គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
មេរៀនកូវីដ១៩ មេដឹកនាំអាស៊ាន ចាប់ផ្តើមនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធបៃតង និងឌីជីថលភាវូបនីយកម្មក្នុងតំបន់
តើមេដឹកនាំអាស៊ានបានរៀនសូត្រអ្វីខ្លះពីកូវីដ – ១៩? មេដឹកនាំកំពូលអាស៊ាន ទើបតែបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ តាមរយៈសន្និសីទវីដេអូ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ។ កិច្ចប្រជុំនេះ សម្រេចបានសេចក្តីថ្លែងការណ៍រួមមួយក្រោមប្រធានបទ “អាស៊ានប្រកបដោយភាពស្អិតរមួត និងឆ្លើយតបនៅឆ្នាំ ២០២០”។ បរិយាបន្នកម្មទិសដៅអភិវឌ្ឍន៍អាស៊ាន ដែលផ្តោតលើរបៀបវារៈអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជាងមុននេះ ត្រូវបានគេមើលឃើញថា តិចឬច្រើន ត្រូវបានជំរុញដោយវីរុសកូវីដ១៩។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងដោយយកចិត្តទុកដាក់ នៅក្នុងសុន្ទរកថាបើករបស់លោកថា “វា (មេរោគកូវីដ១៩) បានបំផ្លាញជោគជ័យដែលយើងខំប្រឹងធ្វើមកបានប៉ុន្មានឆ្នាំមកហើយ … ដែលគំរាមកំហែងដល់ជីវិតមនុស្សរាប់លាននាក់” ។ ឆ្លងកាត់បទពិសោធន៍កូវីដ១៩ បានប៉ុន្មានខែ មេដឹកនាំអាស៊ាន រៀនសូត្របានមេរៀនសំខាន់ៗ ហើយបានស្នើរបៀបវារៈដឹកនាំសហគមន៍អាស៊ាន ក្នុងទិសដៅ ឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលបំពាក់ទៅដោយឌីជីថល និងផ្អែកលើមូលដ្ឋានប្រកបដោយចីរភាព។ ខ្លឹមសារសំខាន់ៗចំនួនបី អាចសង្ខេបចេញពីកិច្ចប្រជុំតាមអនឡាញនេះបាន៖ ប្រទេសថៃស្នើមធ្យោបាយចំនួន ៣ ដើម្បីស្តារសេដ្ឋកិច្ចអាស៊ានក្រោយវិបត្តិកូវីដ ដោយប្រទេសលោក ទំនងជារងគ្រោះខ្លំាងនឹងគេដែរ លោក […]
អានបន្ថែមអភិបាលខេត្តត្បូងឃ្មុំផ្តួចផ្តើមអភិរក្សព្រៃលិចទឹកជាង ៨០០០ ហិកតា ទុកធ្វើកន្លែងអេកូទេសចរណ៍
រដ្ឋបាលខេត្តត្បូងឃ្មុំ មានទិសដៅដាក់តំបន់ព្រៃលិចទឹកចំនួនជាង ៨០០០ ពាន់ ហិកតា ជាតំបន់អភិរក្សព្រៃលិចទឹក សម្រាប់បម្រើវិស័យអេកូទេសចរណ៍។ នេះតាមការបញ្ជាក់របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ក្នុងសន្នីសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២០។ ឯកឧត្តមអភិបាល បានឱ្យដឹងថា «…បើមានព្រៃលិចទឹក គឺមានត្រីពងកូន។ ក្រៅពីនោះអាចទាក់ទាញសត្វស្លាបផ្សេងៗទៀត អាចរស់នៅក្នុងជម្រកនោះបាន ហើយបងប្អូនក្នុងសហគមន៍របស់យើងរស់នៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជារស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលនោះ ក៏អាចទាញអត្ថប្រយោជន៍ពីព្រៃលិចទឹកបាន ដោយសារអី? គឺដោយសារទេសចរណ៍ធម្មជាតិ។ ការអភិរក្សនេះចែកចេញជា ០៣ តំបន់ ដែលក្នុងនោះពីរតំបន់ គឺស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ដែលលាតសន្ធឹងលើផ្ទៃចំនួន ១២ ឃុំ។ ក្រៅពីគម្រោងតំបន់អភិរក្សព្រៃលិចនៅស្រុកក្រូចឆ្មារ ឯកឧត្តមអភិបាល បានឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏នឹងរៀបចំអភិរក្សនៅតំបន់កាដេលើផ្ទៃដីសរុបប្រមាណជាង ១០០០ ហិកតា និងតំបន់ព្រៃលិចទឹក នៅវត្តខ្មួងផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាននេះ ក្រសួងបរិស្ថាន បានប្រគល់ដីចំនួន ១០ ហិកតា ដែលជាតំបន់ប្រើប្រាស់ពហុបំណង […]
អានបន្ថែមសម្តេច៖ សាច់ប្រាក់ពលកម្ម ១០០លានដុល្លារ បង្កើតការងារផង អភិវឌ្ឍនៅមូលដ្ឋានផង
គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទប្រមាណ ១០០លានដុល្លារ ដែលរដ្ឋាភិបាលបានផ្ដល់ជូន មិនត្រឹមតែអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទេ ថែមទាំងអាចផ្ដល់ការងារដល់ប្រជាជនទៀតផង។ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែនបានឲ្យដឹងយ៉ាងដូច្នេះ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ សម្ដេចបានលើកឡើងថា រដ្ឋាភិបាលមិនដែលប្រកាសបិទសេដ្ឋកិច្ចម្ដងណាទេ។ ម៉្យាងទៀត ដំណើរហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ពិសេសព្រលានយន្ដហោះភ្នំពេញ ដែលសម្ដេចទើបតែបានចុះពិនិត្យពេលកន្លងទៅ ក៏ដូចជាបណ្ដាគម្រោងផ្លូវនៅព្រះសីហនុ គម្រោងស្ពានឆ្លងទន្លេមេគង្គ នៅតែបន្តដំណើរជាធម្មតាទោះបីមានវិបត្តិកូវីដក៏ដោយ និងអាចស្រូបកម្លាំងពលកម្មបានយ៉ាងច្រើនទៀតផង។ សម្ដេចបានថ្លែងថា៖ «យើងបាន បោះទុនមួយរយលានដុល្លារចុះទៅជនបទ អ្នកបាត់បង់ការងារធ្វើក៏អាចរកការងារធ្វើនៅទីនោះបានដែរ។ ដូច្នេះមានការងារធ្វើនៅទីនោះ ១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្ដល់ជូនប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ជីកស្រះ ដើម្បីយកទឹកទៅស្រោចស្របហើយផលប្រយោជន៍បានទៅលើហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ជាច្រើនបានមកដល់ហោប៉ៅ របស់ប្រជាពលរដ្ឋផង។» សូមរម្លឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបនឹងបានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាមេរិក សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ […]
អានបន្ថែមសម្ដេចអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលដល់គ្រឹះស្ថានអប់រំឯកជន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាអប់រំឯកជន ដើម្បីជួយសម្រួលដល់ម្ចាស់គ្រឹះស្ថានក្នុងកំឡុងវិបត្តិកូវីដ ១៩នេះ។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ការអញ្ជើញរបស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីប្រកាសអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ សម្ដេចបានថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជា គួរតែពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានធនាគារផ្សេងៗ ក្នុងការរៀបចំឥណទានឡើងវិញ។ យើងបានរៀបចំឥណទានឡើងវិញ ប្រមាណច្រើនជាង ១០ ម៉ឺនគ្រួសារ ប៉ុន្តែសូមពិនិត្យលើការរៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានអប់រំឯកជនផង។» សម្ដេចបានលើកឧទាហរណ៍ទាក់ទងទៅនឹងការដំឡើងទំហំឥណទានដល់គ្រឹះស្ថានឯកជន ដែលអាចជាអត្ថប្រយោជន៍សម្រាប់រៀបចំកម្មវិធីសិក្សាអនឡាញ ដល់គ្រឹះស្ថានមួយចំនួនដែលមិនទាន់មាននៅឡើយ។ សម្ដេចលើកឡើងថា៖ «ខ្ញុំឧទាហរណ៍អញ្ចេះ គ្រឹស្ថានអប់រំឯកជនបានយកប្លង់ដាក់ខ្ចីធនាគារបានលុយហើយ គាត់អត់មានស្អីយកទៅបញ្ជាំដើម្បីទៅខ្ចីប្រាក់ថែមទៀតទេ។ ឧទាហរណ៍ថា អគារនិងដីធ្លីរបស់គាត់តម្លៃ ៥ លានដុល្លារ គាត់ធ្លាប់យកទៅបញ្ជាំបាន ៥០ ម៉ឺនយកមក។ ឥឡូវយើងអាចពង្រីកទំហំដែលអាចខ្ចីបានរហូតដល់ ៨០ ម៉ឺន អញ្ចឹងគាត់នឹងបានប្រាក់កម្ចី ៣០ ម៉ឺន ដុល្លារបន្ថែមទៀត។ ហើយគាត់យកមកធ្វើអី? គ្រឹះស្ថានសិក្សាឯកជនមួយចំនួនមិនទាន់មានអនឡាញបង្រៀនទេ ចឹងគាត់អាចយកទឹកប្រាក់ហ្នឹងមករៀបចំកម្មវិធីរៀនអនឡាញវិញ។» ជាមួយគ្នានេះដែរ សម្ដេចបានអំពាវនាវដល់ម្ចាស់អគារ ដែលជួលឲ្យគ្រឹះស្ថានអប់រំទាំងឡាយឲ្យយោគយល់ ទន់ភ្លន់ជាមួយនឹងគ្រឹះស្ថានអប់រំឯកជន ដែលបានជួលអគារ […]
អានបន្ថែមសម្តេច ហ៊ុន សែន៖ តម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋនៅតែមាន ទោះបីមានកូវីដ១៩
