រដ្ឋជ្រើសខេត្តបាត់ដំបង និងសៀមរាបជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់ពិនិត្យសំណាកកូវីដ

ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងខេត្តសៀមរាប ជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់សម្រាប់ពិនិត្យសំណាកអ្នកជំងឺកូវីដ១៩ សម្រាប់ខេត្តតំបន់ភាគពាយ័ព្យ និងខាងលិចនៃប្រទេស។ ការសាងសង់មន្ទីរពិនិត្យសំណាកថ្មីនៅខេត្តបាត់ដំបង ទើបតែត្រូវបានបញ្ចប់ ដោយគ្រោងនឹងបើកដំណើរការ នៅដើមខែកញ្ញានេះ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងថា កន្លែងធ្វើសំណាកខេត្តបាត់ដំបង នឹងបម្រើដល់ការតេស្តលើសំណាក ដែលយកមកពីខេត្តបាត់ដំបង ពោធ៍សាត់ ប៉ៃលិន ដោយមិនចាំបាច់បញ្ជូនសំណាកទៅទីក្រុងភ្នំពេញ។ លើសពីនេះ មន្ទីរពិសោធន៍ថ្នាក់តំបន់នៅខេត្តសៀមរាប គឺសម្រាប់ការពិនិត្យសំណាកកូវីដ១៩ មកពីខេត្តកំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យជាដើម។  

អាន​បន្ថែម

វិហារគ្រីស្ទានកំពូល ៥ ប្លែកថ្មី ដំបូងបង្អស់នៅកម្ពុជា នឹងបើកការដ្ឋាន នៅខែកញ្ញា នេះ

វិហារគ្រីស្ទាន Latter-Day Saints នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ ខែកញ្ញានេះ នៅរាជធានីភ្នំពេញ ក្រោយប្រកាសផែនការចង់សាងសង់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះវិហារកាលពីថ្មីៗនេះ។ វិហារគ្រីស្ទាន Latter-Day Saints ជាព្រះវិហារប្លែកថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលនឹងសាងសង់ជាវិហារជញ្ជាំងពណ៌ស រាងការ៉េ និងមានស្តូបចំនួន ៥ នៅផ្នែកខាងលើ។ គម្រោងនេះនឹងមាន ផ្ទៃក្រឡាអគារសរុបជាង​ ៩០០ ម៉ែត្រក្រឡា ដែលសាងសង់លើផ្ទៃដីសរុបជាង ១២ ០០០ម៉ែត្រក្រឡា។ តាមផែនការ គម្រោងមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវសហព័ន្ធរុស្ស៊ី ពោលគឺស្ថិតនៅចន្លោះរវាងវិទ្យាស្ថានបច្ចេកទេស និងវិទ្យាស្ថានភាសាបរទេស នៅជិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រូបភាពពី៖ deseret

អាន​បន្ថែម

ការដោះស្រាយផលប៉ះពាល់ដីធ្លីនៅព្រលានយន្តហោះភ្នំពេញថ្មីនៅមិនទាន់ចប់ សល់ ១១ក្បាលដី មិនព្រមចេញ

ក្រុមហ៊ុនអ្នកអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី Cambodia Airport Investment Co Ltd (CAIC) កាលពីព្រឹកថ្ងៃទី ២៥ ខែសីហា បានប្រគល់ប្លង់កម្មសិទ្ធិដីនៅទីតាំងថ្មី ដល់ពលរដ្ឋ ១៦នាក់ ឬស្មើនឹង៣១ក្បាលដី ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងសាងសង់ព្រលានថ្មីនេះ។ ពិធីប្រគល់ប្លង់ដីនេះធ្វើឡើង ក្រោមវត្តមានរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC។ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវការដីទំហំ ២៦០០ហិកតា ខណៈការដោះស្រាយផលប៉ះពាល់ដល់អ្នកដែលធ្លាប់រស់នៅទីតាំងនោះ ត្រូវបាន និងកំពុងធ្វើឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែឧសភា កន្លងទៅ ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ។ (អានបន្ថែម) បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនក្រុមហ៊ុន។ ហេតុនេះ ឯកឧត្តមបានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមចូលរួមជាមួយរដ្ឋាភិបាល […]

អាន​បន្ថែម

ខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។ យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២. ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែលវិនិយោគ ៤,៧លានដុល្លារអាមេរិក បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ៣. ក្រុមហ៊ុន SCHNEITEC […]

អាន​បន្ថែម

មហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ៉ា ពុង ឃាវសែ

មហាសេដ្ឋីពីប្រទេសចិន កាលពីថ្មីៗនេះ ត្រៀមបោះទុនរាប់រយលានដុល្លារ ចង់សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤ រួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរា គម្រោងបឹង ៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ ៥១ នៅខេត្តកំពង់ស្ពឺ។ ផែនការចង់សហការនេះធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បាន និងកំពុងធ្វើការរួមគ្នាជាមួយ OCIC លើគម្រោងជាច្រើនមកហើយដែរ។ អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៣ សីហា នេះថា៖ «ក្រុមហ៊ុនដ៏ធំមួយរបស់មហាសេដ្ឋីពីក្រុងប៉េកាំង បានជួបពិភាក្សាជាមួយនឹងអ្នកឧកញ្ញា ពុង ឃាវសែ ចរចារលើរឿងនេះពីរលើក រួចមកហើយ កាលពីថ្ងៃទី ៤ ខែមេសា និងថ្ងៃទី ១៥ ខែសីហា […]

