វិធានការឆ្លើយតបកូរ៉ូណារបស់រដ្ឋាភិបាលកម្ពុជា ជំរុញការបញ្ចុះតម្លៃ ៥០% ក្នុងសេវាកម្មទេសចរណ៍

សណ្ឋាគារលំដាប់ផ្កាយ ៥ មួយចំនួន នៅខេត្ដសៀមរាប បានប្រកាសបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនជិត ៥០% សម្រាប់ភ្ញៀវទេសចរជាតិ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពី ការរីករាលដាលនៃ វីរ៉ុសកូរូណាថ្មី ឬ Covid19 ទៅលើវិស័យទេសចរណ៍ ពេលនេះដែរ ដែលនឹងចាប់អនុវត្តចាប់ពី ខែ មីនា នេះ រហូតដល់ខែ ឧសភា ២០២០។ គេសង្កេតឃើញថា ការប្រកាសនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវ កាលពីដើមខែ មីនា ឆ្នាំ២០២០ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងទឹកដីអង្គរមួយនេះ ជួយគ្នាសម្រួល ដោយការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដើម្បីធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ឱ្យបានច្រើន។ ការបញ្ចុះតម្លៃនេះ ប្រកាសឡើងស្របពេលដែល មានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់អោយក្រសួងពាក់ព័ន្ធរួមគ្នាជួយកាត់បន្ថយការចំណាយអោយបាន ៥០ % ដើម្បីជាវិធានការប្រយុទ្ធប្រឆាំងការរីកសាយវីរ៉ុសកូរូណាថ្មី ឬ Covid19 នេះ ដែលកំពុងមានផលប៉ះពាល់យ៉ាងច្រើន ទៅលើវិស័យសក្តានុពលមួយចំនួនធំនៅក្នុងកម្ពុជា ។ គួរបញ្ជាក់ដែរថា ថ្មីៗ នេះ […]

អាន​បន្ថែម

ក្រសួងសាធារណការ៖ បញ្ហាកូវីដ19 មិនបានជះឥទ្ធិពលដល់គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់របស់កម្ពុជានោះទេ

បញ្ហាជំងឺជម្ងឺឆ្លងកូវីដ19 មិនបានជះឥទ្ធិពលដល់គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់នានារបស់កម្ពុជា ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនឡើយ។ នេះបើតាមកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធីសម្ពោភោធផ្លូវជាតិលេខ ៥៥ និងការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី ៩ ខែ មីិនា ឆ្នាំ២០២០ កន្លងមកនេះ។ ឯកឧត្ដមបានមានប្រសាសន៍ថា ៖ «បញ្ហាជំងឺម្ងឺ Covid 19 មិនមានជាឧបសគ្គក្នុងការអភិវឌ្ឍផ្លូវថ្នល់នៅកម្ពុជាឡើយ ព្រោះថា ក្រុមការងារនៃគម្រោងនីមួយៗ គឺនៅកម្ពុជាជាយូរមកហើយ មានបុគ្គលិកមួយចំនួនបានត្រឡប់ទៅស្រុកគាត់ពេលចូលឆ្នាំចិន តែពេលដែលមុនមកកម្ពុជាវិញ គេបានពិនិត្យរយៈពេល ១៤ថ្ងៃដែរ ប៉ុន្តែគាត់អាចចេញមកវិញបាន។ ហើយសព្វថ្ងៃនេះ មន្ត្រីជំនាញគាត់ប៉ុន្មានគឺមាននៅកម្ពុជាទាំងអស់។ ដូច្នេះហើយ មិនមានការយឺតយ៉ាវក្នុងការសាងសង់គម្រោងណាមួយឡើយ។» ឯកឧត្តមបានបន្តទៀតថា៖ «ហិរញ្ញប្បទានសម្បទានពីចិនសម្រាប់ផ្លូវជាតិលេខ១០ និងគម្រោងស្ពាននៅក្រចេះ យើងនៅតែបន្តធ្វើ ហើយយើងបានដាក់(គម្រោងនេះ)ក្នុងគម្រោង៥ឆ្នាំហើយ ដើម្បីឲ្យក្រសួងហិរញ្ញវត្ថុស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺថាមិនមានភាពយឺតយ៉ាវអ្វីទេ។» គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ផ្លូវប្រមាណ ៣០០០ គីឡូម៉ែត្រ ត្រូវបានសាងសង់ក្រោមហិររិញ្ញបទានពីសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ដែលថ្មីៗនេះ រដ្ឋាភិបាលទើបបានដាក់ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ និងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ១០ […]

