គម្រោងអភិវឌ្ឍន៍
សម្ដេច ហ៊ុន សែន ពន្លឿនឱ្យចាប់ផ្ដើមជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ឱ្យបានក្នុងឆ្នាំនេះ
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណា ឱ្យគម្រោងជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ដេញថ្លៃចប់សព្វគ្រប់ ហើយបានបើកការដ្ឋានក្នុងឆ្នាំ ២០២២ នេះ ព្រោះផ្លូវនេះជាផ្លូវស្នូលសេដ្ឋកិច្ចដ៏សំខាន់មួយ។ សម្ដេចបានស្នើដូច្នេះ ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កាលថ្ងៃទី៣ មករា ២០២២។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។ បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន ៣ កញ្ចប់ហើយ នៅសល់ ២ កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ។ បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗដើម្បីឱ្យចំណេញពេលវេលា ដោយសង្ឃឹមថានឹងអាចធ្វើបានក្នុងឆ្នាំនេះ ហើយកំណាត់មិនទាន់ដេញថ្លៃបាននឹងចាប់ផ្ដើមតាមក្រោយ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ពេលខ្លះខ្ញុំធ្លាប់គិតដែរ ចង់ដាក់លុយរដ្ឋធ្វើ ២០០ ទៅ ៣០០ លានដុល្លារ ធ្វើផ្លូវជាតិលេខ ៤ ឱ្យល្អតែម្ដង… តែធ្វើម៉េច តែផ្លូវនេះ ជាការសាងសង់ពីអាមេរិក ដល់អញ្ជឹងទៅយើងមិនដឹងរកអ្នកណាមកជួយលើអាមេរិកហ្នឹងទៀត អញ្ជឹងចេះតែរងចាំរងចាំទៅ»។ «ពេលនេះមានធនាគារពិភពលោក បានចុះហត្ថលេខាជួយតាំងពី […]
អានបន្ថែមសម្ដេច ហ៊ុន សែន បើកការដ្ឋានគម្រោងលើកកម្ពស់ផ្លូវលេខ៤៨ ស្រែអំបិល-កោះកុង ជាផ្លូវការ
គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។ ពិធីបើកការដ្ឋាន ធ្វើឡើងនៅខេត្តកោះកុង នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ យោងតាមក្រសួងសាធារណករ និងដឹកជញ្ជូន គម្រោងនេះ នឹងប្រើប្រាស់ថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ។ ផ្លូវនេះនឹងសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ ការដ្ឋានសាងសង់នឹងប្រើប្រាស់រយៈពេលសាងសង់ ៣២ខែ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ រួមមាន ផ្លូវ ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ […]
អានបន្ថែមកូរ៉េសិក្សាគម្រោងស្ពានជ្រោយចង្វារ-ស្វាយជ្រុំ ចប់ហើយ ទើបដាក់បញ្ចូនឱ្យកម្ពុជាថ្មីៗនេះ
ក្រុមហ៊ុនកូរ៉េ បានបញ្ចប់ការសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំរួចរាល់ហើយ ដោយបានបញ្ជូនលទ្ធផលឱ្យរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ ដើម្បីជ្រើសរើសទីតាំង និងតម្រាយស្ពាន (Alignment)។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា ក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៤៨ នៅព្រឹកថ្ងៃទី ៣ មករា ២០២២។ ឯកឧត្តមថា៖ «ក្រោយកម្ពុជាស្នើសុំស្ពាន រដ្ឋាភិបាលកូរ៉េបានអនុម័តផ្ដល់ជំនួយ។ បន្ទាប់មកក្រុមហ៊ុនកូរ៉េមួយបានសិក្សាគម្រោងនេះ។ ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ហើយ ដោយទើបបញ្ជូនឯកសារឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យជ្រើសរើសទីតាំង និង alignment ជាដំណាក់កាលបន្ទាប់»។ ក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរជាថ្មីម្ដងទៀត ដែលកម្ពុជានឹងមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗនេះ។ សម្ដេចថា ស្ពាននេះមិនត្រឹមតែជួយសម្រួលចរាចរណ៍ទេ តែនឹងជួយជម្រុញឱ្យតំបន់ល្វាឯមក្លាយជាទីក្រុងរណបសក្ដានុពលថ្មីមួយទៀត។
អានបន្ថែមគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ដល់ដំណាក់កាលជ្រើសរើសទីប្រឹក្សាបច្ចេកទេសហើយ
