តំបន់៤ ធំៗ នៅកែបត្រូវជ្រើសជាទិសដៅអភិវឌ្ឍគោល ក្នុងផែនការមេ ២០២១-២០៣៥

សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំ២០២១-២០៣៥ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ក្នុងនោះតំបន់ធំៗចំនួន ៤ ត្រូវបានជ្រើសរើស មុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូល រួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ និងប៉ូលតំបន់ប្រជុំកោះ។ សេចក្តីព្រាងផែនការមេនេះត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ក្រោមការដឹកនាំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត។ ក្រោយដាក់ឱ្យប្រើប្រាស់ ផែនការមេនេះ មានគោលដៅប្រែក្លាយខេត្តកែប ជាទិសដៅទាក់ទាញភ្ញៀវទេសចរ និងជំរុញការវិនិយោគដើម្បីបម្រើក្នុងវិស័យទេសចរណ៍។ ក្រៅពីមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ទាំង ៤ ផែនការមេនេះក៏គ្រោងនឹង បង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀតងដែរ។ សូមជម្រាបថា សេចក្ដីព្រាងផែនការមេនេះ ត្រូវបានបែងចែកជា ១២ ជំពូក ដោយមានទិសដៅគោលប្រែក្លាយកែបទៅជាគោលដៅទេសចរណ៍ធម្មជាតិប្រណីតកម្រិតខ្ពស់ ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៣៣ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ៣៣,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ២ រួមមាន៖ ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារ បង្កើតរោងចក្រផលិតកាបូប នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលនឹងបោះទុន ៣០ លានដុល្លារ បង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងវិនិយោគរោងចក្រថ្មីទាំង២ កន្លែងនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ១១១៨ កន្លែង ។

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% ខណៈអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣%។ កំពង់ផែជម្រៅ ៤,៥ ម៉ែត្រ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។ ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា […]

អាន​បន្ថែម

គម្រោងវិនិយោគកោះទន្សាយតម្លៃ ១៣០លានដុល្លារ ចាប់ផ្តើមដំណើរការសាងសង់

គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ ដែលវិនិយោគដោយក្រុមហ៊ុន ទ្រី ភាពគ្រុប តម្លៃជាង ១៣០លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។ លោក វ៉ោ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រនិងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។ គម្រោងវិនិយោគកោះទន្សាយនេះ ទទួលបានលិខិតអនុញ្ញាតវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តោតលើការវិនិយោគរីសត មានដូចជាសណ្ឋាគារផ្កាយ ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្តតាមឆ្នេរ និងការជិះកន្រ្តក់លើអាកាសជាដើម។ លោក វ៉ៅ សុខា លើកឡើងថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើផ្ទៃដី ១៤០ ហិកតា ហើយ ការអភិវឌ្ឍចែកជាដំណាក់កាលៗ។ លោក បន្តថា៖ «នៅពេលមានការអភិវឌ្ឍគម្រោងវិនិយោគនៅលើកោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែម ហើយក៏ជាការរួមចំណែកដល់ការអភិវឌ្ឍនិងការវិនិយោគនៅខេត្តកែបទាំងមូលផងដែរ»។ គួរបញ្ជាក់ថា មុនក្រុមហ៊ុន ទ្រី ភាព គ្រុប […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុនវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនយក្សជប៉ុន Mitsubishi តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Imperial Energy Asia Development Ltd (IEAD) សម្រេចទិញភាគហ៊ុន ២៤% នៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់លើគោកធំជាងគេនៅអាស៊ីអាគ្នេយ៍ អានុភាព ៦០០មេហ្គាវ៉ាត។ ការអភិវឌ្ឍន៍គម្រោងថាមពលនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ នៅខេត្តភាគខាងត្បូងប្រទេសឡាវ ខណៈការបញ្ចេញថាមពល គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Renewable Now ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ ក្រុមហ៊ុន Imperial Energy Asia Development Ltd (IEAD) នឹងអភិវឌ្ឍន៍គម្រោងនេះ ជាមួយក្រុមហ៊ុនដៃគូ BCPG PCL និង Earth Power Investment Ltd, ដែលក្រុមហ៊ុនទាំងពីរនេះ មានមូលដ្ឋាននៅក្នុងប្រទេសថៃ។ ប្រភពដដែលបានបញ្ជាក់ថា ថាមពលដែលផលិតចេញពីគម្រោងនេះ នឹងត្រូវលក់ទៅឱ្យប្រទេសវៀតណាម។

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ជំហានទី ៤ របស់ជប៉ុន បិទបញ្ចប់ការដ្ឋានជាស្ថាពរ

