កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយនោះ ​បាន​បើក​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ​ក្រោម​អធិបតីភាព​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះមានតម្លៃប្រមាណជា ១០លានដុល្លារ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរណ៍ពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កំពង់ផែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្នុងភូមិជុំគ្រៀង ឃុំជុំគ្រី ស្រុកទឹកឈូ កំពង់ផែនេះមានជម្រៅ ៣ម៉ែត្រពីចំណុចបត់ទៅផ្ទៃសមុទ្រ រួមជាមួយនឹងប្លង់ប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹង ៦២ម៉ែត្រ បែងចែកជាពីរគន្លង។ លក្ខខណ្ឌអំណោយផលទាំងនេះអាចឱ្យនាវាដែលផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់អាចចេញ-ចូលចតបានយ៉ាងរលូន។ ការសាងសង់កំពង់ផែនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៅក្នុងមហាអនុតំបន់មេគង្គ ដែលជាកិច្ចខិតខំប្រឹងប្រែងដែលមានការសហការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ ត្រូវបានក្រុមហ៊ុន S.B.P.H. ក្រុមហ៊ុន Unjinairing & Construction Co., Ltd បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងពិធីសម្ពោធនេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដោយបានលើកឡើងពីតួនាទីរបស់កំពង់ផែនេះដែលជាកាតាលីករជំរុញចរាចរណ៍ទេសចរណ៍ទៅកាន់តំបន់ឆ្នេរ និងបណ្ដាកោះនានា។ ជាមួយនឹងកិច្ចសហការជាយុទ្ធសាស្ត្រ កំពង់ផែនេះ បាននិងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ របស់ឧកញ៉ា សួស វីរ៉ាក់ […]

អាន​បន្ថែម

មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ សមិទ្ធផលទំនើបកម្ម ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ ត្រូវបានសាងសង់ក្រោមជំនួយរបស់ចិន ដែលបានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារឃ្លង ព្រមទាំងសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។ (អានបន្ថែម) ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចធិបតី បានឱ្យដឹងថា​ សមិទ្ធផលទំនើបកម្មនេះ នឹងជួយលើកកម្ពស់សមត្ថភាពក​ង​ទ័ពកម្ពុជា ដែលកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការ​ពា​​រ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូ​លំ​​​ទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់។ សម្តេចបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទីនេះតទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាមនេះ ដោយគ្មានការលាក់លៀមអ្វីទេ ហើយមិនមានគោលបំណងឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនោះទេ។ គួររម្លឹកដែរថា កន្លងទៅកម្ពុជា ធ្លាប់បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនេះ បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ (អានបន្ថែម) នៅពេលដែលកម្ពុជាទទួលយកនូវសមទ្ធិផលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ខ្លួន មូលដ្ឋានទ័ព និងមជ្ឈមណ្ឌលភស្តុភារ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើសមុទ្រខ្ពស់។ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសជប៉ុនប្រមាណ ២០០លានដុល្លារអាមេរិក។ មូលនិធិដែលនៅសេសសល់ ត្រូវបានប៉ាន់ស្មានថាមានចំនួន ប្រមាណ ៦០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ដំណាក់កាលពីរបន្ទាប់ទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវិនិយោគដ៏ច្រើនសន្ធឹកនេះ មានគោលបំណងមិនត្រឹមតែប្រែក្លាយខេត្តព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយវាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតក្នុងតំបន់ផងដែរ។ ទន្ទឹមគ្នានេះដែរ សម្តេចក៏លើកឡើងពីសក្ដានុពលនៃការរីកចម្រើនបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ដែលជាចំណុចផ្តោតនៃ “កម្មវិធីពិសេសរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ។ កម្មវិធីនេះត្រូវបានកំណត់ថានឹងបន្តផ្តល់អត្ថប្រយោជន៍ពិសេសរហូតដល់ចុងឆ្នាំ២០២៥។ គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រដ្ឋាភិបាល បានសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសបានជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ជាងនេះទៀត ដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាល ក៏ទើបបានអនុម័តគម្រោងអភិវឌ្ឍន៍​ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម

កំពង់ផែTuas របស់សិង្ហបុរី នឹងក្លាយជា មជ្ឈមណ្ឌលសមុទ្រដ៏ទំនើបបំផុតនៅលើពិភពលោក

ប្រទេសសិង្ហបុរី កំពុងធ្វើបដិវត្តវិស័យពាណិជ្ជកម្មដែនសមុទ្ររបស់ពិភពលោក ជាមួយនឹងគម្រោង អភិវឌ្ឍន៍កំពង់ផែ Tuas ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ពេញលេញ។ គម្រោងដ៏មហិច្ឆតានេះ ត្រូវបានគេរំពឹងថានឹងជំរុញសមត្ថភាពដឹកជញ្ជូនទំនិញ របស់សិង្ហបុរីបានដល់ទៅ ៦៥លានTEUs ។ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) បានរាយការណ៍ថា គិតត្រឹមតែក្នុងឆ្នាំ ២០២៤ តែមួយប៉ុណ្ណោះ ប្រទេសសិង្ហបុរីបានគ្រប់គ្រងកំណត់ត្រា ដឹកជញ្ជូនទំនិញបាន ៤១,១២លាន TEUs ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៥% នេះបើយោងតាម Asia.nikkei ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមបំពាក់បច្ចេកវិទ្យា AI ចូលក្នុងប្រព័ន្ធគ្រប់គ្រងដឹកជញ្ជូននេះ កំពុងត្រូវបានដឹកនាំ អនុវត្តដោយស្ថាប័ន PSA International ដែលជាប្រតិបត្តិករកំពង់ផែគាំទ្រដោយរដ្ឋរបស់ប្រទេសសិង្ហបុរី ដែលបានប្តេជ្ញាក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទំនើបដែលនឹងជំរុញប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពក្នុងការដឹកជញ្ជូនទូទាំងពិភពលោក។ ការផ្លាស់ប្តូរនេះ នឹងប្រែក្លាយប្រទេសសិង្ហបុរីជា កំពង់ផែស្វ័យប្រវត្តិសាស្រ្តដ៏ធំបំផុតរបស់ពិភពលោក និងពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោកឈានមុខគេ។ គម្រោងកំពង់ផែ Tuas ទំនើបថ្មីនេះ ត្រូវបានរចនាឡើងក្នុងគោលបំណងធំមួយ គឺធ្វើយ៉ាងណាដើម្បី អោយដំណើរការក្នុងកំពង់ផែទាំងមូល មានអន្តរាគមន៍របស់មនុស្សតិចតួចបំផុត […]

អាន​បន្ថែម

តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?

ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊ន​គ្រប់គ្រង​ច្រើន​ជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែល​ប្រមាណ​ជាង 3.2 លាន​កុងតឺន័រ ហើយ​តួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និង​​ការ​បំពុល​ខ្យល់​​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មាន​តែ​មធ្យោបាយ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បាន គឺប្រើបណ្តាញ​ផ្លូវ​ដែលកំពុង​មាន​ចរាចរណ៍​មមាញឹក” ។ ដូច្នេះហើយ យើង​ត្រូវ​រក​វិធី​ផ្សេង​ទៀត​​ដើម្បី​ដឹក​កុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើង​មួយ​អាច​ផ្ទុកទូ​កុងតឺន័រ​បានច្រើន​ជាង​ ៣០​ដង នៃ​ឡាន​ដឹកទំនិញជា​មធ្យម។ ប៉ុន្តែ​ដំណោះស្រាយ​បាន​ទាញមក​ជាមួយនូវ​បញ្ហា​ប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយ​គ្មាន​ឡាន​ដឹក​ទំនិញ​លើកដាក់ ដែល​បច្ចុប្បន្ន​វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីផ្ទេរទូកុងតឺន័រ​ទៅ​វិញ​ទៅមក និង​កន្លែង​ដែល​ត្រូវ​ទុកដាក់​កុងតឺន័រ​ទាំងអស់​នៅលើ​ចំណត​ដែល​កំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវ​បាន​គេ​ហៅ​ថា ​ជា​ស្ថានីយ​​ផ្លូវដែក​ថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំង​ការតភ្ជាប់​ដោយ​ផ្ទាល់​ដ៏​សំខាន់​រវាង​កប៉ាល់ និង​រថភ្លើង។ កម្រាល​ថ្ម​​រាប់​ពាន់​​តោន​​ត្រូវ​វាយ​កម្ទេច និងបំលែង​ដើម្បី​ធ្វើគ្រឹះ​សម្រាប់​ស្ថានីយ​ថ្មី​។ គ្រប់​ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់​​ក្នុង​រយៈពេល​ដ៏​ខ្លី។ អ្នក​ប្រឹក្សា​​ផ្នែក​រចនា WSP និងអ្នកម៉ៅការ […]

