គម្រោងអភិវឌ្ឍន៍
គម្រោងលើកកម្ពស់ផ្លូវជាតិ ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង នឹងបើកការដ្ឋានខែមករា
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមកម្ចីកូរ៉េ ៧៨លានដុល្លារ នឹងបើកការដ្ឋានថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានផ្លូវនេះ កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨ គីឡូម៉ែត ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន ផ្លូវ ២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រ និងផ្លូវ ៤គន្លង ប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ។ កិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែសីហា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG HANIL Joint Venture។ […]
អានបន្ថែមរដ្ឋគ្រោងសង់ផ្លូវដែកថ្មី ២ ខ្សែ និងធ្វើទំនើបកម្មផ្លូវដែកមានស្រាប់ទៅជាផ្លូវដែកល្បឿនលឿន
រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាគម្រោងធ្វើទំនើបកម្មផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ហើយក៏គ្រោងនឹងសាងសង់ខ្សែផ្លូវដែកថ្មីបន្ថែមជាច្រើនខ្សែផងដែរ។ គម្រោងនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីយភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែធ្នូ។ គម្រោងធ្វើទំនើបកម្មផ្លូវដែកឱ្យទៅជាផ្លូវដែកល្បឿនលឿន គឺសម្រាប់ទិសដៅ ២ខ្សែ គឺភ្នំពេញទៅខេត្តព្រះសីហនុ និងភ្នំពេញទៅក្រុងប៉ោយប៉ែត។ លើសពីនេះ រដ្ឋាភិបាលក៏នឹងពិនិត្យលទ្ធភាព សាងសង់ខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមផងដែរ។ ការអភិវឌ្ឍន៍ផ្លូវដែក គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មានផ្លូវដែក ២ ខ្សែ រួមមាន ភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត។
អានបន្ថែមដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់សម្រេចបាន៨០%ហើយ
គិតដល់ពេលនេះ ដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់ ដែលស្ថិតក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន ៨០% ហើយ។ នេះបើតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយលោកស្រី Kamei Haruko ប្រធាន JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នាឱកាសនោះ ឯកឧត្ដម ជា សុផារ៉ា បានជម្រាបជូនប្រតិភូJICA ថា បច្ចុប្បន្នដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់កំពុងដំណើរទៅដោយរលូន ព្រោះមានការគាំទ្រដ៏សំខាន់ពី JICA ផងដែរ។ ជាការឆ្លើយតប លោកស្រី Kamei Haruko ក៏បានបង្ហាញការកោតស្ញប់ស្ញែងចំពោះស្ថាបត្យកម្មដ៏ប្រណិតអស្ចារ្យមួយនេះ។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានបើកការដ្ឋាន នៅថ្ងៃទី ១៧ កក្កដា ឆ្នា២០២១ ក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា។ អគារត្រូវសាងសង់លើផ្ទៃដី ១ហិកតា […]
អានបន្ថែមការដ្ឋានស្ថានីយបូមទឹកខ្នាតធំជាងគេនៅបឹងទំពុនសម្រេចបាន៧០% គ្រោងបញ្ចប់ ខែមីនា ២០២២
ការងារសាងសង់ស្ថានីយបូមទឹកបឹងទំពុន មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារកំពុងមមាញឹកបំពាក់ម៉ូទ័របូមទឹកខ្នាតធំចំនួន ៣គ្រឿង។ ម៉ូទ័របូមទឹក ១គ្រឿង មានខ្នាតទំហំអង្កត់ផ្ចឹត ១,៥ម និង ២ គ្រឿងទៀតមានអង្កត់ផ្ចឹត ១,២ម ដោយម៉ូទ័រទាំង ៣ រួមគ្នា នឹងមានសមត្ថភាពបូមទឹកបាន ៤២ ០០០ម៉ែត្រគូបក្នុង១ម៉ោង ឬ ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលគ្រប់គ្រាន់សម្រាប់រំដោះទឹកភ្លៀងក្នុងវដូវវស្សាឆ្នាំក្រោយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី១៦ ធ្នូ នេះថា ស្ថានីយនេះនឹងក្លាយជាស្ថានីយដែលមានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងមានសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ។ គម្រោងនេះកំពុងសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផ្ទាល់ ដោយក្រោយសាងសង់រួច នឹងធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ ផ្លូវ ២០០៤ ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ៕
