សម្ដេច ដាក់បញ្ជាសំខាន់ ៣ ចំណុច ឱ្យក្រសួងដែនដីអនុវត្ត ក្រោយទទួលបានទីស្ដីការថ្មី

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាសំខាន់ៗ ៣ ចំណុច ឱ្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្ត ក្រោយទទួលបានទីស្ដីការក្រសួងថ្មីជាផ្លូវការកាលពីព្រឹកមិញនេះ គឺដើម្បីពង្រឹងនិងពង្រឹកការគ្រប់គ្រងដីធ្លីនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព។ ថ្លែងក្នុងពីធីសម្ពោធក្រសួងរៀបចំដែនដីថ្មីនៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាថា ការងារសំខាន់ទី១ របស់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ចេញបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់១០០%។ គិតត្រឹមបច្ចុប្បន្ន ក្បាលដីជាង ៦លាន ឬ៩០% ទទួលបានបណ្ណកម្មសិទ្ធិ ដោយក្រសួងប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យបានគ្រប់ ១០០% ត្រឹមឆ្នាំ២០២៣។ ដោយឡែក បញ្ជាទី ២ ដែលសម្ដេចដាក់ទៅកាន់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហាដីធ្លីឱ្យអស់ទាំងករណីថ្មី និងចាស់ ដោយប្រើនីតិវិធីក្រៅប្រព័ន្ធតុលាការ។ សម្ដេចបន្ដថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។ លើសពីនេះ បញ្ជាទី ៣ គឺត្រូវធ្វើយ៉ាងណាស់ដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឱ្យបានលឿនផងដែរ ដើម្បីសម្រួលជីវភាពដល់អ្នកខ្វះដីទូទាំងប្រទេស។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏កំពុងអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច […]

អាន​បន្ថែម

ក្រសួងនឹងប្រើអគ្គិសនីលើប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញដើម្បីបន្ថយការបំពុលបរិស្ថាន

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើអគ្គិសនីដើម្បីដំណើរការលើបណ្តាញដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃការចូលរួមកាត់បន្ថយនៃការបញ្ចេញឧស្ម័នពុលពីវិស័យដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដូច្នេះនៅក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។ ឯកឧត្តម មានប្រសាសន៍ថា ក្រសួងផ្តោតលើការសិក្សាប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ ចំនួន៣ គឺរថភ្លើង AGT រថភ្លើង Monorail និងរថភ្លើងក្រោមដី (Subway)។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្នុងដំណើរការបញ្ចប់ការដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ ទាក់ទងថាតើយើងប្រើ រថភ្លើងAGT ឬរថភ្លើង Monorail ឬរថភ្លើង Subwayក៏ដោយ… ច្បាស់ណាស់យើង នឹងប្រើអគ្គិសនីលើការដឹកជញ្ជូនសាធារណៈនេះ»។ គម្រោងចំនួន២ គឺរថភ្លើង AGT និងគម្រោងរថភ្លើង Monorail បានបញ្ចប់ការសិក្សារួចហើយ ដែលក្រសួងនៅរង់ចាំការសិក្សាគម្រោងរថភ្លើងក្រោមដី (Subway) បញ្ចប់ ដើម្បីពិចារណាជ្រើសរើសគម្រោងណាដែលសមស្រប និងមានតម្លៃវិនិយោគទាប។

អាន​បន្ថែម

សម្តេច ហ៊ុន សែន នឹងសម្ពោធក្រសួងដែនដីថ្មីនៅខែវិច្ឆិកានេះ និងបន្តសម្ពោធសមិទ្ធិផលនានា

សម្តេច ហ៊ុន សែន បានប្រកាសថានឹងចាប់ផ្ដើមចូលរួមធ្វើជាអធិបតីភាពនៃពិធីសម្ពោធសមិទ្ធិផលនានា ចាប់ពីពេលនេះតទៅ ក្រោយវិបត្តិកូវីដធូរស្បើយមួយកម្រិតធំ ដោយនឹងអញ្ជើញទៅសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ដោយសារការត្រៀមបម្រុងរបស់យើង រៀនរស់នៅជាមួយនឹងជំងឺកូវីដ១៩ ការងារចាប់ផ្ដើមដំបូងរបស់ខ្ញុំ គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់មកទៀត យើងត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដូចជា ស្ពានមិត្តភាពចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀតជាដើម»។ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ក៏ដោយ។ […]

