រដ្ឋគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតធំ ៦ កន្លែង ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី ៤

រដ្ឋាភិបាលកាលពីថ្មីៗនេះ បានចេញផែនការមេកំណត់អភិវឌ្ឍ ៦ តំបន់ធំៗ នៅក្នុងខេត្តមណ្ឌលគិរីទៅជាទិសដៅទេសចរណ៍ស្ដង់ដាសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពោលគឺដើម្បីកែប្រែខេត្តភាគឦសានមួយនេះឱ្យក្លាយទៅប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីភ្នំពេញ តំបន់ឆ្នេរ និងសៀមរាប។ នេះបើយោងតាមកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។ តំបន់អាទិភាពសំខាន់ៗទាំង ៦ ដែលត្រូវបានជ្រើសរើស រួមមាន៖ ១) តំបន់របៀងអេកូទេសចរណ៍នៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថានប៉ុណ្ណោះ ២) តំបន់ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ ៣) ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង ៤) តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ (អានបន្ថែម) ៥) តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេល អនាគត ៦) តំបន់តាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ ជាមួយនឹងផែនការថ្មីនេះ […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាប្ដូរយុទ្ធសាស្ដ្រថ្មី ទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងវិស័យសំណង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអនឡាញ មកជួយលើកកម្ពស់សកម្មភាពអាជីវកម្មរបស់សមាជិក ផ្ដល់ចំណេះដឹងដល់សាធារណជន និងពិសេសជួយពង្រឹង និងពង្រីកវិស័យសំណង់នៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សមាគមនៅតែបន្តមានសកម្មភាពតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ ទាំងជាមួយសមាជិក និងសាធារណជន។ លោក ជីវ ស៊ីវផេង មានប្រសាសន៍ថា៖ «ជាក់ស្ដែង កន្លងមកយើងបានរៀបចំ webinars ជាច្រើន ដើម្បីអប់រំសមាជិក និងសាធារណជនស្ដីពីច្បាប់សំណង់ ក៏ដូចជាបទបញ្ញត្តិថ្មីៗក្នុងវិស័យនេះជាច្រើន។ លើសពីនេះ យើងក៏បានរៀបចំកម្មវិធីអនឡាញជាច្រើនផងដែរ ដើម្បីឱ្យសមាជិក និងដៃគូអាជីវកម្មទាំងក្នុងស្រុក និងអន្តរជាតិ បានបង្ហាញផលិតផល ពិភាក្សាឱកាសអាជីវកម្ម និងបង្កើនបណ្តាញជាដើម»។ លោកបន្តថា៖ «ដោយយល់ឃើញថាសកម្មភាពអាជីវកម្មរបស់សមាជិកធ្លាក់ចុះដោយសារតែវិបិត្តកូវីដ យើងបានក៏ជួយពួកគាត់បង្កើតជាវីដេអូណែនាំផលិតផល រួចផ្សព្វទៅលើបណ្ដាញសង្គមដូចជា​ Facebook, Youtube និង Telegram Channel របស់សមាគមជាដើម»។ លោក ជីវ ស៊ីវផេង បន្តទៀតថា គោលនយោបាយថ្មីនេះ មិនត្រឹមតែជាឱកាសឱ្យសមាជិកនីមួយៗ […]

អាន​បន្ថែម

អាមេរិក និង G7 គ្រោងចាក់លុយ ៤០ទ្រីលានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទសកំពុងអភិវឌ្ឍដើម្បីទប់ឥទ្ធិពលចិន