អានបន្ថែមលី យ៉ុងផាត់ គ្រុប គ្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែងលើដីជិត ៥០០ហិកតា នៅកោះកុង
អាជ្ញាធរខេត្តកោះកុង បានបើកភ្លើងខៀវគាំទ្រឱ្យក្រុមហ៊ុន Koh Kong SEZ Co, Ltd. របស់ក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប បោះទុនសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែង នៅស្រុកគិរីសាគរ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងសិក្សាវាយតម្លៃផលប៉ះពាល់។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co, Ltd.) កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ ដើម្បីសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខាងលើ។ បើយោងតាមផែនការ កំពង់ផែនេះនឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំ ៤៩២,៦៤ ហិកតា ដែលស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ គម្រោងនេះ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅជាដើម។ ក្នុងកិច្ចប្រជុំ លោក អ៊ុក ភ័ក្ត្រា […]
អានបន្ថែមជប៉ុន ជួយសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជិត២២ លានដុល្លារ នៅខេត្តពោធិ៍សាត់
រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩លានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់ ដើម្បីបង្កើនការទទួលបានទឹកស្អាត ធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយស្ថេរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ទាំងមូល។ ការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ គម្រោងមួយនេះ ត្រូវបានធ្វើឡើងនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលនឹងផ្តោតសំខាន់លើផ្នែកធំៗចំនួន៣ រួមមាន៖ ១. សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣ គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង ៧៥.៤គីឡូម៉ែត្រ។ ២. ធ្វើលទ្ធកម្មសម្ភារមន្ទីរពិសោធន៍សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គីសនី ម៉ាស៊ីន និងមេកានិច សម្ភារ និងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់គ្រងគណនេយ្យ។ ៣. ផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ […]
អានបន្ថែមក្រុមហ៊ុនយក្សកូរ៉េខាងត្បូង បោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ នៅវៀតណាម
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung បានបោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ បង្កើតរោងចក្រ និងកន្លែងស្រាវជ្រាវ នៅប្រទេសវៀតណាម ក្នុងរយៈពេល២៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៧ ខែធ្នូ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងទុក ២៩%នៃទុនវិនិយោគសរុប សម្រាប់វិនិយោគនៅរយៈពេល៥ឆ្នាំចុងក្រោយ។ ក្រុមហ៊ុនSamsung បច្ចុប្បន្ន មានរោងចក្រ និងមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៨ នៅវៀតណាម រកប្រាក់ចំណូលបានជិត ៦០,៥ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ នៃឆ្នាំនេះ។ លោក Choi Joo Ho នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសវៀតណាម បានលើកឡើងថា ប្រាក់ចំណូលរយៈពេល១០ខែ មានកំណើន ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា ប្រាក់ចំណូលកើនឡើងនេះ គឺសម្រេចបាន បើទោះបីជាមានបញ្ហាមួយចំនួនបានកើតឡើងក្នុងបរិបទនៃវិបត្តិកូវីដ១៩ក៏ដោយ។ បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០លានដុល្លារ ដែលជាមជ្ឈមណ្ឌលដំបូងបង្អស់ក្រុមហ៊ុនសាងសង់នៅក្រៅប្រទេស។ រូបភាពដោយ៖ e.vnexpress