ប្រជាពលរដ្ឋខ្មែរ នៅតែមានលទ្ធភាពទិញលំនៅឋាន នៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩។ ទោះយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា មានកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ។ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅថ្ងៃទី ២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ នេះ អាចនឹងធ្លាក់ចុះប្រមាណ -១.៩ ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលជំងឺកូវីដ ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធុនលើការវិនិយោគ ឬផ្អាកគម្រោងសាងសង់នោះទេ។ សម្តេចបន្តថា គម្រោងសាងសង់នានា ទាំងរបស់រដ្ឋ និងឯកជន ដូចជាគម្រោងផ្លូវថ្នល់ អាកាសយានដ្ឋាន និងគម្រោងលំនៅឋាននានា នៅតែបន្តដំណើរការតាមការគ្រោងទុក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ដូចជាក្រុមហ៊ុននៅទីនេះ វិនិយោគប្រមាណ ១, ៥ ពាន់លានដុល្លារ ក្រុមហ៊ុនមួយនេះ អត់ទាន់និយាយពីរឿងខ្វះលុយ ហើយផ្អាកដំណើរការសាងសង់ទៀត។ យើងមានក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនប៉េង ហ៊ួត ក្រុមហ៊ុនជីប ម៉ុង […]
អានបន្ថែមរដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកានឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ០៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ដើម្បីស្តារ និងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរ អាងស្តុកទឹក និងស្រះស្រោចដំណាំកសិកម្ម ដែលអនុវត្តទៅលើខេត្តចំនួន ១៨។ តាមផែនការ គម្រោងនេះ មានសមត្ថភាពស្រូបយកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០ ០០០ នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥ គម ប្រឡាយទឹកចូលស្រែ ចំនួន ២ ៣៨៤ គ.ម និងភ្ជាប់បណ្តាញអគ្គិសនីដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន […]
អានបន្ថែមចៅហ្វាយខេត្តកោះកុង៖ ព្រលានយន្តហោះតារាសាគរមិនមែនសម្រាប់បម្រើវិស័យយោធាទេ
រូបភាពដោយ: The New York Times រដ្ឋបាលខេត្តកោះកុងថ្មីៗនេះបានច្រានចោលការលើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើងសម្រាប់បម្រើវិស័យយោធានិងបានបញ្ជាក់ច្បាស់ថា ដោយអះអាងថាតំបន់នេះ ត្រូវបានកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការមានមន្ទិលសង្ស័យពីអ្នកវិភាគកន្លងមក ដែលបានលើកឡើងថា ព្រលានយន្ដតារាសាគរនេះ កសាងឡើងសម្រាប់បម្រើវិស័យយោធា។ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបែបនេះ កន្លងមកមាន អ្នកវិភាគមួយចំនួនបានរិះគន់ដូច្នេះ ដោយសំអាងលើភស្តុតាងមួយចំនួនដូចជា ១) វិសាលភាពនៃគម្រោងដែលមានទំហំផ្លូវធំជាងយន្តហោះស៊ីវិលធម្មតា ២) រយៈពេលសម្បទានដី ៩៩ ឆ្នាំយូរលើសពីធម្មតាដែលធ្វើឲ្យអ្នកជំនាញព្យាករថាចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍ ៣) ទំហំដីធំជាងទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដល់ទៅបីដង និងភស្ដុតាងដទៃទៀត។ នេះបើយោងតាម អត្ថបទវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីឆ្នាំ ២០១៩។ (អានបន្ថែម) ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តកោះកុងបានបដិសេធថា៖ «ចំពោះគម្រោងព្រលានយន្តហោះនៅតារាសាគរ មានព័ត៌មានថាព្រលានយន្តហោះនេះ គឺបម្រើឲ្យវិស័យយោធា ខ្ញុំសូមបញ្ជាក់ថា គឺមិនពិតទេ ព្រោះតំបន់នោះត្រូវបានគេបង្កើតជាតំបន់វិស្សមកាលទេសចរណ៍។ ជាធម្មតាតំបន់យោធា គឺជាតំបន់ហាមឃាត់ ជាតំបន់សន្តិសុខជាតិ […]
អានបន្ថែមឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង
សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅកម្ពុជាដែលអាចដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ដើម្បីជាចំណងដៃបង្ហាញពីប្រវត្តិសាស្ត្រ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៥ មិថុនា ២០២០ នេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីកម្ពុជា ឲ្យពិនិត្យលើលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យ នៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងសាងសង់ផ្លូវ ដោយដាក់ឈ្មោះបុគ្គល ក្រុមហ៊ុន ឬថ្នាក់ដឹកនាំ ចំពោះការចំណាយលើការសាងសង់ គឺជាបន្ទុករបស់សាម៉ីជន ឬក្រុមហ៊ុន ឬរបស់ប្រទេសសាម៉ីនៃឈ្មោះថ្នាក់ដឹកនាំប្រទេសនោះ។ ឯកឧត្តម ប៉ាល់ ចន្ទតារា ថ្លែងថា៖ “ជាទូទៅ ឲ្យតែដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសណា ចំណាយលើការសាងសង់ជាបន្ទុករបស់ប្រទេសនោះ ឬឈ្មោះក្រុមហ៊ុននោះ […]
អានបន្ថែមខេត្តព្រះសីហនុ ទទួលការវិនិយោគសរុប១០ ពាន់លានដុល្លារ លើវិស័យទេសចរណ៍ និងសណ្ឋាគារ
ខេត្តព្រះសីហនុ ទទួលបានការវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក លើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ មិថុនា ២០២០នេះ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លាររ។ ក្នុងនោះ គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ មានចំនួន ៦០ គម្រោង ដែលមានចំនួនទុនវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ថា ការពង្រីកសក្តានុពលក្នុងខេត្ត ធ្វើឡើងក្នុងគោលដៅចង់ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ខេត្តនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «កាលពីមុននេះ គឺនៅកម្ពុជាយើង ពិតជាខ្សត់ណាស់នូវអ្នកវិនិយោគ និងអ្នកទេសចរ។ អញ្ចឹងហើយយើងខំប្រឹង ធ្វើការអំពាវនាវឲ្យគេមក ព្រោះសេដ្ឋកិច្ចគឺជាការផ្សារភ្ជាប់ជាមួយផ្នែកទេសចរ។ យើងក៏ដឹងថា ចិនជាមហាអំណាចទី២ នៅលើពិភពលោក។ នៅក្នុងអាស៊ី […]
អានបន្ថែមGMAC៖ ចេញលិខិតអំពាវនាវសុំម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួល ៣០% ដល់រោងចក្រ រងប៉ះពាល់កូវីដ១៩
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថាស៊ីម៉ាក់ស៍ ( GMAC ) បានអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងសម្រាប់រោងចក្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា ស្នើសុំឱ្យពួកគេកាត់បន្ថយថ្លៃឈ្នួលជួលយ៉ាងតិច ៣០% រយៈពេល ៣ ទៅ ៦ ខែ ក្នុងហេតុផលថា មេរោគកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។ នៅក្នុងលិខិតអំពាវនាវតាមរយៈការចេញលិខិតផ្លូវការចុះថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២០ នេះ GMAC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១៨០ ហើយ ដែលបានផ្អាកផលិតកម្មរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុសនេះ ខណៈដែលផលប៉ះពាល់ៗមកលើវិស័យនេះ កាន់តែធ្ងន់ធ្ងរទៅៗ។ រោងចក្រដែលត្រូវបានគេផ្អាកទាំងនេះ ត្រូវបានគេរាយការណ៍ថា មិនអាចបន្តរ៉ាប់រងបង់ថ្លៃដូចដើមទៀតបាន ដោយសារប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែមានការលុបចោលការបញ្ជាទិញជាច្រើន និងអវត្តមាននៃការបញ្ជាទិញថ្មីៗ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុសនេះ។ ប្រភពដដែលក៏បានរាយការណ៍ដែរថា នឹងមានរោងចក្រចំនួន ៦០ ផ្សេងទៀត ក៏នឹងត្រូវផ្អាកផលិតកម្មរបស់ពួកគេផងដែរ។ ដោយសារភាពលំបាកនេះ GMAC បានចេញលិខិតអំពាវនាវ ដល់ម្ចាស់ផ្ទះដែលជួលអគារ និងអចលនទ្រព្យផ្សេងៗរបស់ខ្លួនទៅឱ្យរោងចក្រដែលរងគ្រោះទាំងនោះ សូមមេត្តាកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលរោងចក្រកំពុងជួបការលំបាក […]
អានបន្ថែម