គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
នាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ និងការធ្វើបែបបទនាវាជាទម្រង់អេឡិចត្រូនិច។ អនុក្រឹត្យនេះ បានកំណត់ឱ្យដឹងថា នៅពេលនាវាចូលកំពង់ផែ ម្ចាស់នាវា ឬភ្នាក់ងារនាវា ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ អំពីការមកដល់របស់នាវា ឬ មុននាវាចូលដល់កន្លែងបោះយុថ្កា រយៈពេល ៧២ម៉ោង ឬ ៤៨ម៉ោង ឬ២៤ម៉ោង។ បន្ថែមពីនេះ អនុក្រឹត្យនេះ បានកំណត់ឱ្យម្ចាស់នាវា ឬភ្នាក់ងារនាវា ត្រូវបំពេញពាក្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ ដោយត្រូវបង់កម្រៃសេវាសាធារណៈ ហើយត្រូវធ្វើឡើងឱ្យបានមុន ២៤ម៉ោង មុនពេលនាវាចូលមកដល់កំពង់ផែ។ ដោយឡែក មុននឹងនាវាចេញ ឬភ្នាក់ងារនាវា ក៏ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែអំពីការស្នើសុំនាវាចេញពីកំពង់ផែ ក្នុងរយៈពេលយ៉ាងតិច ១២ម៉ោងផងដែរ។ គួរបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ដែលជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ […]
អានបន្ថែមហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?
ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវត្តន៍ ឱ្យចូលមកវិនិយោគ ក្នុងរយៈពេលនៃដំណើរកំសាន្តរបស់ពួកគេ។ វាត្រូវបានដំណើរការដោយសមាគមសប្បុរសធម៌ផ្ទះខ្មែរ (Khmer Home Charity Association) ដែលទើបតែបង្កើតឡើង ហើយដាក់ឲ្យដំណើរការលើពីថ្ងៃទី២២ ខែកក្កដា ២០២២កន្លងមក។ លោក កែវ សុង អ្នកជំនាញផ្នែកវីសា និងជាភ្នាក់ងារទេសចរណ៍ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ នៅក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ នៅមមិនទាន់ឃើញមានចំណាត់ការជំហានបន្ទាប់ស្តីពីទិដ្ឋការពិសេសនេះនៅឡើយទេ។ លោកបានលើកឡើងយ៉ាងដូច្នេះជាមួយសែត pattayamail នៅថ្ងៃទី០៩ ឧសភា ២០២៣។ លោកបន្តទៀតថា ទិដ្ឋាការនេះមិនសូវទាន់ពេញនិយមនៅឡើយទេ នេះគឺដោយសារ នៅពេលចូលមកកម្ពុជា ជនជាតិបរទេសអាចទទួលបានទិដ្ឋាការជាច្រើនប្រភេទ ហើយថែមទាំងអាចបន្តសុពលភាពបាន មិនថាសម្រាប់ ការចូលនិវត្តន៍ ធ្វើការ សិក្សា ឬ លក្ខណៈជាគ្រួសារនោះទេ មានតម្លៃត្រឹមតែ […]
អានបន្ថែមសម្តេចចង់ឱ្យទីម័របង្កើតរោងចក្រនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀង
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាចង់ឱ្យទីម័រខាងកើតមកវិនិយោគបង្កើតរោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីរក្សារសន្តិសុខស្បៀងក្នុងប្រទេស ខណៈដែលកម្ពុជាក៏បានជួយជ្រោមជ្រែងទីម័រយ៉ាងខ្លាំងលើវិស័យកសិម្មផងដែរ។ កន្លងមកថ្មីៗនេះ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ទៅកាន់ទីម័រខាងកើតម្តងរួចមកហើយ ថានឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើត។ (អានបន្ថែម) ដោយឡែក ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោក៏បានលើកឡើងពីគោលបំណងដែលចង់ឲ្យទីម័រមានសន្តិសុខស្បៀង។ ក្នុងន័យនេះ សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ រីឯកន្ទក់អាចរក្សារទុកសម្រាប់ផលិតជាចំណីសត្វបានផងដែរ។ នាឱកាសនោះ សម្តេចតេជោបានបញ្ជាក់ថា ប្រសិនបើប្រទេសទីម័រឯកភាពលើគោលបំណងខាងលើនេះ កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។ ចំពោះលក្ខខណ្ឌនេះ ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត ក៏បានសាទរ និងទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង។
អានបន្ថែមកម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី
ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថានឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជាអនុសាសន៍ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារសសរស្ដំទាំងបីផងដែរ។
