គម្រោងអភិវឌ្ឍន៍
រដ្ឋសភាបើកឱ្យឯកជនដេញថ្លៃគម្រោងសាងសង់អគាររដ្ឋបាលថ្មីតម្លៃ ២៥លានដុល្លារ
រដ្ឋសភាជាតិនៃកម្ពុជា បានប្រកាសបើកការដេញថ្លៃជាសាធារណៈ សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលមានតម្លៃសាងសង់ ២៥លានដុល្លារ។ យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃ១២ ខែវិច្ឆិកានេះ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មុនវេលាម៉ោង ៩:០០ ព្រឹក នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំង ២ បានចុះហត្ថលេខតាំងពីឆ្នាំ ២០១៩ មកម្លេះ។ (អានបន្ថែម) បើតាមផែនការ អគាររដ្ឋបាលថ្មីនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ដែលស្ថិតនៅក្នុងទីតាំងរបស់រដ្ឋសភាជាតិផ្ទាល់។ តាំងពីបានចុះកិច្ចសន្យាតាំងពីឆ្នាំ ២០១៩ មក ការងារជាច្រើនត្រូវបានធ្វើជាបន្ដបន្ទាប់ មុននឹងឈានដល់ការដាក់ឱ្យដេញថ្លៃនេះ ដូចជាការរៀបចំគណៈកម្មការវាយតម្លៃលើគុណភាព គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការផ្សេងៗទៀតជាដើម។ ( ទាយយកឯកសារ)
អានបន្ថែមច្រកព្រំដែនកម្ពុជា-ថៃថ្មី នៅស្ទឹងបត់ នឹងបំពាក់ដោយបច្ចេកវិទ្យាស្កេនទំនិញបែបទំនើប និងរហ័ស
ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់-បានណុងអៀន ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ច្រកស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ រវាងមន្ត្រីពាក់ព័ន្ធ ជាមួយទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង ឬ NEDA។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរគយកម្ពុជា និងថៃ សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថាការបំពាក់ព័ន្ធគ្រឿងម៉ាស៊ីនបរិក្ខារស្កេនទំនិញនៅច្រកទ្វារនេះ។ ឯកឧត្តម សង្ឈឹមថា ម៉ាស៊ីននេះនឹងជួយឱ្យមន្រ្តីងាយស្រួលក្នុងការត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន កុំឱ្យមានភាពយឺតយ៉ាវ និងមិនបង្កភាពស្មុគស្មាញបន្ថែមទៀតដល់ការដឹកជញ្ជូន។ គួរបញ្ជាក់ថា កម្ពុជា និងថៃ កាលពីថ្មីៗនេះ បានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ ភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវនៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម) បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ នេះ សម្រេចបានប្រមាណ ២១,០៥% ហើយ […]
អានបន្ថែមអគារទីស្ដីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃរហូតជាង ៦០លានដុល្លាអាមេរិក ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ។ ទីស្ដីការថ្មីនេះ មានទីតាំងនៅទីធ្លាក្រសួងបច្ចុប្បន្ន ដែលមានផ្ទៃដីសរុបទំហំ ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយផ្នែកខាងមុខនៃផ្ទៃអគារនឹងបែរទៅទិសខាងកើតចំទន្លេចតុមុខ។ អគារនេះមានទំហំ ១៥៣ម៉ែត្រ×៨៣ម៉ែត្រ កម្ពស់៩ជាន់ ឬស្មើនឹង ៤៣,៥ ម៉ែត្រ ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង។ ដូច្នេះ ជារួមអគារមានផ្ទៃក្រឡាសរុប ១០៥ ៥៤៥ ម៉ែត្រការ៉េ។ ប្លង់ស្ថាបត្យកម្មជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។ ទីស្ដីការក្រសួងថ្មីនេះ អាចផ្ទុកមនុស្សបានរហូតដល់៨៥០០នាក់ ដោយជាកន្លែងប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និងអង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងចំនួន៦ និងលេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន ៤២។ គួរបញ្ជាក់ថា គម្រោងនេះម៉ៅការសាងសង់ដោយក្រុមហ៊ុន គីម […]
អានបន្ថែមក្រុមហ៊ុនប្រេង និងថាមពលខ្នាតធំមួយនៅប្រទេសថៃ ពិចារណាចង់ពង្រីកអាជីវកម្មមកកម្ពុជា
ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ដែលជាក្រុមហ៊ុនប្រេងឥន្ទនៈ និងថាមពលខា្នតធំមួយ នៅប្រទេសថៃ កំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោក Ittikhun Sihsobhon អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចប្រេង និងទីផ្សារ នៃក្រុមហ៊ុនសាជីវកម្ម Bangchak Corporation ក្នុងជំនួបជាមួយឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។ លោក Ittikhun Sihsobhon បានសន្យាដឹកនាំសហការីមកធ្វើទស្សនកិច្ច សិក្សាទៅកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាពធុរកិច្ច វិស័យប្រេងឥន្ធនៈ និងថាមពលបៃតង។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនប្រតិភូក្រុមហ៊ុន BCP អំពីគោលនយោបាយការទូតសេដ្ឋកិច្ច ស្តីពីពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ យុទ្ធសាស្ត្រថៃបូក១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានភាពបត់បែន តម្លាភាព និងផ្តល់ការលើកទឹកចិត្តខ្ពស់ជូនវិនិយោគិនបរទេស។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ជាក្រុមហ៊ុនធំនៅប្រទេសថៃ ដែលមានសមត្ថភាពចម្រាញ់ប្រេងបាន […]
អានបន្ថែមក្រសួងការពារជាតិថ្មីនឹងរៀបចំពិធីសម្ពោធជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ២០២១នេះ
កម្ពុជា នឹងប្រកាសបើកសម្ពោធសមិទ្ធិផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត គឺក្រសួងការពារជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍សមេ្តច ហ៊ុន សែន ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេច ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន ៣ បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដែលនឹងត្រូវសម្ពោធខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គឺអគារទីស្ដីការក្រសួងការពារជាតិ។ សម្តេចបន្តរាល់ការសម្រេច នឹងត្រៀមសម្ពោធអគារថ្មីជាបន្តបន្ទាប់ នេះជាការរស់នៅតាមរបៀបថ្មីក្នុងបរិបទកូវីដ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី។ គួរបញ្ជាក់ថា អគារក្រសួងការពារជាតិថ្មីនេះបើកការដ្ឋានសាងសង់ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។ អគារនេះមានកម្ពស់ ៧ជាន់ (ប្រហែល ៣២ម៉ែត្រ) ទទឹង ២៨ ម៉ែត្រ និងបណ្តោយ ១៩១ ម៉ែត្រ ព្រមទាំងមានចំណតរថយន្តក្រោមដីចំនួន ១ […]
អានបន្ថែមទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ នឹងបុកគ្រឹះសាងសង់ នៅថ្ងៃទី១១ខែវិច្ឆិកានេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យដឹងថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ នឹងរៀបចំបុកគ្រឹះសាងសង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ថ្លែងក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានឱ្យដឹងថា៖ «យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពីព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការសមរម្យហើយ»។ «ចំណុចនេះ យើងទាំងអស់គ្នាបានមើលឃើញ បានដឹងអំពីដំណើរវិវត្តន៍របស់ជាតិ នៅពេលដែលយើងចូលមកដល់ភ្នំពេញតើយើងមានអ្វីខ្លះ។ សម្រាប់ក្រសួង ដែលកាន់កាប់ក្រសួងចាស់ ក្នុងនោះ មានក្រសួងការពារជាតិ ក្រសួងការបរទេសជាដើម» សម្ដេចបានបន្ដ។ គួរបញ្ជាក់ថា អគារទីស្តីការថ្មីនេះ នឹងស្ថិតនៅក្នុងទីតាំងក្រសួងមហាផ្ទៃបច្ចុប្បន្ន ដែលស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤១ សជណ.មយ ដែលចុះកាលថ្ងៃទី២៩ ខែមិថុនា៕ (អានបន្ថែម)
