Opportunity and Networking
ក្រសួងការងារ៖ កំណើនសំណង់អគារខ្ពស់ៗ ធ្វើឱ្យទីផ្សារការងារលើជំនាញមួយនេះកើនឡើង
ក្រសួងការងារ កាលពីថ្មីៗនេះ បានឱ្យដឹងថា ដោយសារកំណើននៃសំណង់អគារខ្ពស់ៗ បានធ្វើឱ្យកម្ពុជាត្រូវជំនាញធនធានមនុស្សផ្នែកជណ្តើរយន្តបន្ថែមទៀតជាច្រើន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងសិក្ខាកាមជំនាញជណ្តើរយន្តជំនាន់ទី១ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រុមហ៊ុន GGear Group អង្គការ UNIDO និង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ។ ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍ថា៖ «កំណើននៃការសាងសង់អគារខ្ពស់ៗ និងតម្រូវការជណ្តើរយន្តនៅកម្ពុជា កំពុងប្រឈមនឹងការខ្វះខាតមួយចំនួន រួមមាន ជាងដំឡើង ជាងជួសជុល និងការថែទាំជណ្តើរយន្ត»។ «នៅខណៈពេលនេះ ក៏ពុំទាន់មានគ្រឹះស្ថានសិក្សាណាមួយបើកវគ្គបណ្តុះ បណ្តាលជំនាញជណ្តើរយន្ត ដើម្បីផ្តត់ផ្គង់កម្លាំងពលកម្មដល់ទីផ្សារមួយនេះនៅឡើយទេ» ឯកឧត្តមបានបន្ដ។ ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញជណ្តើរនេះ គឺស្របតាមការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសំណង់អគារខ្ពស់ៗ ដែលចាំបាច់ត្រូវការប្រើប្រាស់ជណ្តើរយន្ត។ ការបើកវគ្គបណ្តុះបណ្តាលនេះដែរ គឺជាការចាប់ផ្តើមជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការធ្វើពិពិធកម្មជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
អានបន្ថែមវិនិយោគិនខ្មែរអាចទិញផ្ទះបែបរីសតបាននៅរដ្ឋ Florida បានដោយងាយស្រួល តាមប្រព័ន្ធអនឡាញ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអាមេរិកធំៗ ២ Golden Gate Global និង Lennar ផ្ដល់សេវាសម្របសម្រួល និងជួយឱ្យខ្មែរ អាចវិនិយោគទិញអលចនទ្រព្យនៅសហរដ្ឋអាមេរិកបានដោយងាយស្រួល ដែលមានអចលទ្រព្យឱ្យជ្រើសរើសជាច្រើនប្រភេទរាប់ពាន់ខ្នង នៅ២១ រដ្ឋទូទាំងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនទាំង ៣ បានបើកជម្រើសថ្មីដល់វិនិយោគិនកម្ពុជា ពោលគឺផ្ទះបែបរីសតដំបូងបំផុត ដែលស្ថិតនៅចំបេះដូងនៃទីក្រុង Homestead នៃរដ្ឋ Florida ដែលជាតំបន់សក្ដានុពលទេសចរណ៍ខ្ពស់។ គម្រោងនេះមានឈ្មោះថា Pine Vista ដែលជាជម្រើសដ៏ល្អសម្រាប់ទាំងការវិនិយោគ ឬការស្នាក់នៅផ្ទាល់ខ្លួន ព្រោះវាជាគម្រោងដែលបំផុតគំនិតរចនាលំនៅឋានបែបថ្មីលក្ខណៈជារីសត។ ក្រៅពីទីតាំង និងការរចនា វិនិយោគិនក៏នឹងរីករាយជាមួយគ្រឿងបរិក្ខារដ៏ប្រណិតនៅក្នុងគម្រោងនេះ ដោយរួមមានអាងហែលទឹក ក្លឹបកម្សាន្ត និងមានផ្ទៃបៃតងធំទូលាយ ដែលសាកសម្យបំផុតសម្រាប់ការលំហែកាយ។ គួរបញ្ជាក់ថា សេវាកម្មទិញអចលនទ្រព្យអនឡាញនេះ នឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទម្រង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ អង់ស្សា បានប្រព័ន្ធអនឡាញផ្ទាល់តែម្ដង […]
អានបន្ថែមរដ្ឋសភាបើកឱ្យឯកជនដេញថ្លៃគម្រោងសាងសង់អគាររដ្ឋបាលថ្មីតម្លៃ ២៥លានដុល្លារ
រដ្ឋសភាជាតិនៃកម្ពុជា បានប្រកាសបើកការដេញថ្លៃជាសាធារណៈ សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលមានតម្លៃសាងសង់ ២៥លានដុល្លារ។ យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃ១២ ខែវិច្ឆិកានេះ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មុនវេលាម៉ោង ៩:០០ ព្រឹក នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំង ២ បានចុះហត្ថលេខតាំងពីឆ្នាំ ២០១៩ មកម្លេះ។ (អានបន្ថែម) បើតាមផែនការ អគាររដ្ឋបាលថ្មីនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ដែលស្ថិតនៅក្នុងទីតាំងរបស់រដ្ឋសភាជាតិផ្ទាល់។ តាំងពីបានចុះកិច្ចសន្យាតាំងពីឆ្នាំ ២០១៩ មក ការងារជាច្រើនត្រូវបានធ្វើជាបន្ដបន្ទាប់ មុននឹងឈានដល់ការដាក់ឱ្យដេញថ្លៃនេះ ដូចជាការរៀបចំគណៈកម្មការវាយតម្លៃលើគុណភាព គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការផ្សេងៗទៀតជាដើម។ ( ទាយយកឯកសារ)
អានបន្ថែមវិទ្យាស្ថានតេជោសែនសាធារណការ សហការនឹងសមាគមភស្តុភារកម្មកម្ពុជា ពង្រឹងគុណភាពនិស្សិត
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា សម្រេចសហការនេះ ពង្រឹងគុណភាពនិស្សិត និងដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេស ទិសដៅលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ អនុស្សរណៈនៃកិច្ចសហការនេះ ត្រូវបានធ្វើរួមគ្នារវាងភាគីទាំង២ នៅថ្ងៃទី ២៣ កញ្ញា ឆ្នាំ២០២១ នេះ។ ក្រោមកិច្ចសហការនេះ ភាគីទាំង២ នឹងរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលខ្លី មធ្យម និងវែង លើមុខជំនាញភស្តុភារកម្ម និងជំនាញពាក់ព័ន្ធ អភិវឌ្ឍកម្មវិធីសិក្សា រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ ទស្សនកិច្ចសិក្សា កម្មសិក្សា និងការបំពេញការងារហាត់ការងារជាដើម។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងសមាគមភស្តុភារកម្មកម្ពុជា ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជានៅមានកង្វះខាតធនធានមនុស្សយ៉ាងច្រើន សម្រាប់បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្ម ដែលបញ្ហានេះតម្រូវឱ្យសមាគមបង្កើនកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ។ គិតមកដល់ពេលនេះ វិទ្យាស្ថានសាធារណការ បានសហការគ្នា ជាដៃគូជាមួយនឹងគ្រឹះស្ថានអប់រំ និងដៃគូទាំងនៅក្នុងប្រទេស […]
អានបន្ថែម

English