សហរដ្ឋអាមេរិក និងសមាជិកប្រទេសមហាអំណាចឧស្សហកម្ម G7 កាលពីថ្មីៗនេះ បានបង្ហាញពីផែនការចង់ផ្ដល់ជំនួញហិរញ្ញវត្ថុសរុបជាង ៤០ទ្រីលានដុល្លារ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទសកំពុងអភិវឌ្ឍ ដើម្បីប្រឆាំងទប់នឹងអំណាចគម្រោងផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន។ នេះបើយោងសារព័ត៌មានរ៉យទ័កាលពីម្សិលមិញនេះ។ ប្រទេសទាំង ៧ បានពិភាក្សាគ្នាអំពីបញ្ហានេះក្នុងជំនួបកំពូលនៅប្រទេសអង់គ្លេសកាលពីសប្តាហ៍មុនដែលក្នុងនោះ របៀបវារៈមួយនៃកិច្ចប្រជុំ គឺត្រូវស្វែងរកដំណោះស្រាយទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅលើពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ គម្រោងតម្លៃជាង ៤០ទ្រីលានដុល្លារ មានឈ្មោះថា Build Back Better World (B3W) ឬប្រែសម្រួលជាភាសាខ្មែរថា «កសាងឡើងវិញ ពិភពលោកឱ្យល្អជាងមុន» ដែលជាគម្រោងរបស់ប្រធានាធិបតីអាមេរិក Joe Biden។ បើយោងតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសអាមេរិក គម្រោងដ៏ធំនេះមិនមែនគ្រាន់តែជាការទប់ទល់នឹងអំណាចចិនទេ តែវាជាការផ្ដល់ជំនួយយ៉ាងស្អាតស្អំសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាការឆ្លុះបញ្ចាំងពីគុណតម្លៃ ស្តង់ដារ និងវិធីនៃការធ្វើជំនួញដែលមានតម្លាភាពរបស់ប្រទេសG7 ផងដែរ។ គម្រោងនេះ នឹងធ្វើការគៀងគរទុនពីវិស័យឯកជន ហើយយកទៅវិនិយោគលើច្រើនវិស័យជាច្រើនក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសធាតុ សុខភាព បច្ចេកវិទ្យាឌីជីថល និងសមភាពយេនឌ័រជាដើម។ ទោះយ៉ាងណាក្ដី កិច្ចប្រជុំនៅមិនទាន់បង្ហាញពីផែនការច្បាស់លាស់នៅឡើយទេ ថានឹងប្រមូលទុនយ៉ាងណា ហើយនឹងត្រូវផ្ដល់ជូនទៅប្រទេសកំពុងអភិវឌ្ឍយ៉ាងដូចម្ដេច? គួរបញ្ជាក់ផងដែរ គម្រោងនេះមានបំណងចង់ប្រជែងជាមួយនឹងគម្រោងផ្លូវនិងខ្សែក្រវាត់របស់ចិន ដែលចាប់ផ្ដើមកាលពីឆ្នាំ២០១៣។ […]

អាន​បន្ថែម

រដ្ឋបាលខេត្តកោះកុងគ្រោងកាត់ដីរដ្ឋជិត ៧០០ហិកតា ឱ្យប្រជាជនគោលដៅ

រដ្ឋបាលខេត្តកោះកុង បាន និងកំពុងប្រជុំពិភាក្សាគ្រោងបែងចែកដីសម្បទានសង្គមកិច្ចសរុប ៦៩១ ហិកតា ជូនដល់អតីតយុទ្ធជន ដែលរស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០១ មិថុនា កន្លងមកនេះថា មកទល់បច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សាធ្វើតារាងទិន្នន័យអំពីចំនួនអតីតយុទ្ធជន ដោយសារចំនួនអតីតយុទ្ធជននៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ក្រោយស្រង់ស្ថិតិរួច ក្រុមការងារនឹងពិចារណាបន្តទៀតថា នឹងផ្ដល់ជូនដីទំហំប៉ុន្មានសម្រាប់មួយគ្រួសារ មុននឹងធ្វើការផ្ដល់ជូន។ យ៉ាងណាមិញ រដ្ឋបាលខេត្តមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការសិក្សាស្រង់ស្ថិតិនោះទេ។

អាន​បន្ថែម

កម្ពុជាស្នើឱ្យអាមេរិកកាត់បំណុល ៧០% មកធ្វើជាជំនួយ នៅសល់សុំសងបន្តិចម្ដងៗការប្រាក់ទាបជាង១%