អាន​បន្ថែម

រយៈពេល១ខែ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺន័រឆ្លងកាត់ជាង ៤ម៉ឺនTEUs កើនជិត ៥០%

របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញថា ក្នុងខែមករាតែមួយ កំណើនចរាចរណ៍កុងតឺន័រ និងប្រតិបត្តិការជារួមមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤៤.៣៧៩TEUs (ម្ភៃហ្វីត) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យភ្ញាក់ផ្អើលជិត ៥០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ បើតាមលទ្ធផលក្នុងរបាយការណ៍ក្នុងខែមករា ឆ្នាំ២០២៥នេះ នៅកំពង់ផែស្វ័យតភ្នពេញ មានកុងតឺន័រឆ្លងកាត់ចំនួន ៤៤.៣៧៩TEUs កើនឡើង ៤៨,៣៩% ធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនេះបង្ហាញពីតួនាទីដ៏សំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មក្នុងតំបន់។ បើនិយាយពីទំនិញវិញ បរិមាណទំនិញ និងប្រេងឥន្ធនៈសរុបដែលដឹកជញ្ជូនតាមកំពង់ផែស្វយ័តភ្នំពេញបានឈានដល់ ៤៥៦.៤១៩ តោនក្នុងខែមករា ដែលបង្ហាញពីការកើនឡើងដ៏រឹងមាំ ៤៦.៧៣%។ រីឯចំនួនកប៉ាល់ដែលចូលចតនៅកំពង់ផែក៏កើនឡើងដែរ ដោយមានកប៉ាល់សរុបចំនួន ៣០៨ ត្រូវបានកត់ត្រា – កើនឡើង ៣៣,៣៣% ធៀបនឹងខែមករា ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ចំនួនកប៉ាល់ដឹកអ្នកដំណើរបានថយចុះ ១៤% ដោយមានត្រឹមតែ ៤៣គ្រឿងចូលចតនៅកំពង់ផែ ខណៈដែលចរាចរណ៍អ្នកដំណើរសរុបមានការកើនឡើងតិចតួច ៤.៨៥% ស្មើនឹង ៤.៤៥៣នាក់។ គួររំលឹកថា រយៈពេល១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១.៥៨៨.១៧២ដុល្លារអាម៉េរិក កើនជាង ២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤.៥៥៨.៥១១ […]

អាន​បន្ថែម

ចរាចរណ៍​កុងតឺន័រនៅកំពង់​ផែ​ព្រះសីហនុ កើនដល់កម្រិតខ្ពស់បំផុតគឺ ១លាន TEUs

នេះជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែល ចំនួនចរាចរណ៍​កុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដែលនេះជាការបញ្ជាក់ពីសារៈសំខាន់នៃការរីកលូតលាស់របស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ បើតាមរបាយការណ៍របស់កំពង់ផែបានបង្ហាញថា នៅក្នុងឆ្នាំនេះមានចរាចរណ៍កុងតឺន័រកើនឡើងដល់ ១.០០០.០០០ TEUs (ឯកតាសមមូលម្ភៃហ្វីត) ពោលគឺកើនឡើង ២៩% ធៀបនឹងឆ្នាំមុន។ កំណត់ត្រាដ៏ខ្ពស់នេះត្រូវបានប្រកាសនៅលើគេហទំព័រផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការកើនឡើងយ៉ាងខ្លាំងនៃចរាចរណ៍កុងតឺន័រនេះបានបង្ហាញពីតួនាទីសំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជាសញ្ញាបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅទូទាំងប្រទេស។ ក្នុងនាមជាកំពង់ផែទឹកជ្រៅដ៏សំខាន់មួយរបស់កម្ពុជា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសជាតិ និងទាក់ទាញការវិនិយោគ។ ជាមួយគ្នានេះដែរ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងពីកំណើន ដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពអាជីវកម្ម និងបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “កំណើនរបស់យើងបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក”។ យ៉ាងណាក៏ដោយ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក កំពង់ផែក្រុងព្រះសីហនុនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៩,៥លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលពុំទាន់ធ្វើសវនកម្មបានចំនួន ៩,៤៩លានដុល្លារ ក្នុងត្រីមាសទី១ មានការកើនឡើង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន ២,៦លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣៥០.៩១២ដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៣.១៩៥ដុល្លារ និងចំណូលផ្សេងៗ មានចំនួន ២២០.៨៩៩ដុល្លារ។ សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧ លានដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើងចំនួន២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២២ក្នុងនោះរួមមាន គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ ២០១២-២០២៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបានដល់ចំនួន ៥០០.០០០ TEU ក្នុងមួយឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀត៕ ថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានប្រកាសផងដែរពីផែនការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន […]

