Bentley ចាប់ដៃគូជាមួយ CET ដើម្បីធ្វើបដិវត្តការអប់រំផ្នែកវិស្វកម្មនៅប្រទេសឥណ្ឌា
ក្រុមហ៊ុន Bentley Systems បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមហាវិទ្យាល័យវិស្វកម្ម Trivandrum (CET) ក្នុងគោលបំណងប្រែក្លាយស្ថាប័នឈានមុខគេមួយក្នុងរដ្ឋ Kerala ឱ្យទៅជាមជ្ឈមណ្ឌលអប់រំកម្រិតខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ការចុះ MoU នេះ គឺដើម្បីធានាថាវិស្វករឥណ្ឌាជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទីផ្សារសកលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសទាក់ទងនឹងអនុវត្តការងារជាក់ស្ដែង។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបបំផុតមួយ (Centre of Infrastructure Innovation) នៅខាងក្នុងបរិវេណសាលា CET។ មជ្ឈមណ្ឌលនេះនឹងផ្ដល់ការសិក្សាបែបស៊ីជម្រៅ ពោលគឺផ្ដល់នូវបទពិសោធន៍អនុវត្តផ្ទាល់ជាមួយកម្មវិធីស្តង់ដារឧស្សាហកម្មដូចជា MicroStation, OpenRoads និង OpenFlows ជាដើម។ មជ្ឈមណ្ឌលនេះនឹងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិតធ្វើការស្រាវជ្រាវលើការគ្រប់គ្រងគម្រោងសំណង់ដែលដើរដោយ AI និងបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twin)។ លើសពីនេះក៏នឹងមានការបង្រៀនឱ្យសិស្សបង្កើតលំហូរការងារដែលផ្តល់អាទិភាពដល់ការសាងសង់បៃតង និងការដ្ឋានឆ្លាតវៃដែលមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យ Viksit Bharat ឆ្នាំ ២០៤៧ របស់ប្រទេសឥណ្ឌា។ កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងពលកម្ម “ដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត” និងមានសមត្ថភាពគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ប្រទេសឥណ្ឌា។ កិច្ចសហការក៏ដើម្បធានាថាជានិស្សិតដែលបញ្ចប់ការសិក្សាមានចំណេះដឹងទាំងកម្រិតអន្តរជាតិ និងជំនាញឯកទេសក្នុងតំបន់ផងដែរ។
អានបន្ថែមតើបារាំងប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសង់គម្រោងផ្លូវទឹកខ្នាតយក្ស Canal Seine-Nord ?