អាន​បន្ថែម

សម្ដេចតេជោ៖ ស្នើក្រុមហ៊ុនអចលនទ្រព្យ ជួយពន្យារពេលបង់ថ្លៃទិញផ្ទះដល់កម្មករ

ជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគកូរ៉ូណា ( Covid-19 ) បានបង្កជាបញ្ហា និងផលអវិជ្ជមានជាច្រើនដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ។ ឆ្លើយតបចំពោះបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ ក្រុមហ៊ុនអចលនទ្រព្យ ខាងលំនៅឋាន ជួយអនុគ្រោះ ដល់កម្មករ ដោយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្យារពេលក្នុងការបង់ប្រាក់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សម្តេចបានស្នើដូចនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេច ដោយផ្តោតសំខាន់លើអតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ដោយសារផលប៉ះពាល់ពីឥទ្ធិពលមេរោគកូរ៉ូណា ជាពិសេសស កម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ និងអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានាដែលត្រូវព្យួរការងារនេះ ពន្យារការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលហ្នឹង ព្រោះបើតាមដឹង កុងត្រាសម្រាប់បង់រំលោះនេះ កាលណា ពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មាន គឺគេផ្ដាច់កុងត្រាតែម្ដង ហើយដេញយើងចុះពីផ្ទះ។ […]

អាន​បន្ថែម

គោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥ ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង

ក្រុងព្រះសីហនុអោយប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលគ្រោងអនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស។ សម្រាប់ឆ្នាំ ២០១៥ – ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង នេះបើយោងតាមខ្លឹមសារនៃចំណុច ៤ នៃសេចក្តីប្រកាស វឌ្ឍនភាពនៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥ – ២០២៥ ឬហៅកាត់ IDP របស់ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ។ សូមរម្លឹកថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គឺជា “ យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី” របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយចក្ខុវិស័យដ៏ទូលំទូលាយ។ រដ្ឋាភិបាលបានអនុម័តគោលនយោបាយនេះ ដោយមានគោលបំណងផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលមានជំនាញនៅឆ្នាំ ២០២៥ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ ២០៣០ ។ ក្នុងគោលដៅផ្លាស់ប្តូរកម្រិតសេដ្ឋកិច្ចប្រទេសនេះ ក្រុងព្រះសីហនុត្រូវបានកំណត់ជាទីក្រុងយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាល ដើម្បីឈានសម្រេចចក្ខុវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ ២០៣០ របស់ខ្លួន។ ផ្អែកលើលទ្ធផលនៃការអភិវឌ្ឍន៍ក្រុងព្រះសីហនុនេះ ការអនុវត្តគោលនយោបាយឧស្សាហកម្មនេះ ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចស្តីពីការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពស្តីពីលទ្ធផលនៃការអនុវត្តអាយឌីភី កាលពីថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២០ ។ រាជរដ្ឋាភិបាល ក៏បានដាក់បញ្ចូលការរៀបចំផែនការពង្រីកវិស័យអាកាសចរស៊ីវិលនៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ។ ថែមពីលើនេះ […]

