Phnom Penh-Bavet expressway
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៦% ហើយ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បានទទួលនូវវឌ្ឍនភាពថ្មី ដោយសម្រេចបានលទ្ធផលការងារចំនួន ៣៦% គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៥ នេះ។ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារមន្ត្រីចុះទៅពិនិត្យទីតាំងការដ្ឋានផ្ទាល់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងារ និងធានាថាគម្រោងនេះកំពុងដំណើរការទៅតាមផែនការដែលបានកំណត់។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ត្រូវបានសិក្សាសាងសង់ឡើងជាបណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលមានប្រវែងសរុប ៣.៧០០ ម៉ែត្រ ដោយក្នុងនោះតួស្ពានមានប្រវែង ១.៦០០ ម៉ែត្រ និងទទឹង ២៦ ម៉ែត្រ សម្រាប់គន្លងចរាចរណ៍ចំនួន ៤។ ចំណែកឯផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែង ២.១០០ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើង ដោយក្រាលបេតុងកៅស៊ូ (AC) ទទឹង ២៦ ម៉ែត្រ។ នៅពេលបញ្ចប់ គម្រោងនេះនឹងជួយពង្រឹងការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ តាមរយៈការធ្វើសមាហរណកម្មយ៉ាងពេញលេញនូវបណ្តាញដឹកជញ្ជូនទំនើបៗ។ ជាមួយនឹងរយៈពេលសាងសង់ដែលបានកំណត់ចំនួន ៤៨ ខែ ស្ពាននេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៨ ក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។ ក្រៅពីសំណង់សំខាន់ៗ ក៏មានការរៀបចំផ្លូវវាងចរាចរណ៍ចំនួន ៤ខ្សែ ផ្សេងទៀតផងដែរ ដើម្បីសម្រួលដល់តម្រូវការដឹកជញ្ជូនក្នុងអំឡុងពេលសាងសង់។ […]
អានបន្ថែម

English
