រដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ

រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនា អង្គរ » ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ និង ប្រសាសន៍របស់ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ជាមួយក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ យ៉ាងណាមិញទាក់ទងនិងកំណែទម្រង់នីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនាអង្គរ រដ្ឋបានចេញគោលការណ៍ចំនួន ៦ចំនុច ក្នុងនោះរួមមាន៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។  ២៖ សម្រាប់បណ្ណទស្សនារយៈពេល […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណេត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ការសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។ អាកាសយានដ្ឋាននេះ ក៏មានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងនិងជុំវិញអាកាសយានដ្ឋាន។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារ និងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងមកបំពេញបេសកកម្មនៅកម្ពុជា។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់។ ចូលរួមផ្តល់យោបល់ លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ។ រៀបចំកម្មវិធីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រី លើការងារគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន។ ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល។ ក្រៅពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗទៀត […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​កំពង់សោម ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ដកយក​ឃុំ​ចំនួន ៥ ចេញ​ពី​ស្រុក​ព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់​ក្នុង​អនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំង​រដ្ឋបាល​ក្រុង​កំពង់សោម នឹងត្រូវ​ស្ថិត​ក្នុង​សង្កាត់​រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។ ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ គួរ​ជម្រាប​ជូន​ថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ក្រុង និង​ស្រុក​ចំនួន​បី។ ក្រុង​ទាំង​ពីរ​គឺ​ក្រុង​ព្រះសីហនុ និង​កោះរ៉ុង ចំណែក​ស្រុក​ចំនួន​បី គឺ​ស្រុក​ព្រៃនប់ កំពង់សិលា និង​ស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាប្រកាសកំណត់ពិតាននៃកម្ចីមិនឱ្យលើសពី ១៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំដោយគិតពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨ ដោយកំណត់ការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍បរទេសក្នុងរង្វង់ទឹកប្រាក់ចន្លោះពី ១.៧ប៊ីលាន ទៅ ២ប៊ីលានអេសដេអ៊ែរ (សមមូលនឹង ២.៣០០ ទៅ ២.៧០០លានដុល្លារ)  ក្នុងមួយឆ្នាំ។ យោងតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំ រដ្ឋអាចបង្កើនការខ្ចីប្រាក់ដល់ ២.៥ប៊ីលានអេសដេអ៊ែរ ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ១០ ប៊ីលានអេសដេអ៊ែរ (សមមូលនឹង១៣.៥ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។​ ចំពោះការប្រមូលហិរញ្ញប្បទានតាមរយៈការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋវិញ រាជរដ្ឋាភិបាល​គ្រោងបោះលក់មូលបត្ររដ្ឋក្នុងរង្វង់ ៥០០ប៊ីលាន ទៅ ១ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយអាចបង្កើនដល់ ១.២ទ្រីលានរៀល ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ៤ទ្រីលានរៀល (សមមូលនឹង ប្រមាណ១ប៊ីលានដុលារ) ក្នុងរយៈពេល៥ឆ្នាំ។​ បើតាមយុទ្ធសាស្រ្តខាងលើនេះ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ហិរញ្ញប្បទានទាំងនោះសម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្លូវថ្នល់ ស្ពាន ប្រព័ន្ធស្រោចស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជំរុញវិស័យឧស្សាហកម្ម ឡូជីស្ទីក និងឌីជីថលជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងយុទ្ធសាស្រ្តនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយសកល […]

អាន​បន្ថែម

រដ្ឋប្រកាសរៀបចំ កម្មវិធីកម្សាន្តនៅខេត្តទិសឦសានដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តភូមិភាគភាគឦសាន រួមមាន៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ខណៈកម្មវិធីនេះ នឹងចាប់ផ្តើមពីខែកញ្ញា ខាងមុខនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ រៀងរាល់ចុងសប្តាហ៍ ដោយចាប់ផ្តើមអនុវត្តន៍ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន និងការអភិវឌ្ឍព្រំដែនរបស់កម្ពុជា។ សម្តេចធិបតី អះអាងទៀតថា ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះដែរ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) រៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ»នេះឱ្យបានរលូន។ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍

រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ កាលថ្ងៃទី២៣ សីហា នេះ។ សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា «ដើម្បីជាយន្តការលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាល សម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤»។ ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្តផងដែរ។ គួរបញ្ជាក់ដែរថា ការសម្រេចលើកលែងពិន័យនេះ គឺធ្វើឡើងតាមការសម្រេចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីជាយន្តការលើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ និងជំរុញវិស័យទេសចរណ៍កម្ពុជា៕

