រដ្ឋពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាប្រឆាំងជំងឺកូវីដ១៩
រដ្ឋាភិបាលកម្ពុជាកំពុងពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ សម្តេចមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល ត្រៀមកាត់បន្ថយការវិនិយោគសាធារណៈបន្ថែមទៀត។ កន្លងទៅ រដ្ឋាភិបាលបានកាត់បន្ថយការចំណាយតាមស្ថាប័ន ទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ»។ «ប៉ុន្តែ បើចាំបាច់...
អានបន្ថែមសម្ដេច៖ ចំណាយលើវិបត្តិកូវីដ បើធៀបទៅចង់ស្មើនឹងចំណាយសង់ស្ពានឆ្លងទន្លេមេគង្គ ១០ ហើយ
រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្ដាហ៍នេះ បានបង្ហាញថា ខ្ទង់ចំណាយលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនឡើងជិតដល់ខ្ទង់ពាន់លានដុល្លារហើយ ឬប្រដូចទៅនឹងការសាងសង់ឆ្លងកាត់ទន្លេមេគង្គយ៉ាងហោច ១០ស្ពាន ឯណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា៖ «អ្វីដែលយើងបានចាយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានប្រហែលជាមិនតិចជាង ១០ទេ ដែលយើងចាយកន្លងទៅ។ «ស្ពានខ្លះ ធ្វើអស់តែ ៥០លានដុល្លារ ទៅ ៦០លានដុល្លារ ទេ ប៉ុ...
អានបន្ថែមកម្ពុជា-ជប៉ុន ពិភាក្សា៣ចំណុចធំៗ ដើម្បីបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននៅកម្ពុជា អាស៊ាន និងជប៉ុន
ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើ ៣ចំណុចធំៗ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពវិស័យដឹកជញ្ជូនរវាងកម្ពុជា-អាស៊ាន-ជប៉ុន។ នេះបើយោងតាមសន្និសីទដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ សន្និសីទខាងលើ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) ព្រមទាំងរដ្ឋលេខាធិការដ្ឋា...
អានបន្ថែមអាមេរិកថាចិនកំពុងសាងសង់កន្លែងស្ដុកមីស៊ីលនុយក្លេអ៊ែរជាង១០០ កន្លែងនៅសមុទ្រខ្សាច់
ក្រុមអ្នកស្រាវជ្រាវអាមេរិកផ្អែកលើការវិភាគរូបភាពពីផ្កាយរណបបានអះអាងថា ប្រទេសចិនកំពុងសាងសង់រណ្ដៅជាច្រើន ដែលមើលទៅដូចជាកន្លែងស្ដុកមីស៊ីលនុយក្លេអ៊ែរជាង ១០០កន្លែង នៅវាលខ្សាច់ដាច់ស្រយាលមួយនៃខេត្តហ្គាន់ស៊ូ។ នេះបើយោងតាមសារព័ត៌មាន The Guardian។ អ្នកវិភាគក្រុមនេះ បានសម្ដែងសេចក្ដីព្រួយបារម្ភថា បើសំណង់ដ៏ធំនេះ ជាកន្លែងផ្ទុកមីស៊ីលនុយក្លេអ៊ែដូចការសន្និដ្ឋានពិតមែន វាគឺអាចជាងអភិវឌ្ឍដ៏មានហានិភ័យមួយសម្រាប់ពិភពលោក ព...
អានបន្ថែមសេចក្តីព្រាងច្បាប់វិនិយោគថ្មី គ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យនៅសប្តាហ៍ក្រោយ
សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគថ្មីដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ នឹងត្រូវដាក់ឆ្លងឱ្យរដ្ឋាភិបាលពិនិត្យ និងអនុម័តនៅសប្តាហ៍ក្រោយ ខណៈពេលនេះអន្តរក្រសួងកំពុងត្រៀមបញ្ចប់ការចងក្រងធាតុចូលថ្មីៗឱ្យត្រូវនឹងបច្ចុប្បន្នភាពក្នុងស្រុកបច្ចុប្បន្ន។ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី នឹងត្រូ...
