រដ្ឋាភិបាលកម្ពុជា បានអនុម័តបន្ថយកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នំា២០២៥ មកត្រឹម ៩.៣២ពាន់លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិការដ្ឋ ប្រមាណ ៣៧,៩៥០ ពាន់លានរៀល ឬសមូលនឹង ៩.៣២ ពាន់លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ពី ៣៨,៨២៩ពាន់លានរៀល ឬ៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។​

សេចក្តីព្រាយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែតុលា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។​

កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ ស្នើនឹង ១៨,១៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។​

តាមប្រភពដដែលបានលើកឡើងទៀតថា៖ «ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត​​​ស»។

ជាមួយគ្នានេះដែរ សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុង២០២៥ ក៏ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩.១៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥១.៣៩៨ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២.៩២៤ ដុល្លារអាម៉េរិក។

ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ ២០២៥) នឹងត្រូដាក់ឆ្លងរដ្ឋសភាជាតិដើម្បីពិនិត្យ និងអនុម័ត និងត្រូវបានបញ្ជូនបន្តទៅព្រឹទ្ធសភាព​ ដើម្បីពិនិត្យ និងអនុម័តយល់ព្រម ចុងក្រោយ មុននឹងបញ្ចូនទៅស្នើសុំសច្ចាប័នពីព្រះមហាក្សត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]