អាន​បន្ថែម

តំបន់ភាគខាងកើតទន្លេចតុមុខនៃខេត្តកណ្តាលនឹងក្លាយជាខណ្ឌមួយនៃរាជធានីភ្នំពេញ

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គម្រោងកាត់ទឹកដីមួយផ្នែកនៃខេត្តកណ្តាល ដែលស្ថិតនៅខាងកើតទន្លេចតុមុខ ដើម្បីបង្កើតជាខណ្ឌមួយនៃរាជធានីភ្នំពេញ។ ការប្រកាសគម្រោងបង្កើតខណ្ឌថ្មីនៅភាគខាងកើតទន្លេចតុមុខ គឺស្របពេលដែលគម្រោងសាងសង់ស្ពានឆ្លងកាត់រវាងតំបន់ជ្រោយចង្វារទៅតំបន់អរិយត្សក្រ នៃស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានប្រកាស និងជំរុញនៃការសាងសង់នៅពេលខាងមុខ។ ថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ ព្រះអង្គ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ការកាត់ផ្នែកខ្លះនៃទឹកដីខេត្តកណ្តាល មកភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញ គឺដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម នៃរាជធានីភ្នំពេញ។ សម្ដេច ហ៊ុន សែន បានថ្លែងថា៖ «កន្លែងទាំងនេះជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសាររាជធានីភ្នំពេញមានការរីកចម្រើន ដូច្នេះបានជាកាត់បញ្ចូលទៅក្នុងរាជធានីភ្នំពេញ  ហើយបន្តិចទៀតមានការកាត់បន្ថែមទៀត»។ សម្តេច ក៏បានបញ្ជាក់ទៀតថា ការកាត់ទឹកដីខាងល្វាឯម  អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នឹងធ្វើឡើង នៅពេលស្ពានឆ្លងទៅកាន់អរិយក្សត្រពីតំបន់ជ្រោយចង្វារ សាងសង់រួច។ ជាមួយគ្នានេះដែរ សម្តេចក៏បានព្យាករណ៍ថា ការភ្ជាប់ទឹកដីភាគខាងកើតទន្លេចតុមុខ ជាមួយរាជធានីភ្នំពេញ នឹងធ្វើឱ្យដីនៅតំបន់អរិយក្សត្រឡើងថ្លៃ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារ ទៅកាន់អរិយត្សក្រ  និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។ (អានបន្ថែម) […]

អាន​បន្ថែម

បញ្ហា EBA និងកូរ៉ូណា អាចជាឱកាសសម្រាប់អ្នកវិនិយោគដែលមានទស្សនវិស័យវែង

អ្នកជំនាញអចលទ្រព្យពីររូប បានយល់ឃើញថា បញ្ហាការដកសិទ្ធិពាណិជ្ជកម្ម EBA ដោយសហភាពអឺរ៉ុប និងការរាតត្បាតនៃជំងីកូរ៉ូណា ( COVID-19) ដែលជាប្រធានបទដ៏ក្តៅគគុកនេះ មិនបានចោទជាបញ្ហាធំចំពោះប្រទេសកម្ពុជាទេ តែវាជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ។ តាមរយៈបទសម្ភាសន៍ជាមួយ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «ប្រទេសកម្ពុជា ទោះមានមេរោគរាតត្បាត តែយើងការពារខ្លួនបានល្អ ដូចច្នេះការប៉ះពាល់មានកម្រិត ដែលគេសម្លឹងមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសថែរក្សាសុខភាពបានល្អ»។ លោកស្រីបន្ថែមថា បើតាមការឱ្យដឹងពីភ្នាក់ងារអចលនទ្រព្យរបស់លោកស្រី នៅប្រទេសចិន អ្នកវិនិយោគមួយចំនួនដែលកំពុងតែមានអាជីវកម្មក្នុងខេត្ត ៣ ដែលកំពុងប៉ះពាល់ខ្លាំងដោយវីរុសកូរ៉ូណានេះ មានបំណងចង់ផ្លាស់ប្តូរអាជីវកម្ម ឬរោងចក្ររបស់ពួកគាត់ មកប្រទេសកម្ពុជាវិញ..នេះគឺជាឱកាស។ ចំណែក EBA វិញ លោកស្រីបានពន្យល់ថា៖ «ប្រទេសសិង្ហបុរីដែលមិនមាន EBA ដូចកម្ពុជា តែជាប្រទេសអ្នកមាន ដែលមានត្រឹមតែធនធានមនុស្សប៉ុណ្ណោះ ដូចនេះ កម្ពុជាអាចរៀនពីប្រទេសសិង្ហបុរីបាន។ តួយ៉ាងក្រសួងអប់រំ យុរជន និងកីឡា […]

