វៀតណាមប្រកាសប្រើថវិកាជាតិ $៦៧ពាន់លាន សង់ផ្លូវដែកល្បឿនលឿនវែងជាងគេ, និងប្តេជ្ញាឈប់ប្រើកម្ចីបរទេស

ជាយុទ្ធសាស្ត្រពង្រឹងជំហរសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួន រដ្ឋសភាវៀតណាម បានអនុម័តលើគម្រោងបណ្តាញ ផ្លូវដែកល្បឿនលឿនវែងបំផុតដ៏មានមហិច្ឆតាមួយខ្សែ ដែលមានខ្ទង់ថវិកាចំណាយប្រមាណ ៦៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់រដ្ឋធានីហាណូយទៅទីក្រុងហូជីមិញ។ អ្វីដែលពិសេសខុសប្លែកពី គម្រោង វិនិយោគនានា នោះគឺការសម្រេចចិត្តដែលមានលក្ខណៈបដិវត្តន៍ថ្មីជាប្រវត្តិសាស្ត្រ ដោយសារមូលនិធិ ជាចម្បង សម្រាប់ សាងសង់គម្រោងយក្សនេះ គឺបានមកតាមរយៈប្រភពវិភាគទានពីក្នុងស្រុក ជាជាង ការពឹងផ្អែកលើជំនួយ ទុនពីវិនិយោគបរទេស តាមដែលគម្រោងនានាធ្លាប់ធ្វើនាពេលកន្លងមក។ នេះបើតាម សេចក្តីប្រកាសរបស់ រដ្ឋសភាក្នុងទីក្រុងហាណូយ និងចុះផ្សាយដោយ Eastasiaforum.org កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ បណ្តាញផ្លូវដែកដ៏វែងបំផុតក្នុងប្រទេសនេះ នឹងឆ្លងកាត់តាមខេត្តចំនួន ២០ និងកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងធំៗចំនួនពីររបស់វៀតណាមមកត្រឹម ៥ ម៉ោងកន្លះ។ ជាជាងងាកទៅរកម្ចាស់ជំនួយ អន្តរជាតិ ឬការវិនិយោគរបស់ចិន វៀតណាមគ្រោងផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ តាមរយៈការ រួមបញ្ចូលគ្នានៃការបែងចែកថវិការដ្ឋ មូលបត្របំណុលរបស់រដ្ឋាភិបាល និងកម្ចីការប្រាក់ទាបក្នុងស្រុក ដែលជាយុទ្ធសាស្ត្រដែលគូសបញ្ជាក់អំពី “ស្មារតីឯករាជ្យ និងការពឹងផ្អែកខ្លួនឯង” របស់ប្រទេស។ ” វិធីសាស្រ្តផ្តល់មូលនិធិលើគម្រោងអភិវឌ្ឍន៍ដោយខ្លួនឯងនេះ កើតឡើងបន្ទាប់ពីវៀតណាម បានឆ្លងកាត់ បទពិសោធន៍ចម្រុះច្រើនរាប់មិនអស់ នឹងការលំបាក  ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយ ប្រភពថវិកាពីបរទេស។ […]

អាន​បន្ថែម

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៤២ តម្លៃ ៥៦៤លានដុល្លារ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន៤២ ស្ថិតនៅខេត្តព្រះសីហនុ​ដែលមានទុនវិនិយោគសរុបចំនួន ៥៦៤លានដុល្លារ សំដៅធ្វើយ៉ាងណាជំរុញគម្រោងជាប់គាំងនានានៅក្នុងខេត្តតំបន់ឆ្នេរមួយនេះដំណើការជាប្រក្រតីឡើងវិញឱ្យបានឆាប់។ នេះបើតាមកិច្ចប្រជុំលើកទី១៣ ស្តីពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោងចំនួន៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧.៣០៨កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋានអេកូកសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និងគម្រោងអគារពហុមុខងារ ។ ក្រៅពីនេះ រដ្ឋាភិបាល ក៏បានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាលផងដែរ។ សូមរម្លឹកដែរថា គិតត្រឹមខែធ្នូ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៤ កម្ពុជាបានបង្កើនលទ្ធភាពស្រោចស្រពផ្ទៃដីកសិកម្មបានជិត ២លានហិកតា

