JICA ឯកភាពទំលាក់ថវិកាជាកញ្ចប់រួមសម្រាប់គម្រោងពង្រីកផែសីហនុជំហានទី២ និងទី៣

កំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ JICA បានឯកភាពគ្នាលើការទទួលបានឥណទានជាកញ្ចប់រួម សម្រាប់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងទី៣។ ការព្រមព្រៀងផ្តល់កម្ចីឥណទានពី JICA ដល់កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺបន្ទាប់ពី JICA បានផ្តល់កម្ចី ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់ចំណតកុងតែន័រជំហានទី១ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាលនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ « មានការឯកភាពគ្នារវាង JICA កំពង់ផែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ថានឹងទំលាក់ប្រាក់កម្ចីរួមមួយកញ្ចប់តែម្តង កុំឱ្យពិបាកក្នុងការចរចាថវិកាជំហានទី ២ ហើយទៅចរចាជំហានទី ៣ម្ដងទៀត”។ ក្នុងជំហានទី១ ជប៉ុននឹងជួយពង្រីកចំណតកុងតែន័រឱ្យមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ ដោយឡែក ជំហានទី២ គ្រោងនឹងពង្រីកទៅប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៦,៥ម៉ែត្រ […]

អាន​បន្ថែម

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដល់២០៣៥ ដែលជាឯកសារបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តភាគឦសាន ឱ្យកាន់តែមានសក្តានុពល។ ពិធីដាក់ឱ្យអនុវត្តផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។ ផែនការមេនេះ ជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចណ៍ខេត្តមណ្ឌលគិរី។ លើសពីនេះ ផែនការមេនេះ ក៏ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈ ២០២១ ២០៣៥ និងបណ្តាឆ្នាំខាងមុខ ព្រមទាំងរួមចំណែកអភិវឌ្ឍតំបន់ភូមិភាគឦសាន្តដែលមានខេត្តមណ្ឌលគីរីជាស្នូល ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាផងដែរ។

អាន​បន្ថែម

ក្រសួងដែនដីដាក់កំហិតធ្ងន់ហាមវិស្វករទទួលការងារគម្រោងគ្មានលិខិតអនុញ្ញាត

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យវិស្វករដែលចុះបញ្ជីទាំងអស់ ហាមដាច់ខាតកុំ ទទួលអនុវត្តការងារ លើគម្រោងណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល រុះរើ និងឬបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ច។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៨ មេសានេះ ការទទួលអនុវត្តការងារសាងសង់នានា ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។ ក្រសួង លើកឡើងថា ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាគម្លាតនគរូបនីយកម្ម។ សកម្មភាពននេះ ក៏អាចនឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ដូច្នេះ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាការដ្ឋានសំណង់នានា ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់។

អាន​បន្ថែម

សម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយបានន័យថា កុំចង់តែចំណេញ ហើយភ្លេចមើលប្រយោជន៍រួមនៃប្រទេសជាតិ ចុងក្រោយមិនចំណេញ តែបែជាខាតធំទៅវិញ។ ការលើកឡើងនេះ គឺឆ្លើយតបទៅហ្នឹង អ្នកវិភាគអចលនទ្រព្យក្នុងស្រុកមួយរូប ដែលធ្លាប់និយាយថា ទីផ្សារអចលនទ្រព្យនៅសៀមរាបមិនសូវមានសក្ដានុពល វិនិយោគិនមិនសូវចង់មកបោះទុន ហើយដីមិនឡើងថ្លៃ ព្រោះខេត្តសៀមរាបមានច្បាប់ និងបទបញ្ជារតឹងរឹងពេកទាក់ទងនឹងសំណង់អគារនានា។ អ្នកវិភាគនេះ ថាការហាមសង់អគារខ្ពស់ៗ លើសពី ៥ ជាន់ គួរហាមនៅតំបន់ជិតអង្គរ តែមិនគួរហាមទេនៅតំបន់ក្នុងក្រុង ព្រោះជាឱកាសសេដ្ឋកិច្ច។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ថា៖ «ទីក្រុងសៀមរាបអង្គរត្រូវបានការពារ និងមើលការខុសត្រូវដោយអ្នកជំនាញ ICC Angkor មានបារាំង […]

អាន​បន្ថែម

ដីក្នុងភូមិ ៣ នៃស្រុកបន្ទាយស្រីកំពុងមានបញ្ហា! ម្ចាស់ដីត្រូវមកដាក់ឯកសារបញ្ជាក់កម្មសិទ្ធិបន្ទាន់

រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រកាសឱ្យម្ចាស់ដី ក្នុងភូមិចំនួន ៣ ត្រូវនាំយកឯកសារទៅបញ្ជាក់ជាមួយអាជ្ញាធរ ដើម្បីបង្ហាញពីការកាប់កាន់ស្របច្បាប់ ជាបន្ទាន់។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បញ្ជានេះ គឺសម្រាប់ម្ចាស់ដីក្នុងភូមិប្រិយ៍ ភូមិខ្នារ ភូមិសណ្តាយ នៃស្រុកបន្ទាយស្រី ដោយថ្ងៃផុតកំណត់បង្ហាញឯកសារគឺថ្ងៃី ២១ ខែមេសា ឆ្នាំ២០២២។ ការប្រកាសនេះធ្វើឡើង ក្រោយមានប្រជាពលរដ្ឋមួយចំនួនក្នុងទីតាំងខាងលើ បានមកអះអាងថា ក្បាលដីរបស់ខ្លួនមានខ្លះជាន់គ្នា ដែលបង្កជាបញ្ហា។ ដូច្នេះ ការនាំយកឯកសារមកបញ្ជាក់នឹងជួយឱ្យអាជ្ញាធរអាចដោះស្រាយបញ្ហានេះបានដោយត្រឹមត្រូវ។ រដ្ឋបាលស្រុក និងមន្ទីរ នឹងមិនទទួលខុសត្រូវឡើយ ចំពោះការបាត់បង់ផលប្រយោជន៍ផ្សេងៗ ក្នុងករណីម្ចាស់ដីណាម្នាក់ ខកខានមិនបានបញ្ជូនឯកសាររបស់ខ្លួនមកឱ្យទាន់ពេលវេលា។

អាន​បន្ថែម

រដ្ឋដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ ២០២២-២០២៧ លើកកម្ពស់រោងចក្រកាត់ដេរឱ្យមានស្ដង់ដា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ ២០២២-២០២៧ ទិសដៅដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មរោងចក្រកាត់ដេរនានានៅកម្ពុជាឱ្យមានស្ដង់ដាជាងមុខ ស្របពេលដែលវិស័យនេះបានឈរនៅលំដាប់ទី១ នៃការនាំចេញរបស់កម្ពុជា។ ពិធីប្រកាសនៃយុទ្ធសាស្ត្រថ្មីនេះធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ក្រោមវត្តមាន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណុចសំខាន់ៗ នៃយុទ្ធសាស្ដ្រថ្មីនេះរួមមាន ការបន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើនគន្លងអាជីពសម្រាប់និយោជិក ការបន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់និយោជិក និងការលើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមទៀត។ វិធានការជាយុទ្ធសសាស្រ្ត ក៏រួមបញ្ចូល ការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មតភ្ជាប់ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញផងដែរ។ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨ ការនាំចេញនៃវិស័យកាត់ដេរ បានរួមចំណែកជាង ៩៥% នៃការនាំចេញសរុបរបស់កម្ពុជា។ ហើយក្រោយឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន រួមចំណែកជាមធ្យមជាង ៧០% ព្រោះកម្ពុជាបានធ្វើ ពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត ដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបង្គុំអេឡិចត្រូនិក ផងដែរ៕

អាន​បន្ថែម

ក្រសួងដែនដីនឹងបើកវគ្គអប់រំអំពីច្បាប់ និងបទបញ្ជាថ្មីៗ ដល់អ្នកគូរប្លង់ និងក្រុមហ៊ុនសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកវគ្គផ្សព្វផ្សាយខ្លឹមសារច្បាប់ គោលការណ៍ បទបញ្ជា និងបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យសំណង់ ដល់រូបវ័ន្តបុគ្គល និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងអ្នកសាងសង់ទាំងអស់ទូទាំងប្រទេស។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វគ្គអប់រំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង៨ ព្រឹក តាមប្រព័ន្ធ Zoom (Meeting ID: 814 9688 4411, Passcode: MLMUPC2022) ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អាន​បន្ថែម

រដ្ឋចេញវិធានការថ្មីរឹតបន្ដឹង និងពន្លឿនដំណើរការគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធឃុំសង្កាត់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញបញ្ជាថ្មី ដើម្បីពន្លឿនដំណើរការគម្រោងសំណង់សាធារណៈនានារបស់រដ្ឋបាលឃុំ សង្កាត់។ បើតាមសារចរណែនាំលេខ ០០២ សហវ ចុះថ្ងៃទី០៣ ខែមីនា បញ្ជាថ្មីគឺផ្ដោតលើការងារលទ្ធកម្ម ឬនិយាយឱ្យងាយយល់ គឺកិច្ចការងារស្វែងរកក្រុមហ៊ុនឯកជនមកសង់គម្រោងណាមួយឱ្យរដ្ឋ។ បញ្ជាថ្មីនេះ ធ្វើឡើងដោយឃើញភាពយឺតយ៉ាវក្នុងការរៀបចំគម្រោង ការពិនិត្យបច្ចេកទេស និងការទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់មិនទាន់ក្នុងឆ្នាំអនុវត្តថវិកា។ ក្រោមបញ្ជាថ្មីនេះ រដ្ឋបាល ឃុំ សង្កាត់ ត្រូវរៀបចំឯកសារគម្រោងដេញថ្លៃ និងផ្សព្វផ្សាយឱ្យមានការចូលរួមជាសាធារណៈចាប់ពីខែមករា ដល់ខែមីនា នៃឆ្នាំអនុវត្តថវិកា។ បន្ទាប់មក រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបូកសរុបគម្រោងវិនិយោគរបស់ខ្លួន ជាមួយនឹងគម្រោងរបស់រដ្ឋបាលឃុំ សង្កាត់ រួចបញ្ជូនទៅរដ្ឋបាលរាជធានីខេត្ត ដើម្បបូកសរុប ហើយបញ្ជូនទៅក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត។ រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនមន្ត្រីជំនាញ ចុះសិក្សាគម្រោងរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនខែដំណាច់ខែសីហា និងផ្តល់អនុលោមភាពមុនដំណាច់ខែវិច្ឆិកា នៃឆ្នាំនីមួយៗ។ រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនបញ្ជីឈ្មោះអ្នកទទួលការសាងសង់ ទៅរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ។ ចំពោះការទូទាត់វិញ រដ្ឋបាលឃុំ សង្កាត់ មិនត្រូវទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់ជាមុនឡើយ។ រដ្ឋបាលឃុំ សង្កាត់ អាចទូទាត់ចំនួន៤៥% […]

