ក្រសួងឧស្សាហកម្មចេញគោលការណ៍ថ្មី ៧ ចំណុច រឹតបន្ដឹងសុវត្ថិភាពវិស័យសំណង់ និងអគ្គិសនី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បានសម្រេចយកស្តង់ដារ ISO, IEC និងស្តង់ដារ UNECE Regulation ចំនួន ២០ចំណុចបន្ថែម មកប្រើប្រាស់នៅកម្ពុជា ក្នុងនោះ ៧ចំណុច គឺដើម្បីរឹតបន្តឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យសំណង់ និងការប្រើប្រាស់អគ្គិសនីក្នុងផ្ទះ និងអគារ។ នេះបើតាមកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ នៅក្នុងវិស័យសំណង់ ក្រសួងបានអនុម័តស្តង់ដារ ចំនួន ០៣ រួមមានស្ដង់ដាសម្រាប់ការប្រើប្រាស់៖ ១) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់បំពង់បង្ហូរទឹក និងបណ្តាញលូទឹកស្អុយសាងសង់បង្កប់ក្រោមដី ២) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយ ប៉ូលីអេទីឡែន(PE) ៣) បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយPE។ ដោយឡែក ក្រសួងបានអនុម័តចំនួន ០៤ស្តង់ដារ […]

អាន​បន្ថែម

ដី ២ទីតាំង ទំហំជាង ៣០០ ហិកតា នៅខេត្តកំពង់ស្ពឺ ត្រូវបានដកហូតមកជាសម្បត្តិរដ្ឋវិញ

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃចំនួន ២ទីតាំង ទំហំជាង ៣១៥,៥ ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមដីកាលេខ ៥០/២១ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។ ដីទីតាំងទី១ មានទំហំ ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល នៃស្រុកឱរ៉ាល់ ខណៈទីតាំងទី២ មានទំហំ ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ដូចគ្នា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី២៤ ខែសីហា នេះថា ការដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញនេះ ធ្វើឡើងព្រោះរដ្ឋមើលឃើញថា មានការទន្រ្ទានកាន់កាប់ដីខុសច្បាប់។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។ ទាក់ទិននឹងបញ្ហានេះដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ» ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ។ […]

អាន​បន្ថែម

ហេតុផលធំៗ ទាំង ៥ ចំនុច ដែលធ្វើឱ្យរដ្ឋកំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤

រដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥។ តាមរយៈចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នាពេលដ៏ខ្លីខាងមុខ។ តើមានភាពចាំបាច់អ្វីខ្លះ ទើបរដ្ឋបង្កើត និងដាក់ផែនការមេ កំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤? បើយោងតាមប្រកាសរបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗទាំង៥ ចំណុច៖ ចំណុចទី១៖ ការសិក្សាបង្ហាញថាខេត្តមណ្ឌលគិរីមានឱកាសខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សឱ្យឃើញតាមកំណើនភ្ញៀវទេសចរ និងសកម្មភាពវិនិយោគជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់។ ចំណុចទី២៖ ខេត្តមណ្ឌលគិរី មានភាពចម្រុះ ទាំងធនធានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិ ដែលជាឱកាសវិនិយោគបានច្រើនវិស័យ។ ចំណុចទី៣៖ ខេត្តនេះមានហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែងស្រាប់ ព្រមនឹងផែនការរបស់រដ្ឋដែលចង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀត រួមមាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការគ្រប់គ្រងសំណល់ ជាដើម។ ចំណុចទី៤៖ ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស នៅមិនទាន់ច្បាស់លាស់។ ដូច្នេះ រដ្ឋត្រូវតែបង្កើតផែនការមេ ដើម្បីយកមកជួយកំណត់ព្រំប្រទល់ឱ្យច្បាស់លាស់ ទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចំណុចទី៥៖ ការសិក្សាបង្ហាញថា ខេត្តនេះទៅអនាគតនឹងទាក់ទាញទេសចរជាង ២លាននាក់ ក្នុង១ ឆ្នាំៗ ដោយនឹងជួយបង្កើតការងារប្រមាណ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។ ដូច្នេះត្រូវតែមានផែនការគ្រប់គ្រងច្បាស់លាស់។ ក្រៅហេតុផលទាំង ៥ […]

អាន​បន្ថែម

ក្រសួងមហាផ្ទៃត្រៀមចេញច្បាប់ថ្មីជំរុញការពារអគ្គីភ័យសម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី

ក្រសួងមហាផ្ទៃ កំពុងត្រៀមចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការគ្រប់គ្រង និងបង្ការអគ្គីភ័យឱ្យមានប្រសិទ្ធភាពជាងមុន ពិសេសសម្រាប់សំណង់អគារខ្ពស់ និងសំណង់ដែលមានជាន់ក្រោមដី។ បើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សេចក្ដីព្រាងសារាចរណែនាំថ្មីនេះ ដោយមានទិសដៅពង្រឹងសមត្ថភាពការងាររបស់ក្រុមបង្ការ និងពន្លត់អគ្គីភ័យ ទាំងក្រុមកាតព្វកិច្ច និងក្រុមស្ម័គ្រចិត្ត។ សេចក្តីព្រាងនេះ តម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវតែមានប្លង់បង្ការ និងពន្លត់អគ្គីភ័យ ក៏ដូចជាបង្កើតក្រុមបង្ការ និងពន្លត់អគ្គីភ័យកាតព្វកិច្ច ដែលអាចទាំងពន្លត់អគ្គីភ័យ និងសង្គ្រោះបឋមបាន សម្រាប់សំណង់អគាររបស់ខ្លួន។ លើសពីនេះ សេចក្តីព្រាងក៏បានសង្កត់ធ្ងន់ទៅសំណង់អគារខ្ពស់ច្រើនជាន់ និងអគារដែលមាន ជាន់ក្រោមដី ដែលមានការប្រើប្រាស់បណ្ដាញចរន្តអគ្គីសនី ឧស្ម័នចំហេះ សារធាតុងាយឆេះ និងងាយផ្ទុះ។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិវិញ ក៏តម្រូវបង្កើតក្រុមបង្ការ និងអន្លត់អគ្គីភ័យស្ម័គ្រចិត្ត នៅក្នុងភូមិ ឃុំ សង្កាត់ សហគមន៍ ផងដែរ។

អាន​បន្ថែម

រដ្ឋអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ ២០២១-២០៣៥ ជាផ្លូវការហើយ។ ផែនការកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តគោលក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវកាទាំងក្នុងប្រទេស និងនាំចេញ។ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើលិខិតអារម្ភកថាដែលចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតនៅដំណាក់កាលកំណើននៃវដ្តជីវិតក្នុងការអភិវឌ្ឍទេសចរណ៍ ដែលពោរពេញទៅដោយសក្កានុពលសម្រាប់អភិវឌ្ឍនាពេលអនាគត។ ការអភិវឌ្ឍទេសចរណ៍ នឹងបង្កើតកាលានុវត្តភាពសត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាដែលជួយដល់ការអភិវឌ្ឍសដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិ។ តាមផែនការ នឹងមានការបង្កើតតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី តំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែនដូចជាកាស៊ីណូ និងល្បែងកម្សាន្តជាដើម។ លើសពីនេះ ផែនការក៏បានកំណត់យកតំបន់គោលដៅ ចំនួន ៦ ក្នុងការអភិវឌ្ឍការងារទាំងនេះផងដែរ។ (អានបន្ថែម) បើអនុវត្តតាមផែនការមេនេះ ខេត្តមណ្ឌលគិរីអាចនឹងទទួលបានចំណូល ៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។

អាន​បន្ថែម

ក្រសួងដែនដីបង្កើតក្រុមការងារពិសេសមួយមករៀបចំដីធ្លីខេត្តព្រះសីហនុឡើងវិញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ឱ្យមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ ការងារនេះ ជាផ្នែកមួយនៅការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ យោងតាមសេចក្តីសម្រេចលេខ ០៣៧ សសរ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារនេះ ជាសេនាធិការ (ជំនួយការ) ឱ្យគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងធំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីឆ្នើម ០៣រូប។(អានបន្ថែម) ក្រុមការងារពិសេសនេះ មានសមាជិកសរុបទាំងអស់ ចំនួន ៤៣រូប ដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្នន័យដីធ្លីក្នុងខេត្តព្រះសីហនុ។ លើសពីនេះ ក្រុមការងារនេះ ក៏នឹងជាអ្នកតាក់តែងសេចក្តីព្រាងគោលនយោបាយ និងលើកសំណើអំពីជម្រើសគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ដាក់ជូនគណៈកម្មាធិការពិនិត្យ និងសម្រេចផងដែរ។ គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ ដែលមានមានការចូលរួមពីច្រើនក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី ២។ (អានបន្ថែម) កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ ខ្សែ និង ផ្លូវ ១១ ខ្សែ ការពង្រីកកំពង់ផែ និងព្រលានយន្តហោះ […]