អាន​បន្ថែម

អាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់នៅខេត្តសៀមរាបនឹងត្រូវលើកលែងពន្ធរយៈពេល៤ខែ

រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ដើម្បីជាវិធានការឆ្លើយតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្ដាលមកពីការភ័យខ្លាចចំពោះជំងឺកូវីដ19។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពី បញ្ហាជំងឺកូវីដ19 ដែលបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលនូវផលប៉ះពាល់យ៉ាងខ្លាំងជាងខេត្តដទៃ ដែលសម្តេចបានចាត់ទុកថាវិធានការលើកលែងពន្ធនេះ ជាការជួយដល់អាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ពោលគឺវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ឱ្យអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ៖«យើងធ្លាប់បង់ពន្ធហើយ យើងមិនអាចហៅថាលើកលែងនោះទេ តែដើម្បីងាយស្តាប់ប្រើពាក្យលើកលែងបង់ពន្ធ តែរដ្ឋបង់ពន្ធជំនួស។ យើងមិនធ្វើទូទៅនោះទេ គឺធ្វើតែនៅ ខេត្តសៀបរាមតែប៉ុណ្ណោះ ព្រោះជាខេត្តមួយដែលធ្លាប់មានភ្ញៀវទេសចរទៅលេងនៅទីនោះច្រើន តែពេលនេះធ្លាក់ចុះ»។ យ៉ាងណាមិញ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានសិទ្ធិដាក់លិខិត ប្រកាសពន្ធអាកររបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់អាជីវករ លើតម្លៃបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។ គួរបញ្ជាក់ផងដែរថា ការភ័យខ្លាចចំពោះជំងឺកូវីដ19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ភ្ញៀវទេសចរបរទេស បានចូលមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ពិសេសនោះភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ជាង៩០ភាគរយ។

អាន​បន្ថែម

ក្រសួងរ៉ែ៖ គ្មានខ្សាច់សូម្បីមួយគ្រាប់នាំចេញទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០១៧

ក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រទេសកម្ពុជាពុំបាននាំចេញខ្សាច់ទៅក្រៅប្រទេសទេ សូម្បីតែមួយម៉ែត្រគូប ចាប់ដឹងពីឆ្នាំ២០១៧ មកម៉្លេះ ដោយការបូមខ្សាច់ទាំងអស់ គឺប្រើសម្រាប់តែការសាងសង់នៅក្នុងស្រុកតែប៉ុណ្ណោះ។ នេះបើយោងតាមការឆ្លើយតបរបស់ក្រសួងទៅនឹងរបាយការណ៍របស់ The Science Times ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្កឲ្យមានការបាក់ច្រាំងតាមដងទន្លេមេគង្គ។ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា សកម្មភាពបូមខ្សាច់នៅកម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ ហើយស្ថិតក្រោមការគ្រប់គ្រងតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។ (អានបន្ថែម) លោកបានបន្ថែមទៀតថា៖ «ប្រហែលជា៤ ទៅ៥ ឆ្នាំ មុន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅក្រៅប្រទេស តែពេលនេះបានបិទដំណើរការមិនឱ្យនាំចេញអស់ហើយ។ ការបិទអាជ្ញាប័ណ្ណអាជីវកម្មទាំងអស់នេះ គឺដោយសារការបូមខ្សាច់តាមដងស្ទឹងនៅក្នុងខេត្តកោះកុងដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវៈចំរុះ ក៏ដូចជាបង្កឱ្យមានការបាក់ច្រាំងដងស្ទឹងកាន់តែធំផងដែរ »។ «ដូច្នេះទើប ក្រសួងបានសម្រេចបិទអាជ្ញាបណ្ណធ្វើអាជីវកម្មនាំចេញខ្សាច់ទៅក្រៅប្រទេសទាំងអស់នោះ។» លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្នខ្សាច់ដែរបូមប្រើសម្រាប់តែការសាងសង់នៅក្នុងស្រុកតែប៉ុណ្ណោះ ជាពិសេសសម្រាប់វិស័យសំណង់ដែលកំពុងតែមានសន្ទុះឥតឈប់ឈរ។ លោក អ៊ឹង ឌីប៉ូឡា៖ «ខ្សាច់គឺជាធនធានដែលប្រើប្រាស់ច្រើនបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីទឹក វាគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន លំនៅដ្ឋាន រួមបញ្ចូលទៅដល់អគារខ្ពស់ៗនៅទីក្រុងភ្នំពេញសព្ធថ្ងៃ បើមិនមានខ្សាច់ទេ យើងក៏មិនមានហេដ្ឋារចនាសម្ព័ន្ធទាំងនោះដែរ»។ […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចអាជីវកម្មក្រៅប្រទេសសម្រាប់សមាជិក