ក្រុមហ៊ុន ៧ បានចូលរួមដាក់ពាក្យដេញថ្លៃ (ឬ Expression of Interest) ដើម្បីធ្វើទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28)។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យឯកសារ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាក់ស្ដែង ក្រសួងបានអញ្ជើញក្រុមហ៊ុនសរុបចំនួន១៤ ឱ្យដាក់ពាក្យដេញថ្លៃ ប៉ុន្តែក្រោយបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុន ៧ ប៉ុណ្ណោះដែលបានដាក់ពាក្យ។ ក្រុមហ៊ុនចំនួន៧ រួមមាន៖ ១) Daehan Consultants Co., Ltd ២) Kunhwa Engineering & Consulting Co., Ltd ៣) Dasan Consultants Co., Ltd ៤) Dohwa Engineering Co., Ltd […]
អានបន្ថែមមន្ទីរពិសោធន៍ក្រសួងសាធារណការ នឹងបញ្ចប់ការសាងសង់ខែមីនា ឆ្នាំ២០២២
អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមជំនួយរបស់កូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមជំនួបរវាងនាយកវិទ្យាស្ថាន ឯកឧត្តម ហឿន សំនៀង និងតំណាងម្ចាស់ជំនួយក្រុមហ៊ុន KICT របស់កូរ៉េលោក Song Jae Heon កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ក្នុងជំនួប ភាគីទាំង២ បានពិនិត្យរបាយការណ៍ដំណើរការសាងសង់ ផែនការប្រើប្រាស់អគារ ការប្រើប្រាស់ទីធ្លានៃអគារ កាលបរិច្ឆេទបិទការដ្ឋាន និងផែនការតម្តើងសម្ភារបច្ចេកទេសជាដើម។ ភាគីកូរ៉េ ក៏គ្រោងចុះមកពិនិត្យមន្ទីពិសោធន៍នេះ ចំនួន ២ដង ទៀត ពោលគឺ ទី១ នៅពេលតម្តើងសម្ភារបច្ចេកទេសដែលគ្រោងធ្វើឡើងក្រោយខែមេសា ឆ្នាំ២០២២ និងទី២ នៅពេលដាក់ឱ្យដំណើរការសាកល្បងគ្រប់សម្ភារ:ពិសោធន៍។ គួរបញ្ជាក់ថា មន្ទីរពិសោធន៍នេះ ជាផ្នែកមួយរបស់ជំនួយកូរ៉េខាងត្បូង លើគម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុប ជាង ៣លានដុល្លារអាមេរិក និងរយៈពេលអនុវត្ត ៣ ឆ្នាំ។ អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨×២៥ម៉ែត្រ កម្ពស់ ២ជាន់ […]
អានបន្ថែមទីលានគ្រប់គ្រងសំណល់រឹង តម្លៃជិត២លានដុល្លារ នៅពោធិ៍សាត់ សម្រេចបានជិត១០០%ហើយ
ទីលានគ្រប់គ្រងសំណល់រឹងស្ដង់ដាមួយ នៅក្រុងពោធិ៍សាត់ ត្រូវបានសាងសង់រួចបានប្រមាណជាង ៩៨% ហើយ ដោយគ្រោងនឹងប្រកាសដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី២៨ ធ្នូ របស់អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ជាវ តាយ។ បើគិតពីការងារជាផ្នែកសំខាន់ៗ រណ្តៅទុកដាក់សំរាមទី១ និងទី២ សម្រេចបាន ១០០% អគាររដ្ឋបាល ១០០% ឃ្លាំងសម្រាប់ហាល ឬស្តុកកករខាប់(ភក់) ៧០% អាងចម្រោះទឹករងៃ ១០០% ការដាក់បង្គោលភ្លើង ១០០% ស្រះបំប្លែងក្លិនទឹក ៨១% ច្រកទ្វារចេញចូល ៥០% និងកន្លែងថ្លឹងរថយន្តដឹកសំរាម ៤៤,៥២%។ ទីលានគ្រប់គ្រងសំណល់រឹងនេះមានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន អ៊ឹង ស៊ឹមស៊ា ខនស្ត្រាក់សិន លើផ្ទៃដីប្រមាណជាង ១៥ហិកតា ដែលចាប់អនុវត្តតាំងពីខែមេសា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្តម ជាវ តាយ ក៏បានបានពន្លឿនក្រុមហ៊ុនសាងសង់ ដើម្បីឱ្យដំណើរការនៃការកសាងគម្រោង ទីលានគ្រប់គ្រងសំណល់រឹងនេះ បានលឿន និងឆាប់រហ័ស […]
អានបន្ថែមអគាររដ្ឋបាលថ្មីនៃក្រសួងការពារជាតិ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារក្រសួងការពារជាតិថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែធ្នូនេះ ដែលជាថ្ងៃខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។ ពិធីសម្ពោធនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង ២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់ ៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដី១ជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង។ សរុបផ្ទៃក្រឡាប្រើប្រាស់រួមទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ ស្មើនឹង១០ដង ធំជាងទំហំអគារចាស់។ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យារកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។ បើយោងតាមសម្ដេច ទៀ […]
