គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
ក្រសួងដែនដីគ្រោងស្នើថវិកាចំនួនប្រមាណ ១០០ លានដុល្លារ យកមកអនុវត្តគម្រោងបែងចែកដី (LASED III) ជំហានទី៣
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងម្ចាស់ជំនួយ បានពិភាក្សាគ្នា អំពីសំណើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយមានដីធ្វើកសិកម្ម និងមានដីសាងសង់លំនៅឋាន ដែលនឹងប្រើប្រាស់ថវិកាប្រមាណ១០០ លានដុល្លារអាមេរិក។ នេះបើតាមសម្តីរបស់លោក ឫទ្ធី រតនៈជ័យសិទ្ធិ អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកពត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៥ ខែឧសភា ឆ្នាំ២០២០។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ធនាគារពិភពលោក ដែលបានអនុវត្តកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសំណើលើកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ៣ (LASED III) សម្រាប់យកមកអនុវត្តបន្តទៀត។ លោកបានបង្ហាញថា គម្រោងជំហានទីបីនេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដែលនឹងត្រូវអនុវត្ត រយៈពេល៦ឆ្នាំ គឺគ្រោងនឹងចាប់ផ្តើមពីចុងឆ្នាំនេះទៅ ដោយទីតាំងអនុវត្តគម្រោងនេះ នៅមិនទាន់បានសម្រេចនៅឡើយ។ ថវិកាដែលនឹងចំណាយក្នុងការអនុវត្តគម្រោងនេះ មានទឹកប្រាក់ប្រមាណ១០០ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោក។ […]
អានបន្ថែមAIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការបន្ទាន់ៗ និងបញ្ហាផ្សេងៗដែលកំពុងរងគ្រោះដោយមេរោគរាតត្បាតកូរ៉ូណានេះផងដែរ។ នាយកធនាគារ AIIB លោក Jin Liqun,មានប្រសាសន៍ថា ”សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការប្រមូលធនធានយើងដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់នូវភាចលាចលសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បេជ្ញាថានឹងដើរតួអោយបានពេញទំហឹងក្នុងការជួយជ្រុមជ្រែងដោះស្រាយបញ្ហាមួយនេះ។ “ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះអាចជួយអតិថិជនរបស់ខ្លួនអោយជំនះបាននូវបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើងយ៉ាងឆាប់រហ័សនេះ ព្រមទាំងអាចរក្សាបាននូវការវិនិយោគរយៈពេលវែងរបស់ពួកគេថែមទៀតផងដែរ ។”
អានបន្ថែមការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្កជាកង្វល់ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា
ការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតថ្មី លោកមហាធៀ មហាម៉ាត់ ( Mahathir Mohamed) បានបង្កឱ្យមានការព្រួយបារម្ភលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនានា។ ក្នុងកំឡុងពេលកាន់ដំណែងរបស់លោកកាលពីឆ្នាំ ២០១៨ គម្រោងផ្លូវរថភ្លើងល្បឿនលឿនសិង្ហបុរី – គូឡាឡាំពួរ ដែលជាមូលនិធិរបស់ប្រទេសចិន និងគម្រោងកសាងផ្លូវរថភ្លើង MRT 3ខ្សែ ដែលកម្ចីគិតជាទឹកប្រាក់ប្រមាណ ៤៧ ពាន់លានដុល្លារអាមេរិក ត្រូវបានលុបចោល។ យ៉ាងណាមិញ ចំពោះការលាលែងពីតំណែងនេះ គឺជាការងើបឡើងវិញនៃសម្ព័ន្ធគណបក្សរបស់លោក ដែលបានធ្វើឲ្យជោគវាសនាគម្រោងធំៗទាំងអស់នោះត្រឡប់មកឋិតនៅសភាពដើមវិញ។ ចំណែកឯអ្នកវិភាគឧស្សាហកម្ម Fitch Solutions បានចេញការព្រមានមួយដល់វិនិយោគិន កាលពីចុងខែកុម្ភៈ បន្ទាប់ពីការលាលែងពីតំណែង របស់រដ្ឋមន្ត្រី និងអ្នកធ្វើគោលនយោបាយសំខាន់ៗ ឲ្យរក្សាទំនុកចិត្តជាទូទៅនៅក្នុងវិស័យសំណង់នឹងកើនឡើងវិញរហូតដល់ ៣.៥ ភាគរយនៅឆ្នាំ ២០២០នេះ ។
