អាមេរិក​ផ្តល់ជំនួយមនុស្សធម៌ ៤៥លានដុល្លារ គាំទ្រដល់​ការស្តារស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ ស្របពេលកម្ពុជាបង្ហាញរបាយការណ៍ស្តីពីផលប៉ះពាល់ និងស្ថានភាពក្រោយបទឈប់បាញ់

ជំនួយជាយុទ្ធសាស្ត្រផ្តោតលើការដោះមីន និងការស្តារសហគមន៍ឡើងវិញ ខណៈដែលរាជធានីភ្នំពេញដាក់ចេញផែនការដ៏ទូលំទូលាយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ និងបញ្ជូនគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅត្រឡប់ទៅលំនៅឋានវិញ តាមរយៈឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Michael George DeSombre  ក្នុងជំនួបជាមួយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានប្រកាសផ្តល់ជំនួយមនុស្សធម៌​សហរដ្ឋរបស់អាមេរិកសរុបចំនួន ៤៥លានដុល្លារ ដល់កម្ពុជាដើម្បីគាំទ្រដល់​ការស្តារស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ​។ ដោយបញ្ជាក់បន្ថែមថា អាមេរិកប្តេជ្ញាចិត្តធ្វើការជាមួយប្រទេសកម្ពុជា-ថៃ ដើម្បីពង្រឹងសន្តិភាពយូរអង្វែងនៅតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងជំនួយរបស់សហរដ្ឋមេរិកដែលបានផ្តល់ នឹងត្រូវបែងចែកចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា និងចំនួន ២០លានដុល្លារ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរគ្រឿងញៀន និងការឆបោកនៅក្នុងប្រទេសទាំងពីរ។ ទន្ទឹមនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពក្រោយបទឈប់បាញ់ របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ផ្ទះប្រជាពលរដ្ឋចំនួន ៣៣៦ខ្នង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងស៊ីវិល និងសាធារណៈជាច្រើនទៀត បានរងផលប៉ះពាល់ និងខូចខាត ដោយសារអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។ ក្រសួងមហាផ្ទៃ […]

អាន​បន្ថែម