ខេត្តព្រះសីហនុ ទទួលការវិនិយោគសរុប១០ ពាន់លានដុល្លារ លើវិស័យទេសចរណ៍ និងសណ្ឋាគារ

ខេត្ត​ព្រះសីហនុ ទទួល​បាន​ការ​វិនិយោគសរុប​ ១០ ពាន់​លាន​ដុល្លារអាមេរិក ​លើ​វិស័យ​សេវាកម្មទេសចរណ៍ និងសណ្ឋាគារ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី ១០ មិថុនា​ ២០២០នេះ។ បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុ​ មានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លាររ។​ ក្នុង​នោះ​ ​​គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និង​សណ្ឋាគារ មានចំនួន ៦០ គម្រោង ដែល​មាន​ចំនួន​ទុនវិនិយោគសរុប ១០ ពាន់​លាន​ដុល្លារអាមេរិក។ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ថា ​ការពង្រីក​សក្តានុពលក្នុង​ខេត្ត ​ ធ្វើឡើងក្នុង​គោល​ដៅ​​ចង់ទាក់ទាញ​អ្ន​កវិនិយោគ និង​អ្នក​ទេសចរមកកាន់​ខេត្ត​នេះ។ ឯកឧត្តម បាន​មានប្រសាសន៍ថា៖ «កាល​ពីមុន​នេះ​ គឺ​នៅ​កម្ពុជា​យើង​ ពិត​ជា​ខ្សត់​ណាស់​នូវ​អ្នកវិនិយោគ និង​អ្ន​កទេសចរ។ អញ្ចឹង​ហើយ​យើង​ខំប្រឹង​ ធ្វើការ​អំពាវនាវឲ្យ​គេ​មក ព្រោះ​សេដ្ឋកិច្ច​គឺ​ជា​​ការ​ផ្សារភ្ជាប់ជាមួយ​ផ្នែកទេសចរ​។ យើង​ក៏ដឹង​ថា​ ចិន​ជា​មហាអំណាច​ទី​២ នៅលើ​ពិភព​លោក។ នៅក្នុង​អាស៊ី​ […]

អាន​បន្ថែម

GMAC៖ ចេញលិខិតអំពាវនាវសុំម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួល ៣០% ដល់រោងចក្រ រងប៉ះពាល់កូវីដ១៩

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថាស៊ីម៉ាក់ស៍ ( GMAC ) បានអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងសម្រាប់រោងចក្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា ស្នើសុំឱ្យពួកគេកាត់បន្ថយថ្លៃឈ្នួលជួលយ៉ាងតិច ៣០% រយៈពេល ៣ ទៅ ៦ ខែ ក្នុងហេតុផលថា មេរោគកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។ នៅក្នុងលិខិតអំពាវនាវតាមរយៈការចេញលិខិតផ្លូវការចុះថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២០ នេះ GMAC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១៨០ ហើយ ដែលបានផ្អាកផលិតកម្មរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុសនេះ ខណៈដែលផលប៉ះពាល់ៗមកលើវិស័យនេះ កាន់តែធ្ងន់ធ្ងរទៅៗ។ រោងចក្រដែលត្រូវបានគេផ្អាកទាំងនេះ ត្រូវបានគេរាយការណ៍ថា មិនអាចបន្តរ៉ាប់រងបង់ថ្លៃដូចដើមទៀតបាន ដោយសារប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែមានការលុបចោលការបញ្ជាទិញជាច្រើន និងអវត្តមាននៃការបញ្ជាទិញថ្មីៗ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុសនេះ។ ប្រភពដដែលក៏បានរាយការណ៍ដែរថា នឹងមានរោងចក្រចំនួន ៦០ ផ្សេងទៀត ក៏នឹងត្រូវផ្អាកផលិតកម្មរបស់ពួកគេផងដែរ។ ដោយសារភាពលំបាកនេះ GMAC បានចេញលិខិតអំពាវនាវ ដល់ម្ចាស់ផ្ទះដែលជួលអគារ និងអចលនទ្រព្យផ្សេងៗរបស់ខ្លួនទៅឱ្យរោងចក្រដែលរងគ្រោះទាំងនោះ សូមមេត្តាកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលរោងចក្រកំពុងជួបការលំបាក […]

