អាកាសចរណ៍ស៊ីវិលប្រគល់សិទ្ធិឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រេចនិងជំរុញគម្រោងសង់ព្រលានថ្មី

រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កាលពីថ្មីៗនេះ បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបងក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មីនៅដីចាស់ ដោយបានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង។ លោកបន្តថ្លែងថា៖ «ខាងខេត្ត គេមានគណៈកម្មការរបស់គេ ហើយអាកាសចរណ៍ស៊ីវិលគ្រាន់តែ ជាសមាជិកមួយ ដូច្នេះការសម្រេចចិត្ត យើងផ្តល់ឆន្ទានុសិទ្ធិឱ្យគាត់ច្រើនជាង និងចាំតែផ្តល់ការគាំទ្រទេ»។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំងស្ថាបនាព្រលានយន្តហោះនេះហើយ។ (អានបន្ថែម) យោងតាមអភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីពេលថ្មីនេះ បានបញ្ជាក់ថា ការរងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន។ គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយអ្នកដំណើរ។

អាន​បន្ថែម

ចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែជាតិចិន (China National Nuclear Power) កាលពីថ្មីៗនេះ បានបើកការដ្ឋានដំឡើងរ៉េអាក់ទ័រចំនួន ២គ្រឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សរបស់ខ្លួន នៅខេត្ត Liaoning ភាគឥសាននៃប្រទេស។ នេះយោងតាមគេហទំព័រ Global Construction Review ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។ មានឈ្មោះថា Xudabao 3 គម្រោងនេះមានតម្លៃ ១៧ពាន់លានដុល្លារ ដែលត្រូវអភិវឌ្ឍក្រោមកិច្ចសហការរវាងចិន និងរុស្ស៊ី ខណៈភាគីទាំង ២ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៨ មកម្ល៉េះ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Atomstroyexport នៃក្រុមហ៊ុនមេ Rosatom ប្រទេសរុស្ស៊ី នឹងផ្តល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ២គ្រឿង ទៅស្ថានីយថាមពល Xudabao នេះ។ ក្រៅពីនេះ Rosatom ក៏នឹងជាអ្នកចេញប្លង់ និងផ្គត់ផ្គង់ម៉ាស៊ីនបង្កើតថាមពលចំហាយ ប្រព័ន្ធទឹកបញ្ចុះកម្តៅ និងប្រព័ន្ធសម្ពាធ។ ក្រុមហ៊ុនរុស្សីមួយនេះ ក៏ត្រួតពិនិត្យការសាងសង់ និងប្រើប្រាសរ៉េអាក់ទ័រទាំងពីរផងដែរ ខណៈការងារផ្សេងៗទៀតនឹងគ្រប់គ្រងដោយចិន។ តាមផែនការ គម្រោងនេះ នឹងប្រើពេលសាងសង់រយៈពេល […]

អាន​បន្ថែម

កូរ៉េខាងត្បូង ផ្ដល់ជំនួយសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មី ដល់កម្ពុជា

កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចផ្តល់ជំនួយដល់កម្ពុជា សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។ កិច្ចសន្យាសាងសង់សម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីថ្ងៃទី ៦ សីហា រវាងទីភ្នាក់ងារ KOICA និងក្រុមហ៊ុនសាងសង់ PCF ដោយការដា្ឋនគឺអនុវត្តក្រោយពេលចុះហត្ថលេខាតទៅ។ លោក Rho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA រំពឹងថាគម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ឱ្យពួកគាត់ហ៊ាន និងអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនបាន។ លោក Chang Jae Young នាយកប្រតិបត្តិក្រុមហ៊ុន PCF ក៏ប្តេជ្ញាចិត្តថានឹងផ្តល់នូវគុណភាពល្អបំផុតនៃការសាងសង់ ព្រោះមជ្ឈមណ្ឌលនេះជាកន្លែងសម្រាប់បណ្តុះទេពកោសល្យលើអាជីវកម្មថ្នាក់ជាតិនៅកម្ពុជា។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មានឈ្មោះជាភាសាអង់គ្លេសថា National Incubation Center of Cambodia ឬ NICC ដែលនឹងក្លាយជាទីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងបណ្តាញទីផ្សារនៅកម្ពុជាដ៏ធំមួយសម្រាប់សិស្សនិស្សិត។