អាន​បន្ថែម

រដ្ឋបង្ហើបថា គម្រោងសង់កំពង់ផែរណប ៧ តាមដងទន្លេ នឹងចំណាយប្រមាណ ៧០ លានដុល្លារ

ការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន ៧ ដែលបានគ្រោងទុក អាចនឹងត្រូវចំណាយថវិកាប្រមាណ៧០ លានដុល្លារ ជារួម ឬប្រមាណ ១០លានដុល្លារសម្រាប់កំពង់ផែមួយ ដែលទុនវិនិយោគគឺប្រែប្រួលអាស្រ័យលើស្ថានភាព និងទីតាំងនៃកំពង់ផែនីមួយៗ។ ឯកឧត្តម ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែស្វ័យតភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ថា កំពង់ផែចំនួន ៤ ក្នុងចំណោមកំពង់ផែរណបដែលបានគ្រោងទុកទាំង ៧ កំពុងស្ថិតក្នុងការសាងសង់ហើយ។ ឯកឧត្តម បញ្ជាក់ថា ការសាងសង់កំពង់រណបនេះ គឺជាការវិនិយោគរបស់វិស័យឯកជនសហការជាមួយកំពង់ផែស្វ័យតភ្នំពេញ ដោយថវិកាសាងសង់បានមកពីវិស័យឯកជន និងដីសម្រាប់សាងសង់ជារបស់កំពង់ផែស្វ័យ ភ្នំពេញ។ ឯកឧត្តម ហ៊ី ប៉ាវី ថ្លែងថា៖ «ទាក់ទងនឹងទុនវិនិយោគសាងសង់ អាចនឹងមានចំនួនខុសគ្នា ប៉ុន្តែក្នុងប្រមាណជា ១០លានដុល្លារ តម្លៃទៅតាមកន្លែងខ្លះ លើសពី១០លានដុល្លារ កន្លែងខ្លះអាចទាបជាង១០លានដុល្លារ ទៅតាមភូមិសាស្រ្តជាក់ស្តែង«។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាកំពង់ផែរណបតាមដងទន្លេមេគង្គ និងទន្លេសាប គឺដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។ គួរបញ្ជាក់ថា គម្រោងចំណតផែរណបទាំង៧ […]

អាន​បន្ថែម

JICA ឯកភាពទំលាក់ថវិកាជាកញ្ចប់រួមសម្រាប់គម្រោងពង្រីកផែសីហនុជំហានទី២ និងទី៣

កំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ JICA បានឯកភាពគ្នាលើការទទួលបានឥណទានជាកញ្ចប់រួម សម្រាប់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងទី៣។ ការព្រមព្រៀងផ្តល់កម្ចីឥណទានពី JICA ដល់កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺបន្ទាប់ពី JICA បានផ្តល់កម្ចី ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់ចំណតកុងតែន័រជំហានទី១ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាលនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ « មានការឯកភាពគ្នារវាង JICA កំពង់ផែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ថានឹងទំលាក់ប្រាក់កម្ចីរួមមួយកញ្ចប់តែម្តង កុំឱ្យពិបាកក្នុងការចរចាថវិកាជំហានទី ២ ហើយទៅចរចាជំហានទី ៣ម្ដងទៀត”។ ក្នុងជំហានទី១ ជប៉ុននឹងជួយពង្រីកចំណតកុងតែន័រឱ្យមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ ដោយឡែក ជំហានទី២ គ្រោងនឹងពង្រីកទៅប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៦,៥ម៉ែត្រ […]

អាន​បន្ថែម