កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយហិកតា មានគោលបំណងជំរុញសមត្ថភាពផលិតកម្មរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារក្នុងស្រុករាប់ពាន់កន្លែង។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំដើម្បពិភាក្សា និងពិនិត្យលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា។ គួររំឭកដែរថា កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយបានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ CDC ថាគម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។ (អានបន្ថែម) ក្នុងចំណោមគម្រោងដែលបានអនុម័ត និងចុះបញ្ជីទាំង […]

អាន​បន្ថែម

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៦៣០ ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក នៃ ក.អ.ក) ក្នុងឆ្នាំ២០២៥។ គម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។ ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ $៣ប៊ីលាន ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៦,៩ប៊ីលាន។ មូលហេតុសំខាន់ៗដែលកម្ពុជាទទួលបានកំណើនវិនិយោគក្នុងឆ្នាំ ២០២៥ មានបួន ទី១. កម្ពុជាមានស្ថិរភាពនយោបាយូរអង្វែងដែលមូលដ្ឋានសំខាន់សម្រាប់ការវិនិយោគ ទី២. នយោបាយបញ្ចកោណដំណាក់កាលទីមួយច្បាស់លាស់ និងកម្ពុជាបន្តការកែលម្អបរិយាកាសវិនិយោគ ដូចជាច្បាប់វិនិយោគថ្មី […]

អាន​បន្ថែម

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៥៧% នៃចំនួនគម្រោង ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៩,៥ប៊ីលានដុល្លារ គឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%។ CDC បន្តថា ទុនវិនិយោគនេះ មានការកើនឡើងប្រមាណ $៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុង ទំហំទុនវិនិយោគប្រមាណ $៦,៥ប៊ីលានដុល្លារ។ (អានបន្ថែម) ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។ ដោយឡែកបើគិតត្រឹមតែ១ខែ នៃវិច្ឆិកា ឆ្នាំ២០២៥វិញ […]

អាន​បន្ថែម

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ពីការ​រីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ទីផ្សារអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥នេះ  ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ​$៧ពាន់​លាន កើនជិត៧០%។នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី១ ខែ​ធ្នូ ​ឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងថា ឆ្នាំ២០២៥នេះ ​វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមាន​ការ​វិនិយោគ​រហូតដ​ល់​ចំនួន​ ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែល​មានទំហំទឹកប្រាក់ជាង $៧,៣២០ពាន់លាន បើធៀបនឹងឆ្នាំ២០២៤ ​កើន​ឡើង ៦៨,៨៩% ។ គិតពីចាប់ផ្ដើមអនុវត្ត ក្រសួងបានចេញ​លិខិត​អនុញ្ញាត​សាង​សង់នៅទូទាំងប្រទេសមានចំនួន ៧១.៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់​សរុប​ជាង​ ២១៩​លាន​ម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦​លាន​ដុល្លារអាមេរិក ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឱ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ឱ្យស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ សូមជម្រាប់ដែរថា របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា […]

អាន​បន្ថែម

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង មានបំណងចង់បង្កើតឧទ្យានទេសចរណ៍ដ៏ធំមួយពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ តំណាងប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) បានធ្វើបទបង្ហាញពីគម្រោងរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត និងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចទទួលភ្ញៀវចូលទស្សនាជិត៣០០.០០០នាក់ក្នុងមួយឆ្នាំ នៅខេត្តសៀមរាប។ លោកថា ឧទ្យានទេសចរណ៍បែបនេះ ជាផលិតផលទេសចរណ៍ដែលមានតម្លែបន្ថែម និងបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក និងប្រវត្តិសាស្រ្តដ៏រុងរឿង និងយូរលង់របស់កម្ពុជា ពិតជាអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបន្តស្នាក់នៅយូរថ្ងៃបន្ថែមទៀត។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រគម្រោងនេះ និងផ្តល់សហការធ្វើយ៉ាងណាឱ្យគម្រោងនេះសម្រេចជាលទ្ធផលផ្លែផ្កា ដើម្បីជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាបង្ហាញនូវសក្តានុពលទេសចរណ៍កម្ពុជា។ សូមរំឭកថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន […]