អាន​បន្ថែម

ក្រសួងដែនដីគ្រោងស្នើថវិកាចំនួនប្រមាណ ១០០ លានដុល្លារ យកមកអនុវត្តគម្រោងបែងចែកដី (LASED III) ជំហានទី៣

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងម្ចាស់ជំនួយ បានពិភាក្សាគ្នា អំពីសំណើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយមានដីធ្វើកសិកម្ម និងមានដីសាងសង់លំនៅឋាន ដែលនឹងប្រើប្រាស់ថវិកាប្រមាណ១០០ លានដុល្លារអាមេរិក។ នេះបើតាមសម្តីរបស់លោក ឫទ្ធី រតនៈជ័យសិទ្ធិ អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកពត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៥ ខែឧសភា ឆ្នាំ២០២០។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ធនាគារពិភពលោក ដែលបានអនុវត្តកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសំណើលើកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ៣ (LASED III) សម្រាប់យកមកអនុវត្តបន្តទៀត។ លោកបានបង្ហាញថា គម្រោងជំហានទីបីនេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដែលនឹងត្រូវអនុវត្ត រយៈពេល៦ឆ្នាំ គឺគ្រោងនឹងចាប់ផ្តើមពីចុងឆ្នាំនេះទៅ ដោយទីតាំងអនុវត្តគម្រោងនេះ នៅមិនទាន់បានសម្រេចនៅឡើយ។ ថវិកាដែលនឹងចំណាយក្នុងការអនុវត្តគម្រោងនេះ មានទឹកប្រាក់ប្រមាណ១០០ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោក។ […]

អាន​បន្ថែម

AIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការបន្ទាន់ៗ និងបញ្ហាផ្សេងៗដែលកំពុងរងគ្រោះដោយមេរោគរាតត្បាតកូរ៉ូណានេះផងដែរ។ នាយកធនាគារ AIIB លោក Jin Liqun,មានប្រសាសន៍ថា ”សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការប្រមូលធនធានយើងដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់នូវភាចលាចលសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បេជ្ញាថានឹងដើរតួអោយបានពេញទំហឹងក្នុងការជួយជ្រុមជ្រែងដោះស្រាយបញ្ហាមួយនេះ។ “ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះអាចជួយអតិថិជនរបស់ខ្លួនអោយជំនះបាននូវបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើងយ៉ាងឆាប់រហ័សនេះ ព្រមទាំងអាចរក្សាបាននូវការវិនិយោគរយៈពេលវែងរបស់ពួកគេថែមទៀតផងដែរ ។”

អាន​បន្ថែម

ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្កជាកង្វល់ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា

ការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតថ្មី លោកមហាធៀ មហាម៉ាត់ ( Mahathir Mohamed) បានបង្កឱ្យមានការព្រួយបារម្ភលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនានា។ ក្នុងកំឡុងពេលកាន់ដំណែងរបស់លោកកាលពីឆ្នាំ ២០១៨ គម្រោងផ្លូវរថភ្លើងល្បឿនលឿនសិង្ហបុរី – គូឡាឡាំពួរ ដែលជាមូលនិធិរបស់ប្រទេសចិន និងគម្រោងកសាងផ្លូវរថភ្លើង MRT 3ខ្សែ ដែលកម្ចីគិតជាទឹកប្រាក់ប្រមាណ ៤៧ ពាន់លានដុល្លារអាមេរិក ត្រូវបានលុបចោល។ យ៉ាងណាមិញ ចំពោះការលាលែងពីតំណែងនេះ គឺជាការងើបឡើងវិញនៃសម្ព័ន្ធគណបក្សរបស់លោក ដែលបានធ្វើឲ្យជោគវាសនាគម្រោងធំៗទាំងអស់នោះត្រឡប់មកឋិតនៅសភាពដើមវិញ។ ចំណែកឯអ្នកវិភាគឧស្សាហកម្ម Fitch Solutions បានចេញការព្រមានមួយដល់វិនិយោគិន កាលពីចុងខែកុម្ភៈ បន្ទាប់ពីការលាលែងពីតំណែង របស់រដ្ឋមន្ត្រី និងអ្នកធ្វើគោលនយោបាយសំខាន់ៗ ឲ្យរក្សាទំនុកចិត្តជាទូទៅនៅក្នុងវិស័យសំណង់នឹងកើនឡើងវិញរហូតដល់ ៣.៥ ភាគរយនៅឆ្នាំ ២០២០នេះ ។