អាន​បន្ថែម

វិទ្យាស្ថាននគរូបនីយកម្មចិន ជួយកម្ពុជាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា តាមប្រព័ន្ធអនឡាញ រវាងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sima Xiao ប្រធានវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន ក្រោមអធិបតីយភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលដៅនៃការរៀបចំផែនការមេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដើម្បីទាញយកសក្កានុពលអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការមេនេះ កំណត់គោលដៅអភិវឌ្ឍប្រែក្លាយ ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងបំពាក់បរិក្ខាវ័យឆ្លាត ហើយជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ដែលចូលរួមបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងសាកលលោក ។ ទាក់ទិននឹងផែនការនេះ សម្ដេចនាយករដ្ឋមន្រ្តី […]

អាន​បន្ថែម

រដ្ឋចេញបទបញ្ជា ២ ចំណុច ឱ្យម្ចាស់បូរីអនុវត្តលើបញ្ហាអង់តែនទូរស័ព្ទ និងខ្សែកាប្លិ៍ក្នុងបូរី

និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឱ្យម្ចាស់បុរីទាំងអស់ជួយរឹងបន្ដឹង និងឃ្លាំមើលលើរាល់ការស្នើសុំសាងសង់បង្គោលអង់តែនទូរស័ព្ទ បណ្តាញខ្សែកាប្លិ៍អុបទិក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានាក្នុងបុរី ដើម្បីបង្កាគ្រោះថា្នក់ដល់អ្នកស្នាក់នៅ។ យោងតាមលិខិតលេខចុះថ្ងៃទី៣០ ខែកញ្ញា ការស្នើសុំនេះធ្វើឡើង ក្រោយមានការសង្កេតឃើញថាពីការសាងសង់បង្គោលអង់តែនទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ អុបទិកដោយខុសច្បាប់ដោយគ្មានលិខិតពីអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា ដែលកើតមានជាបន្តបន្ទាប់ក្នុងបុរីនានា។ តាមរយៈសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឲ្យម្ចាស់បុរីទាំងអស់ត្រូវយកចិត្តទុកអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖ -ពិនិត្យឯកសារឱ្យបានច្បាស់លាស់ មុននឹងផ្តល់ការអនុញ្ញាតឱ្យប្រតិបត្តិករទូរគមនាគមន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងបរិវេណបុរីរបស់ខ្លួន ជាពិសេសគ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) -ណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនទាន់មានលិខិតអនុញ្ញាតពីឱ្យមកដាក់ ពាក្យស្នើសុំពីនិយ័តករទូរគមនាគមន៍កម្ពុជា គួរបញ្ជាក់ថា គ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) អាចបង្កឲ្យមានការឆ្លងរំខានហ្វ្រេកង់ស៍វិទ្យុ បង្កគ្រោះថ្នាក់ និងហានិភ័យដល់អ្នកប្រើប្រាស់ ប្រសិនបើមិនមានការអនុញ្ញាត និងបញ្ជាក់ពីស្តង់ដារបច្ចេកទេសត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។

អាន​បន្ថែម

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់សហរដ្ឋអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ទិសដៅរួមគ្នាជួយលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ សំណើទី ១ ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងដូចជាគម្រោងផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេសបរិក្ខារទំនើបៗផ្សេងៗ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា ពិសេសឧបករណ៍សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវជាដើម។ លើសនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពាន ដោយខ្លួនឯងបានថែមទៀត។ទាក់ទិន និងសំណើខាងលើ ឯកឧត្ដម Patrick Murphy ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

