គម្រោងអភិវឌ្ឍន៍
គម្រោងផ្លូវថ្មី ៧២គម តភ្ជាប់បាត់ដំបងទៅសៀមរាប បញ្ចប់ការសិក្សាហើយ
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវថ្មីប្រវែង ៧២គម តភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប ខណៈការដ្ឋានរំពឹងថានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ។ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ ជាក់ស្ដែង គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម)
អានបន្ថែមស្ពានក្រចេះ-កំពង់ធំ៖ រដ្ឋចរចាជាមួយក្រុមហ៊ុនម៉ៅការចប់ហើយ គ្រោងបើកការដ្ឋានចុងឆ្នាំនេះ
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ សម្រាប់គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ខណៈការសាងសង់គ្រោងនឹងចាប់នៅចុងឆ្នាំនេះ។ ឯកឧត្ដម បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ បើយោងតាមឯកឧត្តម ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យរួចរាល់ហើយដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១ ៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោសង់រួចរាល់ស្ថាពរ ១០០% ហើយ គ្រោងប្រគល់-ទទួលខែតុលា
ទីបំផុត ពហុកីឡដ្ឋានជាតិមរតកតេជោបានសាងសង់រួចរាល់ ១០០%ហើយ ដោយគ្រោងនឹងរៀបចំពិធីប្រគល់ និងទទួល នាខែតុលា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលថ្ងៃទី១៩ ខែសីហា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឱ្យដឹងថា៖ «CAMSOC កំពុងស្នើសុំរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និងទទួល ដែលតាមគម្រោងអាចក្នុងខែតុលានេះ»។ «ពហុកីឡដ្ឋាននេះ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត» ឯកឧត្តមមបានបន្ត។ ឯកឧត្តមបន្ថែមទៀតថា ស្ដាតថ្មីនេះក៏នឹងអាចដាក់ជាបេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀតផងដែរ តែពិសេសបំផុតគឺការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក […]
អានបន្ថែមFacebook និង Google វិនិយោគរួមគ្នាដំឡើងខ្សែកាបក្រោមសមុទ្រធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក
ក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក Facebook និង Google បានសម្រេចវិនិយោគរួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ីនធើណេតក្រោមបាតសមុទ្រដ៏វែងមួយខ្សែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគម្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ខាងមុខ។ យោងតាមសារព័ត៌មាន The Straits Time ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហានេះ គម្រោងនេះ មានឈ្មោះថា Apricot ដែលនឹងតភ្ជាប់ប្រទេសជប៉ុន សិង្ហបុរី តៃវ៉ាន់ ហ្វីលីពិន និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្ថែមទំហំ broadband និងការបង្កើតសមត្ថភាពសេវា 5G។ គម្រោង Apricot នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធខ្សែបណ្ដាញបំពេញបន្ថែមទៅលើគម្រោង Echo ដែលជាខ្សែកាបក្រោមសមុទ្រភ្ជាប់ប្រទេសសិង្ហបុរី ទៅភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលជាកិច្ចសហការរបស់ក្រុមហ៊ុនដ៏ធំទាំងពីរនេះផងដែរ។ ក្រុមហ៊ុន Google លើកឡើងថា ខ្សែកាបក្រោមបាតសមុទ្រ Echo និង Apricot នឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវា Google Cloud និងសេវាកម្មឌីជីថលផ្សេងទៀតរបស់ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុន Facebook លើកឡើងថា បណ្តាញខ្សែកាបអុបទិកថ្មីនឹងមានសមត្ថភាពបញ្ជូនទិន្នន័យជាង ១៩០ Terabits ក្នុងមួយវិនាទី។
អានបន្ថែមមន្ទីរពិសោធន៍ជាតិរបស់ក្រសួងឧស្សាហកម្មកម្ពស់៧ជាន់ ដំណាក់កាលទី ២ បញ្ចប់ការសាងសង់
ការដ្ឋានអគារមន្ទីរពិសោធន៍ជាតិកម្ពស់ ៧ ជាន់ របស់ក្រសួងឧស្សាហកម្ម ដំណាក់កាលទី ២ (អគារ B) ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងពីព្រឹកថ្ងៃ ១៦ ខែសីហា នេះ។ ការប្រគល់-ទទួលអគារ នេះ គឺធ្វើឡើងសម្រាប់អគារ B ដែលជាដំណាក់កាលទី ២ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយដំណាក់កាលទី ១ បញ្ចប់ដោយជោគជ័យការពីខែមីនា ដើមឆ្នាំ ២០២១។ (អានបន្ថែម) អគារមន្ទីរពិសោធន៍B នេះមានទំហំ ២០ ម៉ែត្រ គុណ ៣០ ម៉ែត្រ ដែលមានកម្ពស់៧ ជាន់ ដែលនឹងប្រើប្រាស់ជាលំហពហុបំណង ការិយាល័យ សាលប្រជុំ និងកន្លែងពិសោធន៍។ គួរបញ្ជាក់ថា អគារមន្ទីរពិសោធន៍នេះ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងបញ្ជាក់គុណភាព […]
អានបន្ថែមមន្ទីរពិសោធន៍ថ្មីមួយនឹងពង្រឹងជំនាញវិស្សកម្មកូនខ្មែរឱ្យចេះសង់គម្រោងធំៗ
អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៦ ខែសីហា នេះ។ គម្រោងនេះគ្រោងសាងសង់ក្នុងទឹកប្រាក់ ៥៨០,០០០ដុល្លារអាមេរិក ក្រោមជំនួយរបស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងខាងត្បូង ក្រុមហ៊ុនសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ និងវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ ។ អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨×២៥ម៉ែត្រ កំម្ពស់ ២ជាន់ ក្នុងនោះ រួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំងបន្ទប់ការិយាល័យ។ ការសាងសង់អគារនេះ គ្រោងប្រើរយៈពេល ៧ខែ ដោយគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលអ្នកជំនាញ ការផ្តល់សម្ភារបច្ចេកទេស […]