អានបន្ថែមរដ្ឋប្រកាសដាក់Wifiលឿនបំផុត ដោយឥតគិតថ្លៃជិត ២០០ទីតាំង ក្នុងអំឡុងស៊ីហ្គេម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ១៨៦ ទីតាំង។ ការផ្តល់ជូននេះ គឺដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ។ ជាមួយនឹងទីតាំងគោលទាំងនេះ រួមមាន៖ – សាលក្នុងពហុកីឡាដា្ឋន (Indoor Hall) – សាលទស្សនិកជន VIP (VIP Audiences) – សាលទស្សនិកជនខាងក្រៅ (Outdoor Audiences) – វិមានកីឡដ្ឋាន – មណ្ឌលកីឡាហែលទឹក – មណ្ឌលកីឡាហុកគី – មណ្ឌលកីឡាក្នុងសាល – មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ – មណ្ឌលកីឡាវាយកូនបាល់ – សាលហាត់កីឡាប្រយុទ្ធ – តំបន់សាធារណៈខាងក្រៅពហុកីឡដ្ឋាន។ ដើម្បីប្រើប្រាស់ […]
អានបន្ថែមកម្ពុជា និង ITF សហការគ្នាលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់អាស៊ាន
កម្ពុជា និងអង្គការវេទិការដឹកជញ្ជូនអន្តរជាតិ (ITF) សហការគ្នាពិភាក្សាលើគម្រោងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក ITF និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ៦០រូប។ ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធខាងលើកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សាលើគម្លាតនៃការដឹកជញ្ជូនរវាងប្រទេសក្នុងតំបន់ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំ ក៏បានរៀបចំឱ្យមានយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ ដោយធ្វើឱ្យការដឹកជញ្ជូនរវាងតំបន់អាស៊ី ជាមួយនឹងតំបន់អឺរ៉ុប និងការដឹកជញ្ជូនរវាងផ្លូវទឹក ផ្លូវគោក ផ្លូវសមុទ្រឱ្យបានល្អ។ ជាមួយគ្នានេះ លោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ ITF បានឱ្យដឹងដែរថា វេទិកា ITF ជួយកម្ពុជាក្នុងក្របខណ្ឌជាការកសាងសមត្ថភាព ជាអនុសាសន៍ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំការតភ្ជាប់ការដឹកជញ្ជូន ដោយមិនផ្តល់ជាថវិកាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ។ បន្ថែមលើនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈដែលកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 […]
អានបន្ថែមបច្ចុប្បន្នខេត្តស្វាយរៀងមានច្រកព្រំដែន០៨ ខណៈចំណូលពន្ធគយបាន ៤០០លានដុល្លារ កើន
រហូតដល់បច្ចុប្បន្ន ខេត្តស្វាយរៀងបើកច្រកទ្វារព្រំដែនបានចំនួន ០៨កន្លែង ហើយបានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ច្រកទ្វារព្រំដែនទាំងនោះរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ រួមមានច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។ បន្ថែមពីនេះ ច្រកទ្វារព្រំដែនទ្វេភាគីមានចំនួន ០២ គឺច្រកទ្វារសំរោង និងច្រកទ្វារបុសមន និងមានច្រកទ្វារតំបន់ចំនួន ០៤ទៀត រួមមានច្រកទ្វារតំបន់ស្រែបារាំង ច្រកទា្វរតាអី ច្រកទ្វារព្រំដែនដូង និងច្រកទ្វារព្រំដែនខ្សែដែក។ ឯកឧត្តមអភិបាល បានឱ្យដឹងទៀតថា ច្រកអន្តរជាតិ២ និងច្រកទ្វេភាគី ១ បានដាក់ទីភ្នាក់ងារគយ ដោយក្នុងឆ្នាំ២០២២ អាចប្រមូលចំណូលពីពន្ធគយបានប្រមាណជា ៤០០លានដុល្លារ ដែលកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២១។ ក្រៅពីនេះ ខេត្តស្វាយរៀង បានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ចសំខាន់ៗ រួមមាន ១). តំបន់ឧស្សាហកម្ម សេវាកម្ម ដែលស្ថិតក្នុងក្រុងបាវិត ក្រុងស្វាយរៀង និងស្រុកចន្ទ្រា […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្តេជ្ញាសង់សាលារៀនបន្ថែម ខណៈបច្ចុប្បន្នមានជិត ២ម៉ឺនសាលា
