ផ្សារទំនើបយក្ស AEON ចូលប្រឡូកទីផ្សារដឹកជញ្ជូន ត្រៀមបើកឃ្លាំងព័ស្តុភារពហុមុខងារឆ្នាំ២០២៣

ក្រៅពីវិនិយោគបង្កើតផ្សារទំនើបខ្នាតធំចំនួន ៣ នៅកម្ពុជា ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd សម្រេចចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣ ខាងមុខ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញថ្ងៃទី ១១ មករា កន្លងទៅ ដើម្បីអនុវត្តផែនការនេះ Aeon សម្រេចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីឈ្មោះថា Aeon Mall (Cambodia) Logi Plus Co., Ltd ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើអាជីវកម្មផ្នែកនេះ។ ក្រុមហ៊ុនថ្មីនេះ នឹងបើកដំណើរការមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ដែលនឹងមានផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយ ក្នុងការគ្រប់គ្រងនិងដឹកជញ្ជូនទំនិញនាំចូល (Fulfillment service) និង សេវាកម្មសម្របសម្រួលនីតិវិធីគយ (Customs clearance) នៅក្នុងភណ្ឌាគារគយមានដែនកំណត់ (Bonded Warehouse) របស់ខ្លួន។ គួរបញ្ជាក់ថា ភណ្ឌាគារគយមានដែនកំណត់ ប្រៀបដូចនឹងឃ្លាំងស្ដុកដែលឱ្យក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។ ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ក្នុងទីផ្សារកម្ពុជាជាក់ស្ដែង ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញដែលនាំចេញពីឃ្លាំង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃបានយ៉ាងច្រើន […]

អាន​បន្ថែម

KOICA ផ្តល់ជំនួយឥតសំណងប្រមាណ ៣១៦លានដុល្លារ ដល់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំ

ក្នុងរយៈពេល៣០ឆ្នាំ ពីឆ្នាំ១៩៩១ ដល់២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាសរុបប្រមាណ ៣១៦លានដុល្លារ ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នេះជាការលើកឡើងរបស់ លោក Hyunjun RHO ប្រធានតំណាង KOICA ប្រចំាប្រទេសកម្ពុជាក្នុងកិច្ចប្រជុំតាមអនឡាញជាមួយនឹង ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក Hyunjun RHO មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១-២០២១ KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ ១) វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២) វិស័យអប់រំ ៣) វិស័យកសិកម្ម និងអភិវឌ្ឍជនបទ និង ៤) វិស័យដឹកជញ្ជូន។ លោកបន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ជំនួយឥតសំណងរបស់ KOICA ដល់កម្ពុជា មានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក។

អាន​បន្ថែម

ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមីនា

គម្រោងស្ពានអាកាសថ្មីត្រង់ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ ២០០៤ គ្រោងនឹងបើកការដ្ឋាននៅខែមីនា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១៤ ខែ។ នេះបើយោងតាមកិច្ចប្រជុំរវាង អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង ស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ស ថេត តំណាងក្រុមហ៊ុន OCIC និងភាគីពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ១១ មករា។ ស្ពានអាកាសថ្មីមួយនេះ នឹងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ផ្លូវប្រសព្វ វិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤)។ ស្ពាននេះមានប្រវែង ៥១៦,២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥ ~៥,៥ម៉ែត្រ។ ការសាងសង់នេះ នឹងចាប់ពីខែមីនាឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ធ្វើយ៉ាងណាឱ្យស្ថាបនាឱ្យបានរួចរាល់នៅមុនពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ គួរបញ្ជាក់ថា ការដ្ឋានស្ពាននឹងបើកស្របពេលដែលស្ពានអាកាសចោមចៅប្រកាសដាក់ឱ្យប្រើប្រាស់នៅខែមីនាខាងមុខ។

អាន​បន្ថែម

ឯកជនគ្រោងបំប្លែងផ្ទៃទឹកសមុទ្រជិត ២០០០ហិកតា នៅខេត្តព្រះសីហនុ ជាវារីវប្បកម្មសមុទ្រ

ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានសម្រេចវិនិយោគលើគម្រោងវារីវប្បកម្មសមុទ្រ លើផ្ទៃទឹកសមុទ្រទំហំ ១ ៩៨៤ហិកតា នៅជិតតំបន់កោះថាស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុន បានលើកឡើងវឌ្ឍនភាពគម្រោងវិនិយោគក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែធ្នូនេះ។ បន្ទាប់ពីបានចុះហត្ថលេខាលើ MoU រវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការពិនិត្យ និងសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម។ ជាលទ្ធផល ក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ការវិនិយោគ។ ឯកឧត្តម វេង សាខុន គាំទ្រចំពោះផែនការវិនិយោគនេះ ព្រោះគម្រោងនេះនឹងជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនផលត្រីសមុទ្រធម្មជាតិ ផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

អាន​បន្ថែម

ប្រព័ន្ធផលិតទឹកស្អាតបច្ចេកវិទ្យាថ្មី UF-MEMBRANE នៅខេត្តកំពត ដាក់ឱ្យដំណើរហើយ

ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹក ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ របស់រដ្ឋាករទឹកខេត្តកំពត បានប្រកាសដាក់ដំណើរការហើយ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី៩ ខែមករា កន្លងទៅ។ ប្រព័ន្ធថ្មីនេះ គឺប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE ដែលផលិតទឹកគុណភាពខ្ពស់ ពោលគឺស្អាតដល់ថ្នាក់អាចពិសាទឹកពីក្បាលម៉ាស៊ីនផ្ទាល់បានតែម្ដង។ លើសពីនេះ ស្ថានីយផលិតទឹកស្អាតថ្មីនេះ ក៏ប្រើ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្ម នៅពេលដែលបញ្ជូនទឹកចេញទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ គម្រោងនេះជាការបន្ថែមលើអាងប្រព្រឹត្តកម្មដែលមានស្រាប់ ដែលធ្វើឱ្យរដ្ឋាករទឹកខេត្តកំពតមានលទ្ធភាពបង្កើនសមត្ថភាពផលិតរហូតដល់ ១៨ ៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន។ ក្រៅពីប្រព័ន្ធនេះ រដ្ឋក៏កំពុងសហការជាមួយឯកជន ពិចារណាបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែមទៀត ស្របគ្នានឹងគម្រោងសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកទឹកឈូ។ គួរបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ជាង ១លានគ្រួសារ ឬ ៣៨៣លានម៉ែត្រគូប។ រដ្ឋក៏មានផែនការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥។

