ក្រសួងគម្រោងបង្កើតផ្លូវដែកថ្មីតភ្ជាប់ពីក្រុងភ្នំពេញ ទៅកំពង់ផែថ្មីនៅស្រុកកៀនស្វាយ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាចង់បង្កើតផ្លូវរថភ្លើង តភ្ជាប់ទៅទីក្រុងភ្នំពេញទៅកាន់កំពង់ផែថ្មីដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រ LM17 នៅថ្ងៃទី ២០ ខែកញ្ញា ផ្លូវនេះអាចជាផ្លូវដែលតភ្ជាប់ពីផ្លូវដែកចាស់ ដែលមានស្រាប់ ឬជាផ្លូវថ្មី អាស្រ័យលើលទ្ធផលនៃការសិក្សា។ បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឱ្យមន្រ្តីពិនិត្យលើកការជួសជុលផ្លូវដែកតភ្ជាប់ទៅគីឡូលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឡើងវិញផង ព្រោះទីតាំងនោះក៏ជាចំណតផែរណប ទិសដៅដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍។

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញបង្ហាញគម្រោងកសាងកំពង់ផែរណបតាមដងទន្លេ

កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំងទៀត ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។ គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា។​ ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំង មានដូចជា ចំណតផែរណបពហុបំណងកោះរកា  ចំណតផែរណបពហុបំណងព្រែកអញ្ចាញ ចំណតផែរណបពហុបំណងព្រែកក្តាម ស្ថិតក្នុងខេត្តកណ្តាល ចំណតផែរណបពហុបំណងទន្លេបិទ ខេត្តកំពង់ចាម ចំណតផែរណបពហុបំណងឆ្លូង ខេត្តក្រចេះ និងចំណតផែរណបពហុបំណងកំពង់ឆ្នាំង ។ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងតាមដងទន្លេ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការគាំទ្រ​ដល់គម្រោងអភិវឌ្ឍន៍កំពង់ផែរណប។ ឯកឧត្តម ស្នើវិស័យឯកជនចូលរួមលើការវិនិយោគគម្រោងកំពង់ផែរណបនេះ។​

អាន​បន្ថែម

រោងចក្រគ្រឿងសង្ហារិមធំមួយតម្លៃជិត ៣លានដុល្លារ នឹងបង្ហាញខ្លួនលើផ្លូវជាតិលេខ២ ខេត្តតាកែវ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ២,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារិមចំនួន១កន្លែង នៅទឹកដីខេត្តតាកែវ។ យោងតាមប្រកាសរបស់គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុម័ត ១កន្លែង គឺ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (ពីស្បែក និងឈើនាំចូល) ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD ដែលនឹងត្រូវសាងសង់ឡើងនៅទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ គម្រោងវិនិយោគរោងចក្រថ្មីនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ២០៨ កន្លែង។ គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬស្មើនឹង ៣១៥លានដុល្លារអាមេរិក៕

អាន​បន្ថែម

ក្រសួងកំពុងរកយុទ្ធសាស្រ្តថ្មីដើម្បីពង្រឹងការការផ្គត់ផ្គង់ទឹកស្អាតឱ្យមាននិរន្តរភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាស្វែងរកយុទ្ធស្រាស្តថ្មី ដើម្បីគ្រប់គ្រង និងផ្ដល់សេវាប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ នេះបើតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចការងារ ដើម្បីធានាប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់។ លោកបានបន្តថា កិច្ចប្រជុំក៏បានពិភាក្សាលើលទ្ធផលការងារបច្ចេកទេស កិច្ចការហិរញ្ញវត្ថុ ការធ្វើសវនកម្មគម្រោង កិច្ចគាំពារបរិស្ថាន ការដោះស្រាយបញ្ហាប្រឈម ទិសដៅដើម្បីផ្ដល់សេវាឱ្យល្អជាងមុនទៅថ្ងៃអនាគត»។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ធ្វើឡើងក្រោមហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank)។ តាមរយៈគម្រោងនេះ គឺបានជំរុញ ឱ្យក្រុមការងារអនុវត្តគម្រោង ប្រតិបត្តិតាមគោលការណ៍គ្រឹះនៃក្រមសីលធម៌ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាព៕

