គម្រោងអភិវឌ្ឍន៍
សម្ដេច ហ៊ុន សែន នឹងបើកការដ្ឋានស្ពានអាកាសផ្លូវជាតិលេខ៥ នៅឫស្សីកែវ ថ្ងៃទី៣១ មករានេះ
គម្រោងស្ពានអាកាសថ្មី តាមបណ្ដោយផ្លូវជាតិលេខ៥ នៅខណ្ឌឬស្សីកែវ នឹងត្រូវបើកការដ្ឋានជាផ្លូវការ នៅថ្ងៃចន្ទទី៣១ មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ស្ពានអាកាសនេះសាងសង់ឡើងដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៥ និងចរាចរណ៍ពីផ្លូវជាតិលេខ៦ ដែលឆ្លងពីស្ពានមក។ គួរបញ្ជក់ថា ត្រង់ចំណុចនោះ រដ្ឋាភិបាលក៏កំពុងសង់ស្ពានឆ្លងទន្លេផងដែរ គឺស្ពានឫស្សីកែវ-ជ្រោយចង្វារ ដើម្បីជួយរំដោះចរាចរណ៍។ បច្ចុបន្ន ការដ្ឋានសម្រេចការសាងសង់បានប្រមាណ ៦៣,៧% ហើយ ដោយគ្រោងនឹងបញ្ចប់នឹងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ (អានបន្ថែម) បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។ លើសពីនេះ ស្ពានអាកាសចោមចៅសម្រេចបាន៩០% ហើយ ដោយគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ ខណៈរដ្ឋក៏ត្រៀមបើកការដ្ឋានស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា នៅខែមីនាផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមរោងចក្រផលិតកៅស៊ូបេតុង ដំបូងនៅកម្ពុជាសាងសង់រួចរាល់ ត្រៀមសង់ ១ ទៀតឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់រោងចក្រផលិតបេតុងកៅស៊ូបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលកើនឡើងជាបន្ដបន្ទាប់។ រោងចក្រថ្មីនេះ ត្រូវបានប្រកាស បន្ទាប់ពីរោងចក្រផលិតបេតុងកៅស៊ូដំបូងគេបង្អស់នៅកម្ពុជា នៅប្រទល់ខេត្តកំពត-ខេត្តកែប បានសាងសង់រួចរាល់។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងសន្និបាតក្រសួងនៅព្រឹកថ្ងៃទី២៧ មករា នេះថា រោងចក្រទី២ គ្រោងនឹងធ្វើខេត្តបាត់ដំបង។ ឯកឧត្តម ថា៖ «រោងចក្រទី១ យើងសង់រួចហើយ ហើយឆ្នាំនេះ សង្ឃឹមថា ទទួលបានមួយឈុតទៀត ដើម្បីយើងយកទៅដាក់នៅតំបន់បាត់ដំបង ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ផ្លូវ ដូចជាផ្លូវ ៥៧ ផ្លូវ ៥៨ ផ្លូវ៦៨ ជាដើម»។ គួរបញ្ជាក់ថា រោងចក្រផលិតបេតុងកៅស៊ូទី ១ មានទីតាំងនៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប។ (អានបន្ថែម) ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ ឆាប់ៗ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។ ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការមានរោងចក្រខ្លួនឯងនេះនឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសំចៃថវិកាជាងមុន។ […]
អានបន្ថែមក្រសួងនឹងប្ដូរប្លង់តម្រាយផ្លូវជាតិលេខ១០ កោះកុង-បាត់ដំបង គ្រោងចំណាយថែម ៦០ លានដុល្លារ
គម្រោងសាងសង់ផ្លូវជាតិលេខ ១០ កោះកុង-បាត់ដំបង នឹងត្រូវប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។ ឯកឧត្តម ថា៖ «ផ្លូវលេខ១០ មានការកែ Alignment ព្រោះប្លង់ចាស់ត្រូវកាត់ចំកណ្ដាលភ្នំក្រវាញតែម្ដង ដែលប៉ះពាល់ដល់សត្វព្រៃ និងបរិស្ថាន។ ដូច្នេះ ក្រសួង បានសហការនឹងក្រសួងបរិស្ថាន ក្រុមហ៊ុនសាងសង់ តាមជ្រើសរើសប្លងថ្មី ហើយបានស្នើទៅសម្ដេចនាយករដ្ឋមន្រ្តីដើម្បីប្ដូរ ដោយត្រូវប្រើថវិកាបន្ថែម ៦០ លានដុល្លារ» ។ «ការហ៊ានចំណាយ ៦០ លានដុល្លារបន្ថែមទៀតនេះ បង្ហាញថាកម្ពុជាយកចិត្តទុកដាក់ដល់បរិស្ថាន មិនមែនចង់តែធ្វើផ្លូវនោះទេ» ឯកឧត្តមបានបន្ដ។ គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ សំឡូត- វាលវែង-អូរសោម ដល់ […]
អានបន្ថែមការដ្ឋានព្រលានយន្តហោះសៀមរាបថ្មី គ្រោងសម្រេចឱ្យបាន ៧០% នៅក្នុងឆ្នាំ២០២២ នេះ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងនឹងសម្រេចឱ្យបានជាង ៧០% ក្នុងឆ្នាំ ២០២២ នេះ ហើយត្រៀមបើកដំណើរការតាមផែនការនៅឆ្នាំ ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំតាមដានការងាររបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ មករា កន្លងទៅ។ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា វឌ្ឈនភាពគម្រោងដើរទៅមុខគួរឱ្យកត់សម្គាល់ ទោះប្រឈមនឹងវិបត្តិកូវីដក្ដី ដោយនឹងបញ្ចប់បាន៧០% ចុងឆ្នាំ នេះ នឹង ១០០% នៅឆ្នាំ ២០២៣។ «វឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ថ្មីនេះ មិនត្រឹមតែឆ្លើយតបទៅនឹងការជំរុញឱ្យមានការបើកទេសចរណ៍អាស៊ានឡើងវិញនោះទេ ថែមទាំងបានចូលរួមចំណែកបង្កើតនូវឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។ ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.។ គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។ […]
អានបន្ថែមជប៉ុន ចង់វិនិយោគបង្កើតរោងចក្រច្នៃផលិតផលកសិកម្មលើដី ១០០០ហិចតា នៅឧត្តរមានជ័យ