អាន​បន្ថែម

រដ្ឋបាលខេត្តអនុម័តគម្រោងសាងសង់ផ្សារខ្នាតធំ ក្នុងតំបន់ពាណិជ្ចកម្មខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកជនសាងសង់ផ្សារខ្នាតធំមួយ នៅចំកណ្ដាលទីរួមខេត្ត ដែលគម្រោងនេះជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មខ្នាតយក្ស និងប្លង់មេអភិវឌ្ឍន៍ខេត្តជារួម។ ផ្សារធំខេត្តត្បូងឃ្មុំ ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មខេត្ត ឬនៅចម្ងាយប្រមាណតែ៥នាទី ពីតំបន់រដ្ឋបាលខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីថ្ងៃទី៦ ខែកក្កដា។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជឿជាក់ថា ផ្សារធំត្បូងឃ្មុំនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យតំបន់ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ពាណិជ្ជកម្មចំរុះដ៏រស់រវើកមួយដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មជាច្រើនប្រភេទទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ទៀតថា ផ្សារធំជាងគេបង្អស់នៅក្នុងខេត្តត្បូងឃ្មុំនេះ នឹងចាប់ផ្តើមការសាងសង់នៅក្នុងខែសីហានេះហើយ។

អាន​បន្ថែម

សាលាក្រុង ចុះហត្ថលេខាជាមួយជប៉ុន គ្រោងបង្កើតចំណតឡានក្រុង វៃឆ្លាត នៅភ្នំពេញ

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែសីហា កន្លងមក បានចុះហត្ថលេខាជាមួយជប៉ុន សម្រេចរួមគ្នាចាប់ផ្តើមសិក្សាលើគម្រោងបង្កើតចំណតរថយន្តក្រុងឆ្លាតវៃក្នុងរាជធានីភ្នំពេញ។ ការចុះហត្ថលេខនេះ ធ្វើឡើង រវាងតំណាងក្រសួងដែនដី រចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) តំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមន្ទីរសាធារណការ និងជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងភាគីពាក់ព័ន្ធដទៃទៀត។ យ៉ាងណាក្ដីកិច្ចប្រជុំមិនទាន់បានបង្ហើបនូវព័ត៌មានលម្អិតនៃគម្រោងថានឹងបញ្ចប់ការសិក្សាពេលណា ចំណាយថវិកាប៉ុន្មាន និងចាប់ផ្ដើមអនុវត្តពេលណានោះទេ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនចិន China Good Cars Holding Ltd កាលពីឆ្នាំ ២០២០ ធ្លាប់បានបង្ហាញផែនការចង់បង្កើតចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នៅជាយក្រុងភ្នំពេញ។ ប៉ុន្តែមកទល់បច្ចុប្បន្ន ទាំងសាលាក្រុង និងក្រុមហ៊ុនចិន មិនបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងនោះទេ។ (អានបន្ថែម)

អាន​បន្ថែម

ទីលានចាក់សំរាមទំហំជាង១០ហិកតានៅកំពង់ឆ្នាំង គ្រោងបញ្ចប់សាងសង់នាចុងឆ្នាំនេះ

ទីលានចាក់សំរាមទំហំជាង ១០ហិកតា នៅក្រុងកំពង់ឆ្នាំង នៅតែដំណើរការសាងសង់រលូនទៅមុខ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ តាមផែនការ។ នេះបើយោងតាមឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ ក្នុងកិច្ចចុះពិនិត្យការដ្ឋានកាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។ គម្រោងទាំងមូលរួមមាន ការសាងសង់កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ ស្រះត្រង់សំរាម អគាររដ្ឋបាល អណ្ដូងត្រួតពិនិត្យគុណភាពទឹក ផ្លូវចូល បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូបង្ហូរទឹក របង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ទីលានចាក់សំរាមនេះ មានសារៈសំខាន់ណាស់ដល់ខេត្តកំពង់ឆ្នាំង ពោលគឺដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ធានាសុខុមាលភាពល្អជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ។ សូមជម្រាបដែរថា ទីលានចាក់សំរាមនេះ កំពុងសង់លើដីជាង ១០ហិកតា ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ គម្រោងនេះសាងសង់ឡើង ក្រោមគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយការដ្ឋានបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ នេះ៕

អាន​បន្ថែម

រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១,២ពាន់លានដុល្លារនៅខេត្តព្រះសីហនុសាងសង់បាន ៤០% ហើយ

រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ គិតត្រឹមខែកក្កដា នេះ សាងសង់សម្រេចបាន ៤០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វ៉ិកទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងការព្រឹកថ្ងៃទី ៣ សីហា នេះថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីជាមានការរំខានខ្លះពីវិបត្តិកូវីដ-១៩ ក៏ដោយ។ «មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងឈូសឆាយដី ដំឡើងគ្រឹះរោងចក្រ។ ការសាងសង់សម្រេចបានពីប្រមាណ ៤០%ហើយ» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ថា គម្រោងនេះកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ ៥៥ហិកតា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណ១,២ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK)។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]

