កម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%
ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅ...
អានបន្ថែមហេតុអ្វីរដ្ឋជ្រើសរើសសៀមរាប និងព្រះសីហនុ ជាគោលដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ?
រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា កន្លងមកនេះ បានសម្រេចអនុម័តផែនទីចង្អុលផ្លូវ ឬ Roadmap ស្តីពីផែនការស្ដារវិស័យទេសចរណ៍កម្ពុជារួចហើយ ដោយក្នុងនោះការលើកកម្ពស់ហេដ្ឋារចនាសម្ព័ននៅក្រុងព្រះសីហនុ និងក្រុងសៀមរាប គឺជាចលករសំខាន់បំផុតមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ក្រោយវិបត្តិកូវីដ-១៩។ ផែនទីចង្អុលផ្លូវស្ដីបែងចែកជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ គឺការស្តារឡើងវិញវិស័យទេសចរណ៍ តាមរយៈការវិនិយោគសាធារណៈ ដូចជាការកែលម្អហេដ្ឋា...
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី
រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខ...
អានបន្ថែមអភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់
រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន...
អានបន្ថែមសាលាខណ្ឌច្បារអំពៅនឹងចាត់វិធានការក្ដៅលើសំណង់ខុសច្បាប់អមប្រឡាយព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលរំលោភដីរដ្ឋសាងសង់សំណង់ផ្សេងៗ នៅអមសងខាងប្រឡាយព្រែកប្រា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា របស់រដ្ឋបាលខណ្ឌច្បារអំពៅ ការទប់ស្កាត់ និងបញ្ឈប់សំណង់ខុសច្បាប់នេះ គឺដើម្បីឱ្យប្រឡាយងាយស្រួលរំដោះទឹក ពោលគឺដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា។ កន្លងមក រដ្ឋបាលខណ្ឌបានចុះស្រង់ស្ថិតិចំនួនផ្ទះ...
អានបន្ថែមឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី
ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ ...
អានបន្ថែមក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្រេចច្រានចោលគម្រោងវិនិយោគបង្កើតរីសតតម្លៃ៣៥០ដុល្លារ នៅសៀមរាបរបស់ក្រុមហ៊ុន Naga Corp ក្រោយប្រជុំជាច្រើនលើកច្រើនសារហើយរកឃើញថាគម្រោងនេះនឹងប៉ះពាល់ខ្លាំងដល់ការងារអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃ ២៣ មីនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា គម្រោងបឹងអច្ឆរិយអង្គរ ឬ Angkor Lake of Wonder របស់ក្រុមហ៊ុន Naga Corp “មិនអាចអនុវត្តបាន...
អានបន្ថែមរដ្ឋដកហូតដីខុសច្បាប់ជាង ៤៧០ ហិកតានៅមណ្ឌលគិរី ដើម្បីប្រគល់ឱ្យទៅក្រុមហ៊ុនចិន ២ កាន់កាប់វិញ
រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំសរុបប្រមាណ ៤៧២ ហិកតា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចិនចំនួន ២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង ។ សេចក្ដីសម្រេចនេះធ្វើឡើងក្រោយ រដ្ឋបាលខេត្តនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដីផ្ទាល់ កាលពីថ្ងៃទី ២២ ខែមីនា កន្លងមកនេះ។ លោក ជ...
អានបន្ថែមបច្ចេកវិទ្យាថ្មីវាស់កម្រិតទឹកទន្លេមេគង្គដោយមានសុក្រឹតភាព នឹងជួយដោះស្រាយបញ្ហាសំណង់វារីអគ្គិសនីលើសលប់
ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ កាលពីថ្មីៗនេះ បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយប្រើទិន្នន័យពីផ្កាយរណប Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា ដើម្បីតាមដានកម្រិតទឹកទន្លេមេគង្គកាន់តែសុក្រឹតជាមុន ក្នុងគោលបំណងជួយដោះស្រាយរបបទឹកមិនប្រក្រតី និងការរាំងស្ងួតដែលបណ្ដាលមកពីសំណង់ទំនប់វារីអគ្គីសនីច្រើនលើសលុប និងបម្រែបម្រួលអាកាសធាតុ។ បើយោងតាមសារព័ត៌មាន The Third Pole កាលពីសប្ដាហ៍មុន ប្រព័ន្ធអនឡាញថ្មីមួយនេះ ត...
អានបន្ថែមមន្ទីររៀបចំដែនដី ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នពីគម្រោងដីឡូតិ៍មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាស ប្រាប់សារធារណៈជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមពីគម្រោងដីឡូតិ៍ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សេចក្តីប្រកាសរបស់មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដែលចេញផ្សាយកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១ បានលើកឡើងថា គម្រោងដីឡូតិ៍ខាងលើ ដែលកំពុងតែផ្សព្វផ្សា...
អានបន្ថែម