សមាគមអ្នកសាងសង់កម្ពុជា គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មក្រៅប្រទេសសម្រាប់សមាជិក ក្នុងគោលបំណងស្វែងរកឱកាសអាជីវកម្មបន្ថែម ក៏ដូចជាពង្រីកបណ្តាញទំនាក់ទំនងជាមួយដៃគូអាជីវកម្មបរទេស។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នសមាគមកំពុងធ្វើការចរចាជាមួយដៃគូនៅក្រៅប្រទេស ដោយរំពឹងថានឹងអាចរៀបចំដំណើរទស្សនកិច្ចបាននៅក្នុងឆ្នាំនេះ។ លោក ជីវ ស៊ីវផេង មានប្រសាសន៍ថា ៖ «បច្ចុប្បន្ននេះ ប្រទេសដែលយើងនឹងនាំសមាជិកទៅអាចជាចិន ឬកូរ៉េខាងត្បូង។ ខាងចិន និងកូរ៉េ គឺគេស្វាគមន៍យើង ដូច្នេះគិតថាអាចរៀបចំបានក្នុងឆ្នាំនេះ ប៉ុន្តែចាំមើលឱ្យកូរ៉ួណាស្ងាត់សិន»។ «គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចអាជីវកម្មនេះ គឺដើម្បីជួយសមាជិករបស់យើងស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ ក្រៅពីនេះក៏នឹងជួយពួកគេក្នុងការពង្រឹង និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលវិស័យសំណង់កំពុងតែមានការរីកចម្រើន» លោកបានបន្ត។ ក្នុងដំណាក់កាលនេះ សមាគមអ្នកសាងសង់កម្ពុជាមិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីតម្លៃនៃការចូលរួមនោះទេ ប៉ុន្តែមានតែសមាជិកប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមកម្មវិធីនេះ។ លោក ជីវ ស៊ីវផេង បានបញ្ជាក់ទៀតថា សមាជិកភាគច្រើនពេញចិត្តនឹងនឹងគំនិតផ្តួចផ្តើមនេះ ហើយភាគច្រើនគឺមានឆន្ទៈចង់ចូលរួម។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជាង ១៦០ ក្រុមហ៊ុន ។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ សម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៣-៥ ខែធ្នូឆ្នាំ ២០២០ […]

អាន​បន្ថែម

កម្ពុជានឹងទទួលបានកម្ចី ៧០០ លានដុល្លារពីកូរ៉េសម្រាប់ការអភិវឌ្ឍគម្រោងចំនួន១០

ប្រទេសកូរ៉េត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០ លានដុល្លារ បន្ថែមទៀត ដល់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន ១០ អំឡុងឆ្នាំ ២០១៩ ដល់ ២០២៣។ នេះបើយោងតាមការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេច គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសិស្សនិស្សិត និងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ កូរ៉េខាងត្បូងផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារអាមេរិក ហើយឆ្នាំ ២០១៩ កន្លងទៅនេះ ជំនួយឥតសំណងមាន ១៧ លានដុល្លារ និងឆ្នាំ ២០២០ គ្រោងផ្តល់ឲ្យកម្ពុជា ២៤លានដុល្លារ ជាជំនួយឥតសំណងផងដែរ»។ សម្តេច បានបន្តទៀតថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ប្រមាណ ៨៨៩ លានដុល្លារ សម្រាប់ការអភិវឌ្ឍគម្រោងចំនួន២៣ ហើយទើបតែបានបើកប្រើប្រាស់អស់ប្រមាណ ៤៤២ លានដុល្លារ។ […]

អាន​បន្ថែម