កំពង់ស្ពឺស្វាគមន៍គម្រោងវិនិយោគថ្មីមួយទៀត តម្លៃជាង ៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៤ លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មីមួយកន្លែង នៅខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជី គឺក្រុមហ៊ុន GARMENT (CAMBODIA) CO., LTD ដែលនឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ គម្រោងនេះ អាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរី HLH ចាប់ដៃគូនឹងក្រុមហ៊ុនក្នុងស្រុក គ្រោងរុករកធនធានរ៉ែនៅកំពង់ស្ពឺ

ក្រុមហ៊ុនយក្សសិង្ហបុរី HLH Group កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group  គ្រោងនឹងធ្វើប្រតិបត្តិការរុករក និងជីកយករ៉ែ នៅខេត្តកំពង់ស្ពឺ។ នេះយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃចន្ទ។ អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group លោក Ong Jia Jing បាននិយាយថា៖ «ការបណ្តាក់ទុនរួមគ្នានេះ គឺត្រូវតាមយុទ្ធសាស្ត្រ និងមហិច្ឆតារបស់ក្រុមហ៊ុន ខណៈក៏នៅតែដំណើរការគម្រោងធំៗផ្សេងទៀត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី»។ គួរបញ្ជាក់ថា នេះគឺជាការបណ្តាក់ទុនរួមគ្នាលើកទី ២ ដែលបង្កើតឱ្យមានការរុករករ៉ែក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់HLH Group នៅខេត្តកំពង់ស្ពឺ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១ម៉ឺនហិកតា។ គួរបញ្ជាក់ថា ក្រុមហ៊ុន HLH Group កន្លងមកបានវិនិយោគបង្កើតគម្រោងធំ ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យក្នុងអចលនទ្រព្យនិងកសិកម្ម។ គម្រោងទាំងនេះរួមមាន មណ្ឌលកសិកម្មតម្លៃរាប់ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោងទីក្រុងអូរ៉ាល់ស៊ីធី គម្រោងអភិវឌ្ឍចម្រុះ D’Seaview នៅក្រុងព្រះសីហនុ គម្រោង […]

អាន​បន្ថែម

ស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុនឹងប្រើបច្ចេកវិទ្យាចម្រោះទឹកស្ដង់ដាអាមេរិក

ក្រុមហ៊ុន Fluence Corporation ទទួលបានសិទ្ធលើការបំពាក់បច្ចេកវិទ្យាបំលែងទឹកកខ្វក់ នៅស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារនេះក្នុងតម្លៃ៨,៥លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន Fluence Corporation នឹងបំពាក់ម៉ាស៊ីន MABR ចំនួន៣ ដែលជាប្រព័ន្ធបំលែងទឹកកខ្វក់តាមប្រព័ន្ធបន្សុទ្ធរ៉េអាក់ទ័រ មុនបង្ហូរចូលចេញទៅក្រៅ ឬសម្រាប់ប្រើប្រាស់ឡើងវិញ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យា MABR នេះ នឹងត្រូវបំពាក់នៅស្ថានីយប្រព្រឹត្តិទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។ តាមការគ្រោងទុក ប្រព័ន្ធប្រព្រិត្តិកម្មទឹកកខ្វក់ MABR នឹងដាក់ដំណើរការនៅឆមាសទី១ ឆ្នាំក្រោយនេះ ដែលមានវិសាលភាពបំលែងទឹកកខ្វក់របស់ប្រជាពលរដ្ឋប្រមាណ ១៦ម៉ឺននាក់។