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា បានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មបានចំនួន ១.៩៦៩.៨៤៣ហិកតា ខណៈរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នេះបើតាមក្នុងកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងបន្តថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១.៩៦៩.៨៤៣ហិកតា ក្នុងនោះស្រូវរដូវវស្សាចំនួន ១.៣៨៧.០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២.៧៩២ហិកតា។ លើសពីនេះ ឯកឧត្តមថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ។ គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១.៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងអាករពិសេសសម្រាប់ឧស្សាហកម្មស៊ីម៉ង់ត៍ក្នុងស្រុក រយៈពេល២ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវវិធានការដ៏សំខាន់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុក ដោយផ្តល់ការលើកលែងពន្ធពិសេសក្នុងរយៈពេលពីរឆ្នាំ។ សេចក្តីសម្រេចនេះ ត្រូវបានចែងនៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សំដៅបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើឧស្សាហកម្មមួយនេះ។ ក្នុងសេចក្តីសម្រេចនាពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ គិចចាប់ពីដើមឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៦។ ទន្ទឹមនឹងសេចក្តីសម្រេចនេះ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំសម្រាប់សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋ។ កាតព្វកិច្ចសំខាន់ៗទាំងនោះរួមមាន៖ ១. ការបញ្ជូនលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ តាមរយៈប្រព័ន្ធឯកសារអេឡិចត្រូនិក នៃអគ្គនាយកដ្ឋានពន្ធដារ។ ២. ការរក្សាកំណត់ត្រា និងឯកសារគណនេយ្យដ៏ទូលំទូលាយដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មដោយច្បាប់ពន្ធដារបច្ចុប្បន្ន។ ៣. ប្តេជ្ញាក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស។ ៤. បំពេញកាតព្វកិច្ចរដ្ឋផ្សេងៗទៀត រួមទាំងការបង់ពន្ធផ្សេងៗ សួយសារអាករ និងការរួមចំណែកដល់មូលនិធិបរិស្ថាន និងសង្គម។ ៥. រៀបចំរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលម្អិតអំពីការចំណាយ សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម […]

អាន​បន្ថែម

ក្នុងឆ្នាំ២០២៥ កម្ពុជា​សម្រេច​បោះ​មូលបត្រ​ ៥០០ពាន់​លាន​រៀលទៀត ដើម្បី​ពង្រឹង​តុល្យភាព​ថវិកាជាតិ​

សកម្មភាពជាយុទ្ធសាស្ត្រក្នុងការជំរុញថវិកាជាតិរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវផែនការបោះផ្សាយមូលបត្ររដ្ឋបន្ថែមចំនួន ៥០០ពាន់លានរៀលនៅឆ្នាំ ២០២៥។ សេចក្តីសម្រេចនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិនិយោគ និងជាការធានានូវស្ថិរភាពសារពើពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការដេញថ្លៃសម្រាប់មូលបត្រទាំងនេះនៅធនាគារជាតិនៃកម្ពុជា ដោយប័ណ្ណនីមួយៗមានតម្លៃ ១លានរៀល។ វិនិយោគិននឹងត្រូវទទួលបានការទូទាត់នៅរៀងរាល់៦ខែម្តង ដោយគិតចាប់ពីថ្ងៃចេញលក់។ ផែនការរបស់រដ្ឋាភិបាលកម្ពុជាលើកនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដើម្បីទាក់ទាញការវិនិយោគក្នុងស្រុក។ គួររំលឹកថា ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជាបានចេញប័ណ្ណបំណុលរដ្ឋប្រមាណ ៧០ លានដុល្លារ ដោយជោគជ័យដល់វិនិយោគិនក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយក្នុងការពង្រឹងប្រភពមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។(អានបន្ថែម) ជាងនេះទៅទៀត ដើម្បីគាំទ្រការវិនិយោគបន្ថែមទៀត និងរក្សាលំនឹងថវិកានៅឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានទទួលការអនុញ្ញាតស្របច្បាប់ក្នុងការខ្ចីប្រាក់រហូតដល់ ២ពាន់លាន Special Drawing Rights (SDR)។ ថវិកាទាំងនេះត្រូវបានផ្តល់ជូនសម្រាប់វិស័យសំខាន់ៗ រួមមានការផ្គត់ផ្គង់ទឹក អគ្គិសនី និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ វិធានការដ៏សកម្មរបស់រដ្ឋាភិបាលនេះ កំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលបានប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្តរបស់កម្ពុជា។ វិនិយោគិន និងអ្នកពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យរក្សាការជូនដំណឹងនៅពេលមានការអភិវឌ្ឍន៍។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋសម្រេចលុបគម្រោងផលិតស៊ីម៉ង់ជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីអភិរក្សជាតំបន់អេកូទេចរណ៍

រដ្ឋាភិបាលកម្ពុជា​ បានសម្រេចលុបគម្រោងផលិតស៊ីម៉ង់ នៅតំបន់ភ្នំថ្មកំបោរដែលមានផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត  របស់ក្រុមហ៊ុន បាយរិជ ខនស្ត្រាក់សិន មេធីរៀល ឯ.ក (BYRICH CONSTRUCTION MATERIAL COMPANY LIMITED ក្រោមអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដើម្បីអភិរក្សជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។​ នេះបើយោងតាមលិខិតលេខ ១៨៧៨ សជណ.ឧរ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានសម្រេចឯកភាពរក្សាទុកអតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានផ្ទៃដីជាង ៤៦០ហិកស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ គួរបញ្ជាក់ថា អាជីវកម្មថ្មកំបោរផលិតស៊ីម៉ងត៍ដែលមានផ្ទៃដីទំហំ ៤៦៣.៦០ហិកតានេះ ត្រូវបានផ្តុំឡើងពីតំបន់តូចៗចំនួន៥ ដែលជាតំបន់តួភ្នំចំនួន៦ភ្នំ មានសក្តានុពលថ្មកំបោរ។ អាជ្ញាបណ្ណនេះមានសុពលភាពចំនួន១៥ឆ្នាំ គិតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៥។ ភ្នំទាំងប្រាំមួយក្នុងដែនអាជ្ញាបណ្ណមានទីតាំងភូមិសាស្ត្រដូចខាងក្រោម៖ ភ្នំដំរី ភ្នំផ្អាវ និងភ្នំតូចខាងជើង ស្ថិតនៅភូមិព្រៃកេសឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ភ្នំសស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងជើង […]

