សណ្ឋាគារប្រេនលំដាប់ពិភពលោក TRIBE នឹងបើកសាខានៅកម្ពុជាឆ្នាំក្រោយ

TRIBE ដែលជាផ្នែកមួយនៃក្រុមហ៊ុនម្ចាស់បណ្តុំម៉ាកយីហោល្បីៗ Ennismore កំពុងឈានជើងចូលមកទីផ្សារអាស៊ីជាលើកដំបូង ដោយនឹងបើកសណ្ឋាគារនៅទីក្រុងភ្នំពេញ នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដោយសណ្ឋាគារនេះនឹងក្លាយជាសណ្ឋាគារប្រេន TRIBE ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ សណ្ឋាគារនេះមានឈ្មោះថា TRIBE Phnom Penh Post Office Square មានបន្ទប់សរុបចំនួន ២៦០ បន្ទប់ រួមនឹងអាហារដ្ឋាន Skybar និងកន្លែងធ្វើការរួមគ្នា។ ក្រុមហ៊ុនមិនបានបញ្ជាក់ថាទីតាំងរបស់សណ្ឋាគារនេះទេ ប៉ុន្តែបើយោងតាមឈ្មោះ គឺនឹងស្ថិតនៅជិតប្រៃសណីយ៍រាជធានីភ្នំពេញ ម្ដុំវត្តភ្នំ។ យោងតាមសេចក្ដីប្រកាសពត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៧ ធ្នូ នេះ សណ្ឋាគារនេះ គឺជាសណ្ឋាគារប្លែកថ្មី ដែលនឹងនាំរសជាតិថ្មីមកកាន់ទីផ្សារកម្ពុជា។ បង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧ យីហោសណ្ឋាគារ TRIBE គឺសម្រាប់ឆ្លើយតបទៅ អ្នកធ្វើដំណើរ ដែលចង់បានសណ្ឋាគារដែលមានរចនាប្លែកថ្មី ទំនើប និងឆ្លាតវៃ តែក្នុងតម្លៃសមរម្យ។ យីហោ TRIBE គឺជាផ្នែកមួយនៃក្រុមហ៊ុន Ennismore ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Accor ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។ យីហោ TRIBE […]

អាន​បន្ថែម

ជប៉ុនសិក្សាគម្រោងពង្រីកផែព្រះសីហនុ ជំហានទី២ និង៣ ចប់ហើយ អាចនឹងលេចរូបរាងឆ្នាំ២០៣០

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងបើកភ្លើងខៀវលើលទ្ធផលសិក្សាគម្រោងពង្រីកកំពង់ផែសីហនុជំហានទី២ និងទី៣ ដែលទើបតែបញ្ចប់ដោយទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ខណៈគម្រោងអាចនឹងលេចជារូបរាង ជាផ្លែផ្កានៅឆ្នាំ ២០៣០ ខាងមុខនេះ។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែធ្នូ នេះ។ យោងតាមលទ្ធផលនៃការសិក្សា ជំហានទី ២ និង ទី៣ នេះ គឺនឹងពង្រីកផែឱ្យមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ ខណៈការសាងសង់អាចនឹងបញ្ចប់នៅឆ្នាំ ២០២៨ និង ២០៣០ រៀងៗគ្នា។ ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំថា ជំហានទាំង ២ គួរប្រើប្រាស់កញ្ចប់ថវិកា ទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិត្យគម្រោងតែមួយ ប៉ុន្តែក្រុមហ៊ុនសាងសង់អាចមាន ២ ក្រុមហ៊ុន ដើម្បីពន្លឿនការសាងសង់។ […]

អាន​បន្ថែម

សរុបលទ្ធផលការងារធំៗទាំង ៨ ផ្នែក នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

គិតត្រឹមថ្ងៃខែ ធ្នូ ឆ្នាំ ២០២១ នេះ គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ដែលទើបទទួលបានឈ្មោះថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ» សម្រេចបានប្រមាណ ២៧% ហើយ ដោយនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ៩ ធ្នូ នេះ។ ក្នុងឱកាសនេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CIAC) និងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគសាងសង់លើគម្រោងនេះ បានសរុបលទ្ធផលការងារផ្នែកធំៗ នៃគម្រោងដូចខាងក្រោម៖ ១) ការងារសាងសង់ស្ថានីយអ្នកដំណើរទំហំជាង ២៤ ម៉ឺនម៉ែត្រការ៉េ ដោយក្រុមហ៊ុន China Construction សម្រេចបាន ២៩% គ្រោងបញ្ចប់ឆ្នាំ ២០២៣ ២) មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលដែលកំពុងសាងសង់ដោយក្រុមហ៊ុនដដែលសម្រេចបាន ៥៥% គ្រោងបញ្ចប់ចុងឆ្នាំ ២០២២ ៣) ទីលានចំណតយន្តហោះ ១៨៩ ហិកតា […]

