គម្រោងអភិវឌ្ឍន៍
គម្រោងសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដថ្មី នៅខេត្តព្រះសីហនុ បើកការដ្ឋានហើយ
រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់មន្ទីរពេទ្យថ្មីមួយខ្នង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់។ មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ-១៩» អគារថ្មីនេះកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី។ អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ សម្រាប់គ្រែ០១ជាន់ ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ នឹងបញ្ចប់ការសង់រយ:ពេល ៣ខែ ហើយនឹងត្រូវប្រើប្រាស់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ប៉ុណ្ណោះ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងកិច្ចត្រួតពិនិត្យការដ្ឋានកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ ថា ក្រោយពីបញ្ចប់ជំងឺរាតត្បាតនៃកូវីដ-១៩ រដ្ឋបាលខេត្ត អាចកែសម្រួលអគារ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្តែង៕
អានបន្ថែមមជ្ឈមណ្ឌលធុរកិច្ចថ្មី តម្លៃ២,៧លានដុល្លារ បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់កូរ៉េខាត្បូង
អគារមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពុជា ឬNICC បានការដ្ឋានសាងសង់ជាផ្លូវការហើយ នៅក្នុងបរិវេណនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ក្រោមជំនួយ ៨ លានដុល្លារ ពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមវត្តមានរបស់ ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Park Heung-kyoeng អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឯកឧត្តម Rho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA និងឯកឧត្តម ជាតិ ជាលី សកលវិទ្យាធិការ។ បើតាមផែនការ មជ្ឈមមណ្ឌលនឹងត្រូវសាងសង់ជាអគារកម្ពស់ ៣ ជាន់ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខ។ ឯកឧត្តម Rho Hyunjun សង្ឃឹមថាគម្រោងនេះ នឹងក្លាយជាការបោះជំហានសំខាន់មួយទៀតដើម្បីគាំទ្រដល់ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមបច្ចេកវិទ្យាឌីជីថល និងបណ្តាញទីផ្សារនៅកម្ពុជា ពិសេសចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយឱ្យអាចបង្កើតអាជីវកម្មដោយខ្លួនឯងបានដោយមានប្រសិទ្ធភាព។
អានបន្ថែមការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន
រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។ យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់មួយចំនួនទៀត។ បច្ចេកវិទ្យានេះមានលក្ខណៈពិសេសប្លែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលចង់សម្រេចបានគោលដៅកាត់បន្ថយឧស្ម័នពុល ប៉ុន្តែក៏ចង់ពង្រីកសេដ្ឋកិច្ច។ គួរបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចវិនិយោគបង្កើតរោងចក្រថាមពលនៅស្រុកល្វាឯមកាលពីឆ្នាំ២០២០ បន្ទាប់ពីកម្ពុជា បានជួបនឹងវិបត្តិថាមពលផ្គត់ផ្គង់ទាបជាងតម្រូវការកាលពីឆ្នាំ២០១៩។ បើតាមក្រសួងរ៉ែ និងថាមពល រោងចក្រថាមពលនេះ បានបញ្ចប់ការសាងសង់ និងត្រៀមដាក់ដំណើរការផលិតថាមពល នៅពេលតម្រូវការប្រើប្រាស់ថាមពលនៅភ្នំពេញកើនឡើង៕
អានបន្ថែមWorldBank ផ្ដល់កម្ចី ៦៣ លានដុល្លារ សាងសង់ទីលានចាក់សំរាមស្ដង់ដា ក្នុងខេត្តធំៗ ៣