អាន​បន្ថែម

កម្ពុជា ទទួលបានគម្រោងថ្មី ៨ មានទុនវិនិយោគជាង ៧៤លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨បន្ថែមទៀត មានទុនវិនិយោគជាង ៧៤លានដុល្លារ។នេះបើយោងតាមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ”របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤,៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន ៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។ គម្រោងវិនិយោគទាំង៨ ខាងលើនេះ គឺបានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង។ គួររម្លឹកថា រយៈពេល៩ខែ នៃឆ្នាំ២០២៥ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ […]

អាន​បន្ថែម

ចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើការវិនិយោគគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែកឱ្យកាន់តែមានសក្តានុពល។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Wang Huan តំណាងក្រុមហ៊ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនខាងលើ បានរាយការណ៍អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើសុំអនុសាសន៍ពីក្រសួង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងគម្រោងសំខាន់ៗមួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានបង្ហាញការចាប់អារម្មណ៍ និងមានគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែកផងដែរ។ ជាការឆ្លើយ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន ដែលបានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិស័យអាទិភាព ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តម ក៏បានគាំទ្រក្រុមហ៊ុនឱ្យបន្តចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាជាមួយគោលនយោបាយលើកទឹកចិត្ត ដោយផ្តោតលើតំបន់ដែលមានសក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍទេសចរណ៍តាមខេត្តជាប់ដងព្រែក សហគមន៍ លើកកម្ពស់ជីវភាពប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើក្រុមហ៊ុន ទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តាមខេត្តជាប់ដងព្រែកបន្ថែមទៀត។ ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោនេះដែរ ក្រសួងសាធារណការ ថា […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីក្នុងដាក់គោលដៅអភិវឌ្ឍព្រលានយន្តហោះភ្នំពេញ(ឬពោធិ៍ចិនតុង)

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់ ឬព្រលានពោធិ៍ចិនតុង) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដដែល ខណៈបច្ចុប្បន្នរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣លានដុល្លារ ក្នុងមួយឆ្នាំ លើការថែទាំក្នុងគោលដៅសំខាន់ៗចំនួន២។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។ សម្តេចបន្តថា ព្រលានចាស់នេះរដ្ឋគ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ក្នុងគោលដៅសំខាន់ៗពីរ៖ ទី១_រក្សាទុកជាអាកាសយានដ្ឋានបម្រុង ទី២ គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនរួចរាល់ហើយ។ គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលដំណើរការជិត ៧០ឆ្នាំមកនេះ បានបិទប្រតិបត្តិការទាំងស្រុងកាលពីខែកក្កដា […]

អាន​បន្ថែម

កម្ពុជា-អាមេរិក  រៀបចំវេទិការួមគ្នា ដើម្បីទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យ្ឯកជន សំដៅទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី។ វេទិកានេះ ជាឱកាសជួបជុំអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរនៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាមេរិក។ ជាលទ្ធផល ឯកឧត្តមថា រដ្ឋបាលសហរដ្ឋអាម៉េរិកបានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារអាមេរិក។ ឯកឧត្តម ក៏បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗក្នុងការថែរក្សាទីផ្សារ ទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កើនឡើង ២៥,៨%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ៕ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនធំៗ២ ទទួលបានសិទ្ធផ្តាច់មុខបង្កើតរោងចក្រដំទ្បើងរថយន្ត ជីអេស៊ី (GAC) នៅកម្ពុជា

ក្រុមហ៊ុន Gaungzhou Automobile (GAC) Group Co., Ltd, និងក្រុមហ៊ុន TH Automotive Manufacturing ទទួលបានបានចាប់ដៃគូសហការគ្នា ដើម្បីទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកដំណើរការរោងចក្រដំទ្បើងរថយន្ត GAC នៅកម្ពុជា។ នេះយោងតាមសន្និសីទសារព័ត៌មានស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត ជីអេស៊ី (GAC) នៅកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Zhong Jie ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំង តំណាងក្រុមហ៊ុនខាងលើ។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី  បានស្វាគមន៍ និងសាទរដល់ក្រុមហ៊ុនទាំងពីរ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។ ឯកឧត្តមថា ការបង្កើតនូវសមិទ្ធផលដ៏ប្រសើរនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយដែលអំណោយផលដល់ការវិនិយោគនិងធុរកិច្ច ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាល ទុកវិស័យឯកជនជាដែគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ម្យ៉ាងទៀត ឯកឧត្តមថា ការបណ្តាក់ទុនវិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ការបង្កើតការងារ, […]

អាន​បន្ថែម