រដ្ឋាភិបាលកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារ ប៉ុន្តែមិនប៉ះពាល់ថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទេ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ ព្រោះជាតម្រូវការចាំបាច់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង។ លើកទី១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារ បន្ថែមទៀត។ ដូច្នេះ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារ សម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។» សម្តេចបានបន្ថែមថា៖ «ថវិកាដែលគ្រោងនឹងប្រគល់ជូនតាមស្ថាប័នរដ្ឋ ត្រូវយកវិញខ្លះដើម្បីបម្រុងប្រើ រាប់ទាំងថវិកាមូនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹងដែរ។ ប៉ុន្តែការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹក គឺមិនមានការប៉ះពាល់ទេ ពីព្រោះទាំងអស់នោះគឺជាតម្រូវការ។» គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨.២១៥ លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤.៨៨២ លានដុល្លារ […]

អាន​បន្ថែម

សម្តេចតេជោ៖ អំពាវនាវសុំស្ថាប័នឯកជនបន្តយោគយល់ក្នុងការបញ្ចុះថ្លៃការជួលទីតាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសអំពាវនាវសុំការបន្តយោគយល់ពីវិស័យឯកជន ក្នុងការបញ្ចុះថ្លៃការជួលទីតាំង ក្នុងគ្រាដែលវិបត្តិជំងឺកូវីដ ១៩ នៅមិនទាន់ផុតរលត់នៅឡើយនេះ។ នាថ្ងៃទី ០៧ មេសា ២០២០ ក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅវិមានសន្តិភាព សម្តេចតេជោ បានឡើងលើកត្រង់ចំនុច ពីការអនុះគ្រោះរវាង វិស័យឯកជន និងឯកជន ថា “ …ចំនុច ចុងក្រោយ ខ្ញុំសុំអំពាវនាវ ដល់វិស័យឯកជន ដែលខ្ញុំបាននិយាយនៅសភា កាលពីថ្ងៃទី ៣០ ដូចជាការជួល ខ្លះបើកហាងនេះ ហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់ ទៅយកថ្លៃអគារពេញមិនបានទេ ត្រូវបញ្ចុះថ្លៃនៅក្នុងពេលហ្នឹង បើអ្នករកស៊ីរកមិនបាន ..ទៅរកលុយពីគ្នាធ្វើអី ត្រូវយោគយល់ត្រង់ហ្នឹង ឯកជន និង ឯកជន។” ក្នុងសេចក្តីអំពាវនាវជាថ្មីនេះ សម្តេច ហ៊ុន សែន នៅតែបន្ត និងសង្កត់ធ្ងន់ដដែលត្រង់ ការបង់រំលោះទៅលើវិស័យអចលនទ្រព្យ ថា “ បង់រំលោះ ក៏ដូចគ្នា […]

អាន​បន្ថែម

វិភាគ៖ តេីការទម្លាក់អត្រាការប្រាក់របស់ធនាគារជាតិនឹងប៉ះពាល់កម្ចីទិញអចលនទ្រព្យដូចម្ដេច?

ដើម្បីជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃមេរោគ Covid-19 ធនាគារជាតិនៅជុំវិញពិភពលោក បាននឹងកំពុងដាក់ចេញនូវគោលនយោបាយ ក៏ដូចជាវិធានការហិរញ្ញវត្ថុនានាជាបន្តបន្ទាប់ ដែលក្នុងនោះ ការទម្លាក់អត្រាការប្រាក់ គឺជាវិធានការចម្បងមួយដែលត្រូវបានអនុវត្តជាទូទៅ។ តួយ៉ាងដូចជាសហរដ្ឋអាមេរិក កាលពីថ្មីៗនេះ បានកាត់បន្ថយអត្រាការប្រាក់ស្ទើរតែស្មើ ០ ភាគរយ។ ដូចគ្នានេះដែរ ធនាគារជាតិអង់គ្លេសក៏បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនមកនៅត្រឹម ០,១ ភាគរយ ខណៈដែលធនាគារជាតិអូស្ត្រាលី ក៏បានកាត់បន្ថយអត្រាមកនៅត្រឹម ០,២៥ ភាគរយ ផងដែរ។ ស្រដៀងគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តវិធានការណ៍ទកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីផ្សេងៗផងដែរ ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ តើការកាត់អត្រាការប្រាក់ទាំងនេះ មានន័យដូចម្ដេច ហើយនិងជួយជំរុញសេដ្ឋកិច្ចបានយ៉ាងណា? ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារជាតិ មិនមានន័យថាជាការកាត់បន្ថយអត្រាការប្រាក់នៅក្នុងទីផ្សារហិរញ្ញវត្ថុសម្រាប់អ្នកខ្ចីទូទៅនោះទេ ប៉ុន្តែគឺមានន័យថា ធនាគារពាណិជ្ជកម្ម ឬស្ថាប័នហិរញ្ញវត្ថុ អាចខ្ចីប្រាក់ពីធនាគារជាតិ ឬ ពីអ្នកវិនិយោគ ក្នុងអត្រាការប្រាក់ទាបជាងមុន។ បើវិភាគតាមទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយអត្រាការប្រាក់ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច។ ដោយសារទទួលបានអត្ថប្រយោជន៍ច្រើនពីអត្រាការប្រាក់ទាបដូច្នេះ ទើបជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ឬ ធនាគារពាណិជ្ជកម្ម មានទំនោរខ្ចីប្រាក់ពីធនាគារជាតិកាន់តែច្រើនជាងមុន។ ដូចគ្នាដែរ តាមលំនាំនេះ ស្ថាប័នហិរញ្ញវត្ថុ ក៏នឹងទម្លាក់អត្រាការប្រាក់ទាបសម្រាប់អ្នកខ្ចីទូទៅផងដែរ ដែលនេះជាការលើកទឹកចិត្តឱ្យមានអ្នកខ្ចីកាន់តែច្រើន សម្រាប់ទាំងការចំណាយទូទៅ និងជាពិសេសការវិនិយោគ។ ជាលទ្ធផល ការកើនឡើងនៃសកម្មភាពការវិនិយោគ […]

