គម្រោងអភិវឌ្ឍន៍
៩ ខែ ឆ្នាំនេះ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣២០០ គម្រោង តម្លៃសរុប ៤,៦ពាន់លានដុល្លារ
គម្រោងស្នើសុំសាងសង់ចំនួន ៣ ២៦៣ គម្រោង ទទួលបានការអនុញ្ញាតសាងសង់ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ដែលធ្លាក់ចុះ ចំនួន៤៧៦គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ ទុនវិនិយោគវិស័យសំណង់កម្ពុជា រយៈពេល ៣ ត្រីមាស ឆ្នាំ ២០២១ នេះ សម្រេចបានជាង ៤,៦ ពាន់លានដុល្លារ ធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងចំណោមគម្រោងសាងសង់ដែលទទួលការអនុញ្ញាតទាំង មានគម្រោងសាងសង់ប្រភេទលំនៅឋានមាន ២ ៩០៩ គម្រោង ឬស្មើនឹង ៨៦% នៃគម្រោងសរុប ដែលធ្លាក់ចុះ ៣៤៤ គម្រោង។
អានបន្ថែមអគារព្យាបាលមួយខ្នង តម្លៃជិត២០លានដុល្លារ ក្រោមជំនួយជប៉ុន ចាប់ផ្តើមសង់ហើយ
អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ តម្លៃជិត២០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ អគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ ដែលទទួលអ្នកជំងឺទៅតាមជាន់នីមួយៗ។ នៅជាន់ផ្ទាល់ដី មានផ្នែកទទួលជំងឺ និងពិគ្រោះជំងឺក្រៅ , ផ្នែកសង្រ្គោះបន្ទាន់ (Emergency) , ផ្នែករូបភាពវេជ្ជសាស្រ្ត (ថតដោយកាំរស្មីអ៊ិច ឆ្លុះអេកូសាស្រ្ត ថតដោយម៉ាស៊ីនស៊ីធីស្កេន) , ផ្តល់ឱសថ និងបញ្ជរបង់ប្រាក់។ជាន់ទី១ ជាផ្នែកសល្យាសាស្រ្ត និងដាក់ថ្នាំសណ្តំដែលមានបន្ទប់វះកាត់សរុប ៦ បន្ទប់ មានផ្នែកថែទាំក្រោយវះកាត់ ផ្នែកប្រពោធនកម្មវះកាត់ និងមជ្ឈមណ្ឌលស្តេរីលរួម។ ជាន់ទី២ និងទី៣ ខាងលើជាផ្នែកសម្រាកពេទ្យនៃជំងឺវះកាត់ដែលមានបែងចែកតាមឯកទេស ដែលក្នុងនោះផ្នែកវះកាត់ឆ្អឺងសន្លាក់និងរបួសគ្រាំគ្រា (Trauma and Orthopedic surgery) , ផ្នែកវះកាត់ប្រព័ន្ធប្រសាទ(Neurology […]
អានបន្ថែមស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់
ស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ការដំឡើងគ្រោងស្ពានជាស្ថាពរ និងត្រៀមរួចរាល់សម្រាប់ការតភ្ជាប់ស្ពាននេះទៅនឹងផ្លូវកៅស៊ូសងខាងឆាប់ៗ។ នេះយោងតាមទំព័រ Facebook របស់ Phnom Penh-Sihanoukville Expressway កាលពីថ្ងៃទី ២២ ខែធ្នូ។ ស្ពានវែងជាងគេនេះ មានទីតាំងស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១៧៨ (K178+267.5) ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ។ គួរបញ្ជាក់ថា គិតត្រឹមចុងខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បានប្រមាណ ៧០% ហើយ។ ផ្លូវនេះជាក់ស្ដែងធ្វើទៅលឿនជាងផែនការ ដែលប្ដូរពីការបញ្ចប់នៅឆ្នាំ២០២៣ មកចុងឆ្នាំ ២០២២ វិញ។ បច្ចុប្បន្ន រដ្ឋាភិបាលក៏កំពុងចរចាជាមួយក្រុមហ៊ុនចិន ដើម្បីបើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ ក្នុងរយៈពេលដំបូងសិន ក្រោយផ្លូវនេះសាងសង់រួច។ ហើយបន្ទាប់មក គឺនឹងសុំឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប ពោលគឺក្រោម ១០សេន ក្នុង ១គម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងសាងសង់ក្រោមទុន ២ពាន់លានដុល្លារ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
អានបន្ថែមអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកម្ពស់ ៣៥ជាន់ ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៣ ធ្នូ បានអញ្ជើញជាអធិបតីភាពបើកសម្ពោធសមិទ្ធិផលអគារធំៗ ៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមមាន អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ ដែលត្រូវបានសាងសង់ឡើងដោយប្រើថវិកាសរុបជាង ៤៧លានដុល្លារ។ សាងសង់លើទីតាំងចាស់ នៅទល់មុខធនាគារជាតិនៃកម្ពុជា អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកម្ពស់ ៣៥ជាន់ និងជាន់ក្រោមដី ២ជាន់ ដែលមានទីតាំងត្រង់កន្លែងចាស់ នៅទល់មុខធនាគារជាតិនៃកម្ពុជា ។ អគារនេះ បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ ដោយប្រើទុនសាងសង់សរុប ៣៣លានដុល្លារ។ អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាច្រើនផ្នែក សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា រួមមានចំណត ៨ជាន់ បញ្ជរព័ត៌មាន ច្រកចេញ-ចូលតែមួយ សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ ការិយាល័យ អាហារដ្ឋាន ក្លឹបហាត់ប្រាណ ស្ទីម សោណា និងស្កាយបារជាដើម។ ដោយឡែក អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១ […]
អានបន្ថែមឣគារថ្មីរបស់មន្ទីរពេទ្យតេជោសែន កោះធំ នឹងត្រូវបើកការដ្ឋានសាងសង់ខែមករានេះ
ឣគារថ្មីរបស់មន្ទីរពេទ្យ តេជោសែន កោះធំ នឹងត្រូវបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ របស់ក្រុមគណៈកម្មការសាងសង់ និងភាគីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង ដែលមានទំហំសរុប ១២ ៥៤៤,៤ ម៉ែត្រការ៉េ។ អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។ មន្ទីរពេទ្យខ្នាតធំៗនេះ នឹងអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ នឹងត្រូវបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ។ គម្រោងនឹងត្រូវសាងសង់ចំនួន១២ខែ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការវិស័យសុខាភិបាលរបស់ប្រជាពលរដ្ឋ។ ក្រោយពីការសាងសង់រួច មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕
អានបន្ថែមអគាររដ្ឋសភាថ្មីតម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់វៀតណាម បើកការដ្ឋានសាងសង់ហើយ
គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាជាតិ តម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។ ពិធីបើកការដ្ឋានសាងសង់នេះធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។ អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កម្ពស់ ១២ជាន់ និងមានចំណតរថយន្តក្រោមដី ២ជាន់ទៀត ដែលអាចផ្ទុករថយន្តបាន ២៦០គ្រឿងបន្ថែមទៀត។ បើយោងតាមរូបភាព អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។ អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ដែលមានរចនាបថខ្មែរបូរាណ ទិសដៅដើម្បីបង្ហាញនូវតុល្យភាពនៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងភាគីវៀតណាម និងកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែទើបបើកការដ្ឋានជាផ្លូវការនៅឆ្នាំនេះ។ (អានបន្ថែម)
អានបន្ថែមសម្ដេចហ៊ុន សែន ឯកភាពគាំទ្រគម្រោងសង់ស្ពានថ្មី ភ្ជាប់ចាក់អង្រែក្រោម-ព្រែកប្រា ហើយ
គម្រោងសាងសង់ស្ពានថ្មី ដើម្បីជួយរំដោះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ភ្ជាប់សង្កាត់ចាក់អង្រែក្រោម និងសង្កាត់ព្រែកប្រា ទទួលបានការឯកភាពពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចរាល់ហើយ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងកិច្ចជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម មានប្រសាសន៍ថា៖ «គម្រោងសាងសង់ស្ពានមួយកន្លែងទៀតឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ទទួលការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ»។ យ៉ាងណាមិញ ឯកឧត្តមនៅមិនទាន់បញ្ជាក់ពីព័ត៌មានលម្អិត ឬកាលបរិច្ឆេទនៃការសាងសង់នៅឡើយទេ។ គួរបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសផែនការសិក្សាពីគម្រោងស្ពានតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ (អានបន្ថែម) បើយោងតាម FreshNews ស្ពាននេះនឹងស្ថិតនៅចន្លោះស្ពានមុនីវង្ស និងស្ពានព្រែកសំរោង ដោយរដ្ឋបានពិចារណា ២ ទីតាំង រួមមាន៖ គម្រោងទី១៖ តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ […]
អានបន្ថែមសាលាក្រុងគ្រោងសង់ស្ពានអាកាសថ្មីមួយទៀត ត្រង់ស្ដុបផ្សារស៊ិនជូរីផ្លាហ្សា នៅឆ្នាំក្រោយ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ ២០០៤ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០១១ ។ គម្រោងកសាងស្ពានអាកាសនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២០ ខែធ្នូ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះយ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ស្ពានអាកាសថ្មីមួយនេះ គ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ដែលត្រូវបានគេគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំក្រោយ។
អានបន្ថែមវិមានកីឡដ្ឋានមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ បើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍នេះ
«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការហើយ នៅថ្ងៃសៅរ៍នេះ។ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៃវិមានកីឡាដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១៥ ០០០នាក់។ វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណងសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០ លានដុល្លារ។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ជាពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ ២០២៣ ខាងមុខ។
អានបន្ថែមក្រុមហ៊ុន Nestle គ្រោងសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់
ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិខ្នាតធំ បានបង្ហាញគម្រោងមកវិនិយោគសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននាំចូលផលិតផលពីក្រៅប្រទេសមកលក់នៅកម្ពុជា។ គម្រោងនេះត្រូវបានលើកឡើងដោយ លោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ ក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែធ្នូ។ ក្នុងជំនួបនេះ លោក Chandana Fernando បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិនិត្យលទ្ធភាពបង្កើតរោងចក្រ ជំនួសឱ្យការនាំចូលពីបរទេស ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីផែនការលម្អិតនៅឡើយទេ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការមកបណ្តាក់ទុនរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនបន្តសហការជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ហើយពិនិត្យលទ្ធភាពជាក់ស្តែង។ ភាគីទាំង ២ នឹងជួបពិភាក្សាការងារម្ដងទៀត នៅប្រទេសស្វីស នាដើមឆ្នាំ២០២២៕
អានបន្ថែម