ក្រុមហ៊ុនបារាំង Egis ថ្មីៗនេះបានទទួលពានរង្វាន់ពីកម្មវិធី Bentley Year in Infrastructure (YII) សម្រាប់ការងារលើគម្រោងព្រែកជីក Canal Seine-Nord Europe ដែលជាគម្រោងខ្នាតយក្សដែលនឹងជំរុញប្រសិទ្ធភាពប្រព័ន្ធឡូជីស្ទីកនៅអឺរ៉ុបឱ្យកាន់ប្រសើរឡើង។ តាមរយៈការប្រើប្រាស់ “បច្ចេកវិទ្យាឌីជីថល” ក្រុមហ៊ុន Egis មិនត្រឹមតែសង់ហេដ្ឋារចនាសមព័ន្ធផ្លូវទឹកប៉ុណ្ណោះទេ ប៉ុន្តែកំពុងបង្ហាញថាកម្មវិធីឌីជីថលនឹងក្លាយជាអនាគតនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជុំវិញពិភពលោក។ សម្រាប់គម្រោងនេះ ក្រុមហ៊ុនបានប្រើបច្ចេកវិទ្យាសំខាន់ៗរបស់ក្រុមហ៊ុន Bentley មួយចំនួនដូចជា៖ កម្មវិធី ProjectWise កម្មវិធី ProjectWise ដើរតួយ៉ាងសំខាន់ក្នុងគម្រោងនេះ ដែលធ្វើឱ្យគ្រប់កាងារនៃគ្រប់ភាគីពាក់ព័ន្ធគម្រោងស្ថិតក្នុងប្រព័ន្ធ Cloud តែមួយ។ គម្រោងនេះមានអ្នកពាក់ព័ន្ធសំខាន់ៗច្រើនជាង ៣០០ នាក់ និងមានទិន្នន័យទំហំ ១.២ Terabytes ដូច្នេះការប្រើប្រាស់អ៊ីមែលដើម្បីទាក់ទងគ្នាគឺមិនគ្រប់គ្រាន់នោះទេ ហើយបង្កើតការយល់ច្រលំជាច្រើនផង។ ដូច្នេះក្រុមហ៊ុនសម្រេចងាកមកប្រើ ProjectWise។ វិធីសាស្ត្រនេះបានលុបបំបាត់ “ភាពដាច់ដោយឡែកនៃព័ត៌មាន” ដោយធានាថាវិស្វករ និងអ្នកពាក់ព័ន្ធគ្រប់រូបធ្វើការលើឯកសារដែលចុងក្រោមបំផុតដូចគ្នា។ វាបានបង្កើនផលិតភាពទូទៅរហូតដល់ ៤០% និងកាត់បន្ថយពេលវេលារហូតដល់ ៦០% ក្នុងការបង្កើតគំរូសហព័ន្ធ (Federated Models) ដ៏ស្មុគស្មាញ។ កម្មវិធី MicroStation […]
អានបន្ថែមស្វែងយល់ពីកម្មវិធីឌីជីថលដែលម៉ាឡេស៊ីប្រើដើម្បីសង់ហាយវេប្រវត្តិសាស្ដ្រ Sarawak-Sabah
ក្រុមហ៊ុន Jabatan Kerja Raya Sarawak – JKRS របស់ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាអ្នកដឹកនាំសកលផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការងារលើគម្រោងផ្លូវតភ្ជាប់សារ៉ាវ៉ាក់-សាបា ដំណាក់កាលទី ២ (Sarawak Sabah Link Road Phase 2 – SSLR2)។ គម្រោងដែលមានតម្លៃ ៧,១៥ ពាន់លានរីងហ្គីត (MYR) នេះ នឹងជួយឱ្យមានការតភ្ជាប់ដីគោករវាងរដ្ឋសារ៉ាវ៉ាក់ និងរដ្ឋសាបាជាលើកដំបូង សម្រាប់ប្រជាជនជាង ៧០,០០០ នាក់ ដែលកាលពីមុនត្រូវបានកាត់ដាច់ពីគ្នាដោយសារភូមិសាស្ត្រភ្នំដ៏លំបាក។ គម្រោងនេះផងដែរ ក៏ជាម្ចាស់ជ័យលាភីមួយក្នុងកម្មវិធី Bentley Year in Infrastructure (YII) 2025។ មកស្វែងយល់ទាំងអស់គ្នាថាគម្រោងនេះមានលក្ខណៈពិសេសអ្វីខ្លះ។ ផ្លូវហាយវេប្រវែង ៣៣៥ គីឡូម៉ែត្រនេះ កាត់តាមតំបន់ដែលមានបរិស្ថានប្រឈមបំផុតមួយចំនួនរបស់ម៉ាឡេស៊ី រួមមានភ្នំខ្ពស់ៗ និងតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត។ ដើម្បីសម្រេចឱ្យទាន់កាលកំណត់ដែលមានត្រឹមតែ ៦០ ខែ និងគ្រប់គ្រងបញ្ហាបរិស្ថាន JKRS ងាកមកប្រើប្រាស់យុទ្ធសាស្ត្រឌីជីថលរបស់ Bentley Systems ដែលមានដូចជា៖ ការពន្លឿនវិស្វកម្ម […]