អាន​បន្ថែម

អភិបាលក្រុង៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់សេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យឲ្យបានប្រសើរជាងនេះ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ទៅលើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ របស់ប្រជាពលរដ្ឋ អោយកាន់តែប្រសើរជាមុន ។ “’ចង់ជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្ត្រី’ ពាក្យទាំងនេះ បានសាបរលាបទៅបាត់ហើយ ដោយសារការបង្កើតឲ្យមានក្រុមបដិសណ្ឋារកិច្ច នៅថ្នាក់សង្កាត់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីបែបបទ នៃការបញ្ជូនឯកសារស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធឡើង កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកែលម្អការផ្ដល់សេវាសាធារណៈ លើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិភាពជាងមុន។ ឯកឧត្តម ក៏បានវាយតម្លៃអំពីការអនុវត្តការងារកន្លងមក ថា “ការផ្ដល់សេវាជូនប្រជាពលរដ្ឋ កន្លងមកនេះឃើញថា បានល្អប្រសើរហើយ ប៉ុន្តែយើងនៅតែខ្វះខាត ទៅនឹងអ្វីដែលជាការណែនាំរបស់ក្រសួងដែនដី” ។ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានដាក់ចេញនូវផែនការកំណែទម្រង់យ៉ាងច្រើនលើគ្រប់វិស័យ ជាពិសេសក្របខណ្ឌកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ និងក្រសួងដែនដី ដែលមានចំណុចច្រើនពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ ក្នុងនោះ មានចំណុចមួយ បានបញ្ជាក់យ៉ាងច្បាស់ ពីការប្រគល់សិទ្ធិក្នុងការចុះហត្ថលេខាតាមបញ្ជា (ត.ប)អភិបាលនៃគណៈអភិបាលខណ្ឌសាមី ជូនប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងភូមិបាលខណ្ឌ ដោយប្រើប្រាស់ត្រារបស់ការិយាល័យផ្ទាល់ […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្តល់ដីដល់ម្ចាស់សំណង់ចំនួន ១៨០ ដែលរងផលប៉ះពាល់ពីគម្រោងស្តារអូរ-ប្រឡាយ

រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនម្ចាស់សំណង់ចំនួន១៨០ដែលរងប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ នេះបើយោងតាមសេចក្តីជូនដំណឹងមួយចុះផ្សាយដោយរដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែ មេសា។ សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា មានសំណង់របស់ប្រជាពលរដ្ឋប្រមាណជា ៦១០ គ្រួសារស្ថិតក្នុងភូមិសាស្ត្រនៃគម្រោងខាងលើ ដែលក្នុងនោះ សំណង់ប្រមាណជា ៤៣០បានរងផលប៉ះពាល់ដោយផ្នែក និងប្រមាណជា ១៨០ បានរងផលប៉ះពាល់ទាំងស្រុង។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ផ្អែកតាមគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់សំណង់ដែលរងផលប៉ះពាល់ទាំំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយចំនួន ១៨០ គ្រួសារ ខាងលើ នឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចចំនួន ១ឡូតិ៍ក្នុងមួយគ្រួសារ ពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសាងសង់លំនៅឋាន»។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា រដ្ឋបាលខេត្ត បាននិងកំពុងសិក្សាទាំងទីតាំំង និងទំហំដែលត្រូវផ្តល់ជូនម្ចាស់សំណង់ទាំងលើនេះ។ ទោះមិនបានបញ្ជាក់ពីថ្ងៃខែជាក់លាក់នៃការបញ្ចប់ការសិក្សានេះក្តី លោក ឃាង ភារម្យ ជឿជាក់ថា ការសិក្សានេះ អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ សាលាខេត្តតម្រូវឱ្យ ប្រជាពលរដ្ឋទាំង ១៨០ គ្រួសារខាងលើ ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះឲ្យបានត្រឹមត្រូវ នៅសាលាខេត្ត ចាប់ពីថ្ងៃទី ១៦ […]