អានបន្ថែមឆ្នេរភក់ពីផ្សារក្តាមដល់ព្រៃកោងកាង នៅកែប នឹងត្រូវប្ដូរមុខមាត់ទៅជាឆ្នេរកម្សាន្តស្ដង់ដា
រដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តជាផ្លូវការហើយ លើគម្រោងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ ការកែលម្អនេះ សំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ពីតំបន់មិនមានការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងប្រទេសជាតិ។ តាមផែនការ គអឆក នឹងរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ ដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រផងដែរ។ ដោយឡែក ថវិកាសម្រាប់អនុវត្តគម្រោងខាងលើនេះ នឹងបានមកពីការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិខ្លួនឆ្ពោះទៅសួនច្បារ។ គួរបញ្ជាក់ថា ការអនុញ្ញាតនេះធ្វើឡើងក្រោយពេលមានសំណើរបស់ឯកជនលើគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅភូមិថ្មី ខេត្តកែបនេះ។ (អានបន្ថែម)
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៥លានដុល្លារនៅខេត្តកណ្ដាល និងតាកែវ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៣ ខែសីហា នេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ៥,៥ លានដុល្លារអាមេរិក នៅខេត្តកណ្តាល និងតាកែវ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន COLLABORATION PACKAGING MATERIAL PRODUCTS CO., LTD ដែលនឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CHASEFIRE OUTDOORS (CAMBODIA) CO., LTD ដែលវិនិយោគ៣,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់សុវត្ថិភាព ផលិតកាបូប និងឧបករណ៍សម្ភារៈសម្រាប់បោះជំរំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC) គម្រោងវិនិយោគទាំងពីរខាងលើ នឹងបង្កើតការងារសរុបជាង ១២០០ កន្លែង។ បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]
អានបន្ថែមចំណូលកំពង់ផែក្រុងព្រះសីហនុកើនឡើង ៤៥៥% ក្នុងត្រីឆមាសទី១ ខណៈចំណតថ្មីត្រៀមសាងសង់ឆាប់ៗ
ចំណូលរបស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានអត្រាកំណើនខ្ពស់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ខណៈកំពង់ផែកំពុងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍ទំនិញ និងកំណើនសេដ្ឋកិច្ចជាតិ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅថ្ងៃទី១២ ខែសីហា នេះថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ចំណូលសុទ្ធសរុប ជាង ១៤,០៧៥ ប៊ីលានរៀល (សមមូលនឹង ១២,៤៨ លានដុល្លារ) កើនឡើង ៤៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលកំពង់ផែកើនឡើងនេះ ឆ្លុះបញ្ជាំងពីសកម្មភាពអាជីវកម្មរបស់កំពង់ផែដែលរីកចម្រើន ស្របពេលដែលកំពង់ផែគ្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ តាមផែនការ កំពង់ផែស្វ័យតក្រុងព្រះសីហនុ គ្រោងកសាងចំណតនាវា ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤,៥ម៉ែត្រ។ គម្រោងនេះ នឹងត្រូវកសាងនៅក្រោមកម្ចីជំនួយអភិវឌ្ឍន៍ (ODA) របស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់ ២១៨លានដុល្លារ។ (អានបន្ថែម) តាមការគ្រោងទុក គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២១នេះ ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការគូសប្លង់ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។
អានបន្ថែមរដ្ឋ និងក្រុមហ៊ុនចិន កំពុងពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌព្រលានមណ្ឌលគីរី
ក្រុមហ៊ុនចិន China Power International Group ដែលទទួលបានសិទ្ធអភិវឌ្ឍព្រលានមណ្ឌលគិរី និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីឈានទៅរកការវិនិយោគសាងសង់ក្នុងពេលឆាប់ៗ។ ការពិភាក្សានេះ បានដំណើរការអស់រយៈពេល ៣ខែហើយ ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ឯកឧត្តមថ្លែងថា៖ «កិច្ចព្រមព្រៀងក្របខណ្ឌមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្ន មិនទាន់បញ្ចប់ការពិភាក្សាគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះនៅឡើយទេ»។ ជាទូទៅ កិច្ចព្រមព្រៀងក្របខណ្ឌ គឺផ្តោតសំខាន់ថាតើក្រុមហ៊ុនទាមទារអ្វីខ្លះពីការវិនិយោគ ហើយរដ្ឋអាចសម្រួល និងផ្តល់អ្វីបានឱ្យទៅក្រុមហ៊ុនខ្លះ និងទទួលបានប្រយោជន៍អ្វី។ បន្ទាប់ពីភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុននឹងសិក្សាបន្ថែមលើរបាយការណ៍ដែលអាកាសចរណ៍ស៊ីវិលបានសិក្សាចប់កាលពីដើមឆ្នាំនេះ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ ។ (អានបន្ថែម) ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ធ្លាប់ឱ្យដឹងថា កាលបរិច្ឆេទសាងសង់នៃគម្រោង អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចជាងមួយឆ្នាំ ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋម។ (អានបន្ថែម) គួរបញ្ជាក់ថា ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ […]
អានបន្ថែម