អាន​បន្ថែម

កម្ពុជាសម្រេចអនុម័តស្តង់ដារជាតិថ្មីចំនួន ៣៦ ដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ក្រុមប្រឹក្សាស្តង់ដារជាតិរបស់កម្ពុជាបានអនុម័តស្តង់ដារជាតិថ្មីចំនួន៣៦ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើសំណើចំនួន៤១ ។ នេះបើតាមកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​យក​ស្តង់ដារ​អន្តរជាតិ​ជា​ស្តង់ដារ​ជាតិ។ ឯកឧត្តមបានកត់សម្គាល់ថា វិធានការបែបនេះមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ការកែលម្អសមត្ថភាពឧស្សាហកម្មក្នុងស្រុក និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ លើសពីនេះ ស្តង់ដារទាំងនេះមានគោលបំណងធានាគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់​ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់​ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។ គួរបញ្ជាក់ថា ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការសំអាតផ្លូវជាតិសំខាន់ៗ ដើម្បីលើកកម្ពស់សោភណភាពក្រុង

ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២​០​​២៥ តទៅ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេ​ស។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ យុទ្ធនាការនេះ នឹងធ្វើការសំអាតផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ បន្ថែមពីនេះ យុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រយៈពេល១ឆ្នំា

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ក្នុងតម្លៃក្រោមឬស្មើ ២១ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងថា ដើម្បីទទួលបានការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចនលទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង​/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង អ្នកទិញត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ទី១) អ្នកទិញផ្ទះបុរី ឬខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិលើកដំបូងក្នុងឆ្នាំ២០២៥ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅឋានមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យបានចំនួនតែ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។ ទី២) ចំពោះអ្នកទិញផ្ទះបុរី ឬ ខុនដូ […]

អាន​បន្ថែម

ជាការសាទរឆ្នាំថ្មី, រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចុះតម្លៃ eVisa ចាប់ពីថ្ងៃទី១ មករា ២០២៥នេះតទៅ!

ជាការស្វាគមន៍ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការប្រកាសដ៏អស្ចារ្យមួយសម្រាប់អ្នកដំណើរអន្តរជាតិ ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា អាចទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនលើថ្លៃសេវា eVisa របស់ពួកគេ ទាំងនេះគឺជាការផ្តល់ជូននូវភាពងាយស្រួលសម្រាប់ដំណើរកម្សាន្តដ៏សម្បូរបែបនៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសថា តម្លៃសម្រាប់ eVisa-ប្រភេទទេសចរ(T) ត្រូវបានកាត់បន្ថយពី ៣៦ដុល្លារ មកនៅត្រឹមតែ ៣០ដុល្លារ ខណៈ eVisa-ប្រភេទធម្មតា(E) ត្រូវបានកាត់បន្ថយពី ៤២ដុល្លារ មកនៅត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះ។ ការកាត់បន្ថយតម្លៃសេវាទិដ្ឋាការអេឡិចត្រូនិកសម្រាប់ឆ្នាំ២០២៥នេះ មិនត្រឹមតែជួយសម្រួលដល់ដំណើរការស្នើសុំទិដ្ឋាការប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងជំរុញទេសចរណ៍ផងដែរ ដោយផ្តល់ជូននូវភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោកថែមទៀតផង។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវបទពិសោធន៍ធ្វើដំណើរ ដោយសម្រួលនិតិវិធីនៃការស្នើសុំទិដ្ឋាការរបស់អ្នកដំណើរទាំងអស់ ដោយជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធ e-visa និង e-arrival ដោយបញ្ចូលវាទៅក្នុងប្រព័ន្ធ Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។ មិនថាអ្នកកំពុងរៀបចំផែនការធ្វើដំណើរផ្សងព្រេងវប្បធម៌នៅប្រាសាទអង្គរវត្ត ឬដំណើរកម្សាន្តតាមតំបន់ឆ្នេរដូចជាក្រុងព្រះសីហនុ នោះទេ ការអភិវឌ្ឍន៍ថ្មីទាំងនេះនឹងធ្វើឱ្យឆ្នាំ២០២៥ ជាពេលវេលាដ៏ល្អសម្រាប់ទទួលយកបទពិសោធន៍គ្រប់យ៉ាងដែលប្រទេសកម្ពុជាមាន។

អាន​បន្ថែម