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ១០៧គម្រោង ក្នុងរយៈពេល១១ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលតួលេខនេះបានធ្លាក់ចុះ ៣៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុនវិនិយោគសរុបនៃគម្រោងទាំងនេះ មាន ១ ៧១៦លានដុល្លារ ដែលធ្លាក់ចុះ ៧២,៨%។ ក្នុងចំណោមគម្រោងទាំងអស់ វិស័យឧស្សាហកម្ម រួមចំណែកច្រើនជាងគេ ក្នុងរយៈពេលនេះ។ គួរបញ្ជាក់ថា គម្រោងវិនិយោគឯកជនដែលទទួលបានការអនុម័តទាំងនេះ មានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណ ៨៩ ០០០ នាក់ ដែលក៏ធ្លាក់ចុះ ២០,៣%។

អាន​បន្ថែម

ស្ពានស្វាយជ្រុំ គ្រោងបើកការដ្ឋានឆ្នាំ២០២៣ បច្ចុប្បន្នរដ្ឋកំពុងពិចារណាទីតាំង និងម៉ូតស្ពាន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជ្រើសរើសទីតាំង និងគំរូស្ពាន។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមករា។ ទាក់ទិននឹងទីតាំង មានទីតាំងចំនួន ២ដែល កំពុងជ្រើសរើស។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ «យើងកំពុងសម្រេចចិត្ត ដោយជ្រើសយកទីតាំងមួយ ដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច និងស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺជាជម្រើសល្អ» ឯកឧត្តមបន្ដ។ ដោយឡែក ទាក់ទិននឹងម៉ូតស្ពានវិញ មានជម្រើសស្ពាន ៣ ប្រភេទ រួមមាន ស្ពានធម្មតា ស្ពានខ្សែកាបិ៍ ឬស្ពានដូចនៅអ្នកលឿង។ «យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ដេញថ្លៃសាងសង់ យ៉ាងយូរឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់» ឯកឧត្តម បញ្ជាក់។ ជាក់ស្ដែង បើយោងតាម ឯកឧត្តម Park Heung-kyeong […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ

កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។ ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ្ជាប់ បាត់ដំបង-សិរីសោភ័ណ ប្រវែង ៥១គម ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣គម និងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩គម។ គួរបញ្ជាក់ថា កំណាត់បាត់ដំបង-សិរីសោភ័ណ គឺជាកំណាត់ផ្លូវទី១ ក្នុងចំណោម ៣ កំណាត់ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ តម្លៃសរុប ៥០០លានដុល្លារ ក្រោមកម្ចីហិរញ្ញប្រទានជប៉ុន។ មកទល់បច្ចុប្បន្ន កំណាត់ខាងត្បូងព្រែកក្ដាម-ធ្លាម្អម (ពោធិ៍សាត់) ប្រវែង ១៣៥គម សម្រចបាន៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ។ ដោយឡែក កំណាត់កណ្ដាល ពោធិ៍សាត់-បាត់ដំបង ប្រវែង ១៤៦គម […]

អាន​បន្ថែម

រោងចក្ររថយន្ត Ford តម្លៃជាង ២១លានដុល្លារនៅពោធិ៍សាត់ នឹងចាប់ផ្ដើមផលិតក្នុងខែមេសានេះ

រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដែលស្ថិតនៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន សាងសង់ជិតរួចរាល់ហើយ ដោយគ្រោងនឹងចាប់ផ្ដើមចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា បើផែនការមិនប្រែប្រួល រថយន្ត Ford ទាំង Pick-Up ទាំង Station Wagon ឬ Ford SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង។ គួរបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម) រោងចក្រផលិតរថយន្ត Ford នេះ ត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុននឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតតំបន់ធំជាងគេរបស់ខ្លួន

ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្ដល់សេវាកម្មស្តុកទំនិញនាំចូល សម្របសម្រួលនីតិវិធីគយ និង គាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។ យោងតាម Nikkei Asia មជ្ឈមណ្ឌលនេះនឹងមានទំហំជាង ៣០ ០០០ ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣។ ចំណុចពិសេសរបស់មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ(bonded warehouse)។ មានន័យថា ក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។ ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញដែលនាំចេញពីឃ្លាំងជាក់ស្ដែង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃ បានយ៉ាងច្រើន ដោយក្រុមហ៊ុននានាមិនចាំបាច់បង់ពន្ធសរុបម្ដងទាំងអស់។ ការវិនិយោគលើវិស័យនេះ គឺផែនការរបស់ Aeon ក្នុងការរកប្រភពចំណូលថ្មី ខណៈដែលតម្រូវការឃ្លាំងប្រភេទនេះកំពុងកើនឡើងទូទាំងពិភពលោក។ បន្ទាប់ពីកម្ពុជា Aeon ក៏កំពុងសម្លឹងរកការបង្កើតកន្លែងស្រដៀងគ្នានេះនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។

អាន​បន្ថែម