ជប៉ុននឹងចាប់ផ្ដើមធ្វើទំនើបការកម្មប្រព័ន្ធគ្រប់គ្រងផែព្រះសីហនុ នៅខែឧសភានេះ

គម្រោងលើកកម្ពស់ប្រព័ន្ធគ្រប់គ្រង និង ប្រតិបត្តិការនៅចំណតផែកុងតឺន័រ នៃកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣ នឹងចាប់ផ្តើមអនុវត្តនៅខែឧសភា ខាងមុខនេះ ខណៈភាគីកម្ពុជា និងជប៉ុន ទើបបានចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំរួចរាល់។ កម្មវិធីចុះហត្ថលេខាដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងខាងលើ ត្រូវធ្វើឡើងកាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ ក្រោមវត្តមាន ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងាJICA នៅកម្ពុជា។ គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និង ប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ-ជំហានទី៣ នេះ មានរយៈពេល៤ ឆ្នាំ ដោយនឹងជួយពង្រឹងភាពប្រកួតប្រជែងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថែមមួយកម្រិតទៀត។ ក្រៅពីគម្រោងនេះ កាលពីចុងឆ្នាំ ២០២១ ជប៉ុន ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,៩លានដុល្លារ ដើម្បីបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា ជប៉ុនបាន និងកំពុងជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្ដបន្ទាប់។ ជាក់ស្ដែង គម្រោងពង្រីកកំពង់ផែប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ ក្នុងជំហានទី១ ក្រោមកម្ចីជប៉ុន ២០០លានដុល្លារ នឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំ២០២២ នេះ។ […]

អាន​បន្ថែម

ពហុកីឡដ្ឋានថ្មី នៅខេត្តពោធិ៍សាត់ ប្រកាសដាក់ឱ្យដំណើរការហើយ

ពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញ នៅលើទឹកដី ខេត្តពោធិ៍សាត់ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ពហុកីឡដ្ឋានថ្មី បានកសាងឡើងតាំងពីឆ្នាំ២០១៨ និងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២១កន្លងទៅ ក្រោមថវិកាជាតិប្រមាណជាង ១០០ លានរៀល។ ពហុកីឡាដ្ឋានថ្មីនេះ រួមមាន៖ តារាងបាល់ទាត់ចំនួន១, តារាងបាលទះចំនួន២, រោងបោះបូលចំនួន១, វេទិកាចំនួន១, បន្ទប់ទឹក១ខ្នង៤បន្ទប់, ប្រឡាយរំដោះទឹក២ខ្សែ, លូបង្ហូរទឹក២កន្លែង, ផ្លូវរត់អត្តពលកម្មជុំវិញតារាងបាលទាត់ និងទីលានចតរថយន្ត ម៉ូតូ។ ឯកឧត្តម ជាវ តាយ ថា ពហុកីឡដ្ឋាននេះ ជាផ្នែកមួយនៃការអភិវឌ្ឍន៍ស្រុកភ្នំក្រវាញ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូច ផ្លូវ ថ្នល់ ស្ពាន និងសំណង់អាគារសាធារណៈជាដើម។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏នឹងផ្តល់ជូននូវអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកភ្នំក្រវាញ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

អាន​បន្ថែម

ខេត្តព្រះសីហនុ និងតាកែវ ស្វាគមន៍គម្រោងវិនិយោគធំៗ ២ តម្លៃជាង ២២ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង ២២លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ២កន្លែង គឺស្ថិតក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គម្រោងទាំង ២ រួមមាន៖ ១- ក្រុមហ៊ុន YH FINE MATERIALS CO., LTD: បង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក។ ២- ក្រុមហ៊ុន MASTERY (MFG) CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក។ គម្រោងទាំង ២ ខាងលើនេះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូតដល់ ៧៥៥កន្លែងឯណោះ។ សូមរម្លឹកថា […]

អាន​បន្ថែម

ធនាគារអាល់ហ្វាវិនិយោគ ១០ លានដុល្លារ លើគម្រោងព្រលានថ្មី តាមរយៈមូលបត្របំណុល

ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានវិនិយោគ១០លានដុល្លារ លើមូលបត្របំណុលមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីគាំទ្រដល់ការងារស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ពិធីចុះហត្ថលេខាធ្វើឡើងកាលពីថ្ងៃទី ១៤ មករា រវាងអគ្គនាយករង CAIC លោកឆារស៍ វ៉ាន់ និង ឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ OCIC។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដែលបានចំណាយទឹកប្រាក់សរុប ៣៩០ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ […]