អានបន្ថែមផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…
ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation Limited បានបង្ហាញនូវគម្រោងផ្លូវហាយវេអេកូឡូស៊ីប្រវែង ១៣,៥ គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ទឹកធ្លាក់ Detian ទៅកាន់កំពង់ផែអន្តរជាតិ Shuolong។ ដោយត្រូវការសាងសង់កាត់តាមតំបន់ភ្នំ និងតំបន់ឧទ្យានជាតិការពារជាច្រើន គម្រោងនេះបានក្លាយជាគំរូសកលមួយដែលបង្ហាញពីរបៀបដែលបច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) អាចជួយឱ្យការដ្ឋានសំណង់ខ្នាតយក្សនេះធ្វើឡើងដោយមិនប៉ះពាល់ដល់បរិស្ថានសោះ ហើយថែមទាំងជួយអភិរក្សបរិស្ថានទៅទៀត។ គម្រោងនេះបានជួបប្រទះនឹងឧបសគ្គធំៗជាច្រើន រួមមានតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល និងតម្រូវការក្នុងការការពារតំបន់ឧទ្យានជាតិ Huashan។ វិធីសាស្ត្ររចនាបែប 2D ធម្មតាន មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងនេះឡើង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន PowerChina បានប្រើកម្មវិធីរបស់ Bentley Systems ដូចជា៖ ការរចនាបែបសហការ (Collaborative Design): តាមរយៈការបង្កើតបរិយាកាសទិន្នន័យរួមតាមរយៈ ProjectWise ក្រុមការងារបានបង្កើនប្រសិទ្ធភាពកិច្ចសហការបាន ៦០% និងបានដោះស្រាយជម្លោះនៃការរចនា (Design Conflicts) មុនពេលចាប់ផ្តើមការសាងសង់។ វិស្វកម្មស្វ័យប្រវត្តិ (Automated Engineering): ដោយប្រើប្រាស់ OpenRoads Designer ក្រុមការងារបានបង្កើត “ប្រព័ន្ធរចនា […]
អានបន្ថែមBentley Tech 2025៖ បច្ចេកវិទ្យានឹងគ្មានប្រយោជន៍បើមិនចេះប្រើក្នុងជីវិតពិត
អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធជាង 500 នាក់កំពុងជួបជុំគ្នានៅទីក្រុងប៊ែរឡាំងនៅក្នុងខែធ្នូនេះសម្រាប់កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley ឆ្នាំ 2025 ឬ Bentley Tech Submit 2025 ដើម្បីចែករំលែងគន្លឹះ ចំណេះដឹង និងវិធីសាស្ដ្រអនុវត្តបច្ចេកវិទ្យាទំនើបនានាក្នុងជីវិតពិតឱ្យមានប្រសិទ្ធភាព។ បេះដូងសំខាន់នៃកម្មវិធីប្រជុំឆ្នាំនេះ គឺការបង្រៀនវិស្វករឱ្យចេះប្រើកម្មវិធីគ្រប់គ្រងសំណង់នានា នៅក្នុងជីវិតធ្វើការងារពិតៗ ដោយមានការលើកយកជាឧទាហរណ៍នៃគម្រោងដែលទទួលបានភាពជោគជ័យនានានៅជុំវិញពិភពលោកមកធ្វើជាករណីសិក្សា។ អ្នកចូលរួមទាំងអស់ មានឱកាសប្រើប្រាស់កម្មវិធីជាក់ស្ដែង មិនមែនត្រឹមតែរៀនពីទ្រឹស្ដីនោះទេ ហើយក៏បានសិក្សាពីឧបសគ្គនានាដែលគម្រោងជាក់ស្ដែងជួបប្រទះ ក៏ដូចជារៀនសូត្រពីដំណោះស្រាយចំពោះឧបសគ្គទាំងនោះផងដែរ។ កម្មវិធីរយៈពេលពីរថ្ងៃនេះ ផ្ដោតលើលំហូរការងារក្នុងពិភពលោកពិតក្នុងវិស័យដឹកជញ្ជូន ទឹក ថាមពល និងវិស្វកម្មភូគព្ភសាស្ត្រ។ លើសពីនេះ ក្រុមអ្នកប្រើប្រាស់ដ៏មានឥទ្ធិពលមួយចំនួននៃឧស្សាហកម្មនេះក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនាមជាគ្រូបង្រៀនផងដែរ។ ពួកគេនឹងជួយផ្ដល់មតិកែលម្អសំខាន់ៗក្នុងលំហូរការងារពិតៗ និងបង្ហាញពីរបៀបដែលពួកគេប្រើប្រាស់កម្មវិធីរបស់ Bentley ដើម្បីដោះស្រាយបញ្ហាប្រឈមដែលស្មុគស្មាញ។ លោក Andy Rahden អនុប្រធានផ្នែកវិស្វកម្ម និងសេវាកម្មដំណោះស្រាយរបស់ Bentley ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា៖ «កម្មវិធីនេះគឺជាកន្លែងសម្រាប់បង្កើតប្រព័ន្ធអេកូឡូស៊ីចំណេះដឹងដែលយើងអាចកសាងឡើងដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសកល»។ «ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ គឺនឹងកើតឡើងនៅពេលដែលទ្រឹស្ដីឌីជីថលត្រូវបានប្រើប្រាស់ក្នុងជីវិតបានដោយរលូន»។
អានបន្ថែមតើបច្ចេកវិទ្យា AI និង Digital Twins ជួយដោះស្រាយបញ្ហាសំណង់ស្ពានចាស់បានដូចម្ដេច?
បន្ទាប់ពីមានករណីបាក់ស្ពាន Fern Hollow នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ 2022 រដ្ឋាភិបាលអាមេរិកបានងាកមកពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធចាស់ៗរបស់ខ្លួន ហើយរកឃើញថាស្ពានចាស់ៗជាច្រើនកំពុងស្ថិតក្រោយហានិភ័យ។ បញ្ហានេះបង្កឡើងដោយកង្វះថវិកា និងកង្វះវិស្វករដើម្បីត្រួតពិនិត្យដោយផ្ទាល់។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបានប្រើកម្មវិធីសំណង់ឌីជីថលដើម្បីដោះស្រាយបញ្ហានេះ។ ខាងក្រោមគឺជាឧទាហរណ៍ ២ សំខាន់ៗ ដែលបង្ហាញថាកម្មវិធីគ្រប់គ្រងសំណង់ឌីជីថលគឺគន្លឺះមួយដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាស់ៗ។ តើកម្ពុជាអាចប្រើប្រាស់ឧទាហរណ៍នេះ ដើម្បីមកអនុវត្តលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងឬយ៉ាង? 1. ការត្រួតពិនិត្យស្ពានចាស់ៗនៅរដ្ឋ Kentucky គណៈរដ្ឋមន្ត្រីដឹកជញ្ជូនរដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏ធំមួយ គឺការវាយតម្លៃស្ពានជាង 1,000 បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាលពីខែកក្កដា ឆ្នាំ 2022 ដែលជាដំណើរការដែលដំបូងឡើយត្រូវបានប៉ាន់ប្រមាណថាត្រូវចំណាយពេល១០ ឆ្នាំ និងមានតម្លៃជាង $7 លានដុល្លារ។ ប៉ុន្តែ ក្រុមហ៊ុនវិស្វកម្ម QK4, Inc. ដែលដឹកនាំការងារនេះ បានប្រើប្រាស់ឈុតកម្មវិធីរបស់ Bentley រួមមាន OpenRoads, ProjectWise, និង Bentley LumenRT ដើម្បីពន្លឿនវិធីសាស្រ្តឌីជីថលរបស់ពួកគេ។ ក្រុមហ៊ុនបានបញ្ចូលទិន្នន័យពីដ្រូន ការស្កេនឡាស៊ែរ ទិន្នន័យភូមិសាស្រ្ត ទៅក្នុងគំរូភ្លោះ 3D (Digital Twin) ដែលក្រុមហ៊ុនបានបង្កើត។ […]
អានបន្ថែមBentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក កំពុងព្យាយាមពង្រឹងជំនាញបច្ចេកទេសដល់វិស្វករវ័យក្មេងជុំវិញពិភពលោក ដោយបង្កើតវគ្គសិក្សាថ្មីមួយហៅកម្មវិធី Premier Scholar។ កម្មវិធី Premier Scholar គឺផ្ដោតលើការបង្វឹកជំនាញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ ២ គឺ OpenRoads Designer និង OpenBridge Designer។ កម្មវិធីទាំងនេះ សុទ្ធតែមានសមត្ថភាពបង្កើតគំរូភ្លោះ ឬ iTwin ដែលនិយាយឱ្យងាយយល់គឺការបង្កើតគំរូប្លង់ដូចពិតបែបរស់រវើកនៃគម្រោងនៅលើទីតាំងជាក់ស្ដែង ប៉ុន្តែអាចគ្រប់គ្រងបាននៅលើប្រព័ន្ធកុំព្យូទ័រ។ គំរូភ្លោះ ឬ iTwin នេះជួយឱ្យយើងដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចនៅលើទីតាំងពិត ហើយយើងអាចបង្កើតជាស្ថានការណ៍ឧទាហរណ៍បានគ្រប់យ៉ាង មុននឹងសង់ដើម្បីដឹងថាគម្រោងដែលសង់នៅទៅជាយ៉ាងណា។ កម្មវិធីនេះទទួលយកអ្នកចូលរួមត្រឹម ២០ នាក់ប៉ុណ្ណោះ ក្នុងមួយវគ្គ ដោយនឹងបង្វឹកអ្នកចូលទាំងនោះ យ៉ាងដិតដល់ទាំងជំនាញប្រើប្រាស់កម្មវិធី និងការអនុវត្តក្នុងគម្រោងពិតៗ ដោយប្រើភាពច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីឱ្យអ្នកបញ្ចប់វគ្គសិក្សាអាចក្លាយជាវិស្វករដែលមានសមត្ថភាពពិតៗ។ គួរបញ្ជាក់ថា កម្មវិធីនេះគឺការបំផុសគំនិតរបស់លោកស្រី Volaree Rendon នាយកផ្នែកវិស្វកម្មដំណោះស្រាយរបស់ Bentley Systems ដោយផ្អែកលើរឿងរាវជីវិត និងបទពិសោធន៍ការងាររបស់គាត់ផ្ទាល់ ដែលហែលឆ្លងការរៀន ប៉ុន្តែខ្វះការអនុវត្តលើគម្រោងជាក់ស្ដែង។