អាន​បន្ថែម

ក្រសួងប្រកាសឱ្យក្រុមហ៊ុននាវា ចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងនាវាថ្មី Port EDI

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យក្រុមហ៊ុននាវា ម្ចាស់នាវា និងក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែថ្មី (Port EDI)។ បើយោងតាតាមសេចក្តីជូនរបស់ក្រសួងកាលពីថ្ងៃទី៤ ខែមីនា វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងដោយក្រុមអ្នកជំនាញ ទិសដៅដើម្បីឱ្យភាគីឯកជនពាកព័ន្ធសម្របខ្លួន និងចេះប្រើប្រាស់បែបបទគ្រប់គ្រងនាវាបែបថ្មី និងទំនើបជាងមុន។ ក្រុមហ៊ុន អាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះបានត្រឹម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ។ បើតាមផែនការ ក្រោយការតេស្ដសាកល្បង និងវគ្គបណ្ដុះបណ្ដាលបញ្ចប់ ប្រព័ន្ធនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការ នាចុងឆ្នាំ ២០២២ ខាងមុខនេះ។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនជួយកម្ពុជារៀបចំផែនការមេអភិវឌ្ឍទឹកស្អាត ២០២០-២០៣០ បច្ចុបន្នការសិក្សាបានបញ្ចប់ហើយ

ភាគីជប៉ុនបានសិក្សាផែនការមេអភិវឌ្ឍន៍ទឹកស្អាតទី៣ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ចប់ហើយ ដោយនឹងឈានទៅរកការអនុវត្តឆាប់ៗ។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យកាលថ្ងៃទី១ ខែមីនា ជប៉ុនបានជួយសិក្សាគម្រោងផែនការមេអភិវឌ្ឍន៍ទឹកស្អាតដល់រដ្ឋាករទឹកភ្នំពេញ ចំនួន៣គម្រោង រួមមាន៖ គម្រោងទី១-ចាប់ពីឆ្នាំ១៩៩១-២០០០, គម្រោងទី២-ឆ្នាំ២០០០-២០១០ និងគម្រោងទី៣ -ឆ្នាំ២០២០-២០៣០។ «សម្រាប់គម្រោងទី ៣ ការសិក្សាទើបបញ្ចប់កាលពីខែចុងខែមករា ឆ្នាំ២០២២ នេះ។ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញ ត្រូវមានសមត្ថភាពផលិតទឹក ១,៨ លានម៉ែត្រគូប ដើម្បីធានាដល់ការប្រើប្រាស់ទឹក» ឯកឧត្តមបន្ត។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣-២០២០ ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់ថវិកាអស់ ៦៩០លានដុល្លារ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកកើនពី ៦៣ពាន់ម៉ែត្រគូប/ថ្ងៃ រហូតដល់ ៥៩២ពាន់ម៉ែត្រគូប/ថ្ងៃ។ យ៉ាងណាក្ដី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋភ្នំពេញសន្សំសំចៃទឹក ខណៈក្រុងភ្នំពេញកំពុងប្រឈមនឹងបញ្ហាពីរ គឺ៖ -កត្តាទី១៖ ប្រជាជនចូលក្រុងភ្នំពេញកើន (ខណៈក្នុងមនុស្សម្នាក់សព្វថ្ងៃបានប្រើប្រាស់ទឹកលើសតម្រូវការរហូត២០០-២៨០លីត្រ/ថ្ងៃ ដែលជាទូទៅក្នុងម្នាក់អាចប្រើបាន១៥០ម៉ែត្រគូប/ថ្ងៃប៉ុណ្ណោះ)។ -កត្តាទី២៖ កំរិតទឹកទន្លេមេគង្គបានស្រក់ចុះខុសពីប្រក្រតី ១ម៉ែត្រ រយៈពេល៥ឆ្នាំមកនេះ ដែលធ្វើឲ្យតំបន់មួយចំនួនខ្វះខាត់ទឹកប្រើប្រាស់ ពិសេសនារដូវប្រាំង៕

អាន​បន្ថែម