អានបន្ថែមអភិបាលក្រុង៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់សេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យឲ្យបានប្រសើរជាងនេះ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ទៅលើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ របស់ប្រជាពលរដ្ឋ អោយកាន់តែប្រសើរជាមុន ។ “’ចង់ជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្ត្រី’ ពាក្យទាំងនេះ បានសាបរលាបទៅបាត់ហើយ ដោយសារការបង្កើតឲ្យមានក្រុមបដិសណ្ឋារកិច្ច នៅថ្នាក់សង្កាត់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីបែបបទ នៃការបញ្ជូនឯកសារស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធឡើង កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកែលម្អការផ្ដល់សេវាសាធារណៈ លើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិភាពជាងមុន។ ឯកឧត្តម ក៏បានវាយតម្លៃអំពីការអនុវត្តការងារកន្លងមក ថា “ការផ្ដល់សេវាជូនប្រជាពលរដ្ឋ កន្លងមកនេះឃើញថា បានល្អប្រសើរហើយ ប៉ុន្តែយើងនៅតែខ្វះខាត ទៅនឹងអ្វីដែលជាការណែនាំរបស់ក្រសួងដែនដី” ។ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានដាក់ចេញនូវផែនការកំណែទម្រង់យ៉ាងច្រើនលើគ្រប់វិស័យ ជាពិសេសក្របខណ្ឌកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ និងក្រសួងដែនដី ដែលមានចំណុចច្រើនពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ ក្នុងនោះ មានចំណុចមួយ បានបញ្ជាក់យ៉ាងច្បាស់ ពីការប្រគល់សិទ្ធិក្នុងការចុះហត្ថលេខាតាមបញ្ជា (ត.ប)អភិបាលនៃគណៈអភិបាលខណ្ឌសាមី ជូនប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងភូមិបាលខណ្ឌ ដោយប្រើប្រាស់ត្រារបស់ការិយាល័យផ្ទាល់ […]
អានបន្ថែមរដ្ឋបាលខេត្តព្រះសីហនុ នឹងផ្តល់ដីដល់ម្ចាស់សំណង់ចំនួន ១៨០ ដែលរងផលប៉ះពាល់ពីគម្រោងស្តារអូរ-ប្រឡាយ
រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនម្ចាស់សំណង់ចំនួន១៨០ដែលរងប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ នេះបើយោងតាមសេចក្តីជូនដំណឹងមួយចុះផ្សាយដោយរដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែ មេសា។ សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា មានសំណង់របស់ប្រជាពលរដ្ឋប្រមាណជា ៦១០ គ្រួសារស្ថិតក្នុងភូមិសាស្ត្រនៃគម្រោងខាងលើ ដែលក្នុងនោះ សំណង់ប្រមាណជា ៤៣០បានរងផលប៉ះពាល់ដោយផ្នែក និងប្រមាណជា ១៨០ បានរងផលប៉ះពាល់ទាំងស្រុង។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ផ្អែកតាមគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់សំណង់ដែលរងផលប៉ះពាល់ទាំំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយចំនួន ១៨០ គ្រួសារ ខាងលើ នឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចចំនួន ១ឡូតិ៍ក្នុងមួយគ្រួសារ ពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសាងសង់លំនៅឋាន»។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា រដ្ឋបាលខេត្ត បាននិងកំពុងសិក្សាទាំងទីតាំំង និងទំហំដែលត្រូវផ្តល់ជូនម្ចាស់សំណង់ទាំងលើនេះ។ ទោះមិនបានបញ្ជាក់ពីថ្ងៃខែជាក់លាក់នៃការបញ្ចប់ការសិក្សានេះក្តី លោក ឃាង ភារម្យ ជឿជាក់ថា ការសិក្សានេះ អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ សាលាខេត្តតម្រូវឱ្យ ប្រជាពលរដ្ឋទាំង ១៨០ គ្រួសារខាងលើ ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះឲ្យបានត្រឹមត្រូវ នៅសាលាខេត្ត ចាប់ពីថ្ងៃទី ១៦ […]
អានបន្ថែមរដ្ឋាភិបាលបានប្រកាសពីកញ្ចប់ថវិកា២ប៊ីលានដុល្លារ សម្រាប់ជួយវិស័យធនាគារទុកដោះស្រាយវិបត្តិ