អាន​បន្ថែម

អគារ Chip Mong Tower កម្ពស់ ៤៥ជាន់ បញ្ចប់ការសាងសង់គ្រោងអគារហើយ

ក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី ១៤ ខែមករា នេះ បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារ Chip Mong Tower កម្ពស់ ៤៥ ជាន់ជាស្ថាពរហើយ ខណៈគម្រោងទាំងមូលនឹងបញ្ចប់នៅចុងឆ្នាំ ២០២២ នេះ។ អគារនេះ ជាអគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ ដែលសាងសង់ឡើងក្រោមទុនវិនិយោគ ២៣០លានដុល្លារអាមេរិក និងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី។ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារដល់កំពូលជាន់ទី៤៥នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏បានបង្កើតឱកាសការងារជាច្រើន ដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗជុំវិញតំបន់នេះផងដែរ។ គួរបញ្ជាក់ផងដែរ អគារនេះមានកម្ពស់១៨៥ម៉ែត្រ សាងសង់លើផ្ទៃដីទំហំ ១៤ ០៤២ ម៉ែត្រការ៉េ ដោយនឹងត្រូវបម្រើដល់វិស័យសំខាន់ៗ […]

អាន​បន្ថែម

ត្រឹម ៧ ខែ កម្ពុជាចម្រាញ់រ៉ែមាសចេញពីអណ្ដូងនៅមណ្ឌលគិរី បានជាង ១៥០០គីឡូ

ក្នុងរយៈពេលជាង ៧ ខែ កន្លងមកនេះ ក្រុមហ៊ុនអូស្រ្ដាលី Renaissance Limited (Cambodia) ដែលកំពុងរុករកមាសនៅខេត្តមណ្ឌលគីរី បានចម្រាញ់រ៉ែមាសបានជិត ១៥០០ គីឡូ ឬស្មើនឹង១១០ដុំមាស ហើយ។ បរិមាណចម្រាញ់រ៉ែមាសនេះ ត្រូវបានបង្ហាញដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រគល់ទទួលអគារទីស្តីការក្រសួងរ៉ែ និងថាមពល ទៅជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ គួរបញ្ជាក់ថា កម្ពុជាបានបើកដំណើរផលិតកម្មចម្រាញ់រ៉ែមាសលក្ខណៈអាជីវកម្មជាលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង ដោយមាននឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលី ជាដើម។ (អានបន្ថែម) ផលិតផលមាសនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

អាន​បន្ថែម

ត្រឹមឆ្នាំ ២០២១ កម្ពុជាមានអគារខ្ពស់ៗសរុបជាង ២៣០០អគារ សឱ្យឃើញពីសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លា

ក្នុងឆ្នាំ២០២១ នៅកម្ពុជា មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មាន២១២អគារ និងគិតចាប់ឆ្នាំ២០០០ដល់២០២១ អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៣៩២អគារ។ យោងតាមទិន្នន័យសំណង់តាមប្រភេទអគារ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគារចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ១៤៨អគារ ពី១០ជាន់ទៅ១៩ជាន់ មានចំនួន ៥០អគារ ពី២០ជាន់ ទៅ ២៩ជាន់ មានចំនួន១៣អគារ ពី៣០ជាន់ ទៅ ៣៩ជាន់ មានចំនួនអគារ។ របាយការណ៍បញ្ជាក់ថា ក្នុងចំណោមសំណង់លំនៅឋានមានចំនួន ៣ ៧២០គម្រោង បុរីលំនៅឋាននិងបណ្តុំលំនៅឋានមានលក្ខណៈ បុរីមានចំនួន ៨១គម្រោង ស្មើនឹង២៧ ២៧១ខ្នង អគារផ្ទះល្វែងមានចំនួន ៣១ ៩៨៥ល្វែង/ខ្នង និងអគារស្នាក់នៅរួមមានចំនួន ៨៤គម្រោង។ ដោយឡែក សំណង់សណ្ឋាគារមានចំនួន ១៦គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ៣០០គម្រោង សំណង់អគាររោងចក្រមានចំនួន ៩០គម្រោង និងសំណង់អគារពហុបំណងមានចំនួន ២៦គម្រោង។