អាន​បន្ថែម

ក្រុមហ៊ុនចិនសិក្សាគម្រោងអាកាសយានដ្ឋានមណ្ឌលគីរី យឺតជាងការផែនការ ដោយសារកូវីដ១៩

ការសិក្សាគម្រោងអាកាសយានដ្ឋានមណ្ឌលគីរី ដោយក្រុមហ៊ុនចិន បានរងផលប៉ះពាល់មិនអាចដំណើរការសិក្សាតាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី១៤ តុលា នេះថា ក្រុមជំនាញក្រុមហ៊ុនចិន មិនអាចចុះសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ ដោយសារវិធានការតម្រូវ ទាក់ទងនឹងជំងឺកូវីដ១៩។ ឯកឧត្តម ថ្លែងថា៖ «មានការយឺតយ៉ាវ ដោយសារបញ្ហាកូវីដ មនុស្សអត់ទាន់ចេញចូលបានដោយសារវិធានការ ហើយវាប៉ះពាល់លើក្រុមហ៊ុន…»។ ក្រុមហ៊ុន PowerChina International Group Ltd (PIG) ទទួលបានសិទ្ធជាគោលការណ៍ពីរាជរដ្ឋាភិបាល សិក្សាលើគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី។ ក្រុមការងាររបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យទីតាំងនៃអាកាសយានដ្ឋានស្ថិតនៅស្រុកអូរាំង ច្រើនដងរួចមកហើយ។ បើតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ការសិក្សាជាទូទៅ មានរយៈពេល ២ ឆ្នាំ។ តាមការវាយតម្លៃលើការសិក្សាបឋម គម្រោងអាកាសយានដ្ឋានមណ្ឌលគិរី គឺប្រមាណ ៦០លានដុល្លារ និងបន្ទាប់មកត្រូវបានវាយតម្លៃថា ៨០លានដុល្លារ។ ទោះយ៉ាងណា ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា រំពឹងថា ក្រុមហ៊ុននឹងពន្លឿនការសិក្សានេះ នៅពេលស្ថានភាពនៃជំងឺកូវីដប្រសើរឡើង។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិន China […]

អាន​បន្ថែម

EU នឹងផ្តល់ជំនួយឥតសំណង១៧លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា

សហភាពអឺរ៉ុប(EU) នឹងផ្តល់ជំនួយឥតសំណងប្រមាណ១៧លានដុល្លា ដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់EU ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា។ ជំនួយឥតសំណងនេះ គឺជាផ្នែកមួយនៃផែនការពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ SAAMBAT ។ គម្រោងនេះមានទាំងប្រាក់សរុបប្រមាណ១២០ដុល្លារអាម៉េរិក ដែលជាជំនួយរួមរវាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអឹរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោង SAAMBAT នឹងជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារនៅជនបទប្រមាណ ២០០ ០០០ គ្រួសារ ដោយនឹងបង្កើតបណ្តាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យល្អប្រសើរជាងមុន។ សម្រាប់ផែនការទាំងមូល នឹងរួមមាន ការសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៦៥០ គីឡូម៉ែត្រ ផ្លូវក្រាលក្រួស ១៥០ គីឡូម៉ែត្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតំបន់ទីផ្សារជនបទចំនួន ៥០ និង បង្កើតទីតាំងគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន២៥ កន្លែង ផ្សេងទៀត។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយឥតសំណងពីសហភាពនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជនបទនៅកម្ពុជា និងជាកត្តាលីករមួយដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដដោយមាននិរន្តរភាព។

អាន​បន្ថែម

គម្រោងសាងសង់ទីលានចាក់សំរាម ក្រោមឥណទាន ADB នៅខេត្តកែប សម្រេចបាន ៩០%

ការដ្ឋានសាងសង់ទីលានចាក់សម្រាម លើផ្ទៃដី ៨ហិកតា ក្នុងសង្កាត់ព្រៃធំ នៃក្រុងកែប សម្រេចបាន ៩០% ហើយ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះ ខណៈកាលបរិច្ចេទបញ្ចប់ជាស្ថាពរអាចនឹងយឺតជាងផែន ដោយនឹងត្រូវពន្យារពីខែតុលាឆ្នាំនេះ ដើមឆ្នាំក្រោយ។ យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តកែប គម្រោងទីលានចាក់សំរាមនេះ កំពុងសាងសង់ក្រោមឥណទានរបស់របស់ADB លើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។ ការសាងសង់បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២០ ដោយគ្រោងចំណាយពេលសាងសង់១៧ខែ ពោលគឺនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២១នេះ។ ប៉ុន្តែដំណើរការសាងសង់បានរងផលប៉ះពាល់ដោយសារខ្វះកម្លាំងពលកម្ម ក្នុងវិបត្តិកូវិដ១៩ ដូច្នេះគម្រោងទាំងមូលនឹងត្រូវបន្ថែមរយៈពេលសាងសង់ ៤ខែ ទៀត ។ សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ADB មានទឹកប្រាក់អនុវត្តគម្រោង៣០លានដុល្លារ។ ទឹកប្រាក់នេះត្រូវបានប្រើប្រាស់លើគម្រោងផ្សេងៗជាច្រើន ដូចជាទីលានចាក់សំរាម ផ្លូវប្របមាត់ឆ្នេរសមុទ្រតម្លៃ១០,៥លានដុល្លារ និងផែទេសចរណ៍នៅកោះទន្សាយ តម្លៃ១,៦លានដុល្លារជាដើម។