ធនាគារពិភពលោក (World Bank) គ្រោងផ្ដល់ហិរញ្ញប្បទាន ៦៣លានដុល្លារ សម្រាប់គម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក ដែលមានស្ដង់ដា ក្នុងខេត្តសៀមរាប កណ្ដាល និងកំពង់ស្ពឺ ដោយថវិកានេះនឹងត្រូវអនុវត្តរយៈពេល ៦ ឆ្នាំ។ នេះបើយោងតាមជំនួបរវាង ក្រសួងបរិស្ថាន និងធនាគារពិភពលោក ដើម្បីពិភាក្សាលើលទ្ធផលសិក្សាលទ្ធភាពបឋម និងពិនិត្យឡើងវិញលើជម្រើសទីតាំង នៃទីលានចាក់សំរាម ក្នុងខេត្តទាំង ៣ នេះ កាលពីថ្ងៃទី៣១ សីហា កន្លងទៅ។ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន គាំទ្រលើការសាងសង់ទីលានចាក់សំរាមក្នុងខេត្តទាំង ៣ ប៉ុន្តែក៏បានស្នើឱ្យ ធនាគារពិភពលោក សិក្សាសាងសង់ទីលានចាក់សំរាម នៅក្រុងបាត់ដំបង និងក្រុងព្រះសីហនុផងដែរ។ ជាការឆ្លើយតប ក្រុមការងារធនាគារពិភពលោកនឹងពិនិត្យឡើងវិញអំពីគម្រោងចំណាយវិនិយោគ និងប្រតិបត្តិការដែលក្រសួងបរិស្ថានបានស្នើ តាមស្ថានភាពជាក់ស្តែង។ គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តកណ្ដាល ទីតាំងដែលពិចារណាគឺតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង។ (អានបន្ថែម)
អានបន្ថែមកំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ
គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្នាំ ចប់ និងបន្ត១៥ ឆ្នាំទៀត និងត្រូវបង់ថវិកាជូនរដ្ឋបាលខេត្តក្នុងមួយឆ្នាំ ចំនួន ១១ លានរៀល ដោយត្រូវបង្កើន៥% រៀងរាល់៥ ឆ្នាំម្តងៗ។ មិនត្រឹមតែប៉ុណ្ណោះ ពេលចប់អាណត្តិកិច្ចសន្យា អ្នកវិនិយោគ ត្រូវប្រគល់ទីតាំងកំពង់ផែសេះស និងសំណង់ទាំងអស់ជូនរដ្ឋ ទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយគ្មានលក្ខខណ្ឌ។ ឯកឧត្តមអភិបាលខេត្តកែប សោម ពិសិដ្ឋ ធ្លាប់មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។ (អានបន្ថែម)
អានបន្ថែមផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ
ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាវាគ្មិន។ ចំពោះផ្លូវធំៗ ដែលសង់រួច ហើយបើកដំណើរការរួមមាន ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ និង៦A ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ១៥៧៧ និង ផ្លូវក្រវ៉ាត់ក្រុងទី២ ជាដើម។ ដោយឡែក ស្ពានដែលបានដាក់ឱ្យប្រើប្រាស់រួមមាន ស្ពានអាកាសមិត្តភាពចិនសែនសុខ ស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់បាណុងអៀន និងការធ្វើឱ្យប្រសើរឡើងស្ពានមិត្តភាពកម្ពុជា ជប៉ុន (ស្ពានជ្រោយចង្វារទី១)ជាដើម។ ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានយកចិត្តទុកដាក់ លើការពង្រឹងគុណភាព និងការចុះត្រួតពិនិត្យជាប្រចាំលើការសាងសង់ ជួសជុល និងថែទាំផ្លូវ ដើម្បីធានាបានគុណភាព […]
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគជប៉ុនជាង ២១០គម្រោង តម្លៃ ៣ពាន់លាន ត្រឹមខែកក្កដា ឆ្នាំ២០២១
គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើគម្រោងសរុបចំនួនប្រមាណ ២១១ គម្រោង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។ នេះបើយោងតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ គម្រោងវិនិយោគជប៉ុននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២.៨ ពាន់លានដុល្លារអាមេរិក។ ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន៦៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែមសេដ្ឋីចិននិងលោកលី សុខឆាយបានអនុម័តថវិកា២០០លានដុល្លារ សហការលើគម្រោងព្រលានភ្នំពេញថ្មី