អាន​បន្ថែម

ក្រសួងនឹងចេញ Appថ្មី គ្រប់គ្រង តាមដាន វាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រព័ន្ធតែមួយ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនការបង្កើតកម្មវិធី ឬ App ថ្មី ដែលមានឈ្មោះហៅថា PR Care ដើម្បីគ្រប់គ្រង តាមដាន និងវាយតម្លៃគុណភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំង ដោយប្រើប្រព័ន្ធអនឡាញតែមួយ បានដោយមានប្រសិទ្ធភាព។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍកម្មវិធី (App) នេះ កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ។ ពីមុន ទិន្នន័យគ្រប់យ៉ាងទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ត្រូវគ្រប់ជាកញ្ចប់ផ្សេងៗគ្នា មានឯកសារច្រើន និងមានមន្រ្តីពាក់ព័ន្ធច្រើន ដែលធ្វើឱ្យក្រសួងពិបាកក្នុងការតាមដានវឌ្ឍនភាពការងារ និងគុណភាព។ ប៉ុន្តែ កម្មវិធីថ្មីនេះ នឹងបញ្ចូលគ្រប់គម្រោងទាំងអស់ មកក្នុងប្រព័ន្ធតែមួយ។ App នេះនឹងបង្ហាញទិន្នន័យទាំងអស់ទាក់ទិននឹងគម្រោង ដូចជា ប្រវិត្តិគម្រោង ម្ចាស់ជំនួយ វឌ្ឍនភាពការដ្ឋាន ព័ត៌មានក្រុមហ៊ុនធ្វើគម្រោង និងទិន្នន័យស្ដីពីសម្ភារៈសំណង់ និងធនធានមនុស្សដែលកំពុងអនុវត្តគម្រោងជាដើម។ ដូច្នេះ ដោយប្រើApp នេះ ក្រសួងនឹងអាចតាមដាន គ្រប់គ្រង និងវាយតម្លៃវឌ្ឍនភាពការងារប្រចាំខែ ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដំណើរការបើកការដ្ឋានរហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់។ ក្នុងកិច្ចប្រជុំ […]

អាន​បន្ថែម

គម្រោងវិនិយោគថ្មីៗ ៩ តម្លៃជាង ៤៣លានដុល្លារ នឹងផុសឡើងនៅភ្នំពេញ និងខេត្ត ៣ទៀត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង ៤៣លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៩កន្លែង នៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ និងព្រះសីហនុ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ មានក្រុមហ៊ុន ៧ ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ ១-ក្រុមហ៊ុន COMO APPAREL CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមទុន ១៤,៧លានដុល្លារ និងអាចបង្កើតការងារ ២.៩៤៧កន្លែង។ ២- ក្រុមហ៊ុន LEONA (CAMBODIA) CO., LTD: បង្កើតរោងចក្រផលិតកាបូប និងវ៉ាលិស នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣០កន្លែង។ ៣-ក្រុមហ៊ុន SINCERE SEASON (CAMBODIA) GARMENT CO., […]

អាន​បន្ថែម

សំណង់ចំនួន ៤ ៣០៣គម្រោង តម្លៃ ៥,៣ប៊ីលានដុល្លារ អនុម័តក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៣១%

ក្នុងឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តម្រោងសាងសង់ចំនួន ៤ ៣០៣ គម្រោង ស្មើនឹងទុនវិនិយោគសរុប ៥,៣៣ ប៊ីលានដុល្លារ ដែលថយចុះ ៣១,២១% បើធៀបនឹងឆ្នាំ ២០២០។ គម្រោងទាំងអស់មានផ្ទៃក្រឡាសរុបចំនួន ១២,៩៩លានម៉ែត្រការ៉េ ក្នុងនោះ ៣៨៨គម្រោង (ស្មើ ១០,៤២ លានម៉ែត្រការ៉េ) តម្លៃ ៤,២ប៊ីលានដុល្លារ អនុម័តដោយក្រសួង ខណៈ ៩១៥ គម្រោងទៀត (ស្មើ ២,៥លានម៉ែត្រការ៉េ) តម្លៃ ១,១ ប៊ីលានដុល្លារ អនុម័តដោយរដ្ឋបាលរាជធានីខេត្ត។ គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៦៦,៦២លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៦៦,២ប៊ីលានដុល្លារ។

អាន​បន្ថែម