អាន​បន្ថែម

រដ្ឋអនុម័តឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុឆ្នាំ ២០៣៨ ជាផ្លូវការហើយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ដល់ឆ្នាំ២០៣៨ ជាផ្លូវការ ដើម្បីជាទិសដីសម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍក្រុងព្រះសីហនុ ប្រកបដោយប្រសិទ្ធភាព ។ បើយោងតាមសេចក្តីសម្រេចលេខ ០៤៥ សសរ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ប្លង់គោលនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ដីក្នុងក្រុងឲ្យមានប្រសិទ្ធិភាព និងលើកកម្ពស់វិស័យទេសចរណ៍ ឧស្សាហកម្ម ព័ស្តុភារកម្ម ពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ ប្លង់គោលនេះ បានដាក់ចេញនូវផែនការអាទិភាពជាច្រើនទៀតទាក់ទងនឹងការអភិវឌ្ឍក្រុង រួមមាន៖ -ការអភិរក្ស និងការអភិវឌ្ឍតំបន់នគរូបនីយកម្ម -ការគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយចីរភាព -ការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធ -ការអភិវឌ្ឍសេដ្ឋកិច្ច -ការអភិវឌ្ឍសង្គមកិច្ច -ការការពារបរិស្ថាន និងការគ្រប់គ្រងសំណល់ -ការបង្ការទប់ស្កាត់គ្រោះមហន្តរាយ ប្លង់គោលប្រើប្រាស់ដីនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់៥ ឆ្នាំម្តង ក្នុងករណីចំាបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែសីហា ក៏បានបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ (អានបន្ថែម) ការងារនេះ ជាផ្នែកមួយនៅក្នុងការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ […]

អាន​បន្ថែម

JICA ជួយរៀបចំផែនការគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញឱ្យប្រសើរឡើង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចផ្តល់ជំនួយលើការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយលោកស្រី កាមេយ ហារូកុ បានចុះហត្ថលេខាកាលលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។ កិច្ចព្រមព្រៀងនេះគឺដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ» ដែលមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។ JICA លើកឡើងថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព នៃការដឹកជញ្ជូននៅទីក្រុងភ្នំពេញ តាមរយៈប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យចរាចរណ៍តាមតំបន់។

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចស្នើឱ្យ WorldBank ផ្ដល់កម្ចីទំហំធំជាងមុន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យធនាគារពិភពលោក (WorldBank) ជួយផ្តល់ឥណទានដែលមានទំហំធំជាងមុនដល់កម្ពុជា សម្រាប់ការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ឯកឧត្តមបានស្នើឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែរ។ លើសពីនេះ ឯកឧត្តមក៏សុំឱ្យ WorldBank ពិចារណាពន្យារពេលការអនុវត្តលក្ខខណ្ឌថ្មី នៃការសុំឥណទាន [ដែលអាចនឹងតឹងរឹងជាងមុន] ដើម្បីទុកពេលឱ្យកម្ពុជាមានលទ្ធភាពអាចសុំកម្ចីបានងាយស្រួលសម្រាប់វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ លោកជំទាវ ក៏បានថ្លែងជំហរគាំទ្រចំពោះសំណើ ព្រមទាំងបានសន្យាថានឹងពាំនាំយកទៅពិភាក្សាឡើងវិញ ជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោក ដើម្បីដោះស្រាយឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកម្ចីដែលមានកម្រិតសម្បទាខ្ពស់ ៕

អាន​បន្ថែម

សម្ដេច៖ បើប្រទេសណាចង់ផ្ដល់ជំនួយដល់កម្ពុជាសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចិនជាដៃគូ និងប្រភពហិរញ្ញវត្ថុលំដាប់ទី១ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ធំៗជាច្រើននៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនមានទំនោរងាកទៅរកចិននោះទេ តែសួរថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។ ប៉ុន្តែ សម្ដេចបន្តទៀត នេះមិនមែនថាកម្ពុជារើសអើងជំនួយនោះ បើប្រទេសណាចង់បោះទុន ផ្ដល់ជំនួយដល់កម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីទទួលយកពហុកីឡដ្ឋានមរតកតេជោ កាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ។ សម្តេច ហ៊ុន សែន ចោទសួរបន្តថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិដូចសព្វថ្ងៃនេះ?» «ពហុកីឡដ្ឋានមរកតតេជោ នេះគ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយដែលជាការដ្ឋានធំៗ។ ខ្ញុំបូកសរុបគ្រាន់តែផ្លូវជាង ២ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេសាប ស្ពានឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបាននរណាជួយ?» សម្ដេចបានបន្ត។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ចិនបានផ្ដល់កម្ចីសរុបជាង ៣ពាន់លានដុល្លារ ហើយមកកម្ពុជាដើម្បីកសាងហេដ្ឋចរនាសម្ព័ន្ធនានារាប់ពាន់គីឡូម៉ែត្រ ក៏ដូចជាប្រព័ន្ធធានារាស្ត្រ អគ្គិសនី និងការជួយផ្នែកផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម