ត្រឹមខែសីហា ការវិនិយោគសាងសង់គម្រោងកសិឧស្សាហកម្មនៅកម្ពុជា មានតម្លៃសរុប៩,៧ប៊ីលាន

គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានការវិនិយោគសាងសង់គម្រោងធំៗនានា ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម សរុបចំនួន ៣៧៦គម្រោង តម្លៃសរុបប្រមាណ៩,៧ប៊ីលានដុល្លារ ។ តួលេខនេះត្រូវបង្ហាញក្នុងជំនួបរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយអគ្គរដ្ឋទូតអូស្រ្តាលី PABLO KANG កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ។ ក្នុងឱកាសនេះ កម្ពុជា និងអូស្រ្តាលី ក៏បានចុះអនុស្សារណយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារព្រមទាំងធ្វើឱ្យមានប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ផងដែរ។ គួរបញ្ជាក់ថា វិស័យកសិឧស្សាហកម្ម នៅកម្ពុជា កំពុងតែរីកចម្រើន តាមរយៈគម្រោងវិនិយោគនានាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនោះមានដូចជា រោចចក្រផលិតកង់រថយន្តប្រើប្រាស់វត្ថុធាតុដើមពីកៅស៊ូក្នុងស្រុក រោងចក្រកែច្នៃផលិតផលកសិកម្ម ចេញពីវត្ថុធាតុដើមប្រមូលពីក្នុងស្រុក ជាដើម។ .

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវប្របមាត់ឆ្នេរកែប ប្រវែងជាង១១គីឡូម៉ែត្រ គ្រោងចាប់ផ្តើមនៅខែវិច្ឆិកា

គម្រោងកសាងផ្លូវប្របមាត់ឆ្នេរ ប្រវែងជាង១១ គីឡូម៉ែត្រ ប្របមាត់ឆ្នេរកែប គ្រោងនឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប និងតំណាងADB កាលពីថ្ងៃទី៣០ ខែកញ្ញា។ យោងតាមរបាយការណ៍ កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ នឹងចាប់ពីក្រុងកែប ដល់ឆ្នេរអង្កោល ហើយគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ១០,៥លានដុល្លារ។ តាមការគ្រោងទុក ការសាងសង់នឹងចាប់ផ្តើមពីវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ២២ ខែ ពោលគឺគ្រោងនឹងនៅខែកញ្ញា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងផ្លូវប្របមាត់ឆ្នេរកែបនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ក្រោមគម្រោងនេះ ADB ក៏បានសម្រេចផ្ដល់ថវិកា ១,៦ លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅកោះទន្សាយផ្ទាល់តែម្ដង ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្តាលខែតុលានេះ។ (អានបន្ថែម)

អាន​បន្ថែម

ផែទេសចរណ៍ថ្មីមួយនៅលើកោះទន្សាយផ្ទាល់ នឹងចាប់ផ្តើមការដ្ឋានសាងសង់នៅពាក់កណ្តាលខែតុលា

គម្រោងផែទេសចរណ៍ថ្មីមួយ ដែលស្ថិតនៅលើកោះទន្សាយផ្ទាល់តែម្ដង នឹងចាប់បើកដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយគ្រោងចំណាយពេល ១៥ខែ សម្រាប់ការសាងសង់។ នេះបើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកែប ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ ក្រសួងទេសចរណ៍ តំណាង ADB និងក្រុមហ៊ុនម៉ៅការសាងសង់ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។ កំពង់ផែនេះគឺខុសពី កំពង់ផែកោះទន្សាយដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម) ដោយឡែក គម្រោងផែទេសចរណ៍កោះទន្សាយថ្មីដែលស្ថិតនៅកោះផ្ទាល់នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ លទ្ធកម្មដេញថ្លៃនៃគម្រោងផែទេសចរណ៍កោះទន្សាយ ត្រូវបានបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដោយសម្រេចប្រគល់សិទ្ធម៉ៅសំណង់ជូនក្រុមហ៊ុនវិមានជ័យគ្រុប។

អាន​បន្ថែម

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់សហរដ្ឋអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ទិសដៅរួមគ្នាជួយលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ សំណើទី ១ ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងដូចជាគម្រោងផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេសបរិក្ខារទំនើបៗផ្សេងៗ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា ពិសេសឧបករណ៍សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវជាដើម។ លើសនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពាន ដោយខ្លួនឯងបានថែមទៀត។ទាក់ទិន និងសំណើខាងលើ ឯកឧត្ដម Patrick Murphy ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

អាន​បន្ថែម

តំបន់៤ ធំៗ នៅកែបត្រូវជ្រើសជាទិសដៅអភិវឌ្ឍគោល ក្នុងផែនការមេ ២០២១-២០៣៥

សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំ២០២១-២០៣៥ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ក្នុងនោះតំបន់ធំៗចំនួន ៤ ត្រូវបានជ្រើសរើស មុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូល រួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ និងប៉ូលតំបន់ប្រជុំកោះ។ សេចក្តីព្រាងផែនការមេនេះត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ក្រោមការដឹកនាំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត។ ក្រោយដាក់ឱ្យប្រើប្រាស់ ផែនការមេនេះ មានគោលដៅប្រែក្លាយខេត្តកែប ជាទិសដៅទាក់ទាញភ្ញៀវទេសចរ និងជំរុញការវិនិយោគដើម្បីបម្រើក្នុងវិស័យទេសចរណ៍។ ក្រៅពីមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ទាំង ៤ ផែនការមេនេះក៏គ្រោងនឹង បង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀតងដែរ។ សូមជម្រាបថា សេចក្ដីព្រាងផែនការមេនេះ ត្រូវបានបែងចែកជា ១២ ជំពូក ដោយមានទិសដៅគោលប្រែក្លាយកែបទៅជាគោលដៅទេសចរណ៍ធម្មជាតិប្រណីតកម្រិតខ្ពស់ ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៣៣ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ៣៣,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ២ រួមមាន៖ ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារ បង្កើតរោងចក្រផលិតកាបូប នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលនឹងបោះទុន ៣០ លានដុល្លារ បង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងវិនិយោគរោងចក្រថ្មីទាំង២ កន្លែងនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ១១១៨ កន្លែង ។

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% ខណៈអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣%។ កំពង់ផែជម្រៅ ៤,៥ ម៉ែត្រ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។ ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា […]

អាន​បន្ថែម

គម្រោងវិនិយោគកោះទន្សាយតម្លៃ ១៣០លានដុល្លារ ចាប់ផ្តើមដំណើរការសាងសង់

គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ ដែលវិនិយោគដោយក្រុមហ៊ុន ទ្រី ភាពគ្រុប តម្លៃជាង ១៣០លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។ លោក វ៉ោ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រនិងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។ គម្រោងវិនិយោគកោះទន្សាយនេះ ទទួលបានលិខិតអនុញ្ញាតវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តោតលើការវិនិយោគរីសត មានដូចជាសណ្ឋាគារផ្កាយ ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្តតាមឆ្នេរ និងការជិះកន្រ្តក់លើអាកាសជាដើម។ លោក វ៉ៅ សុខា លើកឡើងថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើផ្ទៃដី ១៤០ ហិកតា ហើយ ការអភិវឌ្ឍចែកជាដំណាក់កាលៗ។ លោក បន្តថា៖ «នៅពេលមានការអភិវឌ្ឍគម្រោងវិនិយោគនៅលើកោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែម ហើយក៏ជាការរួមចំណែកដល់ការអភិវឌ្ឍនិងការវិនិយោគនៅខេត្តកែបទាំងមូលផងដែរ»។ គួរបញ្ជាក់ថា មុនក្រុមហ៊ុន ទ្រី ភាព គ្រុប […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុនវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនយក្សជប៉ុន Mitsubishi តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Imperial Energy Asia Development Ltd (IEAD) សម្រេចទិញភាគហ៊ុន ២៤% នៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់លើគោកធំជាងគេនៅអាស៊ីអាគ្នេយ៍ អានុភាព ៦០០មេហ្គាវ៉ាត។ ការអភិវឌ្ឍន៍គម្រោងថាមពលនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ នៅខេត្តភាគខាងត្បូងប្រទេសឡាវ ខណៈការបញ្ចេញថាមពល គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Renewable Now ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ ក្រុមហ៊ុន Imperial Energy Asia Development Ltd (IEAD) នឹងអភិវឌ្ឍន៍គម្រោងនេះ ជាមួយក្រុមហ៊ុនដៃគូ BCPG PCL និង Earth Power Investment Ltd, ដែលក្រុមហ៊ុនទាំងពីរនេះ មានមូលដ្ឋាននៅក្នុងប្រទេសថៃ។ ប្រភពដដែលបានបញ្ជាក់ថា ថាមពលដែលផលិតចេញពីគម្រោងនេះ នឹងត្រូវលក់ទៅឱ្យប្រទេសវៀតណាម។

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ជំហានទី ៤ របស់ជប៉ុន បិទបញ្ចប់ការដ្ឋានជាស្ថាពរ

ទីបំផុត គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី អង្គការ JICA បានបន្តស្នើដល់អ្នករស់នៅក្រុងភ្នំពេញឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច។ គម្រោងជំហានទី៤ នេះបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយក្រោយដាក់ដំណើរជាស្ថាពរ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច តាមរយៈការរំដោះទឹកភ្លៀងតាមប្រព័ន្ធលូក្នុងល្បឿនលឿនជាងមុនពីរយៈពេល១២-២៤ម៉ោង មកសល់ត្រឹម ២ម៉ោង។ គម្រោងនេះ មានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក ខណៈការងារធំដែលអនុវត្តក្នុងគម្រោងនេះរួមមាន៖ ១. ការដំឡើងប្រព័ន្ធលូសរុបប្រវែង ១២,២គីឡូម៉ែត្រ ២. ការសាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹកនៅសួនសាធារណៈខាងមុខ CDC ៣. ការដំឡើងម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ) ចំនួន៦ នៅច្រកទ្វារស្ថានីយបូមទឹក ៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២ ៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។ គួររំឭកដែរថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក […]

អាន​បន្ថែម