អាន​បន្ថែម

សហគ្រាសផលិតកែវក្រដាស បំពង់បឺត ឆ្នៃពីម្សៅអង្ករ តម្លៃជាង៥លានដុល្លារ ដាក់ឲ្យដំណើរការហើយ

សហគ្រាស ផលិតកែវក្រដាស និងបំពង់បឺត តម្លៃជាង៥លានដុល្លារអាមេរិក ដែលស្ថិតនៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។ នាឪកាសនោះ លោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន ដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងសេដ្ឋកិច្ចកម្ពុជា។ លោកជំទាវបន្ថែមថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាស និងបំពង់បឺត ធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បង្ហាញការគាំទ្រចំពោះការវិនិយោគនេះ និងសូមស្នើដល់សហគ្រាស ឱ្យទទួលទិញវត្ថុធាតុដើមផ្ទាល់ពីកសិករក្នុងខេត្តធ្វើការដាំដុះ […]

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខា្នតធំទី៣ នៅក្រុងព្រះសីហនុ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

រដ្ឋបាលខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ ជាផ្លូវការហើយ នៅថ្ងៃទី១៧ កញ្ញា នេះដើម្បីបង្កើនសមត្ថភាពចម្រោះទឹកកខ្វក់ ទិសដៅឆ្លើយតបនឹងសំណល់រាវដែលកើនឡើងជាបន្តបន្ទាប់ និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងពិធីបើកការដ្ឋាននេះថា គម្រោងនេះមានទីតាំងភូមិ៤ សង្កាត់លេខ៤ ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា និងមានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ ជាក់ស្ដែង ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២កន្លែងរួចហើយ ដែលបានបើកដំណើរការរួចរាល់។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ដោយឡែក អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ គួរបញ្ជាក់ថា ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ៕

អាន​បន្ថែម

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ តម្លៃ១,៤លានដុល្លារ សាងសង់បានជិត៨០%ហើយ

គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សាងសង់សម្រេចបានជិត៨០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំនេះ។ ក្នុងឱកាសចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលមានតម្លៃ ១,៤លានដុល្លារ។ មន្ទីរពេទ្យនេះត្រូវបានបើកការដ្ឋានកាលពីឆ្នាំមុន ដែលជាអគារកម្ពស់៤ជាន់ និងកំពុងសាងសង់លើផ្ទៃដីទំហំ ១៣ ២២៩ ម៉ែត្រក្រឡា ហើយបើតាមផែនការ គម្រោងនេះនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះ។ (អានបន្ថែម) មន្ទីរពេទ្យនេះសាងសង់ឡើង ដោយបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម។ ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ។

អាន​បន្ថែម

វិនិយោគិនតួកគីស្វែងរកឱកាសវិនិយោគក្នុងទីផ្សារសំណង់និងវិស័យធំៗផ្សេងទៀតនៅកម្ពុជា

វិនិយោគិន និងធុរកិច្ចជនប្រទេសតួកគី កំពុងស្វះស្វែងរកឱកាសវិនិយោគនៅកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន ដោយក្នុងនោះវិស័យសំណង់ក៏ជាវិស័យអាទិភាពមួយផងដែរ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។ បណ្តាវិនិយោគិន និងធុរកិច្ចតួកគី បានលើកឡើងដូច្នេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា- តួកគី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ។ វេទិកាធុរកិច្ចនេះ ត្រូវបានសហការរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាកម្មតួកគី (SANKON)។ កិច្ចប្រជុំបញ្ជាក់ថា វិស័យសំណង់ស្ថិតក្នុងវិស័យសំខាន់ៗ ដែលវិនិយោគិនសម្លឹងឃើញសក្តានុពលផ្សេងទៀត ដូចជា កសិកម្ម ឧស្សាហកម្ម វិស័យវាយនភ័ណ្ឌ បច្ចេកវិទ្យាព័ត៌មានសុខាភិបាល ថាមពល និងទេសចរណ៍។ វេទិកាធុរកិច្ច បានបញ្ចប់ទៅដោយជោគជ័យ ដោយក្នុងនោះរាល់ធាតុចូលនៃកិច្ចពិភាក្សានឹងត្រូវប្រើបា្រស់សម្រាប់រៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នានាថ្ងៃអនាគតដើម្បីជម្រុញ ពាណិជ្ជកម្មនិងការវិនិយោគប្រទេសទាំងពីរ។