អាន​បន្ថែម

ជប៉ុនបង្ហាញផែនការចង់សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ៣ទៀត ត្រឹមឆ្នាំ ២០៣៥

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញផែនការមេគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ០៣ បន្ថែមទៀត ក្នុងអំឡុងឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ បន្ទាប់ពីដំណាក់កាលសាកល្បងនៅបឹងជើងឯកបានចាប់ផ្តើម កាលពីចុងខែឧសភា កន្លងទៅ។ បើតាមផែនការអភិវឌ្ឍទីក្រុងនិរន្តភាពសម្រាប់រាជធានីភ្នំពេញ (២០១៨-២០៣៥) សាលាក្រុង ជ្រើសរើសបឹងត្របែក បឹងទំពុន និងបឹងតាមោក ជាទីតាំងមានសក្តានុពលក្នុងការសិក្សា និងសាងសង់គម្រោងទាំង ៣ ហើយនឹងបែកចែកជា ៣ ដំណាក់កាលផ្សេងគ្នា៖ -គម្រោងដំណាក់កាលទី១ គ្រោងសាងសង់ក្នុងឆ្នាំ២០២៦ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៥៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ -គម្រោងដំណាក់កាលទី២ គ្រោងសាងសង់ក្នុងឆ្នាំ២០៣១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៣៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ -គម្រោងដំណាក់កាលទី៣ គ្រោងសាងសង់ក្នុងឆ្នាំ២០៣៥ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ១៨១ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ យ៉ាងមិញ គម្រោងទាំង ៣ ដំណាក់កាលខាងលើនេះ អាចអនុវត្តបានទៅតាមការគ្រោងទុក អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុបន្នគម្រោងដែលបានចាប់ផ្តើមសាងសង់នៅបឹងជើងឯក កាលពីចុងខែឧសភា កន្លងទៅ គឺជាគម្រោងដំណាក់កាលសាកល្បង។ គម្រោងនេះ មានតម្លៃជាង ២៧លានដុល្លារ […]

អាន​បន្ថែម

ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ជាស្ថាពរ ១០០% នៅខែសីហាខាងមុខនេះ

ការសាងសងពហុកីឡដ្ឋានជាតិមរតកតេជោ មកទល់បច្ចុប្បន្ន សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ នៅសល់តែការងារតុបតែងសួន និងបរិវេណខាងក្រៅប៉ុណ្ណោះ ដោយគ្រោងនឹងបញ្ចប់១០០% នាខែសីហានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ការសាងសង់ទូទៅ ការដំឡើងកៅអី និងការបំពាក់ឧបករណ៍ប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង គឺរួចរាល់ទាំងស្រុងហើយ។ គួររំឭកថា ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ (អានបន្ថែម) ក្រោយពីបញ្ចប់ការសាងសង់ ក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងសម្រាប់ប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ៕

អាន​បន្ថែម

ការសាងសង់រោងចក្រថាមពលធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុងសម្រេចបាន ១០%

មកទល់បច្ចុប្បន្ន គម្រោងសាងសង់រោងចក្រថាមពលដើរដោយដុតធ្យូងថ្ម តម្លៃជាង ១ពាន់លានដុល្លារ អានុភាព ៧០០មេហ្គាវ៉ាត់ នៅកោះកុង សម្រេចបានក្នុងរង្វង់ ១០% ហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងសាងសង់ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននៅមានរយៈពេលយូរទៀតសម្រាប់អភិវឌ្ឍន៍គម្រោង។ ឯកឧត្តម ថ្លែងថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការឈូសឆាយ នៅឡើយ។ ក្រុមហ៊ុនមានពេលយូរទៀត លើការងារនេះ»។ តាមផែនការ គម្រោងថាមពលនេះ គ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា គម្រោងតម្លៃ ១,១ពាន់លានដុល្លារ ត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍកម្ពុជាអនុម័តជាផ្លូវការកាលពីចុងឆ្នាំមុន។ លាតសន្ទឹងនៅលើផ្ទៃដី១៦៨ ហិកតា ក្នុងភូមិថ្មស និងភូមិចម្លងគោ ស្រុកបុទុមសាគរ គម្រោងយក្សមួយនេះ ត្រូវបានវិនិយោគ និងកំពុងអនុវត្តដោយក្រុមហ៊ុន Botum Sakor Energy Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor […]

អាន​បន្ថែម