អាន​បន្ថែម

យកស្លឹកត្នោតខ្ចប់ស្ករត្នោត៖ សម្ដេចថាគម្រោងធំៗក្នុងស្រុក គួរប្រើលុយពីអ្នកមានក្នុងស្រុកមកធ្វើ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវជួយវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ តាមរយៈមូលបត្របំណុលដែលក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) កំពុងលក់ ក្នុងតម្លៃសរុបប្រមាណ ៣០០លានដុល្លារ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកសម្ដេចនេះ គឺស្របនឹងពាក្យស្លោក «ខ្មែរអាចធ្វើបាន» ពោលគឺចង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងស្រុក កសាងឡើងដោយថវិកាចេញពីក្នុងស្រុកផ្ទាល់។ សម្ដេចមានប្រសាសន៍ថា៖ «ការរកថវិកាចេញពីក្នុងស្រុក ទី១ គឺមានសុវត្ថិភាព ព្រោះវិនិយោគិនក្នុងស្រុក បើទោះជាមានបញ្ហាអ្វីក៏ដោយ ក៏ពួកគាត់មិនរត់ចោលស្រុកដែរ។ ប៉ុន្តែ បើវិនិយោគិនក្រៅប្រទេស គាត់ចង់ទៅពេលណាក៏បាន»។ «លើសពីនេះ ប្រភពទុនពីក្នុងស្រុក ក៏នឹងជួយជំរុញសេដ្ឋកិច្ចផងដែរ ព្រោះចរន្តថវិកានឹងវិលក្នុងស្រុកជាជាងវិលចេញទៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ការវិនិយោគខ្លួនឯងនេះ ក៏ដូចនឹងពាក្យស្លោកមួយទៀតថា “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” ពោលគឺការប្រើធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព» សម្ដេចបានបន្ថែម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបោះផ្សាយមូលបត្របំណុលមានការធានាក្នុងតម្លៃសរុបប្រមាណ ៣០០ លានដុល្លារ ដោយកន្លងមកបានលក់ឱ្យធនាគារ […]

អាន​បន្ថែម

គម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាបសម្រេចបានជាង ៩២% គ្រោងបញ្ចប់តាមផែនការចុងខែធ្នូនេះ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការកែលម្អចំណុចខ្វះខាតមួយចំនួន ដោយគ្រោងនឹងបិទបញ្ចប់ការស្ថាបនាទាំងមូលមុនដំណាច់ឆ្នាំ២០២១ នេះ។ នេះបើយោងតាមកិច្ច ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែធ្នូ នេះ។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ ក្រុមការងាពិនិត្យឡើងវិញលើបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង (AC) ការអ៊ុតភ្ជាប់មុខតំណ ការងារគំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ និងការងារដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏ស្នើក្រុមការងារត្រួតពិនិត្យឡើងវិញលើការងារខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ គម្រោងផ្លូវ ៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ […]

អាន​បន្ថែម

អគារមន្ទីរពេទ្យស្ដង់ដាជប៉ុនថ្មីមួយនៅខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ

ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៦ ខែធ្នូ នេះ បានបើកសម្ពោធឱ្យប្រើប្រាស់អគារវះកាត់ និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានសាងសង់ដោយស្ដង់ដា និងក្រោមជំនួយឥតសំណងរបស់ជប៉ុន មានតម្លៃជាង ៩០ម៉ឺនដុល្លារ។ ពិធីបើកសម្ពោធនេះធ្វើឡើងនៅក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ បើយោងតាមអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) របស់ជប៉ុនដែលជាម្ចាស់ជំនួយ អគារថ្មីនេះមានកម្ពស់ពីរជាន់ និង១៩បន្ទប់ ដែលបានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២១ និងទើបតែបញ្ចប់ការពីពេលថ្មីៗនេះ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្នុងទិសដៅពង្រឹងសេវាវេជ្ជសាស្រ្តផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ ដែលអាចឱ្យអ្នកជំងឺនៅភាគឦសាននៃប្រទេសកម្ពុជាទទួលបានការព្យាបាលសមស្របនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។

អាន​បន្ថែម

ភ្នំពេញនឹងមានមន្ទីរពេទ្យស្ដង់ដាថ្មីមួយ ដើម្បីកាត់បន្ថយការចេញទៅរកពេទ្យក្រៅប្រទេស

មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មី កម្ពស់២៦ជាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គឺជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលផ្ដល់សេវាសុខភាពប្រកបដោយគុណភាពដល់ប្រជាជន ទិសដៅកាត់បន្ថយការចេញទៅទទួលយកសេវានៅក្រៅប្រទេស។ ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងក្នុងពិធីបើកការដ្ឋានថា៖ «នៅពេលមន្ទីពេទ្យនេះដាក់ឱ្យដំណើរការនាពេលខាងមុខ អ្នកជំងឺទូទៅនឹងពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបរទេសទៀតនោះឡើយ ព្រោះនឹងទទួលបានគុណភាពល្អដូចគ្នា»។ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យពហុជំនាញភ្នំពេញថ្មីមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីពេទ្យនេះ មានកម្ពស់២៦ជាន់ ក្រោមដី ៣ជាន់ ដែលអាចដាក់គ្រែពិនិត្យ និងសម្រាកព្យាបាលអ្នកជំងឺចាប់ពី ១៥០ រហូតទៅ ២០០គ្រែផងដែរ៕