អានបន្ថែមតើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentley Systems Premier Scholar Program ក្នុងគោលបំណងដើម្បីពង្រឹង លើកកម្ពស់ និងទទួលស្គាល់ជំនាញលើការប្រើប្រាស់កម្មវិធីគ្រប់គ្រងគម្រោងសំណង់បែបឌីជីថលរបស់វិស្វករវ័យក្មេងជុំវិញពិភពលោក។ វគ្គសិក្សានេះផ្ដោតលើការជំរុញការប្រើប្រាស់ និងការយល់ដឹងកាន់តែស៊ីជម្រៅនៃកម្មវិធីសំខាន់ៗរបស់ Bentley ដោយជួយជំរុញឱ្យវិស្វករវ័យក្មេងដែលចូលរួមទាំងនោះ មានជំនាញពិតប្រាកដ ពិសេសអាចប្រើវាបានក្នុងជីវិតការងារជាក់ស្ដែង ប្រកបដោយភាពច្នៃប្រឌិត។ លោកស្រី Volaree Rendon នាយិកាដំណោះស្រាយវិស្វកម្មរបស់ Bentley Systems បានចាប់ផ្ដើមវគ្គសិក្សា Bentley Systems Premier Scholar នេះកាលពី ៦ ឆ្នាំមុន។ ចក្ខុវិស័យរបស់លោកស្រីគឺបង្កើតជា “ជំរំបណ្ដុះបណ្ដាល” ដ៏តឹងរ៉ឹងមួយដែលនឹងផ្តល់វិញ្ញាបនបត្រ និងបំផុសគំនិតដល់វិស្វករដែលពូកែ ដើម្បីជួយពួកគាត់ឱ្យអាចដឹកនាំអនាគតហេដ្ឋារចនាសម្ព័ន្ធពិភពលោកបាន។ វគ្គសិក្សាផ្ដោតលើកម្មវិធីសំខាន់ៗ ២ គឺ OpenRoads និង OpenBridge។ OpenRoads គឺជាកម្មវិធីសម្រាប់រៀបចំផែនការ រចនា គ្រប់គ្រងការសាងសង់ និងធ្វើប្រតិបត្តិការគម្រោងសំណង់ផ្លូវថ្នល់ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផ្សេងទៀត។ ដោយឡែក OpenBridge គឺជាកម្មវិធីសម្រាប់គូរប្លង់ វិភាគផែនការ រចនា […]
អានបន្ថែមវិធីប្រើ AI ឱ្យបង្រៀនយើងឱ្យចេះប្រើកម្មវិធីវិស្វកម្មសំណង់ថ្មី ឬកម្មវិធីស្មុគស្មាញផ្សេងទៀត
លោក Kyle Rosenmeyer ដែលជាអ្នកដឹកនាំផ្នែកការរចនាម៉ូដនៅក្រុមហ៊ុន VHB កាលពីថ្មីៗនេះ បានបង្កើតប្រព័ន្ធ AI មួយដោយប្រើ Copilot Studio របស់ Microsoft ដើម្បីជួយបង្រៀនវិស្វករឱ្យចេះប្រើកម្មវិធី Bentley ដែលស្មុគស្មាញ ពោលគឺជួយឱ្យវិស្វករមានពេលផ្ដោតលើការងារជាក់ស្ដែង ជាជាងការទៅចំណាយពេលច្រើនដើម្បីរៀនពីវិធីប្រើកម្មវិធីថ្មីៗ។ AI របស់ Rosenmeyer ដើរតួទាំងជាអ្នកបង្រៀន ជាលេខា និងជាអ្នកផ្ដល់ដោះស្រាយ នៅពេលវិស្វករមានចម្ងល់ ឬមានបញ្ហាទាក់ទងនឹងការប្រើកម្មវិធីរបស់ Bentley ដូចជា OpenRoads ឬ ProjectWise ជាដើម។ AI ជាដំបូងនឹងរៀនពីកម្មវិធីដូចខ្លួនឯង បន្ទាប់វានឹងទៅស្រាវជ្រាវនៅតាមប្រភពផ្សេងៗដូចជាគេហទំព័របស់ Bentley ប្លុក ឯកសារផ្លូវការ វីដេអូក្នុង YouTube និងពិសេស Forum ដែលវិស្វករជជែកពិភាក្សាពីិកម្មវិធីទាំងនេះ ។ បន្ទាប់មក AI នឹងមានទិន្នន័យគ្រប់យ៉ាងទាក់ទងនឹងរបៀបប្រើកម្មវិធីនេះ។ ប៉ុន្តែ វានឹងបង្រៀនវិស្វករតែចំណុចសំខាន់ៗចាំបាច់ប៉ុណ្ណោះ ហើយពន្យល់ទៅវិស្វករ ឬឆ្លើយតែសំណួរណា វិស្វករចង់ដឹងប៉ុណ្ណោះ។ លោក Rosenmeyer បាននិយាយថា […]
អានបន្ថែម

English
