ផែរណបពហុបំណង TS១១ សាងសង់បាន ៨៥% ហើយ គ្រោងដាក់ដំណើរការដើមខែកក្កដា

គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឱ្យដំណើការប្រើប្រាស់អំឡុងដើមខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យវឌ្ឍនភាពការដ្ឋាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនប្រកបដោយនិរន្តភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។ ឯកឧត្តម បន្ដថាការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើនថែមទៀត។ ក្រៅពីនេះ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន ៧ ទីតាំងផងដែរ៕

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់កំពង់ផែរណបតាមដងទន្លេ ចំនួន៧

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែរណបចំនួន ៧ នៅតាមដងទន្លេមេគង្គ និងទន្លេសាប ដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងបែបនេះ នាឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសា។ គម្រោងចំណតផែរណបទាំង៧ ទីតាំងនោះរួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែនកុងតឺន័រ LM១៧, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម។ ឯកឧត្តម ស៊ុន ចាន់ ថ្លែងថា៖ «យើងមានផែនការសាងសង់កំពង់ផែរណប ចំនួន៧ ដើម្បីឱ្យងាយស្រួលក្នុងការប្រមែប្រមូលទំនិញ ទូទាំងប្រទេសយើង ដើម្បីចូលមកកំពង់ផែភ្នំពេញ ហើយយកទៅលក់នៅបរទេស»។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សាងសង់សម្រេចបានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឳ្យដំណើការប្រើប្រាស់អំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខ។

អាន​បន្ថែម