អាន​បន្ថែម

រដ្ឋាភិបាលបានប្រកាសពីកញ្ចប់ថវិកា២ប៊ីលានដុល្លារ សម្រាប់ជួយវិស័យធនាគារទុកដោះស្រាយវិបត្តិ

រាជរដ្ឋាភិបាលប្រកាសកញ្ចប់ថវិកា២ប៊ីលានដុល្លារ ទន្ទឹមនឹងនោះធនាគារកណ្តាលក៏បានសម្រួលលំហូរសាច់ប្រាក់សម្រាប់វិស័យធនាគារយកទៅប្រើប្រាស់ ដែលជាផ្នែកមួយនៃវិធានការដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ នេះជាការលើកឡើងរបស់ លោកជំទាវ ជា សេរី ជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជាក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានពិភពលោកអំពីវិធានការរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាកូវីដ១៩។ លោកជំទាវបានបង្ហោះសារតាមបណ្ដាញសង្គម Instagramថារដ្ឋាភិបាលប្រកាសកញ្ចប់ថវិកាបម្រុង ២ប៊ីលានដុល្លារនេះគឺសម្រាប់ជួយសម្រួលដល់វិស័យធនាគារក្នុងកំឡុងពេលកូវីដ១៩នេះ។ លោកជំទាវបានបន្ថែមទៀតថា៖ «ថវិកា ២ ប៊ីលានដុល្លារនេះអាចប្រើប្រាស់គ្រប់គ្រាន់ ចាប់ពីពេលនេះ រហូតដល់បំណាច់ឆ្នាំ។ ប៉ុន្តែ រដ្ឋាភិបាល ក៏ត្រូវតែស្វែងរកវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ផលប៉ះពាល់នេះ។ បច្ចុប្បនេះ យើងបានដោះស្រាយជាមួយនឹងកម្មករ កម្មការិនីរោងចក្របានរួចរាល់ហើយ។ ជាពិសេសរដ្ឋាភិបាលនិងធនាគារជាតិបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូអាក្រក់ដែលនឹងកើតឡើង នៅពេលដែលផ្នែកខ្លះនៃ EBA ត្រូវបានដក។» ដោយឡែក ចំពោះវិធានការត្រៀមសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច ក្នុងស្ថានភាពក្រោយពេលវិបត្តិកូវីដ ១៩ វិញ លោកជំទាវបានឲ្យដឹងថា កម្ពុជា គឺមិនទាន់បានត្រៀមខ្លួនជាមុននោះទេ ត្បិតថាមេរោគនេះ បានជះផលប៉ះពាល់ដ៏ធំធេងមកលើវិស័យទេសចរណ៍ ដូចជាប្រទេសដទៃទៀតដែរ។ ទន្ទឹមនឹងវិបត្តិកូវីដ ១៩ នេះ បានវាយប្រហារខ្លាំងទៅលើវិស័យជាច្រើនរាប់ទាំងឧស្សាហកម្ម ទេសចរណ៍ និងអចលនទ្រព្យ លោកជំទាវបានវាយតម្លៃថា ចំពោះវិស័យកសិកម្មវិញ កំពុងមានសន្ទុះខ្លាំង ទោះបីសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក៏ដោយ។ ជាពិសេសជាឱកាសក្នុងការផ្ដល់ការងារដល់អ្នកចំណាកស្រុកត្រឡប់មកប្រទេសកម្ពុជា ឱ្យងាកមកមើលសក្តានុពលវិស័យកសិកម្មនេះវិញ។ ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃ២៧ ខែមីនា […]