រាជរដ្ឋាភិបាលប្រកាសកញ្ចប់ថវិកា២ប៊ីលានដុល្លារ ទន្ទឹមនឹងនោះធនាគារកណ្តាលក៏បានសម្រួលលំហូរសាច់ប្រាក់សម្រាប់វិស័យធនាគារយកទៅប្រើប្រាស់ ដែលជាផ្នែកមួយនៃវិធានការដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ នេះជាការលើកឡើងរបស់ លោកជំទាវ ជា សេរី ជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជាក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានពិភពលោកអំពីវិធានការរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាកូវីដ១៩។ លោកជំទាវបានបង្ហោះសារតាមបណ្ដាញសង្គម Instagramថារដ្ឋាភិបាលប្រកាសកញ្ចប់ថវិកាបម្រុង ២ប៊ីលានដុល្លារនេះគឺសម្រាប់ជួយសម្រួលដល់វិស័យធនាគារក្នុងកំឡុងពេលកូវីដ១៩នេះ។ លោកជំទាវបានបន្ថែមទៀតថា៖ «ថវិកា ២ ប៊ីលានដុល្លារនេះអាចប្រើប្រាស់គ្រប់គ្រាន់ ចាប់ពីពេលនេះ រហូតដល់បំណាច់ឆ្នាំ។ ប៉ុន្តែ រដ្ឋាភិបាល ក៏ត្រូវតែស្វែងរកវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ផលប៉ះពាល់នេះ។ បច្ចុប្បនេះ យើងបានដោះស្រាយជាមួយនឹងកម្មករ កម្មការិនីរោងចក្របានរួចរាល់ហើយ។ ជាពិសេសរដ្ឋាភិបាលនិងធនាគារជាតិបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូអាក្រក់ដែលនឹងកើតឡើង នៅពេលដែលផ្នែកខ្លះនៃ EBA ត្រូវបានដក។» ដោយឡែក ចំពោះវិធានការត្រៀមសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច ក្នុងស្ថានភាពក្រោយពេលវិបត្តិកូវីដ ១៩ វិញ លោកជំទាវបានឲ្យដឹងថា កម្ពុជា គឺមិនទាន់បានត្រៀមខ្លួនជាមុននោះទេ ត្បិតថាមេរោគនេះ បានជះផលប៉ះពាល់ដ៏ធំធេងមកលើវិស័យទេសចរណ៍ ដូចជាប្រទេសដទៃទៀតដែរ។ ទន្ទឹមនឹងវិបត្តិកូវីដ ១៩ នេះ បានវាយប្រហារខ្លាំងទៅលើវិស័យជាច្រើនរាប់ទាំងឧស្សាហកម្ម ទេសចរណ៍ និងអចលនទ្រព្យ លោកជំទាវបានវាយតម្លៃថា ចំពោះវិស័យកសិកម្មវិញ កំពុងមានសន្ទុះខ្លាំង ទោះបីសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក៏ដោយ។ ជាពិសេសជាឱកាសក្នុងការផ្ដល់ការងារដល់អ្នកចំណាកស្រុកត្រឡប់មកប្រទេសកម្ពុជា ឱ្យងាកមកមើលសក្តានុពលវិស័យកសិកម្មនេះវិញ។ ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃ២៧ ខែមីនា […]
អានបន្ថែមក្រសួងអប់រំស្នើម្ចាស់ទីតាំងដីនិងធនាគារជួយសម្រួលដល់គ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ពីកូវីដ-១៩
ក្រសួងអប់រំ ស្នើសុំឱ្យម្ចាស់ទីតាំងដី ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ក្រសួងបានស្នើដូចនេះ ក្រោយពេលមានការអំពាវនាវពីសំណាក់គ្រឹះស្ថានអប់រំឯកជន ចំនួន ១១៣ គ្រឹះស្ថាន ដែលបានអះអាងថា គ្រឹះស្ថានរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ និងកំពុងប្រឈមនឹងការក្ស័យធន។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២០ គ្រឹះស្ថានអប់រំឯកជនចំនួន ១១៣ គ្រឹះស្ថាន នៃសមាគមឧត្តមសិក្សាកម្ពុជា បានត្អូញត្អែរថា ពួកគេមិនអាចបង់ថ្លៃអគារ និងប្រាក់ខែបុគ្គលិកសាលារៀនរបស់ខ្លួនបានគ្រប់គ្រាន់ទេ ត្បិតថាសាលាត្រូវបានបិទទ្វារបណ្តោះអាសន្ន ស្របតាមសេចក្តីប្រកាសទូទាំងប្រទេសរបស់ក្រសួងអប់រំស្តីពីការឈប់សម្រាកមុនពេលពាក់កណ្តាលខែបី។ ឆ្លើយតបនឹងកង្វល់នេះ នៅក្នុងសេចក្តីជូនដំណឹងលេខ ២១ អ.យ.ក ស.ណ.ន របស់ក្រសួងអប់រំយុវជននិងកីឡាដែលចុះថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២ ស្តីពីការលើកកម្ពស់បង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិកត្រូនិក ដឹកនាំដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ក្រសួងបានស្នើសុំឱ្យម្ចាស់អចលនទ្រព្យ និងទាំងធនាគារជាតិ និងឯកជនកាត់បន្ថយលក្ខខណ្ឌបង់ប្រាក់ ដល់គ្រឹះស្ថានអប់រំដែលរងផលប៉ះពាល់ពីមេរោគកូវីដ១៩។ សេចក្តីប្រកាសនោះបានសរសេរថា “ក្រសួងអប់រំយុវជន និងកីឡា សូមស្នើសុំម្ចាស់កម្មសិទិ្ធអចលនទ្រព្យទាំងអស់ កាត់បន្ថយថ្លៃឈ្នួល សម្រាប់គ្រឹះស្ថានអប់រំឯកជនមួយចំនួន ដូច្នេះយើងអាចជួយដោះបន្ទុកខ្លះ សម្រាប់ពួកគេ និងសម្រេចបាននូវដំណោះស្រាយឈ្នះឈ្នះ សម្រាប់ទាំងអស់គ្នា” ។ ក្នុងន័យដូចគ្នា […]