ក្នុងជំនួបជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ដែលពីម្សិលមិញនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យអាមេរិកពិចារណាឡើងវិញលើ ៣ចំណុចធំៗ ទាក់ទិននឹងការដោះស្រាយបំណុលដែលកម្ពុជាធ្លាប់ជំពាក់។ ចំណុចទាំង ៣ នោះ រួមមាន៖ ទី១) អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ទី២) សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១% ទី៣) ស្នើឱ្យអាមេរិកបង្វែសំណងលើបំណុលចំនួន ៧០% មកធ្វើជាជំនួយដល់កម្ពុជាវិញ លើវិស័យផ្សេងៗ ដូចជាអប់រំ វិស័យវប្បធម៌ កិច្ចការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman បានមានប្រសាសន៍ថា លោកជំទាវនឹងពាំនាំសំណើនេះទៅកាន់ឯកឧត្តមប្រធានាធិបតី Joe Biden ដើម្បីពិនិត្យពិចារណា ធ្វើយ៉ាងណាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពស្អិតរមួតជាងមុន។ ក្នុងឱកាសនេះ លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ជាដើម។

អាន​បន្ថែម

រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យថែមទៀត

រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញ និងទាក់ទាញឱ្យវិនិយោគិនទាំងក្នុងស្រុក និងបរទេស ឱ្យមកសាងសង់លំនៅឋានតម្លៃសមរម្យនៅកម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីលំនៅឋានដោយផ្តោតលើការជំរុញឱ្យប្រជាពលរដ្ឋអាចទទួលការរស់នៅសមរម្យ។ គោលនយោបាយនេះ ផ្ដល់ឱកាសចំណេញច្រើនដល់អ្នកអភិវឌ្ឍន៍ តាមរយៈការតភ្ជាប់ផ្លូវ ប្រព័ន្ធទឹក ភ្លើង ការលើកលែងពន្ធពេលមិនទាន់លក់ ជាពិសេសការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ជាទីផ្សារដ៏ធំ និងមានស្ថិរភាពរយៈពេលយូរ។ ថ្លែងនៅក្នុងវេទិកា Rainmaking Cambodia តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៥ ឧសភា ឯកឧត្តម សុជាតិខេមរ៉ូ លើកឡើងថា បច្ចុប្បន្នទីផ្សារលំនៅឋាន គឺសម្រាប់តែប្រជាពលរដ្ឋដែលមានចំណូលខ្ពស់។ «ដូច្នេះ រដ្ឋចង់ឱ្យអ្នកវិនិយោគមកសង់លំនៅដ្ឋានតម្លៃសមរម្យថែមទៀត។ លើសពីនេះ តម្លៃគឺមិនគួរមានតម្លៃខ្ពស់ជាង ៣ម៉ឺនដុល្លារ ឡើយ ដើម្បីឱ្យប្រជាពលរដ្ឋមានចំណូលទាប និងមធ្យមអាចទិញបាន»។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបមានចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប […]

អាន​បន្ថែម

ទូតសិង្ហបូរី បានបង្ហាញបំណងបន្តពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

កម្ពុជា និងសិង្ហបុរី បានប្តេជ្ញាចិត្តរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីទី ១១ ខែឧសភា កន្លងមកនេះ។ លោកជំទាវ Teo Lay Cheng បានថ្លែងថា សិង្ហបូរីមានបំណងចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុជាកាន់តែរឹងមាំ ជាពិសេសលើប្រព័ន្ធដឹកជញ្ជូន។ ជាក់ស្ដែង កន្លងមកសិង្ហបុរីបានជួយជ្រោមជ្រែងជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ តួយ៉ាងដូចជា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗនេះ។ គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ ត្រូវបានចុះហត្ថលេខា Framework Agreement កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ (អានបន្ថែម) ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស […]

អាន​បន្ថែម

បច្ចុប្បន្នភាពគម្រោងលំនៅឋានតម្លៃសមរម្យទាំង៥ ថាសាង់សង់ដល់ណាហើយ? លក់អស់ប៉ុន្មានភាគរយ?

មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប ៧ ២៥៦ យូនីត។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងទាំងនោះរួមមាន៖ ១) គម្រោងលំនៅឋានតម្លៃសមរម្យ អារ៉ាខាវ៉ា ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ។ គម្រោងនេះជាខុនដូ ដែលមានចំណែកឯនជនសរុប ២ ៩៦០ យូនីត ហើយជារួម ដំណាក់កាលទី១ សម្រេចបានប្រមាណ ៩៧% ខណៈដំណាក់កាលទី២ សម្រេចបាន ៤៥%។ ដោយឡែក សម្រាប់ការលក់វិញ ក្រុមហ៊ុនបានលក់ដាក់អស់ជាង ១៨០០ យូនីតហើយ។ ២) គម្រោងលំនៅឋានតម្លៃសមរម្យ ហ្រ្កេនផាក ដែលស្ថិតនៅភូមិទួលកី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងនេះមានផ្ទះសរុប ២១៤ខ្នង ហើយជារួម ដំណាក់កាលទី១ សម្រេចបាន ១០០% ខណៈដំណាក់កាលទី២ សម្រេចបាន ១%។ […]

អាន​បន្ថែម

ADB ត្រៀមផ្ដល់កម្ចីនិងជំនួយដល់កម្ពុជាសរុបជាង ១,៣ប៊ីលានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣

ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិពីការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍របស់ ADB ចេញផ្សាយពីកាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ ក្នុងចំណោមថវិកាត្រៀមសម្រាប់កម្ពុជាសរុបនេះ ទឹកប្រាក់ ១,៣៥ប៊ីលានដុល្លារ គឺជាកម្ចីសម្បទាន ហើយកញ្ចប់ ៣២,៤ លានដុល្លារទៀត គឺជាជំនួយឥតសំណង។ ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ន ADB ក៏កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ប៊ីលានដុល្លារ នៅកម្ពុជា។ លើសពីនេះ សម្រាប់ឆ្នាំ ២០២០ កន្លងទៅនេះ ADB ក៏បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧លានដុល្លារ ហើយបានកៀងគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់កម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍ដដែលនេះ ADB ក៏ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,០% […]

អាន​បន្ថែម

បារាំងជួយកម្ពុជារៀបចំផែនការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពដល់ឆ្នាំ២០៥០

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចផ្តល់ថវិកាចំនួន ៣០០ពាន់អឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍគំរូផែនការរៀបចំ និងប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFD កាលពីដើមខែនេះ។ កញ្ចប់ថវិកានេះត្រូវបានផ្តល់ជូនឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈកម្មវិធី «គំរូវិស័យថាមពលសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលបំណងគាំទ្រគោលនយោបាយបញ្ចេញកាបូនទាបរយៈពេលវែងរហូតដល់ឆ្នាំ២០៥០។ គម្រោងនេះត្រូវបានចាប់ផ្ដើមអនុវត្តតាំងពីខែមករាឆ្នាំ ២០២១ មកម្ល៉េះ ដែលអនុវត្តដោយ IED Group និង Artelys ដោយមាន IDDRI’s Deep Decarbonization Pathways Initiative ជាអ្នកប្រឹក្សាផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ។ កម្មវិធីនេះមានភារកិច្ចធំៗ ចំនួន៣ រួមមាន៖ ១) អភិវឌ្ឍផែនការថាមពលវិស័យថាមពល តាមរយៈការប្រមូលផ្តុំទិន្នន័យដែលមានស្រាប់ ដើម្បីបង្កើតគំរូតាមការផ្គត់ផ្គង់ថាមពលពិសេសទាក់ទិននឹងប្រភពថាមពលសំខាន់ៗនានា។ ២) រចនាគំរូសេណារីយ៉ូ ការផ្លាស់ប្តូរប្រភពថាមពលរយៈពេលវែងដល់ឆ្នាំ២០៥០ ដោយរួមមាន សេណារីយ៉ូគោលនយោបាយបច្ចុប្បន្ន សេណារីយ៉ូការអភិវឌ្ឍតម្លៃទាប សេណារីយ៉ូការអភិវឌ្ឍប្រកបដោយចីរភាព និងសេណារីយ៉ូការអភិឌ្ឍដែលមានតុល្យភាព។ ៣) ចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្តគំរូ និងការវិភាគសេណារីយ៉ូនីមួយៗ ក៏ដូចជាជួយបណ្តុះបណ្តាលបច្ចេកទេស និងការកសាងធនធានមនុស្សផងដែរ។ ជាមួយនឹងកម្មវិធីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង រំពឹងថាប្រទេសកម្ពុជានឹងមានផែនការថាមពលដែលមានប្រសិទ្ធភាព មាននិរន្តរភាព […]

អាន​បន្ថែម