អានបន្ថែមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ទីបំផុត អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានសម្តែងមោទនភាពចំពោះវត្តមានអគារទីស្តីការក្រសួងដែនដី ដែលមានលក្ខណៈធំទូលាយជាមុន ពិសេសនឹងកាន់តែធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ នឹងកាន់តែរីកចម្រើនទ្វេដង។ យ៉ាងណា សម្តេច ក៏បានថ្លែងបញ្ជាក់បន្ថែមថា៖ «មានអគារធ្វើការល្អ គឺវាជារឿងល្អហើយ តែអ្វីដែលជាស្នូលគឺការធ្វើការឱ្យល្អ និងមានប្រសិទ្ធិភាព។ ផ្ទុយទៅវិញបើមានកន្លែងធ្វើការល្អ តែការអនុវត្តន៍មិនមានប្រសិទ្ធិភាព គឺស្មើនឹងសូន្យ»។ ហេតុនេះ សម្តេចបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃក្រសួងនេះ សូមបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាពដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០។ អគារនេះ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ។ អគារនេះ សាងសង់នៅលើផ្ទៃដីទំហំ ៤,៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២,៧ […]
អានបន្ថែមកាស៊ីណូហុងកុងនឹងបើកទ្វារក្នុងតំបន់តារាសាគរ ដើមឆ្នាំក្រោយ ក្រោយពន្យារច្រើនសារ
ក្រុមហ៊ុនកាស៊ីណូហុងកុង Century Entertainment គ្រោងបើកដំណើរការកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នៅខែកុម្ភៈឆ្នាំក្រោយ ក្រោយពន្យារជាច្រើនឡើកដោយសារវិបត្តិតកូវីដ។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៥ វិច្ឆិកា កន្លងមកនេះ។ នេះជាលើកទី៤ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពន្យារទៅខែមីនាម្ដង ទៅចុងខែមេសាម្ដង ពន្យារគ្មានកាលកំណត់ម្ដង និងលើកនេះទៅខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម) កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ កាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន […]
អានបន្ថែមបារាំងសម្រេចផ្ដល់កម្ចី ២៣លានដុល្លារដល់កម្ពុជាដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់កម្ចីចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ) ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង ៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS ជានាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខា ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣វិច្ឆិកា កន្លងទៅ។ កម្ចី ២៣លានដុល្លារ នេះនឹងត្រូវប្រើដើម្បីស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ១៦កន្លែង ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ ដោយនៅក្នុងនោះ មាន៨កន្លែងនៅខេត្តបាត់ដំបង និង៧កន្លែងនៅបន្ទាយមានជ័យ។ ដោយឡែក ថវិកា ៣៤៦ ៨០០ ដុល្លារទៀត គឺជាជំនួយឥតសំណងដែលមូលនិធិ FAPS (Facility for Support, Preparation and Implementation of Project) […]
អានបន្ថែមផ្សារទំនើប Century Plaza បញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់
ការដ្ឋានផ្សារទំនើបសិនជូរីផ្លាហ្សា (Century Plaza) ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានបញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ជាស្ថាពរ ក្រោយសាងសង់អស់ពេលមួយរយៈធំ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។ ពិធីសម្ពោធការបញ្ចប់ផ្នែកគ្រឿងបង្គុំធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាពអភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន។ ថ្លែងនៅក្នុងពិធីនេះ លោក នួន ផារ័ត្ន ការបញ្ចប់ជាស្ថាពរនូវការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់អគារផ្សារទំនើបសិនជូរីផ្លាហ្សានេះ បានបង្ហាញពីភាពរឹងមាំនៃការងើបឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងជំនឿទុកចិត្ត និងការជឿជាក់ របស់វិនិយោគិនមកលើរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា ផ្សារទំនើបសេនជូរីផ្លាហ្សានេះ មានទីតាំងនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ (អានបន្ថែម)
អានបន្ថែម