អាន​បន្ថែម

ក្រសួងអប់រំស្នើម្ចាស់ទីតាំងដីនិងធនាគារជួយសម្រួលដល់គ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ពីកូវីដ-១៩

ក្រសួងអប់រំ ស្នើសុំឱ្យម្ចាស់ទីតាំងដី ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ក្រសួងបានស្នើដូចនេះ ក្រោយពេលមានការអំពាវនាវពីសំណាក់គ្រឹះស្ថានអប់រំឯកជន ចំនួន ១១៣ គ្រឹះស្ថាន ដែលបានអះអាងថា គ្រឹះស្ថានរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ និងកំពុងប្រឈមនឹងការក្ស័យធន។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២០ គ្រឹះស្ថានអប់រំឯកជនចំនួន ១១៣ គ្រឹះស្ថាន នៃសមាគមឧត្តមសិក្សាកម្ពុជា បានត្អូញត្អែរថា ពួកគេមិនអាចបង់ថ្លៃអគារ និងប្រាក់ខែបុគ្គលិកសាលារៀនរបស់ខ្លួនបានគ្រប់គ្រាន់ទេ ត្បិតថាសាលាត្រូវបានបិទទ្វារបណ្តោះអាសន្ន ស្របតាមសេចក្តីប្រកាសទូទាំងប្រទេសរបស់ក្រសួងអប់រំស្តីពីការឈប់សម្រាកមុនពេលពាក់កណ្តាលខែបី។ ឆ្លើយតបនឹងកង្វល់នេះ នៅក្នុងសេចក្តីជូនដំណឹងលេខ ២១ អ.យ.ក ស.ណ.ន របស់ក្រសួងអប់រំយុវជននិងកីឡាដែលចុះថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២ ស្តីពីការលើកកម្ពស់បង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិកត្រូនិក ដឹកនាំដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ក្រសួងបានស្នើសុំឱ្យម្ចាស់អចលនទ្រព្យ និងទាំងធនាគារជាតិ និងឯកជនកាត់បន្ថយលក្ខខណ្ឌបង់ប្រាក់ ដល់គ្រឹះស្ថានអប់រំដែលរងផលប៉ះពាល់ពីមេរោគកូវីដ១៩។ សេចក្តីប្រកាសនោះបានសរសេរថា “ក្រសួងអប់រំយុវជន និងកីឡា សូមស្នើសុំម្ចាស់កម្មសិទិ្ធអចលនទ្រព្យទាំងអស់ កាត់បន្ថយថ្លៃឈ្នួល សម្រាប់គ្រឹះស្ថានអប់រំឯកជនមួយចំនួន ដូច្នេះយើងអាចជួយដោះបន្ទុកខ្លះ សម្រាប់ពួកគេ និងសម្រេចបាននូវដំណោះស្រាយឈ្នះឈ្នះ សម្រាប់ទាំងអស់គ្នា” ។ ក្នុងន័យដូចគ្នា […]

អាន​បន្ថែម

សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩

សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬ​ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩​-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើ​យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។ ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់មន្រ្តីពាក់ព័ន្ធឱ្យមានការប្រជុំបន្ទាន់ស្តីអំពីការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបំពេញការងារជាធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្ដេចតេជោ បានបញ្ជាក់ថា ៖ «រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ។ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ។ ហើយ​រថយន្តឈ្នួលទាំងអស់ មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង។ អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ […]

អាន​បន្ថែម