អាន​បន្ថែម

ក្រសួងបរិស្ថាននឹងបញ្ចូលបច្ចេកវិទ្យាបៃតង ក្នុងប្លង់មេតំបន់សេដ្ឋកិច្ចពហុបំណងព្រះសីហនុ

ក្រសួងបរិស្ថាន កំពុងវាយតម្លៃ និងសិក្សារុករកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅប្រើប្រាស់ ធ្វើផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អនុវត្តទៅដោយរលូន មានប្រសិទ្ធិភាព និងមិនប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមកិច្ចប្រជុំផ្សព្វផ្សាយគម្រោង រៀបចំកាលពីថ្ងៃទី១១ ខែសីហា ដែលដឹកនាំដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តម បានឱ្យដឹងថា គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជារិះរកដំណោះស្រាយ និងបច្ចេកវិទ្យាថ្មីៗនានា ដើម្បីធ្វើឱ្យការអភិវឌ្ឍ ចំណេញដល់សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសង្គម។ ផែនការសកម្មភាព នឹងផ្តោតសំខាន់លើការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន ដោយគ្រប់គ្រងយ៉ាងហ្មត់ចត់លើវិស័យថាមពល ដំណើរការឧស្សាហកម្ម ការប្រើប្រាស់ទឹក ការបញ្ចេញសំណល់ និងការងារផ្សេងៗទៀតក្នុងគ្រប់ដំណើរការអភិវឌ្ឍខេត្តព្រះសីហនុ។ និយាយជារួម ផែនការមេដ៏ធំមួយនេះ ត្រូវតែធ្វើឡើងដោយមានភាពបៃតង និងផ្ដល់ប្រយោជន៍ដល់គ្រប់ផ្នែក។ គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានរដ្ឋាភិបាលប្រកាសមួយរយៈធំមកហើយ។ កាលពីខែមិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ដាក់រដ្ឋមន្រ្តីជើងចាស ៣រូប ធ្វើការរួមគ្នាពន្លឿនការងារនេះ។ (អានបន្ថែម) លើសពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បច្ចុប្បន្នក៏កំពុងប្រមូលរូបភាពពីលើអាកាសនៅខេត្តព្រះសីហនុហើយ ដើម្បីប្រើប្រាស់ជាឯកសារជំនួយក្នុងពេលរៀបចំផែនការមេផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋច្រានចោលរបាយការណ៍ដែលថាទំនប់វារីអគ្គិសនីសេសានប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្នុងតំបន់

រដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការសិទ្ធមនុស្ស Human Rights Watch ដែលថាទំនប់វារីអគ្គិសនីសេសាន២ ប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋក្នុងតំបន់ ដោយបញ្ជាក់ថាវារីអគ្គិសនីនេះ ផ្ទុយទៅវិញបានផ្តល់ការរីកចម្រើន ស្ដារជីវភាពពលរដ្ឋ បង្កើតការងារ និងពិសេសផ្ដល់ថាមពលអគ្គិសនីក្នុងតំបន់។ ការច្រានចោលនេះគឺធ្វើឡើងបន្ទាប់ពី Human Rights Watch បានចេញរបាយការណ៍កម្រាស់ ១៣៧ទំព័រ កាលពីថ្ងៃទី១០ ខែសីហា ដោយប្រកាសថាទំនប់វារីអគ្គិសនីបង្កផលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជីវភាព បរិស្ថាន ទិន្នផលត្រី និងការបន្លាស់ទីរបស់ពលរដ្ឋក្នុងតំបន់។ របាយការណ៍នេះបានសង្កត់ធ្ងន់ទៅលើការគៀបសង្កត់ បង្ខិតបង្ខំប្រជាជនក្នុងតំបន់ ដោយថាជនជាតិដើមភាគតិចជាង ៥ ០០០នាក់ ត្រូវបានបញ្ជាឱ្យប្តូរទីលំនៅដោយអយុត្តិធម៌។ លើសពីនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ទៀត ក៏ប៉ះពាល់ដោយសារការផ្លាស់ប្ដូររំហូរទឹកទន្លេ ដែលកន្លែងខ្លះជន់ខ្លាំង និងកន្លែងខ្លះទៀតរាំងស្ងួត។ ជាការឆ្លើយតប ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា របាយការណ៍នេះមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខ្មែរថាមស៍ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសាន២ ផ្តល់ចំណូលដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីដូរទីលំនៅចេញ ប្រជាពលរដ្ឋទទួលបានផ្ទះថ្មី និងដីចម្ការ […]