អានបន្ថែមសម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យឯកជនរួមទាំងក្រុមហ៊ុនសំណង់ អាចធ្វើតេស្តរហ័សបានដោយខ្លួនឯង
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតដល់សហគ្រាស ក្រុមហ៊ុនឯកជន រោងចក្រ រួមទាំងក្រុមហ៊ុនសំណង់នានា អាចរៀបចំធ្វើតេស្តរហ័សជាបឋម លើបុគ្គលិក-កម្មកររបស់ខ្លួន ដោយខ្លួនឯង ដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវីដ១៩ ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងពិសេសជួយកាត់បន្ថយហានិភ័យឱ្យទាន់ពេលវេលា។ សម្តេច ហ៊ុន សែន បានឱ្យដឹងកាលពីព្រឹកមិញនេះថា បើសិនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី (Delta) នោះទេ...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាប្ដូរយុទ្ធសាស្ដ្រថ្មី ទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងវិស័យសំណង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអនឡាញ មកជួយលើកកម្ពស់សកម្មភាពអាជីវកម្មរបស់សមាជិក ផ្ដល់ចំណេះដឹងដល់សាធារណជន និងពិសេសជួយពង្រឹង និងពង្រីកវិស័យសំណង់នៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សមាគមនៅតែបន្តមានសកម្មភាពតាមប្រព័ន្ធអនឡាញជាបន្តបន្...
អានបន្ថែមអាមេរិក និង G7 គ្រោងចាក់លុយ ៤០ទ្រីលានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទសកំពុងអភិវឌ្ឍដើម្បីទប់ឥទ្ធិពលចិន
សហរដ្ឋអាមេរិក និងសមាជិកប្រទេសមហាអំណាចឧស្សហកម្ម G7 កាលពីថ្មីៗនេះ បានបង្ហាញពីផែនការចង់ផ្ដល់ជំនួញហិរញ្ញវត្ថុសរុបជាង ៤០ទ្រីលានដុល្លារ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទសកំពុងអភិវឌ្ឍ ដើម្បីប្រឆាំងទប់នឹងអំណាចគម្រោងផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន។ នេះបើយោងសារព័ត៌មានរ៉យទ័កាលពីម្សិលមិញនេះ។ ប្រទេសទាំង ៧ បានពិភាក្សាគ្នាអំពីបញ្ហានេះក្នុងជំនួបកំពូលនៅប្រទេសអង់គ្លេសកាលពីសប្តាហ៍មុនដែលក្នុងនោះ របៀបវារៈមួយន...
អានបន្ថែមកម្ពុជាស្នើឱ្យអាមេរិកកាត់បំណុល ៧០% មកធ្វើជាជំនួយ នៅសល់សុំសងបន្តិចម្ដងៗការប្រាក់ទាបជាង១%
ក្នុងជំនួបជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ដែលពីម្សិលមិញនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យអាមេរិកពិចារណាឡើងវិញលើ ៣ចំណុចធំៗ ទាក់ទិននឹងការដោះស្រាយបំណុលដែលកម្ពុជាធ្លាប់ជំពាក់។ ចំណុចទាំង ៣ នោះ រួមមាន៖ ទី១) អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ទី២) សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១% ទី៣) ស្នើឱ្យអាមេរិកបង្វែ...
អានបន្ថែមទូតសិង្ហបូរី បានបង្ហាញបំណងបន្តពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
កម្ពុជា និងសិង្ហបុរី បានប្តេជ្ញាចិត្តរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីទី ១១ ខែឧសភា កន្លងមកនេះ។ លោកជំទាវ Teo Lay Cheng បានថ្លែងថា សិង្ហបូរីមានបំណងចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុ...
អានបន្ថែម