ក្រុមហ៊ុនមហាសេដ្ឋីពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក LSCG កាលពីថ្មីៗនេះ រួមគ្នាអនុម័តថវិកា ២០០ លានដុល្លារ សម្រាប់សហការវិនិយោគជាមួយអ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។ បើយោងតាមអគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយ ដែលជាតំណាងចរចាលើកិច្ចសហការនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនរួចរាល់ ទាំងថវិកា បច្ចេកទេស និងធនធានមនុស្ស សម្រាប់រួមអនុវត្តគម្រោងព្រលានថ្មីនេះ ដោយបច្ចុប្បន្ន គឺនៅរង់ចាំតែការអនុម័តចុងក្រោយពីអ្នកឧកញ្ញា ពុង ឃាវសែ ប៉ុណ្ណោះ។ លោក លី សុខឆាយ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៩ សីហា ថា៖ «ក្រុមហ៊ុនមហាសេដ្ឋីចិន និងក្រុមហ៊ុនLSCG បានចរចាជាមួយនឹងOCIC និងអ្នកឧកញ្ញា ពុង ឃាវសែ ជាច្រើនលើកមកហើយ មុននឹងឈានដល់ដំណាក់កាលត្រៀមថវិកា ២០០លានដុល្លារ ពីទីក្រុងប៉េកាំងដោយផ្ទាល់នេះ»។ «លើសពីនេះ ក្រុមហ៊ុនក៏បានសិក្សាលើផែនការមេនៃគម្រោង លទ្ធភាពនៃការវិនិយោគ ការងារបច្ចេកទេសដែលក្រុមហ៊ុនអាចរួមសហការបាន ក៏ដូចជាហានិភ័យដែលអាចនឹងកើតមាន រួចរាល់ជាស្រេចអស់ហើយ។ គ្រប់យ៉ាងក៏ត្រូវបានដាក់បញ្ជូនទៅខាងក្រុមហ៊ុនព្រលានយន្តហោះថ្មី និង […]
អានបន្ថែមគម្រោងបង្កើតរោងចក្រថ្មីតម្លៃជិត១៥លានដុល្លារ នឹងលេចរូបរាងក្នុងខេត្តចំនួន៣ ឆាប់ៗនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៤,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣កន្លែង នៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៨ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១. ក្រុមហ៊ុន SHINING FASHION INDUSTRIAL CO., LTD. វិនិយោគប្រមាណ ៣,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២. ក្រុមហ៊ុន MELYO PLASTIC TECHNOLOGY CO., LTD. វិនិយោគប្រមាណ ៤,៧លានដុល្លារ បង្កើតរោងចក្រផលិតធុងទឹកកក និងធុងជ័រ នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ៣. ក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. វិនិយោគប្រមាណ ៦,៧លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងក្រសាំង […]
អានបន្ថែមរដ្ឋជ្រើសខេត្តបាត់ដំបង និងសៀមរាបជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់ពិនិត្យសំណាកកូវីដ
ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងខេត្តសៀមរាប ជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់សម្រាប់ពិនិត្យសំណាកអ្នកជំងឺកូវីដ១៩ សម្រាប់ខេត្តតំបន់ភាគពាយ័ព្យ និងខាងលិចនៃប្រទេស។ ការសាងសង់មន្ទីរពិនិត្យសំណាកថ្មីនៅខេត្តបាត់ដំបង ទើបតែត្រូវបានបញ្ចប់ ដោយគ្រោងនឹងបើកដំណើរការ នៅដើមខែកញ្ញានេះ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងថា កន្លែងធ្វើសំណាកខេត្តបាត់ដំបង នឹងបម្រើដល់ការតេស្តលើសំណាក ដែលយកមកពីខេត្តបាត់ដំបង ពោធ៍សាត់ ប៉ៃលិន ដោយមិនចាំបាច់បញ្ជូនសំណាកទៅទីក្រុងភ្នំពេញ។ លើសពីនេះ មន្ទីរពិសោធន៍ថ្នាក់តំបន់នៅខេត្តសៀមរាប គឺសម្រាប់ការពិនិត្យសំណាកកូវីដ១៩ មកពីខេត្តកំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យជាដើម។
អានបន្ថែម