ក្រុមហ៊ុន Ford និងដៃគូ នឹងបោះទុន ១១,៤ ប៊ីលានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស

ក្រុមហ៊ុន Ford Motor Co., Ltd និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovations នឹងចាប់ដៃគ្នាបោះទុន ១១,៤ ប៊ីលានដុល្លារ បង្កើតរោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស ២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោកស្រី Lisa Drake ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ford មានចំនួន ៧ប៊ីលានដុល្លារ ក្នុងការវិនិយោគនេះ។ លោកស្រី បន្តថាការវិនិយោគនេះជាផ្នែកមួយនៃទំហំទឹកប្រាក់ដ៏មហិមាជាង ៣០ប៊ីលានដុល្លារ ដែល Ford គ្រោងចំណាយត្រឹមឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅជាការផលិតរថយន្តអគ្គិសនីវិញ។ Ford ក៏រំពឹងថា ៤០% នៃការលក់ទូទាំងពិភពលោកនឹងជារថយន្តអគ្គិសនី ត្រឹមឆ្នាំ២០៣០។ យ៉ាងណាមិញ រោងចក្រទាំង២ នឹងមានទីតាំងស្ថិតនៅរដ្ឋ Kentucky និងរដ្ឋ Tennessee នៃប្រទេសអាមេរិក ដោយគម្រោងនឹងរួមបញ្ចូលការបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីចំនួន ៣កន្លែង និងរោងចក្រផលិតរថយន្តភីកអាប់ចំនួន ១កន្លែងផងដែរ។ លោកស្រី Lisa Drake […]

អាន​បន្ថែម

ឥណ្ឌាថាស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានរ៉ែច្រើនគ្រប់គ្រាន់សម្រាប់បង្កើតរោងចក្រចម្រាញ់មាស

ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន តែមិនទាន់ឈានទៅដល់ការចម្រាញ់រ៉ែមាសនៅឡើយ ដោយក្រុមហ៊ុនត្រូវការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមុនសិន។ ឯកឧត្តម បញ្ជាក់ទៀតថា ជាលទ្ធផល នៃការសិក្សាស្រាវជ្រាវ ក្រុមហ៊ុនបានវាយតម្លៃថា បរិមាណធនធានរ៉ែមាននេះគឺមានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Mesco Gold (Cambodia) ជាក្រុមហ៊ុនរបស់ឥណ្ឌាមួយ បានទទួលអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី ១២០០ ហិកតា ស្រុកអូយ៉ាដាវ ខេត្តរតនគីរី។ រូបភាព៖ Angkorgold / Angkor resources

អាន​បន្ថែម

ត្រឹម៣ខែ កម្ពុជាចម្រាញ់មាសបាន ៥៥៥គីឡូ ខណៈនាំចេញទៅបន្សុទ្ធក្រៅប្រទេស ៣៥៥គីឡូ

គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា រយៈពេល ៣ខែក្រោយ បើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។ ឯកឧត្តម អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ចំនួនមាសដែលក្រុមហ៊ុនចម្រាញ់បាននេះ គឺរលូនតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ […]

អាន​បន្ថែម

មន្ទីរពេទ្យថ្នាក់ជាតិព្យាបាលអ្នកជំងឺកូវីដថ្មីមួយ នឹងត្រូវសាងសង់លើដីជាង១០ ហិកតា នៅកោះកុង

មន្ទីរពេទ្យលំដាប់ថ្នាក់ជាតិសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីស្រឡាងមួយកន្លែង នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនៅខេត្តកោះកុង ខណៈការដ្ឋានបើកការសាងសង់គ្រោងនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ។ មន្ទីរពេទ្យនេះនឹងត្រូវសាងសង់ លើផ្ទៃដីសរុប ១០ហិកតា ហើយនឹងក្លាយជាសមិទ្ធិផលហេដ្ឋានរចនាសម្ព័ន្ធដ៏ធំមួយទៀត បម្រើដល់វិស័យសុខាភិបាល។ ប្រភពដដែល មិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ ប៉ុន្តែបញ្ជាក់ថាវានឹងក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិមិនធ្លាប់មានពីមុនមកនៅកោះកុង។ ស្រដៀងគ្នានេះដែរ មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មីមួយកន្លែងទៀត ក៏ កំពុងស្ថិតក្នុងការសាងសង់នៅខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

អគារថ្នាក់រៀនវ័យឆ្លាតនៃវិទ្យាស្ថានជាតិអប់រំ កម្ពស់៦ជាន់ នឹងបញ្ចប់ការសាងសង់ឆ្នាំ ២០២៣

អគារកម្ពស់៦ជាន់ ថ្មីស្រឡាងមួយខ្នង នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងក្នុងពិធីបើកការដ្ឋាន កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅថា អគារនេះជាអគារទី២ ហើយ ក្រោមអំណោយសម្ដេចហ៊ុនសែន ហើយជាអគារសិក្សាថ្មីទំនើបបែបវៃឆ្លាត និងមានសរុបទាំង ៥៤បន្ទប់។ អគារសិក្សាថ្មីនេះ នឹងត្រូវបានបំពាក់ទៅដោយថ្នាក់រៀនវៃឆ្លាតមិនធ្លាប់មានពីមុនមក បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត សាលប្រជុំ សាលសហសិក្សា បន្ទប់សាស្រ្តាចារ្យ បន្ទប់សិល្បៈ បន្ទប់សុខភាព អាហារដ្ឋាន និងហាងកាហ្វេជាដើម។ ឯកឧត្ដម បានបញ្ជាក់ទៀតថា អគារនេះគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយ ដើម្បីជួយជំរុញកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ សាលារៀន និងការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន។ គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ក៏ធ្លាប់បង្ហាញផែនការចង់លើកកម្ពស់ និងពង្រីកវិទ្យាស្ថានជាតិអប់រំទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងកំណើននិស្សិត ដោយអាចនឹងត្រូវវាយចោលអគារចាស់ៗ ហើយសង់អគារថ្មីៗបន្ថែមជាច្រើន។

អាន​បន្ថែម

NagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារ Naga ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣

ក្រុមហ៊ុនកាស៊ីណូ NagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារគោលកម្ពស់ ៦៦ជាន់ នៃគម្រោង NagaWorld ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣ ក្រោមក្រុមហ៊ុនបញ្ចប់ការបុកគ្រឹះ និងការដ្ឋានចាំបាច់ផ្សេងៗទៀត។ សេចក្ដីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន ការងារគូប្លង់លម្អិត និងរចនាកំពុងបន្តធ្វើតាមផែនការ ទិសដៅបញ្ចប់ប្លង់លម្អិតនៃអគារគោល (Superstructure) នៅឆ្នាំ២០២៣។ ដោយឡែក ការងារបុកគ្រឹះ និងផ្នែកខាងក្រោមដី ក៏គ្រោងនឹងបញ្ចប់ នៅឆមាសទី១ ឆ្នាំ២០២៣ ផងដែរ។ ដូច្នេះ ក្រុមការងារផ្នែកសំណង់អគារគោល នឹងអាចចាប់ផ្ដើមការងារបាន។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ -១៩ នេះ ការសាងសង់ត្រូវបានរំខានបន្តិចបន្ដួច ពិសេសការយឺតយ៉ាវនៃការរផ្គត់ផ្គង់ស៊ីម៉ងត៍ បេតុង និងដែកជាដើម។ គួរបញ្ជាក់ថា ប្លង់មេដំណាក់កាលដំបូងនៃគម្រោងNaga 3 នេះ ត្រូវបានគូសឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្មអាមេរិក Skidmore, Owings & Merrill។ តាមផែនការ ៩៣% នៃគម្រោង Naga […]

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញ ចង់សង់កំពង់ផែរណបតាមដងទន្លេ ៧ កន្លែង បន្ថែមទៀត

កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំងទៀត ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។ គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា។ ឯកឧត្តម ហ៊ី បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែទាំង ៧ទីតាំង រួមមាន ផែរណបពហុបំណងកោះរកា, ផែ TS១១, ផែព្រែកអញ្ចាញ, ផែព្រែកក្តាម, ផែទន្លេបិទនៅខេត្តកំពង់ចាម, ផែឆ្លូងនៅខេត្តក្រចេះ និងផែកំពង់ឆ្នាំង ។ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងតាមដងទន្លេទាំងនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការគាំទ្រ ខណៈក៏បាន ស្នើវិស័យឯកជនចូលរួមលើការវិនិយោគ ដើម្បីឱ្យគម្រោងចេញជាផ្លែផ្កាឆាប់ៗ។

អាន​បន្ថែម

ទូតអាមេរិកសាទរលើគម្រោងបង្កើតរោងចក្រផលិតរថយន្ត Ford តម្លៃ ២១លានដុល្លារ នៅពោធិ៍សាត់

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ពីសក្តានុពលវិនិយោគក្នុងខេត្តពោធិ៍សាត់ ខណៈខេត្តនេះទើបទទួលគម្រោងវិនិយោគដ៏ធំមួយ គឺរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ។ ថ្លែងក្នុងឱកាស ចុះសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា អាមេរិកពិតជាមានមោទនភាព និងចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ក្រោយខេត្តនេះទទួលបាននូវការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយនេះ។ ឯកឧត្តមបន្តថា អ្វីដែលគួរឱ្យកោតសរសើរមួយទៀតគឺ រដ្ឋបាលខេត្តពោធិ៍សាត់ល្បីល្បាញរឿងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធសឹងជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ គួររំឭកថា កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានឱ្យដឹងថា ក្រុមហ៊ុមសម្រេចបោះទុនជាង ២១លានដុល្លារអាមេរិក វិនិយោគម្រោងរោងចក្រផលិតរថយន្តម៉ាកល្បី Ford នៅលើទឹកដីខេត្តពោធិ៍សាត់ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយ។ រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋស្នើឱ្យក្រុមហ៊ុនចិនវិនិយោគ១២លានដុល្លារ តបណ្តាញទឹកស្អាតពីក្រុងសៀមរាបទៅព្រលានថ្មី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី AIAI ឱ្យវិនិយោគទឹកប្រាក់ប្រមាណ ១២ ទៅ ១៣លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញចែកចាយទឹកស្អាតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ព្រលានយន្តហោះថ្មីនៅក្នុងស្រុកសូត្រនិគម។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ចម ប្រសិទ្ធ អាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុន AIAI កាលថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ដោយសារព្រលានថ្មីនេះមានទីតាំងនៅស្រុកសូត្រនិគម ចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប បញ្ហាប្រឈមធំទៅអនាគតគឺការផ្គត់ផ្គង់ទឹកស្អាត ដូច្នេះក្រុមហ៊ុនត្រូវគិតគូលើការវិនិយោគសង់បណ្ដាញថ្មីភ្ជាប់ទៅនឹងរដ្ឋាករទឹកស្វយ័តក្រុងសៀមរាបឱ្យបានមុនគម្រោងព្រលានបញ្ចប់ការសាងសង់។ ឯកឧត្តម មានប្រសាសន៍ថា៖ «ជាក់ស្ដែងពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីគឺមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ បើប្រើបំពង់ទុយោពីដើមទីទៅ ត្រូវប្រើទំហំ ៦០០មម រួមជាមួយការសាងសង់អាងស្តុក និងស្ថានីយចែកចាយបន្ត អាចនឹងចំណាយប្រមាណ ១២ ទៅ ១៣លានដុល្លារ»។ ឯកឧត្តមបន្តថា ការសង់បណ្ដាញថ្មីនេះ នឹងអាចផ្គត់ផ្គង់ទឹកបាន ៥ពាន់ ទៅ ១ម៉ឺន ម៉ែត្រគូបក្នុង១ ថ្ងៃ ដែលនឹងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំវិនិយោគ សក្ដានុពលអាជីវកម្ម រោងចក្រសហគ្រាស […]

អាន​បន្ថែម

ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគធំៗ៣ តម្លៃជាង១៥លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែល ទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១- ក្រុមហ៊ុន MOUNTAIN FOREST PRODUCT CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេ គ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម សម្ភារតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ២- ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD វិនិយោគ ៥,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ៣- ក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., […]

អាន​បន្ថែម