អាន​បន្ថែម

ប្រព័ន្ធចម្រោះទឹកស្អាតស្ដង់ដាអូស្រ្ដាលីនៅខេត្តបាត់ដំបងដាក់ឱ្យដំណើរការហើយ

ប្រព័ន្ធប្រព្រឹតិ្តកម្មសម្អាតទឹកខ្នាតតូច ដែលស្ថិតក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រកាសដាក់ឱ្យដំណើរការហើយ កាលពីថ្ងៃទី១ ខែធ្នូ នេះ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។ គម្រោងនេះសាងសង់ឡើងដោយក្រុមហ៊ុនឯកជនអូស្ត្រាលី We Venture ក្រោមជំនួយឥតសំណងរបស់អូស្ត្រាលី តាមរយៈកម្មវិធី 3i សម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។ រោងចក្រចម្រោះ និងផលិតទឹកស្អាតនេះ ប្រើបច្ចេកវិទ្យា Ultra Filtration Membrane ដែលអាចធានាបាននូវគុណភាពផលិតទឹកខ្ពស់។ ម្យ៉ាងទៀត បច្ចេកវិទ្យានេះក៏កំពុងពេញនិយម ដែលកំពុងប្រើប្រាស់ក្នុងរោងចក្រផ្គត់ផ្គង់ទឹកស្អាតជាច្រើននៅកម្ពុជាផងដែរ។ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញក្តីរីករាយចំពោះលទ្ធផល ដោយបញ្ជាក់ថាអូស្ត្រាលីនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជា ជាពិសេសកំពុងត្រៀមអនុវត្តគម្រោងថ្មីមួយទៀត “the Cambodia-Australian Partnership for Resilient Economic Development (CAP-RED)” ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ខាងមុខនេះផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣ ធំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំដែងការគាំទ្រ និងផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣គម្រោងធំៗ ដែលត្រៀមនឹងសាងសង់នៅពេលអនាគតឆាប់ៗខាងមុខ។ សម្តេចតេជោ បានបង្ហាញពីគម្រោងទាំងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ នេះ។ គម្រោងអាទិភាពទាំង ៣ រួមមាន ១) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវថ្មីតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ២) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ និង៣) គម្រោងសាងសង់ផ្លូវភ្ជាប់ខេត្តសៀមរាប និងបាត់ដំបង។ សម្តេចបន្ដថា ៖ «គម្រោងទាំងនេះ សុទ្ធតែជាគម្រោងដើម្បីធ្វើឱ្យប្រទេសរបស់យើង មានប្រព័ន្ធផ្លូវ ឬបណ្តាញផ្លូវគ្រប់គ្រាន់ ដោយទៅមុខហើយ មិនចាំបាច់ថយក្រោយ…ដែលយើងត្រូវបន្ត ជាប្រចាំឆ្នាំ»។ ទាក់ទិននឹងគម្រោងទី ១ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីរួចហើយ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ ដោយគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ នេះ អាចនឹងបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម) ដោយឡែក សម្រាប់គម្រោងទី ២ ស្ពានកំពង់ឆ្នាំង-កំពង់ធំ រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយដើម្បីស្នើសុំឥណទាន ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ (អានបន្ថែម) […]

អាន​បន្ថែម

រដ្ឋកំពុងស្វែងរកថវិកាសម្រាប់គម្រោងសាងសង់ផ្លូវថ្មីឆ្លងទន្លេ ភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១

ប្រមុខរាជរដ្ឋាភិបាលកំពុងស្វែងរកថវិកា សម្រាប់គម្រោងសាងសង់កំណាត់ផ្លូវតភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១ និងបន្ដទៅលេខ១១ ដើម្បីសម្រួលការដំណើររបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ។ (អានបន្ថែម) សម្តចមានប្រសាសន៍ថា គម្រោងសិក្សាកំណត់ផ្លូវនេះ គឺតភ្ជាប់ពីស្រុកល្វាឯម ទៅផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១១ មានប្រវែងសរុបជិត៣០គីឡូម៉ែត្រ។ ហើយបើតាមការប៉ាន់ស្មាន គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកា ប្រមាណ៧០លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើយើងតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី ៣ នៅស្រុកល្វាឯមមកកាន់ព្រៃវែង វាមានចម្ងាញមិនដល់ ៣០គីឡូម៉ែត្រទេ ដែលវាកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវរកថវិកាដើម្បីធ្វើ»។ សម្ដេចបញ្ជាក់ទៀតថា ជាក់ស្ដែង រដ្ឋគ្រោងនឹងសង់ផ្លូវនេះដោយប្រើថវិកាជាតិផ្ទាល់ តែដោយសារកូវីដបានស្រូបថវិកាជាតិអស់ជាង ២៣០០ លានដុល្លារ ទើបមិនអាចសាងសង់បាន។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនបោះបង់ចោលនូវគម្រោងការនេះទេ។

អាន​បន្ថែម