អាន​បន្ថែម

ភ្នំពេញ និងកំពង់ស្ពឺ ត្រៀមស្វាគមន៍គម្រោងវិនិយោគធំៗ ៣ គម្រោង តម្លៃសរុបជាង ១២ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ១២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣ កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី ១ គឺ LASTINGWINNER GARMENT (CAMBODIA) CO., LTD ដែលនឹងបោះទុនប្រមាណ ៤,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ២ គឺ KAMPKEEPER (CAMBODIA) CO., LTD ដែលវិនិយោគ៣,១លានដុល្លារ បង្កើតរោងចក្រផលិតតង់ និងសម្ភារបោះជំរំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារផ្សេងទៀត) នៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី ២ គឺ SUNICON (CAMBODIA) APPAREL […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជាង៧២ លានដុល្លារ ដើម្បីអនុវត្តគម្រោងធំៗ ៦ នៅកម្ពុជា

រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយដល់កម្ពុជាជាង ៧២,១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងធំៗចំនួន ៦ ដែលក្នុងនោះទឹកប្រាក់ចំនួន ៥៧,៦ លានដុល្លារគឺសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ខណៈទឹកប្រាក់ ១៤,៥ លានដុល្លារទៀត សម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចំនួន៥ គម្រោងផ្សេងទៀត។ លិខិតប្តូរសារនៃជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសឯកឧត្ដម ប្រាក់ សុខុន និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចំពោះ គម្រោងផ្គត់ផ្អង់ទឹកស្អាតនៅខេត្តសៀមរាបដំណាក់កាលទី ២ ជាគម្រោងពង្រីករោងចក្រផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតបាន ៦០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយទឹកមានប្រវែងលើសពី ២០០ គីឡូម៉ែត្រ បន្ទាប់ពីដំណាក់កាលទី ១។ ដោយគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចំនួន៥ រួមមាន៖ -គម្រោងបោសម្អាតមីន និងត្រួតពិនិត្យគុណភាពដី ដែលទទួលបានជំនួយប្រមាណ ១,៨ លានដុល្លារ -គម្រោងផ្តល់សម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលទទួលបានជំនួយប្រមាណ […]

អាន​បន្ថែម

រដ្ឋត្រូវការទុនជាង ៩,២ ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ ២០២២-២០២៤

រដ្ឋាភិបាលកម្ពុជា ត្រូវការកញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤,២% គឺសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ក្នុងគម្រោងសរុបទាំងអស់ មាន១៨៥ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ៨១៧ លានដុល្លារអាមេរិក និង ៤៨៨ គម្រោងទៀត ជាគម្រោងថ្មី ដែលត្រូវការទុនវិនិយោគប្រមាណ ៣៣៨៤ លានដុល្លារអាមេរិក។ មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគរួចមកហើយចំនួន ៧ ៧១៣,៣ លានដុល្លារអាមេរិក ដែលក្នុងនោះពីរដ្ឋាភិបាលកម្ពុជាមានចំនួន ៤៧៧,១ លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍន៍ចំនួន ៧ ២៣៦,២ លានដុល្លារអាមេរិក។ ដូច្នេះ បច្ចុប្បន្ន រដ្ឋកំពុងរកទុនបន្ថែមចំនួន ១ ៤៨៧,៧ លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា កម្មវិធីវិនិយោគសាធារណៈ […]

អាន​បន្ថែម

៨ខែដំបូង ឆ្នាំ២០២១ រដ្ឋអនុម័តគម្រោងសំណង់ជិត៣ពាន់គម្រោង តម្លៃសរុប ៣,៨ប៊ីលានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ដែលធ្លាក់ចុះ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ “និន្នាការសេដ្ឋកិច្ច សង្គម” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងទាំងអស់នេះ មានតម្លៃគម្រោងសរុប ៣ ៨៤៣ លានដុល្លារ ដែលក៏បានធ្លាក់ចុះ ២៤,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំងអស់ ប្រភេទសំណង់លំនៅដ្ឋាន មាន ២ ៥៣០គម្រោង ឬស្មើនឹង៨៧,២% នៃសំណើសុំសាងសង់សរុប ដែលបានធ្លាក់ចុះ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ តម្លៃគម្រោងស្នើសុំសាងសង់សរុបមានដល់ទៅ ៧,៧៥ប៊ីលានដុល្លារ ធ្លាក់ចុះ ៣២% បើធៀបនឹងឆ្នាំ២០១៩៕

អាន​បន្ថែម