តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុវត្ថិភាពផ្លូវដែក តាមរយៈការអនុវត្តបច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) ដើរដោយថាមពល AI សម្រាប់គម្រោងសង់ផ្លូវរូងក្រោមដី Serravalle ដែលជាផ្នែកមួយនៃខ្សែផ្លូវដែកយុទ្ធសាស្ត្រ Terzo Valico dei Giovi តភ្ជាប់ទីក្រុង Genoa និង Milan។ ជំនួសពីការចុះទៅត្រួតពិនិត្យដោយផ្ទាល់ដែលចំណាយពេលយូរ និងគ្រោះថ្នាក់ខ្លាំង ក្រុមហ៊ុនបានកម្មវិធីស្វ័យប្រវត្តិ ដើម្បីពិនិត្យលើបញ្ហានានានៃគម្រោង​ ដែលជួយកាត់បន្ថយហានិភ័យប្រតិបត្តិការយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើគម្រោងនេះឈ្នះពានរង្វាន់ Bentley Year in Infrastructure (YII) 2025 ផងដែរ។ បញ្ហាប្រឈមចម្បងសម្រាប់ Italferr គឺភាពមិនមានប្រសិទ្ធភាពនៃវិធីសាស្ត្រត្រួតពិនិត្យបែបប្រពៃណី។ ដើម្បីធ្វើទំនើបកម្មដំណើរការនេះ ក្រុមការងារបានប្រើប្រាស់កញ្ចប់កម្មវិធីរបស់ Bentley Systems ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានភាពជាក់លាក់ខ្ពស់៖ ការបង្កើតគំរូជាក់លាក់ (Precise Modeling): ដោយប្រើប្រាស់ OpenRail និង OpenTunnel ក្រុមហ៊ុន Italferr បានបង្កើតគំរូ 3D ឌីជីថលពីរស្របគ្នា ដែលតំណាងឱ្យទាំងការរចនាដើម […]

អាន​បន្ថែម