គម្រោងអភិវឌ្ឍន៍
គម្រោងអភិវឌ្ឍកោះនរាសម្រេចបានប្រមាណ ៤៨% គ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣
ការដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ នៅតែដំណើរការដោយរលូន ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ដោយគិតត្រឹមខែកញ្ញានេះ សម្រេចបានប្រមាណ ៤៨% ហើយ ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។ លោក ម៉ែន ប៉ូលី អ្នកគ្រប់គ្រង់ទូទៅនៃផ្នែកមួយរបស់គម្រោងអភិវឌ្ឍកោះនរា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៥ កញ្ញា នេះថា ការងារធំៗនៃគម្រោងនេះ មាន ៥ ផ្នែក ដោយផ្នែកនីមួយៗសម្រេចបានខុសៗគ្នា។ លោក បានឱ្យដឹងថា៖ «ផ្នែកទី១ គឺការសាងសង់ច្រាំងទន្លេធំដែលសម្រេចបាន ៧៨% ទី២ គឺការសាងសង់ច្រាំងទន្លេតូចសម្រេចបាន ៥០% ទី ៣ ការបូមខ្សាច់ដើម្បីចាក់បំពេញសម្រេចបាន ៨៥% ទី៤ ការដ្ឋានស្ពានភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ សម្រេចបាន ២,៥% និងទី ៥ គឺការដ្ឋានស្ពានភ្ជាប់កោះនរា ភ្ជាប់ទៅកោះពេជ្រសម្រេចបាន ២៧%»។ លោកបន្តថា៖ «ការងារទាំងអស់ធ្វើទៅដោយរលូន និងទាន់ពេលតាមផែនការ។ ការងារធ្វើច្រាំងអាចនឹងបញ្ចប់នៅឆ្នាំ ២០២២ ខណៈការៀបចំហេដ្ឋារចនាសម្ព័ន្ធជារួម ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅខែមិថុនា […]
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅភ្នំពេញតម្លៃជាង ៣,៧លានដុល្លារនឹងបើកការដ្ឋានឆាប់ៗ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្ម «សំណល់ភក់បង្គន់» ថ្មីមួយកន្លែង តម្លៃជាង ៣,៧លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំថ្ងៃទី៨ ខែកញ្ញា កន្លងទៅ។ លោក នួន ផារ័ត្ន បានឱ្យដឹងថា គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និង សមាគមអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (AIMF)។ លោកបន្តថា ការដ្ឋានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងចាប់ផ្ដើមនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ យ៉ាងណាក្ដី រដ្ឋបាលរាជធានីភ្នំពេញនៅមិនទាន់បញ្ជាក់នូវផែនការលម្អិតទាក់ទងគម្រោង ដូចជាទីតាំងសាងសង់ ក៏ដូចជារយៈពេលនៃការបញ្ចប់ការសាងសង់នៅឡើយទេ។
អានបន្ថែមរោងចក្រផលិតរថយន្តម៉ាកល្បី Ford តម្លៃ ២១លានដុល្លារ នឹងបង្ហាញខ្លួនក្នុងខេត្តពោធិ៍សាត់
រោងចក្រផលិតរថយន្តម៉ាកល្បី Ford តម្លៃជាង ២១ លានដុល្លារ នឹងបង្ហាញខ្លួននៅលើទឹកដីខេត្តពោធិ៍សាត់ឆាប់ៗនេះ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយលើការវិនិយោគដ៏ធំនេះ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែកញ្ញា រវាងអភិបាលខេត្តពោធិ៍សាត់ គណៈកម្មការអន្តរក្រសួង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ដែលជាម្ចាស់ទុនវិនិយោគម្រោងនេះ។ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ១៥៩គីឡូម៉ែត។ រោងចក្រនេះ នឹងផ្គុំ និងតម្លើងរថយន្ត Ford Ranger និងរថយន្ត Ford Everest ដោយជាជំហានដំបូង ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD នឹងនិយោគ ២១លានដុល្លារអាមេរិក។ ក្នុងជំហាននេះ ក្រុមហ៊ុន […]
អានបន្ថែមចិនប្រគល់ពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជាជាផ្លូវការ ព្រមទាំងចុះហត្ថលេខាកិច្ចព្រមព្រៀមសំខាន់ៗ ៦
ប្រទេសចិន កាលពីថ្ងៃទី ១២ កញ្ញា កន្លងមកនេះ បានប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃជាង ១៥០លានដុល្លារ ជូនកម្ពុជាជាផ្លូវការហើយ ព្រមនឹងចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងសំខាន់ៗចំនួន៦ បន្ថែមទៀត ដើម្បីផ្ដល់ជំនួយនានាដល់កម្ពុជាទាំងបច្ចេកទេស និងថវិកាសរុបជាង ២៧០ លានដុល្លារ។ ពិធីទាំងពីរនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសចិន។ កម្មវិធីធំទី ១ គឺការប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ លើផ្ទៃដីទំហំជាង ១៦ ហិកតា ក្រោមជំនួយឥតសំណងរបស់ចិនជាង ១៥០ លានដុល្លារ។ បច្ចុប្បន្នការដ្ឋាន បានបញ្ចប់១០០% ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺន នាក់ ត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣។ ដោយឡែក កម្មវិធីទី ២ គឺ ពិធីចុះហត្ថលេខារវាងកម្ពុជា-ចិនលើឯកសារចំនួន០៦ រួមមាន៖ ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ […]
អានបន្ថែមក្រុមហ៊ុន Renaissance Minerals ទទួលបានអាជ្ញាបណ្ណសិទ្ធរុករ៉ែមាសនៅខេត្តត្បូងឃ្មុំហើយ
ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) រុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ថែមទៀត ក្រោយក្រុមហ៊ុនមួយនេះទើបប្រកាសបើកឧស្សាហកម្មរ៉ែមាសខ្នាតពាណិជ្ជកម្មដំបូងបង្អស់នៅកម្ពុជា ក្នុងខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងមកនេះ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ធ្លាប់មានប្រសាសន៍ថា តាមរយៈប្រតិបត្តិការរបស់ក្រុមហ៊ុន Renaissance Minerals កម្ពុជាអាចចម្រាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ ឬស្មើនឹង ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម) គិតត្រឹមខែសីហា រ៉ែមាស ៥៩ គីឡូក្រាម ដំបូងត្រូវបាននាំចេញពីកម្ពុជាទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលីហើយ ខណៈក្រុមហ៊ុនគ្រោងនាំចេញលើកទី២ ក្នុងបរិមាណ ១០០គីឡូ នៅក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម)
អានបន្ថែមខេត្តកំពតនឹងមានរោងចក្រផលិតទឹកស្អាតថ្មីមួយតម្លៃជាង ១,៣ លានដុល្លារ
រដ្ឋបាលខេត្តកំពត សម្រេចអនុម័តឱ្យក្រុមហ៊ុន ស៊ិន ហ៊ួរឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) វិនិយោគ ១,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទឹកស្អាតខ្នាតធំមួយនៅក្រុងកំពត។ នេះបើតាមកិច្ចប្រជុំភាគីពាកព័ន្ធកាលពីថ្ងៃទី ០៩ ខែកញ្ញា នេះ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា រោងចក្រនេះនឹងសាងសង់ឡើងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ក្រោយសាងសង់រួច រោងចក្រនឹងមានមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដោយក្រុមហ៊ុនគ្រោងនឹងផលិតទឹកស្អាតឱ្យបាន ២លានម៉ែត្រគូបនៅក្នុងឆ្នាំដំបូង។ គួរបញ្ជាក់ថា គម្រោងនេះ ក៏នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់សរុបចំនួន ៥៤នាក់ ផងដែរ។ ខេត្តកំពតជាខេត្តកំពុងមានសក្ដានុពលទេសចរណ៍មួយ ដែលឃើញថាមានការអភិវឌ្ឍជាបន្ដបន្ទាប់ តួយ៉ាងដូចជា គម្រោងកំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ គម្រោងអភិវឌ្ឍទីក្រុងបូកគោ គម្រោងស្ដារផ្លូជាតិធំៗ ៣ខ្សែ និងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ ជាដើម។
អានបន្ថែមបុរីហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ថ្មីលើផ្លូវ៦អា សម្រាប់គម្រោងដឹណេតឆឺរ៉ល
អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក កាលពីថ្ងៃ ៨ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់ថ្មីនៅលើផ្លូវជាតិលេខ ៦អា ក្នុងតំបន់ជ្រោយចង្វារ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់នៃគម្រោង ដឹណេតឆឺរ៉ល ។ ការិយាល័យលក់ថ្មីនេះ ស្ថិតនៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីអបអរពិធីសម្ពោធជាការិយាល័យលក់ 6A ថ្មីនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ ៨ ម៉ឺនដុល្លារ ជាមួយការបញ្ចុះតម្លៃដល់ទៅ ១២%។ លើសពីនេះ អតិថិជនអាចបង់ ២០% នៃតម្លៃផ្ទះ ដោយគ្មានប្រាក់កក់ និង គ្មានការប្រាក់ រយៈពេល ៣០ខែ។ ប្រម៉ូសិនគឺមានត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។ គួរបញ្ជាក់ថា គម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលកំពុងសាងសង់នៅលើផ្ទៃដីជិត ៥០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ […]
អានបន្ថែមតំបន់វិស្សមកាលក្រសួងការពារជាតិលើដីជាង ១ពាន់ហិកតា នឹងបើកការដ្ឋានឆាប់ៗ
ក្រសួងការពារជាតិ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង ១០០០ហិកតា នៅខេត្តកោះកុង ឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាល ពីថ្ងៃទី៣ ខែកញ្ញា។ ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរង ខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯក សឿន រឿត ដែលជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់។ លោក សុខ សុទ្ធី បានឱ្យដឹងថា ការចុះពិនិត្យទីតាំង គឺដើម្បីចង្អុលបង្ហាញ និងអនុញ្ញាតឱ្យគ្រឿងចក្រនៃកងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមឈូសឆាយព្រំដី និងបោះបង្គោលព្រំដីតាមនិយាមកាដែលបានកំណត់រួចហើយ។ តាមផែនការ ដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍនេះ មានទីតាំងស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង កាលពីខែកក្កដា បានសម្រេចប្រគល់ដីរដ្ឋ ១ ១០២ ហិកតា ទៅក្រសួងការពារជាតិដើម្បីបង្កើតជាងតំបន់អភិវឌ្ឍ និងតំបន់វិសមកាលក្រសួងការពារជាតិ ក្រោមឈ្មោះ «សម្តេចពិជ័យសេនា ទៀ បាញ់»។ (អានបន្ថែម)
អានបន្ថែមគម្រោងពង្រីកកំពង់ផែទឹកជ្រៅនៅព្រះសីហនុត្រូវបានពន្យារពេលបើកការដ្ឋាន
គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅឆ្នាំ២០២២ វិញ ដោយសារការងារគូសប្លង់នៃគម្រោងមិនទាន់បញ្ចប់។ នេះបើយោងតាមលោក ថៃ រិទ្ធី អគ្គនាយករងនៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម) បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ ក្រោយជំហានទី ១ (ជម្រៅ ១៤,៥ម៉ែត្រ) នឹងត្រូវសាងសង់ឱ្យរួច នៅឆ្នាំ ២០២៥ ម្យ៉ាងទៀតកំពង់ផែមួយនេះនឹងជួយធានាបានដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ ដែលមានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល JICA កំពុងសិក្សាលើជំហាននេះ។ (អានបន្ថែម) លើសពីនេះ សម្រាប់រយៈពេលវែង គឺជំហានទី៤ និង […]
អានបន្ថែមមជ្ឈមណ្ឌលស្ដារនីតិសម្បទាថ្មីទំហំជាង ១០ហិកតា នៅខេត្តកណ្ដាល សាងសង់បាន ៤០% ហើយ
គម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើដីទំហំជាង ១០ ហិកតា នៅខេត្តកណ្ដាល សម្រេចបានជាង ៤០% ដោយគម្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២២ ខាងមុខ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកញ្ញា។ មានទីតាំងស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង គម្រោងនេះនឹងមានការសាងសង់អាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង អគារស្នាក់នៅសម្រាប់បុរស-នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត។ ក្រោយសាងសង់រួច មជ្ឈមណ្ឌលនេះ ត្រូវបានរំពឹងទុកថានឹងអាចទទួលព្យាបាលអ្នកញៀនគ្រឿងញៀនបានប្រមាណជាង២ពាន់នាក់។
អានបន្ថែម