អានបន្ថែមមន្ទីរពេទ្យកុសុមៈតម្លៃ ៨១លានដុល្លារ បញ្ចប់ការសាងសង់ និងជាប់ការត្រួតពិនិត្យបច្ចេកទេសហើយ
សំណង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី ដែលសាងសង់ឡើងក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារ បានជាប់ការត្រួតពិនិត្យបច្ចេកទេសហើយកាលពីថ្ងៃទី ២៨ ធ្នូ កន្លងមកនេះ ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់ផ្លូវការឆាប់ៗនេះ។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ China State Construction Engineering Corporation Ltd។ លោក Shi Xiaoguang ប្រធានក្រុមបច្ចេកទេសនៃគម្រោងសាងសង់ បានប្រាប់សារព័ត៌មាន Xinhua ថា អគារនេះនឹងក្លាយជាមន្ទីរពេទ្យដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងគុណភាពខ្ពស់។ អគារនេះមានកម្ពស់ ១១ជាន់ ១៣២បន្ទប់ ឬស្មើនឹង ៤០០គ្រែ ហើយត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន បន្ទប់វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងព័ស្តុភារ។ អគារនេះ ក៏មានការសាងសង់ចំណតឧទ្ធម្ភាចក្រសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។ ការងារសាងសង់លើគម្រោងនេះបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨ ខណៈដែលការប្រគល់ទទួល និងការបើកជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ ២០២២។ (អានបន្ថែម) រូបភាព៖ […]
អានបន្ថែមមណ្ឌលយុវនីតិសម្បទាស្ថិតនៅខេត្តកណ្តាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៨ ខែធ្នូនេះ ដែលនឹងដើរតួនាទីរួមចំណែកជួយស្ដារនីតិសម្បទា ជួយកសាងធនធានមនុស្ស។ ពិធីសម្ពោធនេះធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្ដេចឧបនាយករដ្ឋមន្ត្រី ក្រឡាហោម ស ខេង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ មណ្ឌលនេះកសាងឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានបែងចែកជាបុរីកុមារមិត្តភាព មណ្ឌលថែទាំនិងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី មណ្ឌលសុខភាពបាគូរសាងសង់ដោយក្រសួងសុខាភិបាល មណ្ឌលព្យាបាល និងស្ដារអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតសម្បទា និងត្រៀមសាងសង់មណ្ឌលស្ដារនីតិសម្បទានជនរងគ្រោះផ្សេងៗទៀតផងដែរ។ កាលពីចុងសប្តាហ៍មុន មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ តម្លៃជាង ៧លានដុល្លារ ក៏បានបញ្ចប់ហើយដែរ ដោយត្រៀមបើកសម្ពោធជាផ្លូវការឆាប់ៗនេះ។ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ អគារព្យាបាលនេះ មានចំនួន ១២អគារ ដែលសាងសង់ឡើងក្រោមថវិកាជំនួយពីរដ្ឋាភិបាលវៀតណាម មានចំនួន ៣លានដុល្លារ និងថវិកាផ្សេងទៀតបានពីជំនួយសប្បុរសជននានា។
អានបន្ថែមសរុបគម្រោងធំៗ ដែលបើកការដ្ឋានឆ្នាំ ២០២១
ទោះបីវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចក្ដី រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឥតឈប់ឈរ ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកការដ្ឋានក្នុងឆ្នាំ ២០២១ ៖ អគារមន្ទីរខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ក្រោមជំនួយជប៉ុន_លម្អិត អគារមន្ទីរខេត្តសៀមរាបកម្ពស់៤ជាន់ តម្លៃជិត២០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ អគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ។ អគាររដ្ឋសភាថ្មីតម្លៃ ២៥ លានដុល្លារ ក្រោមជំនួយរបស់វៀតណាម_លម្អិត គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាជាតិ តម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។ អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កម្ពស់ ១២ជាន់ […]
អានបន្ថែម