Plastic recycle
រោងចក្រកែច្នៃដបប្លាស្ទិកនៅខេត្តពោធិ៍សាត់ តម្លៃ ២៩លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ
រោងចក្របច្ចេកវិទ្យាខ្ពស់ A1-Plastic ត្រៀមប្រែក្លាយដបដែលប្រើរួចទៅជាផលិតផល PET ដែលមានគុណភាពខ្ពស់ ដែលបង្កើតការងាររាប់រយ និងជំរុញគោលដៅសេដ្ឋកិច្ចបៃតងរបស់កម្ពុជា រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ទៅជាប្រភេទ PET ក្រោមទុនវិនិយោគប្រមាណ ២៩លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅលើខេត្តពោធិ៍សាត់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងលោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ រោងចក្រកែច្នៃដបប្លាស្ទិកនេះ គឺវិនិយោគសាងសង់ដោយក្រុមហ៊ុន A1-Plastic ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា។ រោងចក្រនេះ បានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ។ លោកស្រី Deborah Lee ប្រធានក្រុមហ៊ុន A1-Plastic បានឱ្យដឹងថា ក្រុមហ៊ុនបានចំណាយទុន ២៩លានដុល្លារ ជ្រើសរើសយកខេត្តពោធិ៍សាត់ គឺជាខេត្តគំរូ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទ PET មានគុណភាពខ្ពស់ […]
អានបន្ថែម

English