អាន​បន្ថែម

ការកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ ៨០ និងឧទ្យានជាតិបុទុមសាគរនៅមិនទាន់សម្រេចនៅឡើយ

សំណើសូមការកាត់ឆ្វៀលដីចេញពីតំបន់ដីក្រោមអនុក្រឹត្យលេខ ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ កំពុងនៅមិនទាន់ឈានដល់សេចក្តីសម្រេចជាផ្លូវការឡើយ។ នេះជាការលើកឡើងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង តាមការយៈការសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ តំបន់ដីដែលត្រូវបានស្នើកាត់ឆ្វៀលនេះ គឺជាតំបន់ស្ថិតក្នុងបវិវេណឧទ្យានជាតិបុទុមសាគរ និងអនុក្រឹត្យលេខ ៨០ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។ តំបន់នេះ ត្រូវបានរដ្ឋាភិបាលសម្រេចបង្កើតដែនជម្រកសត្វព្រៃតាតៃ ដែលមានផ្ទៃដីទំហំ១៤៤,២៧៥ ហិកតា ក្នុងគោលបំណងថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីក្នុងភូមិសាស្ត្រនោះ នេះបើយោងតាមការបញ្ជាក់ពីលោក សូវី។ គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់អំពីចំនួន ប្រជាពលរដ្ឋប៉ុន្មានគ្រួសារ និងមួយគ្រួសារៗមានដីទំហំប៉ុន្មាន ដែលនឹងស្ថិតក្នុងរង្វង់ដីកំពុងស្នើសុំកាត់ឆ្វៀលនេះនៅឡើយទេ។ ក៏ប៉ុន្តែ យោងតាមប្រសាសន៍របស់លោកអភិបាលស្រុកកោះកុង គោលបំណងស្នើឆ្វៀលដីនេះ គឺដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋ បានរស់នៅស្របច្បាប់ កុំអោយមានទំនាស់ជាមួយការអភិរក្ស ព្រោះមានប្រជាពលដ្ឋច្រើន ដែលមានដីធ្លី ភូមិករ ស្រែចម្ការរបស់ខ្លួនពួកគាត់ ស្ថិតនៅក្នុងតបន់អភិរក្សនេះ។ លោក សូវី បន្តថា អំឡុងពេលនេះ រដ្ឋបាលស្រុកនីមួយៗត្រូវធ្វើការជាមួយរដ្ឋបាលខេត្តកោះកុងអំពីការកំណត់ទីតាំង ជាមួយនឹងឯកសារពាក់ព័ន្ធនឹងអនុក្រឹត្យលេខ៨០(ដែនជម្រកសត្វព្រៃតាតៃ) និងឧទ្យានជាតិបុទុមសាគរ ដើម្បីជាមូលដ្ឋានក្នុងការពិគ្រោះជាមួយក្រសួងបរិស្ថាន មុននឹងលើកជូនរដ្ឋាភិបាលពិនិត្យសម្រេចចុងក្រោយ។ ពាក់ព័ន្ធនឹងការសម្រេចលើបញ្ហានេះ ខាងសាលាស្រុកកោះកុង […]

អាន​បន្ថែម

ធនាគារជាតិឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់កុំរឹបអូសទ្រព្យសម្បត្តិកូនបំណុលក្នុងកំឡុងពេលរងវិបត្តិកូរ៉ូណា