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីថ្មីផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់ការទន្ទ្រានព្រៃ និងដីរដ្ឋ

រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញនូវកម្មវិធីថ្មី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតពិតប្រាកដ ក្នុងគោលបំណងដើម្បីទប់ស្កាត់​ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់។ នេះបើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីថ្មីនេះ មានឈ្មោះថា កម្មវិធីផ្ដល់ដី-ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព សំដៅដល់ការផ្តល់ដីសម្បទានជូនពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងនោះអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។ សម្តេចបានពន្យល់បន្ថែមថា ក្នុងកម្មវិធីនេះ រដ្ឋត្រូវរៀបចំការផ្តល់ដីសម្បទានក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ចជូនប្រជា​ពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់តែម្តង ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះឱ្យបានល្អប្រសើរ។ ជាងនេះទៅទៀត សម្តេចក៏បានសង្កត់ធ្ងន់ពី អត្ថប្រយោជន៍ដែលនឹងទទួលបាន ក្រោយអនុវត្តកម្មវិធីថ្មីនេះថា ប្រជាពលរដ្ឋទាំងនោះ ក៏នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រា​ន​​ដីរដ្ឋខុសច្បាប់នៅជុំវិញកន្លែងដែលពួកគាត់កំពុងរស់នៅបានថែមទៀតផង។ សម្តេចបន្ត តាមរយៈកម្មវិធីថ្មីនេះដែរ វានឹងអាចជួយរំលត់បញ្ហាពីរក្នុងពេលតែមួយ ក្នុងនោះគឺអាចជួយប្រជា​ពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ និងការពារការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រា​ន​​ដីរដ្ឋខុសច្បាប់។ គួរបញ្ជាក់ទៀតថា កម្មវិធីនេះនឹងផ្តោតជាសំខាន់ដល់ប្រជាពលរដ្ឋរស់នៅភាគឥសាននៃប្រទេស និងតំបន់មួយចំនួនទៀតក្នុងការការពារតំបន់ធនធានធម្មជាតិ ដែលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤ នេះ។

អាន​បន្ថែម

ថៃប្តូរយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនចិន ដោយថែមរយៈពេលជួល ៩៩ឆ្នាំ និងសិទ្ធិកាន់កាប់ ៧៥%លើខុនដូ

វិនិយោគិនចិន កំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ដោយពាំនាំយកមកជាមួយនូវកញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលថៃកំពុងពិចារណាលើការពង្រីករយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ និងបង្កើនដែនកំណត់កម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូពី ៤៩% ទៅ ៧៥% នៃទំហំបរិវេណអចលនទ្រព្យដែលអាចប្រើប្រាស់បាន ដែលយុទ្ធសាស្ត្រនេះ អាចផ្លាស់ប្តូរសក្ដានុពលថ្មីនៃទីផ្សារអចលនទ្រព្យស្រុកថៃ នេះបើយោងតាម ​​Property DNA និងធ្វើបច្ចុប្បន្នភាពដោយ Thestar ចុះថ្ងៃទី  ០៦ ខែសីហា ឆ្នាំ ២០២៤។ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA លោក Surachet Kongcheep បានគូសបញ្ជាក់ថា “ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងអស់ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ បាននិងកំពុងទទួលបានយុទ្ធសាស្ត្រទិញខុនដូ និងផ្ទះនៅតាមទីក្រុងធំៗដូចជាទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេត។ អចលនទ្រព្យទាំងនេះមានគោលបំណងជាចម្បងចំពោះជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេសដែលកំពុងស្វែងរកលំនៅដ្ឋានបែបប្រណីត។” ប្រសិនណាបើគោលនយោបាយថ្មីនេះ ត្រូវបានអនុម័ត វានឹងអាចបង្កឱ្យមានលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគចិនដែលកំពុងស្វែងរកការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការពីអ្នកទិញបរទេស នេះបើតាមការអះអាងរបស់លោក Surachet។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅក្នុងប្រទេសថៃបានកើនឡើងដល់ប្រមាណ ១០,៨៤ ពាន់លានដុល្លារ […]

អាន​បន្ថែម

ឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ

យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺមានសមភាពចំនួន១១រូប ដោយមានឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធានចំនួន២រូប គឺឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ព្រមទាំងសមាជិកមួយចំនួនទៀត។ គណៈកម្មការនេះ មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពី ទីក្រុងឆ្លាតវៃសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ច ដូចជា ៖ សិក្សា ស្រាវជ្រាវបទពិសោធរបស់ ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត សម្រាប់បរិបទនៅកម្ពុជា។ គណៈកម្មការនេះ […]

អាន​បន្ថែម