អាន​បន្ថែម

រដ្ឋគ្រោងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ លើដីជាង ៥០ហិកតា នៅកំពង់ឆ្នាំង

អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងរៀបចំបោះបង្គោលព្រំដី ៥០ហិកតា ក្នុងតំបន់បឹងធំ ដើម្បីត្រៀមសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្ដង់ដារមួយ ក្នុងក្រុងកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១។ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មិនទាន់បញ្ជាក់ពីពេលវេលាសាងសង់ និងថវិកាសម្រាប់គម្រោងនេះនៅឡើយ ប៉ុន្តែលោកជំទាវ បានបញ្ជាក់បន្ថែមថាអាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំ អនុលោមតាមស្តង់ដារបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ បើយោងតាមរដ្ឋបាលខេត្ត ក្រៅពីគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ក្រុងកំពង់ឆ្នាំងក៏នឹងមានទីលានចាក់សំរាមទំហំជាង ១០ហិកតា ផងដែរ ដែលសាងសង់ឡើងក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)

អាន​បន្ថែម

តំបន់អង្គស្នួលកំពុងមានសក្ដានុពល ត្រឹម ៨ ខែដំបូង ទាក់ទាញរោងចក្រ១០គម្រោង តម្លៃជាង ៣៦លានដុល្លារ

ត្រឹមរយៈពេល៨ ខែដំបូង នៃឆ្នាំ២០២១ ស្រុកអង្គស្នួលនៃខេត្តកណ្ដាល បានទាក់ទាញគម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបយ៉ាងហោច ១០ គម្រោង តម្លៃសរុបជាង ៣៦,៥ លានដុល្លារ។ គម្រោងថ្មីចុងក្រោយ ត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែសីហា នេះ ដែលជាគម្រោងរោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង តម្លៃសរុប ២,៤ លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LTD។ ដោយឡែកគម្រោងដែលអនុម័តនៅពេលមុនៗ រួមមាន៖ ៥ កុម្ភៈ ២០២១ ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED វិនិយោគ៤,៣ លានដុល្លារ សាងសង់រោងចក្រកាត់ដេរ នៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ស្រុកអង្គស្នួល ។ ៥ មេសា ២០២១ ក្រុមហ៊ុន MCBAG CO., […]

អាន​បន្ថែម

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំក្រោយ

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៨០% ។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែសីហា។ បច្ចុប្បន្ន ផ្នែកខ្លះនៃគម្រោងត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។

អាន​បន្ថែម

គម្រោងលើកកម្ពស់ផ្លូវជាតិធំៗ ៣ ខ្សែ នឹងត្រូវបើកការដ្ឋានឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបើកការដ្ឋានលើកគុណភាពផ្លូវជាតិសំខាន់ៗ ៣ខ្សែ ពីកៅស៊ូស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លូវទាំង ៣ខ្សែ រួមមាន ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដោយមកទល់បច្ចុប្បន្ន ក្រសួងបានចុះកិច្ចសន្យាសាងសង់រួចហើយ រង់ចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ សម្រាប់ផ្លូវជាតិលេខ ៤១ គឺជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ៣ ទៅនឹងផ្លូវជាតិលេខ៤។ ចំណែក ផ្លូវជាតិលេខ៣១ គឺតភ្ជាប់ផ្លូវជាតិលេខ៣ ទៅស្រុកកំពង់ត្រាច ខណៈផ្លូវជាតិលេខ៣៣ គឺតភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង ៣ ខ្សែនេះ ស្ថិតក្នុងគម្រោងអាទិភាពនៃការសាងសង់ក្រោមឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) របស់ប្រទេសចិន។ (អានបន្ថែម)

អាន​បន្ថែម

ឯកឧត្ដម ស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ១២ គម្រោង នៅកម្ពុជា

ឯកឧត្ដមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៩ សីហា កន្លងមកនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី បានសរុបបច្ចុប្បន្នភាព និងផែនការនៅពេលអនាគតសម្រាប់គម្រោងធំៗចំនួន ១២ ដូចខាងក្រោម៖ ១) ស្ពានក្រចេះ-កំពង់ធំ ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់រួចហើយ លើគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ-កំពង់ធំ ដោយគ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ។ ២) ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣ រដ្ឋបានចុះកិច្ចសន្យាសាងសង់រួចហើយ លើគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣ បច្ចុប្បន្នកំពុងរង់ចាំរៀបចំបើកការដ្ឋានសាងសង់ឆាប់ៗ។ ៣) ផ្លូវក្រវាត់ក្រុងទី៤ ក្រសួងបាន និងកំពុងសិក្សាបន្ត ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។ ៤) ផ្លូវកំពង់ឆ្នាំង-ខេត្តកំពង់ធំ ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់លើគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ធំ។ ៥) ផ្លូវសៀមរាប-បាត់ដំបង ក្រុមការងារបានបញ្ចប់ការសិក្សាជាស្ថាពរលើគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ប្រវែង ៧២គម។ ៦) ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា […]

អាន​បន្ថែម