អគ្គនាយករងត្រួតពិនិត្យទី ១ នៃធនាគារជាតិកម្ពុជា អំពាវនាវដល់ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ ជៀសវាសការរឹបអូសទ្រព្យសម្បត្តិអតិថិជន (កូនបំណុល) ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចកំពុងមានការថយចុះ ដោយសារផលប៉ះពាល់ពីមេរោគកូវីដ ( Covid-19 )។ យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានស្នើសុំអោយ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនោះទៀតដែរ ក៏មានការអំពាវនាវ កុំអោយមានការរឹបអូសទ្រព្យបញ្ចាំ ដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលអតិថិជនមួយចំនួនកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ ការអំពាវនាវនេះដែរ បានចេញផ្សាយក្រោយពី ធនាគារជាតិនៃកម្ពុជា ជាពិសេសដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និង មានការលំបាកក្នុងការទូទាត់សង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលដែលធនាគារជាតិ បានចេញនូវសារាចរណែនាំ កាលពីថ្ងៃទី ២៨ មីនា ២០២០ ស្តីពី “ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩” ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ។ ការរៀបចំឥណទានឡើងវិញនេះដែរ […]

អាន​បន្ថែម

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកត្រឹមតែ ២, ៥% ក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩

កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងធ្លាក់ចុះប្រមាណ២.៥ភាគរយ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ដោយសារតែអសកម្មភាពនៃវិស័យទេសចរណ៍ និងសំណង់ដែលបណ្តាលមកការរីករាលដាលនៃជំងឺកូវីដ ១៩។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែមេសាឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ចេញផ្សាយកាលពីថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា៖ «កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះប្រមាណ ២, ៥ ភាគរយ នៅឆ្នាំ ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ បើផ្អែកលើសេណារីយ៉ូដើមគ្រា (baseline scenario)។ ការធ្លាក់ចុះនេះ ធ្វើឲ្យមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និងការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការប្រែប្រួលនៃទីផ្សារអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។» របាយការណ៍ដដែលនេះ បានបង្ហាញថា៖ «ចំពោះបញ្ហានេះធ្វើឲ្យរងការប៉ះពាល់យ៉ាងខ្លាំង នៃក្បាលម៉ាស៊ីនអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជារួមមានវិស័យទេសចរណ៍ និងសំណង់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០នេះ។» គួរបញ្ចាក់ផងដែរថា កំណើនសេដ្ឋកិច្ចកម្ពុជាមានសន្ទុះខ្លាំងប្រមាណ ៧,១ ភាគរយក្នុងឆ្នាំ២០១៩ នេះបើតាមរបាយការណ៍ដដែលរបស់ធនាគារពិភពលោក។ ទោះបីយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់ ៥,៩ ភាគរយ ក្នុងអំឡុងឆ្នាំ ២០២១ ដោយសារតែការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងទីផ្សារសំខាន់ៗនៅក្នុងប្រទេសចិន ដែលជះឥទ្ធិពលដល់សកម្មភាពរីកចម្រើនឡើងនៃសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំក្រោយនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីដើមខែ […]

អាន​បន្ថែម

ឥណទានសាងសង់ផ្ទះ និងទិញផ្ទះ ប៉ះពាល់ដោយកូវីដ១៩ ទទួលបានលក្ខខណ្ឌអនុគ្រោះ

ឥណទានសាងសង់ផ្ទះ ឬហាង និងឥណទានទិញផ្ទះ ត្រូវបានទទួលការអនុគ្រោះលើលក្ខខណ្ឌបង់ប្រាក់មួយចំនួន តាមរយៈ ”ឥណទានរៀបចំឡើងវិញ” ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការផ្តល់លក្ខខណ្ឌអនុគ្រោះនេះ មានគោលបំណង ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងសារាចរណែនាំ ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ។ វិស័យដែលអាទិភាពដែលទទួលបានភាពអនុគ្រោះនេះ រួមមាន ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន) កាត់ដេរ (ដោយរាប់បញ្ជូលទាំងនិយោជិត) សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និងការដឹកជញ្ជូន (ជាពិសេសអ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។ សារាចរបានណែនាំ បញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជន ទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។ លក្ខខណ្ឌអនុគ្រោះ មានដូចជា ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម […]

អាន​បន្ថែម

ចាប់ពីឆ្នាំ២០២០ កម្ពុជានឹងផ្អាកផែនការទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គក្នុងរយៈពេល ១០ ឆ្នាំ

ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ កម្ពុជាមិនមានផែនការការអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គទៀតទេ ដោយសារកម្ពុជានឹងងាកទៅស្វែងរកប្រភពថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ។ ការសម្រេចដូច្នេះ ត្រូវបានធ្វើឡើងដោយក្រសួងរ៉ែ និងថាមពលក្នុងពេលកន្លងទៅថ្មីៗនេះ ដោយមានការអបអរសាទរយ៉ាងខ្លាំងពីសង្គមស៊ីវិលជាពិសេសក្រុមសកម្មជនបរិស្ថាន និងប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងនេះ។ ក្រោយការសម្រេចនេះ អង្គការ WWF បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ក្នុងចេតនាបង្ហាញការគាំទ្រដល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់រដ្ឋាភិបាល នេះ។ “ការថែរក្សារបបទឹកទន្លេមេគង្គនៅកម្ពុជាឱ្យហូរតាមធម្មជាតិ គឺជាការសម្រេចចិត្តដ៏ប្រសើរបំផុតសម្រាប់ទាំងមនុស្ស និងសម្រាប់ធម្មជាតិ។” ប្រសាសន៍របស់លោក ទៀសេង នាយកប្រចាំប្រទេសរបស់អង្គការ WWF ។ ការព្យួរគម្រោងទំនប់អគ្គិសនីនេះ ក៏ធ្វើឡើងក្រោយពេលដែលប្រទេសឡាវបានបើកទំនប់ថ្មីចំនួន ២ បន្ថែមទៀត នៅលើដងទន្លេមេគង្គក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ឡាវមានផែន យកគម្រោងសាងសង់វារីអគ្គិសនីនៅអាងទន្លេមេគង្គក្រោម ទ្រទ្រង់ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រជាជនប្រមាណ ៦០ លាននាក់។ សូមបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គសនីលើដងទន្លេមង្គនេះ ធ្លាប់ត្រូវបានក្រុមអ្នកបរិស្ថានបានព្រមានថា នឹងបង្កអន្តរាយដល់ជលផល និងការធ្វើកសិកម្មតាមបណ្តោយទន្លេមេគង្គក្រោម ប្រមាណ២, ៣៩០ គីឡូម៉ែត្រ។ ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលបានប្រាប់សារព័ត៌មាន Reuters ថា ៖ «រដ្ឋាភិបាលកំពុងតាមដានការសិក្សាមួយដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុន […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយ ៣១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង៥ធំៗនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ប្រមាណ ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០។ លិខិតប្តូរសារនេះ ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្តីអំពីការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន ២ គម្រោង។ ចំពោះឥណទានសម្បទាន គឺសម្រាប់អនុវត្តទៅលើគម្រោងកែលម្អផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ -ប៉ោយប៉ែត) ដែលមានទឹកប្រាក់ប្រមាណ ១៦១លានដុល្លារអាមេរិក និងគម្រោងកែលម្អផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ប្រមាណ ១០៦,៥ លានដុល្លារអាមេរិក។ ចំណែកឯ ហិរញ្ញប្បទានឥតសំណងវិញ កញ្ចប់ថវិកានេះ សម្រាប់អនុវត្តទៅលើគម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ប្រមាណ ៣១ លានដុល្លារអាមេរិក។ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដី៖ វិស័យសំណង់ក្នុងបរិបទកូវីត១៩ ក្នុងត្រីមាសដំបូងឆ្នាំ២០២០ មិនបានថមថយឡើយ

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា វិស័យសំណង់ក្នុងប្រទេសកម្ពុជាក្នុងបរិបទកូវីត១៩នេះ មិនមានការថមថយទេ។ នេះជាការលើកឡើងរបស់ឯកឧត្តម សេង ឡូត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសង្កេតឃើញថាមិនទាន់មានការថយចុះទេ ផ្ទុយទៅវិញការស្នើសុំសាងសង់ជាគម្រោងដែលបានដាក់ស្នើសុំមានការកើនឡើង។ ឯកឧត្តមបន្តថា នៅខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងទទួលបានពាក្យស្នើសុំមានដល់ទៅ ៥២៣ គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ត្រឹមខែកុម្ភៈដូចគ្នានេះ គឺមានតែជាង៣០០ គម្រោងនោះទេ ហើយបើគិតជាទុនវិនិយោគកំណើនមានការកើនឡើងសឹងតែទ្វេដង។ ប៉ុន្តែចាប់ពីខែមីនាទៅមុខ ក្រសួងនឹងបន្តតាមដានការងារនេះទៅមុខទៀត។ ឯកឧត្តមបន្ថែមថា ការកើនឡើងក្នុងវិស័យសំណង់នេះ គឺមានការវិនិយោគពីក្រុមហ៊ុនបរទស ចំនួន១៨ប្រទេស។ បើរៀបតាមលំដាប់ថ្នាក់ ប្រទេសដែលមកវិនិយោគក្នុងវិស័យសំណង់ក្នុងលំដាប់ទី១ គឺចិន បន្ទាប់មកប្រទេសកូរ៉េ ហើយឈរក្នុងលំដាប់ថ្នាក់ទី៣ គឺជប៉ុន។ ការវិនិយោគបរទេស ច្រើនតែជាអគារស្នាក់នៅ រួមមានជាង ២៣០០ យូនីត ឬអគារខ្ពស់ៗដែលមានជិត […]

អាន​បន្ថែម