អាន​បន្ថែម

ត្រឹមឆ្នាំ២០២១ កម្ពុជាមានរោងចក្រដំឡើងនិងគ្រឿងបង្គុំរថយន្តសរុប ៩កន្លែងទូទាំងប្រទេស

កម្ពុជាមានរោងចក្រដំឡើងរថយន្ត និងរោងចក្រគ្រឿងបង្គុំរថយន្តសរុបចំនួន ៩កន្លែង ទូទាំងប្រទេស ដែលបានចុះបញ្ជីផ្លូវការ បើគិតត្រឹមឆ្នាំ២០២១នេះ។ នេះបើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍។ រោងចក្រដំឡើងរថយន្ត និងគ្រឿងបង្គុំរថយន្តទាំងនេះ គឺជាការវិនិយោគមកពីប្រទេស ជប៉ុន ចិន ថៃ កូរ៉េខាងត្បូង រួមនឹងក្រុមហ៊ុនក្នុងស្រុកមួយចំនួន ក្រោមទុនវិនិយោគសរុបជាង ៦១លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនចំនួន ៩ មានរោងចក្រ ២ គឺជារោងចក្រដំឡើងរថយន្ត ដែលមានទីតាំងនៅខេត្តស្វាយរៀង និងភ្នំពេញ ក្រោមទុនវិនិយោគសរុប ២០លានដុល្លារ។ ដោយឡែក រោងចក្រ ៧ផ្សេងទៀត គឺជារោងចក្រផលិតគ្រឿងបង្គុំរថយន្ត ដែលទុនវិនិយោគសរុប ៤១លានដុល្លារ។ ៤ នៃរោងចក្រទាំងនេះ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ ៣ទៀត ស្ថិតនៅក្រុងព្រះសីហនុ ស្វាយរៀង និងភ្នំពេញ។ ផលិតផលគ្រឿងបង្គុំរថយន្តទាំងអស់ ត្រូវបាននាំចេញទាំងស្រុងទៅក្រៅប្រទេស។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក៏ទើបអនុម័តឱ្យក្រុមហ៊ុន RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចែកចាយរថយន្ត ម៉ាក Ford […]

អាន​បន្ថែម

ការដ្ឋានស្ពានខ្សែកាបធំៗ ២ ខ្សែ នៃគម្រោងអភិវឌ្ឍកោះនរា ជារួមសម្រេចបាន ១៤,៧% ហើយ

ការដ្ឋានសាងសង់ស្ពានខ្សែកាបធំៗ ២ ខ្សែ នៅភ្នំពេញ តភ្ជាប់ពីទីក្រុងកោះនរា ទៅផ្លូវជាតិលេខ ១ និងទៅកោះពេជ្រ ជាមធ្យមបានសម្រេចជាង ១៤,៧% ហើយ បើគិតត្រឹមខែកញ្ញា។ នេះបើយោងតាម អ្នកគ្រប់គ្រងគម្រោង លោក ម៉ែន បូលី។ លោកប៉ូលី បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី ១៥ កញ្ញា នេះថា ស្ពានទី ១ ដែលតភ្ជាប់កោះនរាទៅផ្លូវជាតិលេខ១ សម្រេចបានត្រឹម ២,៥% ប៉ុណ្ណោះ ខណៈស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ២៧% ហើយ។ គម្រោងទាំង ២ កំពុងអនុវត្តដោយក្រុមហ៊ុន OCIC ដោយបានបើកការដ្ឋាន កាលពីខែតុលា ឆ្នាំ២០២០។ (អានបន្ថែម) ស្ពានទី១ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក។ ដោយឡែក […]

អាន​បន្ថែម