ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង

ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធន...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចបន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ រហូតចុងឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ត និងបង្កើនការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយបន្ទុកពន្ធលើអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាក់ថា វិធានការលើកទឹកចិត្តពន្ធទាំងនេះ មានគោលបំណងគាំទ្រ និងសម្រួលដល់អ្នកអភិវឌ្ឍន៍លំ...

អាន​បន្ថែម

 ADB បង្ហាញពីជំហគាំទ្រការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ $៤០០លាន ក្នុងឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញានឹងបន្តពង្រឹងការអភិវឌ្ឍន៍ទីក្រុងនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF)ចំនួន ៤០០លានដុល្លារ ដែលគ្រោងនឹងអនុម័តនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងក្រោយទទួលបានជោគជ័យលើកគម្រោងកំពុងដំណើរការដែលមានទឹកប្រាក់ ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រ...

អាន​បន្ថែម

រយៈពេល១០ខែ រដ្ឋាភិបាលកម្ពុជាដោះស្រាយលើកទឹកចិត្តដល់គម្រោងជាប់គាំងនៅព្រះសីហនុបាន ១៦៥គម្រោង

ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំនួនសរុប ១៦៥គម្រោងហើយ នេះបើគិតចាប់តាំងពីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីថ្ងៃទី៣១ ខែមករា រហូតមកដល់ខែតុលា ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារពិសេស ន...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា បានអនុម័តបន្ថយកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នំា២០២៥ មកត្រឹម ៩.៣២ពាន់លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិការដ្ឋ ប្រមាណ ៣៧,៩៥០ ពាន់លានរៀល ឬសមូលនឹង ៩.៣២ ពាន់លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ពី ៣៨,៨២៩ពាន់លានរៀល ឬ៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។​ សេចក្តីព្រាយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែតុលា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...

អាន​បន្ថែម

​ថៃស្នើកម្ពុជា បង្កើតកម្មវិធី​ ​(៦​ប្រទេស​-គោលដៅ​១​) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងតំបន់អាស៊ាន

រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជូនទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី មកកម្ពុជា ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមទេសចរណ៍ “៦ប្រទេស គោលដៅតែ១” ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមជំនួបរវាង លោក Dusit Menapan និង Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ ដែលបានមកជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក...

អាន​បន្ថែម

មកទល់ពេលនេះ រដ្ឋាភិបាលកកម្ពុជាប្រមូលមូលនិធីសង់ផ្លូវក្រវ៉ាត់ព្រំដែនបានជាង $២៦លាន និងប្រកាសឈប់ទទួលត្រឹមថ្ងៃទី៣១ តុលា នេះ

រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាប្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជាង ២៦លានដុល្លារអាមេរិក ដោយគ្រោងនឹងបិទបញ្ចប់-ឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ប្រភពខាងលើបានឱ្យដឹងថា រហូតមក...

អាន​បន្ថែម

​នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យពន្លឿនការចរចាគម្រោងពង្រឹងផ្លូវដែកឱ្យ​ចេញជារូបរាងនៅមុនដំណាច់ឆ្នាំនេះ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលសម្បទានគ្រប់គ្រងប្រព័ន្ធផ្លូវដែកកម្ពុជា Royal Railway of Cambodia ធ្វើការចរចារឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ ដើម្បីធ្វើការពង្រឹងផ្លូវដែកនៅកម្ពុជាបន្ថែមទៀត។ ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជា​ចូលជាសមាជិកអង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)នៅព្រឹកថ្ងៃទី១៤ ខែតុលា...

អាន​បន្ថែម

ក្រសួងដែនដីកម្ពុជា គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋានដើម្បីវិភាគការផ្គត់ផ្គង់លំនៅឋានជូនពលរដ្ឋ

​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប។​ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែន...

អាន​បន្ថែម

រដ្ឋសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា ផ្ទះតម្លៃក្រោម ឬស្មើ $៧ម៉ឺន រហូតដំណាច់ឆ្នាំ២០២៥

​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ​ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ​ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានបន្តថា រដ្ឋនឹងបន្តអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមា...

អាន​បន្ថែម