ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាប្រើវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញផលិតកម្មរបស់ខ្លួននៅកម្ពុជា

  ក្រុមហ៊ុនភេសជ្ជៈ (កូកា-កូឡា) ដែលជាក្រុមហ៊ុនធំ និងល្បីល្បាញលំដាប់ពិភពលោកមួយ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះយើងតាមជំនួប ពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដឹកនាំដោយលោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងដើម្បីបង្ហាញពីដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់ កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់។ តាមរយៈជំនួបនេះ លោក បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតឱ្យស្របទៅនឹងតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅដល់ការរួមចំណែកក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានសារទរចំពោះក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) […]

អាន​បន្ថែម