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថានឹងសាងសង់សាលារៀបបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងចំនួនសិស្សដែលកំពុងតែកើនឡើង ខណៈបច្ចុប្បន្នសាលារៀនមានត្រឹម ១៨.៨៣០កន្លែង ប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ថវិកាជាតិសម្រាប់វិស័យអប់រំ នឹងប្រើប្រាស់មិនសម្រាប់តែការតម្លើងប្រាក់បៀរវត្សជូនគ្រូបង្រៀន និងបុគ្គលិកអប់រំនោះទេ តែថែមទាំងសម្រាប់ការកសាងសាលារៀន ដើម្បីជំនួសអគារសាលារៀនចាស់ៗ និងឆ្លើយតបនឹងកំណើនសិស្ស ព្រមទាំងអគារស្នាក់នៅសម្រាប់សិស្ស និងគ្រូផងដែរ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ដើម្បីធានានូវសមធម៌សង្គម គឺត្រូវវិនិយោគលើការអប់រំ សុខភាព និងវិស័យផ្សេងទៀត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ដូចជាផ្លូវថ្នល់ ដែលទាំងអ្នកមាន និងអ្នកក្រអាចប្រើប្រាស់បានដូចគ្នា ព្រមទាំងសាលារៀន ដែលទាំងអ្នកមាន និងអ្នកក្រ អាចបញ្ជូនកូនទៅរៀនបានដូចគ្នា។ គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ កម្ពុជាមានសាលាមត្តេយ្យសរុប ៨.៦០៧ សាលាបឋមសិក្សា ៨.០៦៧ អនុវិទ្យាល័យ ១.៣៤០ និងវិទ្យាល័យ […]
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសរុបជិត ៣០ប៊ីលានដុល្លារ ពីមហិច្ឆតា និងយុទ្ធសាស្ដ្រជំរុញសេដ្ឋកិច្ចរបស់កម្ពុជា
ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច សង្រ្គាម និងឥទ្ធិពលអវិជ្ជមានសេសសល់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងដើមឆ្នាំ ២០២៣ នេះ កម្ពុជាបែរជាងាកមកសម្រុកប្រកាស និងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ទៅវិញ ដែលបូករួមជាទុនវិនិយោគ គឺមានសរុបដល់ជាង ៣០ប៊ីលានដុល្លារ ឯណោះ។ គម្រោងខ្នាតធំដែលកម្ពុជាមិនធ្លាប់មានពីមុន គឺគម្រោងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកទូទាំងប្រទេស។ កម្ពុជាគ្រោងនឹង ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ប្រវែងប្រមាណ ៣៨២គ.ម ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ។ គម្រោងនេះកំពុងសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារនេះ នឹងរួមបញ្ចូលទាំងក្បាល និងទូរថភ្លើង ហើយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ (អានបន្ថែម) ទាក់ទងនឹងវិស័យផ្លូវដែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្មីៗបានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ (អានបន្ថែម) […]
អានបន្ថែមADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារ ADB បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាលើការពង្រឹងការគ្រប់គ្រងពន្ធអលនទ្រព្យ ជំរុញបង្កើនចំណូលសម្រាប់ថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ សិក្ខាសាលានេះ បានចែករំលែកនូវលទ្ធផលនៃការសិក្សាវាយយតម្លៃលម្អិតជាមួយនឹងគោលនយោបាយ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលរួមបញ្ជូលទាំងការបង្កើតនូវស្តង់ដារនៃទម្រង់ការវាយតម្លៃអចលនទ្រព្យ និងដំណើរការនៃការប្រមូលពន្ធដែលមានភាពសាមញ្ញ និងងាយស្រួល។ ក្រៅពីនេះ សិក្ខាទាំងមូលបានប្រមូលនូវធាតុចូលសំខាន់ៗពីការសិក្សាស្រាវជ្រាវរបស់អ្នកពាក់ព័ន្ធ ព្រមទាំងពិភាក្សាលើជំហានត្រូវអនុវត្តបន្តទៀតនូវអនុសាសន៍ដែលបានដាក់ចេញក្នុងសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រី Jyotsana Varma ជាប្រធានធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា ចំណូលពន្ធសរុបរបស់កម្ពុជា មានការកើនឡើងខ្ពស់ តែចំណូលពន្ធអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។ លោកស្រី បានបញ្ជាក់ថា ពន្ធទាំងនេះ ជាប្រភពដ៏សំខាន់សម្រាប់អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។
អានបន្ថែម