ទីបំផុត គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី អង្គការ JICA បានបន្តស្នើដល់អ្នករស់នៅក្រុងភ្នំពេញឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច។ គម្រោងជំហានទី៤ នេះបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយក្រោយដាក់ដំណើរជាស្ថាពរ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច តាមរយៈការរំដោះទឹកភ្លៀងតាមប្រព័ន្ធលូក្នុងល្បឿនលឿនជាងមុនពីរយៈពេល១២-២៤ម៉ោង មកសល់ត្រឹម ២ម៉ោង។ គម្រោងនេះ មានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក ខណៈការងារធំដែលអនុវត្តក្នុងគម្រោងនេះរួមមាន៖ ១. ការដំឡើងប្រព័ន្ធលូសរុបប្រវែង ១២,២គីឡូម៉ែត្រ ២. ការសាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹកនៅសួនសាធារណៈខាងមុខ CDC ៣. ការដំឡើងម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ) ចំនួន៦ នៅច្រកទ្វារស្ថានីយបូមទឹក ៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២ ៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។ គួររំឭកដែរថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក […]

អាន​បន្ថែម

ក្រុមហ៊ុន Ford និងដៃគូ នឹងបោះទុន ១១,៤ ប៊ីលានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស

ក្រុមហ៊ុន Ford Motor Co., Ltd និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovations នឹងចាប់ដៃគ្នាបោះទុន ១១,៤ ប៊ីលានដុល្លារ បង្កើតរោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស ២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោកស្រី Lisa Drake ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ford មានចំនួន ៧ប៊ីលានដុល្លារ ក្នុងការវិនិយោគនេះ។ លោកស្រី បន្តថាការវិនិយោគនេះជាផ្នែកមួយនៃទំហំទឹកប្រាក់ដ៏មហិមាជាង ៣០ប៊ីលានដុល្លារ ដែល Ford គ្រោងចំណាយត្រឹមឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅជាការផលិតរថយន្តអគ្គិសនីវិញ។ Ford ក៏រំពឹងថា ៤០% នៃការលក់ទូទាំងពិភពលោកនឹងជារថយន្តអគ្គិសនី ត្រឹមឆ្នាំ២០៣០។ យ៉ាងណាមិញ រោងចក្រទាំង២ នឹងមានទីតាំងស្ថិតនៅរដ្ឋ Kentucky និងរដ្ឋ Tennessee នៃប្រទេសអាមេរិក ដោយគម្រោងនឹងរួមបញ្ចូលការបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីចំនួន ៣កន្លែង និងរោងចក្រផលិតរថយន្តភីកអាប់ចំនួន ១កន្លែងផងដែរ។ លោកស្រី Lisa Drake […]

អាន​បន្ថែម

ឥណ្ឌាថាស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានរ៉ែច្រើនគ្រប់គ្រាន់សម្រាប់បង្កើតរោងចក្រចម្រាញ់មាស

ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន តែមិនទាន់ឈានទៅដល់ការចម្រាញ់រ៉ែមាសនៅឡើយ ដោយក្រុមហ៊ុនត្រូវការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមុនសិន។ ឯកឧត្តម បញ្ជាក់ទៀតថា ជាលទ្ធផល នៃការសិក្សាស្រាវជ្រាវ ក្រុមហ៊ុនបានវាយតម្លៃថា បរិមាណធនធានរ៉ែមាននេះគឺមានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Mesco Gold (Cambodia) ជាក្រុមហ៊ុនរបស់ឥណ្ឌាមួយ បានទទួលអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី ១២០០ ហិកតា ស្រុកអូយ៉ាដាវ ខេត្តរតនគីរី។ រូបភាព៖ Angkorgold / Angkor resources

អាន​បន្ថែម

ត្រឹម៣ខែ កម្ពុជាចម្រាញ់មាសបាន ៥៥៥គីឡូ ខណៈនាំចេញទៅបន្សុទ្ធក្រៅប្រទេស ៣៥៥គីឡូ

គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា រយៈពេល ៣ខែក្រោយ បើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។ ឯកឧត្តម អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ចំនួនមាសដែលក្រុមហ៊ុនចម្រាញ់បាននេះ គឺរលូនតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ […]

អាន​បន្ថែម

មន្ទីរពេទ្យថ្នាក់ជាតិព្យាបាលអ្នកជំងឺកូវីដថ្មីមួយ នឹងត្រូវសាងសង់លើដីជាង១០ ហិកតា នៅកោះកុង

មន្ទីរពេទ្យលំដាប់ថ្នាក់ជាតិសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីស្រឡាងមួយកន្លែង នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនៅខេត្តកោះកុង ខណៈការដ្ឋានបើកការសាងសង់គ្រោងនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ។ មន្ទីរពេទ្យនេះនឹងត្រូវសាងសង់ លើផ្ទៃដីសរុប ១០ហិកតា ហើយនឹងក្លាយជាសមិទ្ធិផលហេដ្ឋានរចនាសម្ព័ន្ធដ៏ធំមួយទៀត បម្រើដល់វិស័យសុខាភិបាល។ ប្រភពដដែល មិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ ប៉ុន្តែបញ្ជាក់ថាវានឹងក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិមិនធ្លាប់មានពីមុនមកនៅកោះកុង។ ស្រដៀងគ្នានេះដែរ មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មីមួយកន្លែងទៀត ក៏ កំពុងស្ថិតក្នុងការសាងសង់នៅខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

អាន​បន្ថែម