អាន​បន្ថែម

ក្រសួងមហាផ្ទៃបើកភ្លើងខៀវលើសំណើសុំបង្កើត ឃុំសង្កាតថ្មីចំនួន ៦

ក្រសួងមហាផ្ទៃបានផ្តល់ភ្លើងខៀវដល់រដ្ឋបាលខេត្តចំនួន ៦ សម្រាប់ការស្នើសុំបង្កើតឃុំថ្មីចំនួន ៦ ក៏ដូចជាសុំកែប្រែព្រំប្រទល់រដ្ឋបាលមួយចំនួននៅក្នុងខេត្ត។ យោងតាមលិខិតលេខ ១៤៦ សជណ/អរប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ឃុំសង្កាត់ ដែលបានស្នើបង្កើតថ្មីរួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និង សង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងបន្ទាយមានជ័យរៀងៗគ្នា។ (២ សង្កាត់ចុងក្រោយស្ថិតក្នុងខេត្តបន្ទាយមានជ័យ) ដោយឡែក សំណើសុំកែប្រែព្រំប្រទល់វិញ គឺមកពីខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលនឹងកែព្រំប្រទល់ឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ សម្រាប់ខេត្តក្រចេះ និង ព្រំប្រទល់ឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ សម្រាប់ខេត្តកំពង់ធំ។ បន្ទាប់ពីការពិចារណា ក្រសួងមហាផ្ទៃបានណែនាំរដ្ឋបាលខេត្តទាំង ៦ នេះ ឱ្យបង្កើតក្រុមការងារដើម្បីសិក្សាលម្អិត រៀបចំផែនទី និងធ្វើរបាយការណ៍ពេញលេញ រួចបញ្ជូនមកក្រសួងមកនឹងឈានទៅ នីតិវិធីបន្តបន្ទាប់។

អាន​បន្ថែម

ក្រសួងដែនដីសម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល ព្រោះប្លង់គម្រោងមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ហើយប៉ះពាល់ដល់កម្មសិទ្ធិឯកជនច្រើន។ នេះបើតាមលិខិតចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួង ដែលបានផ្ញើជូនទៅកាន់រដ្ឋបាលខេត្តកណ្តាល។ យ៉ាងណាមិញ លិខិតមិនបានបញ្ជាក់ថា នឹងលុបគម្រោងណាខ្លះ ឬគម្រោងចំនួនប៉ុន្មានទេ។ ប៉ុន្តែបានបញ្ជាក់មូលហេតុថា ការសម្រេចលុបនេះ ធ្វើឡើងក្រោយពីក្រសួងទទួលបានសំណើជាញឹកញាប់ពីប្រជាពលរដ្ឋ ថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ប៉ះពាល់ដល់កម្មសិទ្ធិ និងលំនៅឋានឯកជនច្រើន ហើយរដ្ឋគួរតែកែសម្រួល។ ក្រោយទទួលបានសំណើ ក្រសួងក៏បានពិនិត្យឃើញថា គម្រោងមានលក្ខណៈមិនសមស្របទៅនឹងភូមិសាស្ត្រជាក់ស្តែងពិតមែន ទើបសម្រេចឱ្យលុបចោល ហើយស្នើឱ្យរដ្ឋបាលខេត្តរៀបចំជាថ្មី ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់វិញ។ ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កាសែត Cambonomist កាលពីថ្ងៃទី២១ ខែកក្កដា ថា៖ «ប្រាកដណាស់ ការលុបគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនជាក់ជាមិនខាន»។ «ក្រោយគម្រោងខាងលើត្រូវបានបែកធ្លាយ នឹងមានក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួន នាំគ្នាទៅទិញអចលនទ្រព្យនៅតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍ ឬទុកលក់ជាដើម ហើយនៅពេលរដ្ឋមិនធ្វើ ពួកគាត់អាចនឹងខាត់បង់»។ យ៉ាងណាក្ដី អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា មុនសម្រេចធ្វើអ្វីមួយ […]

អាន​បន្ថែម