អានបន្ថែមសម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩
សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។ ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់មន្រ្តីពាក់ព័ន្ធឱ្យមានការប្រជុំបន្ទាន់ស្តីអំពីការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបំពេញការងារជាធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្ដេចតេជោ បានបញ្ជាក់ថា ៖ «រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ។ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ។ ហើយរថយន្តឈ្នួលទាំងអស់ មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង។ អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ […]
អានបន្ថែមរដ្ឋាភិបាលកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារ ប៉ុន្តែមិនប៉ះពាល់ថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទេ
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ ព្រោះជាតម្រូវការចាំបាច់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង។ លើកទី១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារ បន្ថែមទៀត។ ដូច្នេះ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារ សម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។» សម្តេចបានបន្ថែមថា៖ «ថវិកាដែលគ្រោងនឹងប្រគល់ជូនតាមស្ថាប័នរដ្ឋ ត្រូវយកវិញខ្លះដើម្បីបម្រុងប្រើ រាប់ទាំងថវិកាមូនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹងដែរ។ ប៉ុន្តែការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹក គឺមិនមានការប៉ះពាល់ទេ ពីព្រោះទាំងអស់នោះគឺជាតម្រូវការ។» គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨.២១៥ លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤.៨៨២ លានដុល្លារ […]
អានបន្ថែមសម្តេចតេជោ៖ អំពាវនាវសុំស្ថាប័នឯកជនបន្តយោគយល់ក្នុងការបញ្ចុះថ្លៃការជួលទីតាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសអំពាវនាវសុំការបន្តយោគយល់ពីវិស័យឯកជន ក្នុងការបញ្ចុះថ្លៃការជួលទីតាំង ក្នុងគ្រាដែលវិបត្តិជំងឺកូវីដ ១៩ នៅមិនទាន់ផុតរលត់នៅឡើយនេះ។ នាថ្ងៃទី ០៧ មេសា ២០២០ ក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅវិមានសន្តិភាព សម្តេចតេជោ បានឡើងលើកត្រង់ចំនុច ពីការអនុះគ្រោះរវាង វិស័យឯកជន និងឯកជន ថា “ …ចំនុច ចុងក្រោយ ខ្ញុំសុំអំពាវនាវ ដល់វិស័យឯកជន ដែលខ្ញុំបាននិយាយនៅសភា កាលពីថ្ងៃទី ៣០ ដូចជាការជួល ខ្លះបើកហាងនេះ ហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់ ទៅយកថ្លៃអគារពេញមិនបានទេ ត្រូវបញ្ចុះថ្លៃនៅក្នុងពេលហ្នឹង បើអ្នករកស៊ីរកមិនបាន ..ទៅរកលុយពីគ្នាធ្វើអី ត្រូវយោគយល់ត្រង់ហ្នឹង ឯកជន និង ឯកជន។” ក្នុងសេចក្តីអំពាវនាវជាថ្មីនេះ សម្តេច ហ៊ុន សែន នៅតែបន្ត និងសង្កត់ធ្ងន់ដដែលត្រង់ ការបង់រំលោះទៅលើវិស័យអចលនទ្រព្យ ថា “ បង់រំលោះ ក៏ដូចគ្នា […]
អានបន្ថែម