អានបន្ថែមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង ៧០% គិតត្រឹមខែវិច្ឆិកា
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន៧០,៩៣%ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃការសាងសង់គម្រោងផ្លូវល្បឿនលឿននេះ ក្នុងអំឡុងពេលនៃការចុះពិនិត្យរបស់មន្រ្តីជំនាញក្រសួងដឹកនាំដោយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ កន្លងទៅ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គម្រោងនេះ ចំណាយរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពី៥ម៉ោងថយមកនៅត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕ (អានបន្ថែម)
អានបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ថា អគារទីស្តីការក្រសួងការពារជាតិថ្មី ដែលមានលក្ខណៈពិសេសជាច្រើន
អគារទីស្តីការថ្មីរបស់ក្រសួងការពារជាតិ ដែលត្រូវបានសាងសង់រួចរាល់ស្ទើរទាំងស្រុង មានលក្ខណ:ពិសេសជាច្រើនយ៉ាង ដោយមួយក្នុងនោះ គឺអាចឱ្យឧទ្ធម្ភាចក្រចុះចតលើដំបូលបានផងដែរ។ នេះបើយោងតាមការឱ្យដឹងពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។ សម្តេចពីន័យសេនា ទៀ បាញ់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាព និងសប្បាយរីករាយរួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងនាយទាហានជំនាញ បានចុះពិនិត្យការចុះចតយន្តហោះ ឧទ្ធម្ភាចក្រប្រភេទ Z-9 លើដំបូលអគារទីស្តីការក្រសួងការពារជាតិថ្មី ប្រកបដោយជោគជ័យ និងសុវត្ថិភាព»។ គួររំឭកដែរថា អគារក្រសួងការពារជាតិថ្មីនេះបើកការដ្ឋានសាងសង់ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។ អគារនេះមានកម្ពស់ ៧ជាន់ (ប្រហែល ៣២ម៉ែត្រ) ទទឹង ២៨ ម៉ែត្រ និងបណ្តោយ ១៩១ ម៉ែត្រ ព្រមទាំងមានចំណតរថយន្តក្រោមដីចំនួន ១ជាន់ ដែលមានផ្ទៃក្រឡាសរុប ៣០,៩៧៩ ម៉ែត្រការ៉េ។ បច្ចុប្បន្ន អគារទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់រួចរាល់ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា […]
អានបន្ថែមរោងចក្រថាមពលជីវម៉ាសធំជាងគេនៅកម្ពុជាតម្លៃ ៥,៨លានដុល្លារ ចាប់ផ្តើមសាងសង់
ក្រុមហ៊ុនស្រាបៀរ Heineken Cambodia បានបើកការដ្ឋានសាងសង់រោងចក្រថាមពលជីវម៉ាសខ្នាតធំមួយតម្លៃ ៥,៨លានដុល្លារ ដើម្បីទាញយកថាមពលស្អាតទៅប្រើប្រាស់ក្នុងផលិតកម្មស្រាបៀររបស់ខ្លួន។ ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី ៨ ធ្នូ នេះថា ក្រោយសាងសង់រួច រោងចក្រនេះ នឹងក្លាយជារោងចក្រថាមពលជីវម៉ាសធំជាងគេនៅកម្ពុជានេះ ដែលនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើររបស់ក្រុមហ៊ុន។ គម្រោងនេះ ជាការសហការជាមួយនឹងក្រុមហ៊ុន BECIS ដោយរោងចក្រជីវម៉ាស នឹងប្រើប្រាស់អង្កាមដែលមានប្រភពមកពីខេត្តព្រៃវែង ដើម្បីបង្កើតចំហាយទឹក និងផ្ទេរថាមពលមកក្នុងរោងចក្រផលិតស្រាបៀរ។ ជាមួយនឹងការគាំទ្រពីក្រសួងបរិស្ថាន ក្រុមហ៊ុននឹងបង្កើនសកម្មភាពកែច្នៃ ការកាត់បន្ថយ និងការប្រើប្រាស់ឡើងវិញ (recycling, reducing, and reusing) ឱ្យបានច្រើនជាងមុន ក្នុងគ្រប់ជំហាននៃខ្សែចង្វាក់តម្លៃ។ រោងចក្រជីវម៉ាសនេះ គឺជាផ្នែកមួយនៃមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចដោយការវិនិយោគលើថាមពលកកើតឡើងវិញ ដើម្បីបញ្ឈប់នូវការបញ្ចេញឧស្ម័នកាបូនិចទាំងស្រុងនៅក្នុងផលិតកម្មរបស់ នៅឆ្នាំ ២០៣០។
អានបន្ថែម