan។ ជំនួសពីការចុះទៅត្រួតពិនិត្យដោយផ្ទាល់ដែលចំណាយពេលយូរ និងគ្រោះថ្នាក់ខ្លាំង ក្រុមហ៊ុនបានកម្មវិធីស្វ័យប្រវត្តិ ដើម្បីពិនិត្យលើបញ្ហានានានៃគម្រោង​ ដែលជួយកាត់បន្ថយហានិភ័យប្រតិបត្តិការយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើគម្រោងនេះឈ្នះពានរង្វាន់ Bentley Year in Infrastructure (YII) 2025 ផងដែរ។ បញ្ហាប្រឈមចម្បងសម្រាប់ Italferr គឺភាពមិនមានប្រសិទ្ធភាពនៃវិធីសាស្ត្រត្រួតពិនិត្យបែបប្រពៃណី។ ដើម្បីធ្វើទំនើបកម្មដំណើរការនេះ ក្រុមការងារបានប្រើប្រាស់កញ្ចប់កម្មវិធីរបស់ Bentley Systems ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានភាពជាក់លាក់ខ្ពស់៖ ការបង្កើតគំរូជាក់លាក់ (Precise Modeling): ដោយប្រើប្រាស់ OpenRail និង OpenTunnel ក្រុមហ៊ុន Italferr បានបង្កើតគំរូ 3D ឌីជីថលពីរស្របគ្នា ដែលតំណាងឱ្យទាំងការរចនាដើម […]

អាន​បន្ថែម

តើអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីដើម្បីថែទាំផ្លូវវថភ្លើងក្រោមដីអាយុ ១៣៧ឆ្នាំ ឱ្យនៅដំណើរការបាន?

ក្រុមហ៊ុន Network Rail ថ្មីៗនេះ បានបង្ហាញពីភាគជោគជ័យរបស់ខ្លួនក្នុងការថែទាំ និងគ្រប់គ្រងផ្លូវរថភ្លើងក្រោមដីអាយុ ១៣៧ ឆ្នាំ ឱ្យនៅតែដំណើរការបានដោយរលូន និងមានប្រសិទ្ធភាពបានរហូតដល់សព្វថ្ងៃ តាមរយៈការប្រើឧបករណ៍ឌីជីថល។ ផ្លូវរូងក្រោមដី Severn គឺជាស្ពានក្រោមដីប្រវត្តិសាស្ត្រសម្រាប់រថភ្លើងដ៏សំខាន់ប្រវែង 7 គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអង់គ្លេស និងវែលចាប់តាំងពីឆ្នាំ 1886។ បច្ចុប្បន្ន មានរថភ្លើងជាង 32,000 គ្រឿងឆ្លងកាត់វាជារៀងរាល់ឆ្នាំ ប៉ុន្តែរូងក្រោមដីនេះនៅតែអាចដំណើរបាន។ ជាក់ស្ដែង ផ្លូវរូងក្រោមដី Severn មានបញ្ហាប្រឈមជាច្រើនដូចជាការលេចធ្លាយទឹកឥតឈប់ឈរ ទីតាំងដែលពិបាកក្នុងការចុះទៅពិនិត្យស្វែងរកកំហូច និងពេលវេលាដែលមានកម្រិតសម្រាប់ជួសជុល។ ដូច្នេះ  ដើម្បីដោះស្រាយបញ្ហាទាំងនេះ វិស្វករ Network Rail បានងាកមកប្រើប្រាស់កម្មវិធីឌីជីថល Bentley ដូចជា MicroStation, OpenRail Designer, ProjectWise, Bentley iTwin platform និង iTwin Experience ជាដើម។ កម្មវិធីទាំងនេះ ជួយដំណោះស្រាយបញ្ហាលើចំណុចផ្សេងៗ គ្នា ដូចជាប្រើកាមេរ៉ា Drone និងឧបករណ៍ចាប់សញ្ញា […]

អាន​បន្ថែម