ក្រុមហ៊ុនជប៉ុន YEBISS HOLDINGS គ្រោងនឹងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី លើផ្ទៃដីទំហំ១០០០ហិកតា ក្នុងខេត្តឧត្តរមានជ័យ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមជំនួបសម្តែងការគួសម រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ លោក Akira Taniguch ថា ការវិនិយោគនេះមានគោលបំណងសំខាន់ដូចជា បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងកែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់ ជាដើម។ ជាការឆ្លើយតប ឯកឧត្តម វេង សាខុន ក៏បានគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដោយជឿជាក់ថាគម្រោងនឹងបង្កើតពហុប្រយោជន៍ដល់កសិករ សហគមន៍ និងសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យទិញវត្ថុធាតុដើម(សំបក) ពីប្រជាកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុក ពិសេសជួយប្រើកំលាំងពលករក្នុងស្រុក។
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យកូរ៉េជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាពលើការជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងជួបសម្តែងការគួរសមរវាងលោកស្រី Minnie Chey នាយិកាមូលនិធិ EDCF ថ្មីប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម បានបង្ហាញការស្វាគមន៍ចំពោះលោកស្រីនាយិកា EDCF ថ្មីប្រចាំកម្ពុជា ហើយក៏បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗដូចជា ដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ជាដើម។ ឯកឧត្តមបានបន្ដ ការពង្រីកបណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកនឹងកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។ ជាការឆ្លើយតប លោកស្រី Minnie Chey ថានឹងបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និង ផ្លូវជាតិលេខ៤៨ ជាដើម។
អានបន្ថែមឧកញ៉ា២រូប នឹងសង់ផ្លូវថ្មី ១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆាប់ៗនេះ
ផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នមានអ្នកឧកញ៉ា ២រូប បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវនេះរួចហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «អនុវត្តតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង»។ «ដោយក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ» ឯកឧត្តម បានបន្ដ។ ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីទំហំថវិកា ដែលគ្រោងចំណាយលើគម្រោងនេះក្ដី […]
អានបន្ថែមស្ពានបេតុងខ្សែកាបឫស្សីកែវ-ជ្រោយចង្វារ សាងសង់សម្រេច ៦៣%
គិតមកទល់ពេលនេះ ស្ពានឫស្សីកែវ-ជ្រោយចង្វារ ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេ សម្រេចការសាងសង់បានប្រមាណ ៦៣,៧% ហើយ ដោយគ្រោងនឹងបញ្ចប់នឹងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ មករា នេះ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។ ស្ពានឫស្សីកែវ ត្រូវបានបើកការដ្ឋានកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេច ហ៊ុន សែន ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ។
អានបន្ថែមរដ្ឋអនុម័តរោងចក្រផលិតសំបកកង់ឡានថ្មីមួយទៀតនៅព្រះសីហនុ តម្លៃជិត៣០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. វិនិយោគ២៩៧ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ គម្រោងនេះនឹងបង្កើតការងារជាង ៥៤០ កន្លែង ក្នុងប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ថា រោចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក។ បច្ចុប្បន្នរោងចក្រ កំពុងសាងសង់ ខណៈក្រុមហ៊ុនសន្យាថានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ (អានបន្ថែម) ក្នុងថ្ងៃតែមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដែលវិនិយោគសាងសង់បង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល តម្លៃ ៦ លានដុល្លារអាមេរិក នៅខេត្តរតនគិរី។ […]
អានបន្ថែមក្រសួងគ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនីលើផ្លូវល្បឿនលឿន និងតាមខេត្តក្រុង ១៥ កន្លែង
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនី នៅតាមដងផ្លូវ និងផ្លូវល្បឿនលឿន ក្នុងខេត្តក្រុងនានា ចំនួន១៥ ទីតាំង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនជាងមុន ទិសដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា។ កិច្ចប្រជុំក៏បានចូលរួមដោយក្រុមហ៊ុនរថយន្តធំៗ ដូចជា ក្រុមហ៊ុន Mercedes និងក្រុមហ៊ុន HGB Group ផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញ និងលើកទឹកចិត្តឱ្យជំរុញឱ្យសហព័ន្ធ និងក្រុមហ៊ុនទាំងអស់ ជួយគ្នានាំចូល និងជំរុញការប្រើប្រាសរថយន្តEV បន្ថែម។ ឯកឧត្តម ថា ដើម្បីជំរុញរឿងនេះ ក្រសួងក៏កំពុងរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ផងដែរ។ ជាក់ស្ដែង ក្រសួងកំពុងសហការជាមួយUNDP សាងសង់ស្ថានីយសាករថយន្តEV ៥ កន្លែង […]
អានបន្ថែម