Project and Investments
ក្រុមហ៊ុន Yunhong គ្រោងវិនិយោគលើការផលិតកែច្នៃទឹកផ្លែឈើ និងភេសជ្ជៈនៅកម្ពុជា
ក្រុមហ៊ុន Yunhong Group បានបង្ហាញពីបំណងចង់វិនិយោគលើការផលិត និងកែច្នៃទឹកផ្លែឈើ និងភេសជ្ជៈនៅកម្ពុជា សម្រាប់នាំចេញ។ ការលើកឡើងនេះ បានធ្វើឡើងដោយលោក Wu Dong ប្រធានក្រុមហ៊ុន Yunhong Group ក្នុងជំនួបជាមួយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាប្រទេសចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Yunhong Group បានលើកឡើងថា ក្រុមហ៊ុន បានឃើញអំពីឱកាស និងសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។លោកបន្តថា ក្រុមហ៊ុនមានបំណងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម នៅកម្ពុជា លើការផលិត និងកែច្នៃចំណីអាហារ ទឹកផ្លែឈើ និងភេសជ្ជៈដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងក្នុងប្រទេសកម្ពុជា និងការនាំចេញ។ ជាកិច្ចឆ្លើយតប ឯកឧត្តម សំហេង បូរ៉ា បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្ម និងជ្រើសយកកម្ពុជាជាប្រទេសគោលដៅក្នុងការចាប់ដៃគូសហការពាណិជ្ជកម្ម នៅកម្ពុជា។ ឯកឧត្តមថា ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់លើការសម្របសម្រួលវិស័យឯកជន ជាពិសេសក្នុងការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច។ […]
អានបន្ថែមមកទល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់, ក្នុងនោះវិនិយោគដោយចិនមាន ១១តំបន់
គិតមកទល់ពេលនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥៧តំបន់, ក្នុងនោះវិនិយោគដោយវិនិយោគិនចិនមានចំនួន ១១តំបន់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន កាលពីពេលថ្មីៗនេះ។ ភាគីទាំងពីរ បានជួបពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់នូវភាពរីកចម្រើនរវាងប្រទេសទាំងពីរ ខណៈលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាលពីឆ្នាំ២០១២ មានទំហំតិចជាង ៥០០លានដុល្លារ ហើយក្នុងឆ្នាំ២០២៤ កើនឡើងដល់ប្រមាណ ៣,៤ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានរំលេចបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន ខណៈបច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់ គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ […]
អានបន្ថែមអាជ្ញាធរខេត្តកំពង់ឆ្នាំងប្រកាសស្វាគមន៍រោងចក្រធំ១ តម្លៃជាង ៦លានដុល្លារ
អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រកាសស្វាគមន៍រោងចក្រផលិតសម្ភារៈតុបតែងផ្សេងៗ ដែលផលិតពីដែក និងប្លាស្ទិក មានតម្លៃប្រមាណ ៦,២លានដុល្លារ ខណៈបច្ចុប្បន្នគម្រោងនេះទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួចរាល់ហើយ។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញការអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យផ្សេងៗ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥២៧កន្លែង។ គម្រោងវិនិយោគថ្មីនេះ មានទីតាំងស្ថិតនៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងវិនិយោគដោយ ក្រុមហ៊ុន BELLA VILLA (CAMBODIA) CO., LTD.។ គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ពាន់លានដុល្លារ ក្នុងនោះចំនួនគម្រោងវិនិយោគបានកើនឡើង ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ (អានបន្ថែម)
អានបន្ថែម

English
